29/07/2022 14:43
នារីស្រុកថ្កូវផ្សព្វផ្សាយអំពីរបៀបប្រិតសំចៃអគ្គិសនីដល់សមាជិកា។ រូបថត៖ ថាច់ហ្វាង
ក្រៅពីលទ្ធផលដែលសម្រេចបាននោះ ការប្រិតសំចៃអគ្គិសនីក្នុងផ្ទៃក្នុងក៏បានគណៈនាយកតែងយកចិត្តទុកដាក់ ។ ជាក់ស្ដែងគឺ អគ្គិសនីបានចាត់ឲ្យកម្មាភិបាលទទួលបន្ទុកឧស្សាហ៍ត្រួត ពិនិត្យការអនុវត្តន៍លក្ខន្តិកៈប្រិតសំចៃអគ្គិសនីរបស់ កម្មាភិបាល បុគ្គលិក បញ្ចូលខ្លឹមសារប្រិតសំចៃអគ្គិសនីផ្ទៃក្នុងទៅក្នុងកម្មវិធីប្រជុំពិនិត្យគុណសម្បត្តិ គុណវិបត្តិស្ថានភាពផលិត ធ្វើអាជីវកម្មរាល់ខែដើម្បីវាយតម្លៃលទ្ធផលរួចដាក់ចេញវិធីសាស្រ្តជម្នះនៅបណ្ដាខែខាងមុខ។ លទ្ធផល ៦ ខែ ដើមឆ្នាំ ប្រិតសំចៃអគ្គិសនីផ្ទៃក្នុងបាន ១៦.០៨៤ គីឡូវ៉ាត៕ ថាច់ហ្វាង
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។