14/03/2025 15:45
ក្រុមហ៊ុនអគ្គិសនី ត្រាវិញដាក់ប្រព័ន្ធប្រិតសំចៃអគ្គិសនី។ រូបថត៖ហ្វីហ្វាង
ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុនអគ្គិសនីត្រាវិញប្រិតសំចៃអគ្គិសនីបាន ២,៨១ លាន គីឡូវ៉ាតសម្រេច ២,៨៤% បរិមាណអគ្គិសនីពាណិជ្ជផលនិងសម្រេចលើសភាគកម្រិត ២,១% បរិមាណអគ្គិសនីពាណិជ្ជផលដែល ផែនការប្រគល់ឲ្យ។ បូកសរុបក្នុង ០២ ខែ ដើមឆ្នាំ ២០២៥ ក្រុមហ៊ុនប្រិតសំចៃអគ្គិសនីបាន ៥,៦១ លានគីឡូវ៉ាត សម្រេច ២,៧៣% បរិមាណអគ្គិសនីពាណិជ្ជផល។ អង្គភាពអគ្គិសនី (ស្រុក ទីផ្សាររួមខេត្ត ទីក្រុង) សុទ្ធតែ អនុវត្តសម្រេចនិងសម្រេចលើសភាគកម្រិត ២,១% បរិមាណអគ្គិសនីពាណិជ្ជផល។
ដើម្បីអនុវត្តល្អការងារប្រិតសំចៃអគ្គិសនីចាប់តាំងពីដើមឆ្នាំ ក្រុមហ៊ុនអគ្គិសនីត្រាវិញ កសាងផែនការប្រិតសំចៃអគ្គិសនី ផ្ដុំអនុវត្តល្អ បណ្ដាកិច្ចការដូចជា៖ សហការជាមួយមន្ទីរ ឧស្សាហពាណិជ្ជកម្មធ្វើសេនាធិការជូន គណៈកម្មាធិការប្រជាជនខេត្តត្រាវិញផ្ដល់សច្ចាប័នបញ្ជីរាយនាមអតិថិជនប្រើប្រាស់ អគ្គិសនីសំខាន់និងបំពេញបន្ថែមបរិមាណអគ្គិសនីសម្រាប់ប្រើប្រាស់ឲ្យបណ្ដាស្ថាប័ន អង្គភាពប្រើប្រាស់ថវិការដ្ឋ។ សហការជាមួយមជ្ឈមណ្ឌលវប្បធម៌ ព័ត៌មាននិងកីឡានៃបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុងផ្សាយព័ត៌មានផ្សព្វផ្សាយអំពីប្រិតសំចៃអគ្គិសនីនិងសហការ ជាមួយមន្ទីរឧស្សាហពាណិជ្ជកម្ម អង្គការសម្ព័ន្ធយុវជន បណ្ដាមន្ទីរ គណៈ ផ្នែក អង្គការមហាជនជ្រោមជ្រែងព្រឹត្តិការណ៍ ម៉ោងផែនដីដែល នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២២ ខែមីនាឆ្នាំ ២០២៥ និងផ្សព្វផ្សាយកម្មវិធីគ្រួសារប្រិតសំចៃអគ្គិសនី។
អំពីអគ្គិសនីពាណិជ្ជផល ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ អនុវត្តបាន ៩៩,២៤ លានគីឡូវ៉ាតថយចុះ ២,០៤% ប្រៀបជាមួយពេលតែមួយ នៃឆ្នាំកន្លង បូកសរុបក្នុង ០២ ខែដើមឆ្នាំ ២០២៥ អនុវត្តបាន ២០៥,១៥ លានគីឡូវ៉ាត ថយចុះ ០,៩៨% ប្រៀបជាមួយពេលតែមួយនៃឆ្នាំមុន។ អំពីការងារពង្រីកអតិថិជនថ្មីគឺពង្រីក បាន ២៩៦ នាក់ បង្កើនចំនួន មកទល់ពេលនេះទូទាំងក្រុមហ៊ុនមានអតិថិជនប្រើប្រាស់អគ្គិសនី ២១៣.៩២៦ នាក់៕ ហ្វីហ្វាង-ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។