05/02/2021 14:10
ឯកសាររួមមាន ០២ ចំណុច៖
ចំណុចទីមួយ៖ គឺបណ្តាសមិទ្ធផលសម្រេចបានក្នុងអាណត្តិកាល ២០១៥-២០២០
ចំណុចទីពីរ៖ គឺសេចក្តីសម្រចចិត្តមហាសន្និ បាតបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិ កាល ២០២០-២០២៥
ចំណុចទីមួយ
បណ្តាសមិទ្ធផលសម្រេចបានក្នុងអាណត្តិកាល ២០១៥-២០២០
សំណួរទី ១៖បណ្តាភាពវិវឌ្ឈន៍យ៉ាងសំខាន់ៗក្នុងការងារកសាងបក្ខភាគរឹងមាំអំពីនយោបាយ សតិអារម្មណ៍ សីលធម៌ និងចាត់តាំង អាណត្តិកាល ២០១៥-២០២០ ?
ចម្លើយ៖
-កសាងបក្ខភាគរឹងមាំអំពីនយោបាយ
ចេញផ្សាយសារាចរ និងសេចក្តីកំណត់អំពីការផ្សព្វផ្សាយ រៀនសូត្រ ជ្រួតជ្រាបសេចក្តីសម្រេចចិត្ត សារាចររបស់បក្ស ផ្តើមពីនោះ ការចាត់តាំងរៀនសូត្រ ជ្រួតជ្រាបបណ្តាសេច ក្តីសម្រេចចិត្ត សារាចរតែងបានចាត់តាំងម៉ត់ចត់បរិមាណ សម្រេចតាមសំណូមពរ និងគុណភាពបានកើនឡើង។ លទ្ធភាពធ្វើលម្អិតជាក់ស្តែង និងចាត់តាំងអនុវត្តភារកិច្ចនយោបាយមានការវិវឌ្ឍន៍យ៉ាងសកម្ម។
-កសាងបក្ខភាគរឹងមាំអំពីសតិអារម្មណ៍
ប្រមូលផ្តុំកម្លាំងចង្អុលការផ្លាស់ប្តូរថ្មី និងបង្កើន ការងារផ្សព្វ ផ្សាយ អប់រំនយោបាយ ជូនព័ត៌មានទាន់ពេល ម្ចាស់ការ ក្តាប់ ខ្ជាប់ភាពប្រែប្រួលអំពីសតិអារម្មណ៍ មតិសង្គម ចង្អុលការវិនិច្ឆ័យ និងតម្រង់ព័ត៌មានកំណត់ទិសដៅសតិអារម្មណ៍ទាន់ពេល។ លើកកម្ពស់គុណភាពការងារបណ្តុះបណ្តាល បំពាក់បំប៉នទ្រឹស្តីនយោបាយ លើកកម្ពស់ចំណេះដឹងជូនកម្មាភិបាល បក្ខជនអំពីលទ្ធិម៉ាក-ឡេនីន សតិអារម្មណ៍ហូជីមិញ គោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស-រដ្ឋ។ ការងារតស៊ូប្រ ឆាំង បដិសេធន៍នូវបណ្តាទស្សនៈខុសឆ្គង អានុភាពជាអមិត្តការពារគ្រឹះធារសតិអារម្មណ៍របស់បក្សតែងបានយកចិត្តទុក ដាក់ និងសម្រេចបានលទ្ធផលយ៉ាងសកម្ម។
-កសាងបក្ខភាគរឹងមាំអំពីសីលធម៌
គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តហ្មត់ចត់រឹងមាំក្នុងការផ្សព្វផ្សាយ ជ្រួតជ្រាបក្នុងទូទាំងបក្ខភាគ និងមានការផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋជាច្រើនក្នុងការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១១ និងទី ១២) ដោយភ្ជាប់ជាមួយនឹងការអនុវត្តន៍សារាចរលេខ ០៥- CT/TW របស់ ការិយាល័យនយោបាយ។ចេញផ្សាយឯកសារចង្អុលការសេចក្តីណែនាំបណ្តាសេចក្តីកំណត់ជ្រោងខ្ពស់ស្មារតីធ្វើជាគំរូជាច្រើន។ ឆ្លងតាមការអនុវត្តន៍នោះ បានជួយឲ្យកម្មាភិបាល បក្ខជនយល់ជ្រួតជ្រាបពីសារសំខាន់របស់ការងារកសាងបក្ខភាគរឹងមាំអំពីសីលធម៌ បង្កជាភាពវិវឌ្ឍន៍អំពីភារកិច្ចធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន ពិសេសគឺចំពោះអ្នកជាប្រមុខជ្រោងខ្ពស់ភារកិច្ចជាមួយនឹងការ ងារ អាកប្បកិរិយាសម្តែងឥរិយាបថចំពោះប្រជាជន ប្រមូលផ្តុំកម្លាំងដោះស្រាយបណ្តាករណីតប់ប្រមល់មានកើតឡើងនៅមូលដ្ឋាន អង្គភាព បង្កបានជាភាពវិវឌ្ឍន៍យ៉ាងសកម្មក្នុងការអនុវត្តន៍ភារកិច្ចនយោបាយរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់បណ្តា ផ្នែក និងរបស់ខេត្ត។
-កសាងអង្គការចាត់តាំងយន្តការរបស់បក្ខភាគ និងប្រព័ន្ធ នយោបាយ៖
អនុវត្តការរៀបចំពង្រឹងអង្គការយន្តការខាងក្នុងបណ្តា មន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តត្រឹមត្រូវតាមទិសដៅបន្សុទ្ធសម្រាំងប្រណីត កាត់បន្ថយដើមទង បន្ថយ ថ្នាក់ អនុប្រធាន កងជួរកម្មាភិបាល បុគ្គលិក និយោជិតតែងបានរចនាសម្ព័ន្ធឡើងវិញតាមទិសដៅសម្បទាមុខនាទី ទីតាំងការងារធ្វើ ឯកូបនីយកម្មបណ្តាស្ថាប័នរបស់បក្ស និងរដ្ឋដែលមានសមត្ថកិច្ចប្រហាក់ប្រហែលនៅថ្នាក់ស្រុក។ គិតមកដល់ពេលនេះកាត់បន្ថយបាន ៧២/២១៧ ការិយា ល័យគណៈជំនាញការ (សម្រេច ៣៣,១៧%) បន្សុទ្ធសម្រាំងក្របខ័ណ្ឌបាន ២.២៤២ នាក់ (សម្រេច ៨,០៤% ប្រៀបជាមួយនឹងចំនួនក្របខ័ណ្ឌរួមឆ្នាំ ២០១៥)។
-កសាងអង្គការចាត់តាំងមូលដ្ឋានបក្ស និងលើកកម្ពស់ គុណភាពបក្ខជន៖
រៀបចំឡើងវិញបណ្តាសាខាបក្សដែលមានចំនួនបក្ខជនក្រោមពី ១០ រូប បញ្ជូនបក្ខជនពីគណៈ ផ្នែកឃុំមកប្រជុំជីវភាពសា ខាបក្សភូមិ អនុសង្កាត់។
-ការងារកម្មាភិបាល និងការពារនយោបាយផ្ទៃក្នុង៖
ប្រមូលផ្តុំកម្លាំងកសាងកងជួរកម្មាភិបាលមានអត្តចរិត លទ្ធភាព និងប្រិយភាពស្មើនឹងភារកិច្ច ពិនិត្យឡើងវិញ និងតម្រែតម្រង់ បំពេញបន្ថែម ចេញផ្សាយសេចក្តីកំណត់ថ្មីអំពីការងារកម្មាភិបាលលើកកម្ពស់គុណភាពការងារគ្រោងផែនការ។ យកចិត្តទុកដាក់អនុវត្តការងារផ្ទេរបញ្ជូនកម្មាភិបាល និងរៀបចំកម្មាភិបាលថ្នាក់ដឹកនាំមិនមែនជាមនុស្សមូលដ្ឋាន។
-ការងារត្រួតពិនិត្យ ស៊ើបបអង្កេត ពិន័យបក្ស៖
គណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្ស គណៈកម្មាធិការត្រួតពិនិត្យបក្សគ្រប់លំដាប់ថ្នាក់តែងលើកកម្ពស់ស្មារតីទទួលបន្ទុកភារកិច្ច ប្រមូលផ្តុំកម្លាំងដឹកនាំ ចង្អុលការចេញផ្សាយផែនការ និងកម្មវិធីអនុវត្តភារកិច្ចត្រួតពិនិត្យសុើបអង្កេតទូទាំងវិស័យ។ យកចិត្តទុកដាក់ដោះស្រាយសេចក្តីបណ្តឹងតវ៉ា ថ្កោលទោស ពិន័យបក្សត្រឹមត្រូវតាមសេចក្តីកំណត់។ ក្នុងអាណត្តិកាល ត្រួតពិនិត្យអង្គការចាត់តាំងបក្សបាន ៥.៧៤៧ កន្លែង បក្ខជនបាន ៧.០៧៧ រូប សុើបអង្កេតអង្គការចាត់តាំងបក្សបាន ៣.១៦៦ កន្លែង និងបក្ខជនបាន ៥.៧៧៦ រូប ដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោសអង្គការចាត់តាំងបក្ស ០៣ កន្លែង និង បក្ខជន ៩៩ រូប ដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោស ពិន័យរបស់បក្ខជន ០៧ រូប អនុវត្តដាក់ពិន័យអង្គការចាត់តាំងបក្ស ០៣ កន្លែង និងបក្ខជន ៥៤៥ រូប។
-ការងារប្រជាចលនា៖
ការងារប្រជាចលនាតែងបានផ្លាស់ប្តូរថ្មីតាមទិសដៅច្បាម ខ្ជាប់មូលដ្ឋានក្តាប់ខ្ជាប់ទាន់ពេលសេចក្តីប្រាថ្នារបស់ប្រជាជនរួមចំណែកធ្វើលំនឹងស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។
-ការងារតស៊ូប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ៖
អនុវត្តការផ្លាស់ប្តូរកន្លែងការងារ នៅលើវិស័យស្រើប ស្រាលងាយមានកើតអំពើពុករលួយមួយចំនួនចំពោះកម្មាភិបាល បុគ្គលិក ២៨៧ រូប។ ដំណើការអធិការកិច្ចលើបណ្តាវិស័យចំនួន ២៣៣ លើក។ រកឃើញ និងវិនិច្ឆ័យបទល្មើសជាមួយនឹងចំនួនប្រាក់ជាង ១២៣ ពាន់លានដុង ដីធ្លីចំនួន ២៣.៨២៧ ម៉ែត្រក្រឡា សំណើដកហូតជាង ៧១ ពាន់លានដុង ប្រមូលបង់ចូលក្នុងថវិការដ្ឋបាន ៦៧ ពាន់លានដុង។ ដាក់ចេញវិនិច្ឆ័យទោស ០៥ ករណី ជាមួយនឹងពិរុទ្ធជនបំពានច្បាប់ពុករលួយ ០៨ រូប។ ធ្វើ ស្វ័យវិវេចនាទទួលបន្ទុក និងសំណើស្នើឲ្យមានរូបភាពពិន័យកម្មាភិបាល បុគ្គលិក ៨២ រូបអាស្រ័យដោយល្មើសក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១១៨ និងលេខ ១១៧ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងអនុក្រឹត្យ លេខ ៤៥ របស់រដ្ឋាភិបាល។
-អំពីការផ្លាស់ប្តូរថ្មីវិធីសាស្ត្រដឹកនាំរបស់គណៈកម្មាធិ ការបក្សគ្រប់លំដាប់ថ្នាក់៖
អនុវត្តម៉ឹងម៉ាត់តាមបណ្តាលក្ខន្តិកៈរបស់បក្ស ពិសេសគឺលក្ខន្តិកៈប្រមូលផ្តុំប្រជាធិបតេយ្យ។ ពិនិត្យឡើងវិញ បំពេញបន្ថែម និងអនុវត្តម៉ឹងម៉ាត់បែបបទធ្វើការរបស់គណៈកម្មាធិការបក្សខេត្ត លើកកម្ពស់គុណភាពនៃការចេញផ្សាយបណ្តាឯកសារចង្អុលការ គុណភាព និងលទ្ធផល បណ្តាសម័យប្រជុំ។
សំណួរទី ២៖ លទ្ធផលធ្វើសកម្មភាពរបស់រដ្ឋ អំណាច ស្ថាប័នយុត្តិធម៌ និងដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោសរបស់ពលរដ្ឋក្នុងអាណត្តិកាល ?
ចម្លើយ៖
-លទ្ធផលធ្វើសកម្មាភាពរបស់រដ្ឋអំណាចស្ថាប័នយុត្តិធម៌ ក្នុងអាណត្តិកាល ២០១៥-២០២០ បានលើកកម្ពស់។ ជាក់ស្តែងដូច ជា៖
+ ក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញសកម្មចូលរួមបណ្តាសកម្មភាពរបស់រដ្ឋសភាលើកកម្ពស់គុណភាព ប្រសិទ្ធ ភាពជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោត។ ជានិច្ចកាលសុើបអង្កេតការអនុវត្តន៍បណ្តាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាចាត់តាំងត្រួតពិនិត្យសុើបអង្កេត ឯកទេសបទនៅតាមបណ្តាផ្នែក មូលដ្ឋានដែលមានកើតបញ្ហាស្មុគស្មាញលេចធ្លោនូវបណ្តាបញ្ហាដែលម្ចាស់ឆ្នោត និងប្រជាជនបានយកចិត្តទុកដាក់។
+ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អនុវត្តល្អសមត្ថកិច្ចភារកិច្ចត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់។ មានការផ្លាស់ប្តូរថ្មីជាច្រើនក្នុងការងារចាត់តាំងបណ្តាសម័យប្រជុំបណ្តាសន្និបាតសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោត និងធ្វើសកម្មភាព ស៊ើបអង្កេត។
+ អង្គការចាត់តាំងយន្តការបណ្តាស្ថាប័នរដ្ឋនៅមូលដ្ឋានបានរៀបចំ ពង្រឹងតាមទិសដៅបន្សុទ្ធសម្រាំងប្រណីត ប្រមូលផ្តុំកែទម្រង់រដ្ឋបាល កាត់បន្ថយបាន ១/២ ពេលវេលាដល់សំណុំលិខិតរដ្ឋបាលបានចំនួន ១.៥៦៥ ច្បាប់ ១/៣ ពេលវេលាឲ្យ សំណុំលិខិតរដ្ឋបាល ៩៣ ច្បាប់។
+ បន្តអនុវត្តការងារកែទម្រង់យុត្តិធម៌តាមសេចក្តីសន្និដ្ឋានលេខ ៩២- KL/TW របស់ការិយាល័យនយោបាយ ពង្រឹងអង្គការចាត់តាំង យន្តការតុលាការប្រជាជន និងសភា ត្រួតពិនិត្យប្រជាជន។ ការងារផ្សព្វផ្សាយ សុសាយ អប់រំ ច្បាប់តែងបានបង្កើនគុណភាពជំនួយគតិយុត្តិបានបង្កើនឡើង។
-ការងារដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោសរបស់ពលរដ្ឋមានការវិវឌ្ឍន៍យ៉ាងសកម្ម ដោះស្រាយទាន់ពេល និងត្រឹមត្រូវតាមច្បាប់បានជាង ៩០% ករណី មានករណី ស្មុគស្មាញអូសអន្លាយជាច្រើនបានដោះស្រាយសម្រេច។
សំណួរទី ៣៖ ការពង្រីកប្រជាធិបតេយ្យកម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិក្នុងអាណត្តិកាលកន្លងសម្រេចបានលទ្ធផលអ្វីខ្លះ ?
ចម្លើយ៖
-ប្រជាធិបតេយ្យនៅមូលដ្ឋានតែងបានអនុវត្តល្អ សិទ្ធិអំណាចធ្វើម្ចាស់របស់ប្រជាជន របស់កម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្មបានពង្រីក អត្រាម្ចាស់ឆ្នោតចូលរួមបោះឆ្នោតតំណាងរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ បោះឆ្នោតគណៈកម្មការប្រជាជនភូមិ អនុសង្កាត់សម្រេចពី ៩៨% ដល់ ៩៩%។ អ្នកជាប្រមុខគណៈកម្មាធិការបក្សខេត្ត រដ្ឋអំណាចតែងអនុវត្តមានសណ្តាប់ធ្នាប់របៀបរៀបរយនៃការជួបសំណេះសំណាល ពិភាក្សា ទល់មុខជាមួយនឹងពលរដ្ឋ ស្តាប់ ទទួលយក ដោះស្រាយទាន់ពេលបណ្តាសេចក្តីតប់ប្រមល់ និងសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជន។
-អនុវត្តល្អបណ្តាគោលការណ៍ គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស-រដ្ឋចំពោះជនរួមជាតិភាគតិច។ យកចិត្តទុកដាក់កសាងពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាព។ កងជួរកម្មាភិបាល បក្ខជនជាជនជាតិតែងបានយកចិត្តទុកដាក់បណ្តុះបណ្តាល បំពាក់បំប៉ន និងតែងតាំងរក្សាបណ្តាតួនាទីសំខាន់ៗក្នុងប្រព័ន្ធនយោបាយ៖
មានសមមិត្តអនុលេខាបក្សខេត្ត ០១ រូប សមមិត្តជាសមាជិកគណៈប្រតិបត្តិការបក្សខេត្ត០៥ រូប មានសមមិត្តចំនួន ៣២/៣៦៧ រូប គឺជាសមាជិកគណៈប្រតិបត្តិការបក្សស្រុក និងប្រហាក់ប្រហែល មានសមមិត្ត ២៧២/១.៤៨០ រូប គឺជាសមា ជិកគណៈប្រតិបត្តិការបក្សឃុំ និងប្រហាក់ប្រហែល មាន ៤.៧៩២/២៣.៩៨៨ កម្មាភិបាល បុគ្គលិក ជាជនជាតិខ្មែរ (១៦,៧៤%) បក្ខជនខ្មែរ ចំនួន ៧.៥០៦ រូប (១៦,៧៤%)។
-បង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាអង្គការចាត់ តាំងសាសនាបានទទួលស្គាល់ធ្វើសកម្មភាពត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ លក្ខន្តិកៈ និងសេចក្តីកំណត់របស់ក្រឹត្យច្បាប់ ឆ្លើយតបសំណូមពរប្រជុំជីវភាពសាសនាស្របច្បាប់របស់ប្រជាជន។
-រណសិរ្សមាតុភូមិ និងអង្គការចាត់តាំងនយោបាយ-សង្គម បណ្តាសមាគមមហាជនមានការខិតខំបញ្ចេញកម្លាំងផ្លាស់ប្តូរថ្មីខ្លឹមសារ វិធីសាស្ត្រធ្វើសកម្មភាព។
-បំផុសចលនា និងចាត់តាំងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកយ៉ាងសំខាន់ទៅក្នុងការអនុវត្តន៍សម្រេច ជោគជ័យបណ្តាភារកិច្ចនយោបាយរបស់មូលដ្ឋាន ស្ថាប័ន អង្គភាព។
សំណួរទី ៤ ៖ សន្ទុះកំណើនបង្កើន GRDP ក្នុងអាណត្តិកាល ២០១៥-២០២០ ?
ចម្លើយ៖
សន្ទុះកំណើនបង្កើន GRDP គិតជាមធ្យមក្នុងរយៈកាល ០៥ ឆ្នាំ សម្រេចបាន ១១,៩៥% (សេចក្តីសម្រេចចិត្តកើនពី ១១-១២%)។ ឆ្នាំ ២០១៦ កើន ១២,៣២% ឆ្នាំ ២០១៧ កើន ១២,០៣% ឆ្នាំ ២០១៨ កើន ១០,០៦% ឆ្នាំ ២០១៩ កើន ១៤,៨៥% និងឆ្នាំ ២០២០ ប៉ាន់ស្មាន កើន ១០,៥៧%។ ទ្រង់ទ្រាយខឿនសេដ្ឋកិច្ចឆ្នាំ ២០២០ នេះប៉ាន់ស្មានសម្រេចបាន ៦៦.៤៨២ ពាន់លានដុង កើន ៣១.៣០៧ ពាន់លានដុង កើនទ្វេ ១,៨៩ ដង បើ ប្រៀបជាមួយនឹងចុងឆ្នាំ ២០១៥ (ឈរទី ៧ ក្នុងតំបន់)។ GRDP គិតជាមធ្យមក្នុងមនុស្សម្នាក់ប៉ាន់ស្មានក្នុងមួយឆ្នាំ សម្រេចបាន ៦៥ លានដុងនាឆ្នាំ ២០២០ (ឆ្នាំ ២០១៥ គឺ ក្នុងមនុស្សម្នាក់ ក្នុងមួយឆ្នាំ សម្រេចបាន ២៩,៨ លានដុង) កើនទ្វេ ២,២ ដង ប្រៀបជាមួយនឹងឆ្នាំ ២០១៥ (ឈរទី ៣ ក្នុងតំបន់)។
សំណួរទី ៥ ៖ លទ្ធផលអនុវត្តភាពទម្លុះទម្លាយជាយុទ្ធសាស្ត្រ០៣យ៉ាងក្នុងអាណត្តិកាល ២០១៥-២០២០ ?
ចម្លើយ៖
-សុក្រឹត្យលទ្ធិគ្រប់គ្រងសេដ្ឋកិច្ចទីផ្សារកំណត់ទិសដៅសង្គមនិយម៖
បានចេញផ្សាយបណ្តាសេចក្តីកំណត់បត់បែង គ្រប់គ្រងទុន វិនិយោគបណ្តារចនាបទគោលនយោបាយដើម្បីបន្តការផ្លាស់ប្តូរថ្មីទម្រង់ លើកកម្ពស់គុណភាពសន្ទុះកំណើនបង្កើនទិន្នផលពលករកម្លាំងប្រជ្រែងរបស់ខឿនសេដ្ឋកិច្ច។ ពិនិត្យឡើងវិញ សង្គមូបនីយកម្មបណ្តាសំណុំបែបបទរដ្ឋបាល កែទម្រង់បរិស្ថានវិនិយោគ ធ្វើអាជីវកម្ម បង្កលក្ខណៈសម្រាប់បណ្តាសមាភាពសេដ្ឋកិច្ចពង្រីក។ ជំហានដម្បូង និងពង្រីកបណ្តាប្រភេទទីផ្សារដូចជា៖ ទីផ្សារគាំពារ ទីផ្សារ អចលនទ្រព្យ ទីផ្សារវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ទីផ្សារ ពលករ។ល។
-ប្រមូលផ្តុំវិនិយោគហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម
+ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍៖
សហការជាមួយនឹងបណ្តាក្រសួង ផ្នែកកសាងសម្រេច ផ្លូវទឹកសម្រាប់នាវាមានចំណុះច្រើនបើកបរចេញចូលទន្លេហូវ កំពង់ផែនាំធ្យូងចូលសម្រាប់នាវាមានចំណុះ ៣០.០០០ តោន លើកកម្ពស់ និងជួសជុលផ្លូវជាតិលេខ ៦០ (កំណាត់ ពីស្ពានកូចៀង-បិញភូ) ផ្លូវជាតិលេខ ៥៣ (កំណាត់ពីត្រា វិញ-ឡុងត្វង)។ កសាងកំពង់ផែចម្រុះឌិញអាង កំពង់ផែ សមុទ្រស្រុកថ្កូវ។ ដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវលេខ ០១ លេខ ០២ និងស្ពាន C១៦។ល។
+ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ៖ អនុវត្តបាន ៣៩ សំ ណង់រាំងស្កាត់ជាតិជូរប្រៃ ស្តុកទឹកសាប និងប្រភពទឹកស្រោចស្រពឲ្យផ្ទៃដីកសិកម្មប្រមាណ ៩០%។
+ ហេដ្ឋារចនាសម្ព័ន្ធថាមពល៖មជ្ឈមណ្ឌលអគ្គិសនីយ្វៀងហាយសម្រេចនិងដាក់ឲ្យប្រើប្រាស់រោងចក្រទី ១ ទី ២ និងទី ៣(បើកទូលាយ) ថាមពលបង្កើតឡើងវិញ (វាយោអគ្គិសនី អគ្គិសនីប្រើប្រាស់ដោយពន្លឺព្រះអាទិត្យ)បានពង្រីក។ ១០៦ ឃុំ សង្កាត់ ទីប្រជុំជនសុទ្ធសឹងនឹងមានប្រព័ន្ធអគ្គិសនីជាតិ ធានាបម្រើឲ្យការប្រជុំជីវភាពផលិត អត្រាគ្រួសារប្រើប្រាស់អគ្គិសនីសម្រេចជាង ៩៩%(សម្រេច ផែនការ)។
+ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង៖ ទីក្រុងត្រាវិញបានទទួលស្គាល់ជាទីក្រុងប្រភេទ ២ ទីផ្សាររួមខេត្តយ្វៀងហាយ និងទីប្រជុំជនទីវកឹងបើកទូលាយសម្រេចលក្ខឋានទីក្រុងប្រភេទ ៤ និងលើកកម្ពស់បណ្តាទីក្រុងប្រភេទ ៥។ អត្រាឧបនីយកម្មទីក្រុងសម្រេច ៣០% ប្រៀបនឹងឆ្នាំ ២០១៥ កើន ៨% ។
+ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន និងទូរគមនាគមន៍៖ មាន ១០០% ឃុំ សង្កាត់ ទីប្រជុំជនបានវិនិយោគប្រព័ន្ធបណ្តាញកាបអូបទិក ១០០% ភូមិ អនុសង្កាត់បានផ្គត់ផ្គង់សេវា Internet សេវាទូរស័ព្ទ ១០០% តំបន់មជ្ឈមណ្ឌលស្រុក ទីផ្សាររួមខេត្ត ទីក្រុងបានផ្គត់ផ្គង់សេវា ៣G, ៤G។
+ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកប្រជុំជីវភាពតែងបានវិនិយោគ សន្សឹមៗ និងបង្កើនគុណភាពទឹក។ អត្រាតំបន់ប្រជាជនតាំងលំនៅឋានជនបទបានប្រើប្រាស់ទឹកស្អាត ស្របអនាម័យសម្រេច ៩៩% (សម្រេចផែនការ) កើន ១៤,៨៩%។
+ ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌-សង្គម៖ កសាងមន្ទីរពេទ្យ ចំនួន ៧០០ គ្រែជំងឺ កសាងថ្មី ដំណាក់សុខាភិបាល ១៧ កន្លែង និងជួសជុលកែប្រែមូលដ្ឋានសុខាភិបាល ៣០ កន្លែង ។ដាក់ឲ្យប្រើប្រាស់មន្ទីរពហុព្យាបាលពេទ្យស្រុកយ្វៀង ហាយ។ល។
- អំពីការពង្រីកប្រភពធនធាន៖ ប្រមូលផ្តុំកម្លាំងវិនិយោគហេដ្ឋា រចនាសម្ព័ន្ធមូលដ្ឋានសម្ភារៈបណ្តាសាលាមហាវិទ្យាល័យ ឧត្តម សិក្សាសុខាភិបាល ឧត្តមសិក្សាវិជ្ជាជីវៈ។ល។ ចេញផ្សាយ និង ផ្សព្វផ្សាយបណ្តាគោលការណ៍ គោល នយោបាយពង្រីកប្រភព ធនធាន ប្រមូលផ្តុំបណ្តុះបណ្តាល និងបណ្តុះបណ្តាលឡើងវិញកងជួរកម្មាភិបាលបុគ្គលិក និយោជិត បុគ្គលិកបច្ចេកទេស ។ល។ គុណភាពប្រភព ធនធានមានការរីកចម្រើន និងបង្កើនឡើង៖ ចំនួនមានតំរេះវិជ្ជាមហាវិទ្យាល័យពី ១៤.៧៤៣ នាក់ កើនឡើង ១៥.៩៣១ នាក់ ក្រោយមហាវិទ្យាល័យពី ៨៥៧ នាក់ កើន ឡើង ១.៨៥៩ នាក់ ប្រៀបជាមួយនឹងឆ្នាំ ២០១៥ កើនទ្វេ ២,២ ដង ។
សំណួរទី ៦៖ បណ្តាលទ្ធផលដែលលេចធ្លោក្នុងការអនុវត្តន៍រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ?
ចម្លើយ៖
បន្ថយសមាមាត្រកសិ-រុក្ខកម្ម និងជលផលពី ៤៥,៩២% ចុះនៅ ២៨,៩៨% បង្កើនសមាមាត្រឧស្សាហកម្ម-ស្ថាបនាពី ២១,៧៣% ឡើង ៣៥,៥៣% និងពាណិជ្ជកម្ម-សេវាកម្មពី ៣៤,៤៨% ឡើង ៣៥,៤៩% ក្នុង GRDP ។ ជំរុញមាំការអនុវត្តន៍ បច្ចេកវិទ្យាខ្ពស់ទៅ ក្នុងការផលិតដោយមានផ្ទៃដីផលិតស្រូវ ១៦.៦៨៦ ហិកតា បានអនុវត្តបច្ចេកវិទ្យាខ្ពស់ ស្រូបយក អត្រា ៤,៥% នៃផ្ទៃដីផលិតកសិកម្ម។ ឧស្សាហកម្ម និងស្ថាបនាមានកំណើនបង្កើនរហ័ស ពិសេសគឺលើវិស័យថាមពល។ ពាណិជ្ជកម្ម-សេវាកម្មបានពង្រីកដោយពហុសណ្ឋានជាមួយ នឹងទ្រង់ទ្រាយគុណភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង។ អត្រាសមា មាត្រពលករក្នុងកសិកម្មបន្ថយចុះពី ៦០% ចុះនៅ ៤០%។
សំណួរទី ៧៖ ឆ្លងអស់រយៈកាល ០៥ ឆ្នាំ ដែលបានអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១០ អាណត្តិកាល ២០១៥-២០២០ ស្តីអំពីកសិ នេសាទរុក្ខាកម្មខេត្តយើងសម្រេចបានបណ្តាលទ្ធផលអ្វីខ្លះ ?
ចម្លើយ៖
-ប្រមូលផ្តុំកម្លាំងអនុវត្តផ្លាស់ប្តូររចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញតាមទិសដៅពង្រីកស្ថិរភាព ជំរុញមាំការផ្លាស់ប្តូររចនាសម្ព័ន្ធពូជឈើដាំ សត្វចិញ្ចឹមអនុវត្តបណ្តាជំលឿនវិទ្យាសាស្ត្រ-បច្ចេកវិទ្យានិងយន្តូបនីយកម្មកសិកម្មទៅក្នុងការផលិត ពង្រីក តំបន់ផលិតប្រមូលផ្តុំមួយចំនួនដោយទ្រង់ទ្រាយធំ។ ផ្សព្វផ្សាយពង្រីកពូជឈើដាំ សត្វចិញ្ចឹម មុខព្រួញជាមួយនឹង ២០/២១ ផលិតផលមុខព្រួញរបស់ខេត្តដែលបានបញ្ជាក់ បង្កជាតម្លៃផលិតសម្រេច ១៩.៦៦០ ពាន់លានដុង កសាងឃុំ សង្កាត់ ទីប្រជុំជននីមួយៗត្រូវមានផលិតផលមួយ កសាង និងពង្រីកទូលាយទម្រង់ សហការ ចងសម្ព័ន្ធ និងទម្រង់ផលិតមានប្រសិទ្ធភាព។
- តម្លៃផលិតផ្នែកជលផលសម្រេច ៤៦.២២១ពាន់លាន ដុង ស្រូបយកអត្រា ៣៤,៦៧% នៃតម្លៃផលិតទូទាំងផ្នែក កសិកម្ម សន្ទុះកំណើនបង្កើនគិតជាមធ្យមក្នុងមួយឆ្នាំ ៦,៩%។ បន្តវិនិយោគនាវាមានកម្លាំងធំ មានសមត្ថភាព ទាញយកផលជល ផលលំហសមុទ្រ។ ផ្ទៃដីចិញ្ចឹមជល ផលសម្រេច ១១.៥០០ ហិកតា ប្រៀបជាមួយនឹងអាណត្តិ កាលកន្លងកើនជាង ២.៣០០ ហិកតា។
- ការងារដាំព្រៃ ថែទាំ ព័ទ្ធចិញ្ចឹម ការពារព្រៃឈើតែង បានដំណើរការជានិច្ចកាលផ្ទៃដីដាំព្រៃបានពង្រីកទូលាយ អត្រាគ្រប ដណ្តប់ព្រៃប៉ាន់ស្មានសម្រេចបាន ៤,០១% នៃ ផ្ទៃដីធម្មជាតិ ប្រៀបជាមួយនឹងឆ្នាំ ២០១៥ កើន ០,៤១% ។ ក្រៅពីនោះ ចង្អុលការដាំដើមឈើពង្រាយលើភូមិសាស្ត្រខេត្តបានជាង ៣៥០.០០០ ដើម។
សំណួរទី ៨៖ លទ្ធផលក្នុងការកសាងជនបទថ្មីអាណត្តិកាលកន្លង ?
ចម្លើយ៖
កម្មវិធីគោលដៅជាតិកសាងជនបទថ្មីបានផ្សព្វផ្សាយយ៉ាងប្តេជ្ញានយោបាយខ្ពស់របស់ទូទាំងប្រព័ន្ធនយោបាយ កេណ្ឌប្រមូលបានការចូលរួមយ៉ាងសកម្មរបស់ប្រជាជន។ ប៉ាន់ស្មាន គិតមកដល់ចុងឆ្នាំ ២០២០ មាន ៧០ ឃុំ សម្រេចលក្ខឋានជនបទថ្មី ស្រូបយកអត្រា ៨២,៣៥% (សេចក្តីសម្រេចចិត្តគឺ ៥០%) ៩០%គ្រួសារប្រជាជន ៧៥% ភូមិសម្រេចលក្ខឋានជនបទថ្មី ២០% ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ០២ ស្រុកសម្រេចលក្ខឋានជនបទថ្មី(ទីវកឹង និង កូវកែ) ស្រុកកាងឡុងកំពុងសម្រេចបណ្តាលក្ខឋាន និងពង្រឹងសំណុំឯកសារ បែបបទស្នើរដ្ឋាភិបាលទទួលស្គាល់នាចុងឆ្នាំ ២០២០។ ទីផ្សាររួមខេត្តយ្វៀង ហាយ និងទីក្រុងត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មី។ សម្រេចលើសគោលដៅកសាងជនបទថ្មីដំណាក់កាល ២០១៦ -២០២០។
សំណួរទី ៩ ៖ ក្នុងអាណត្តិកាល ២០១៥-២០២០ លើវិស័យឧស្សាហកម្មស្ថាបនាសម្រេចបានបណ្តាលទ្ធផលអ្វីខ្លះ ?
ចម្លើយ៖
- អំពីវិស័យឧស្សាហកម្ម សិប្បកម្ម៖ សន្ទុះកំណើនបង្កើនជាមធ្យមក្នុងមួយឆ្នាំ ២៨,៨៧% រួមចំណែកយ៉ាងសំខាន់ទៅក្នុងការបង្កើនរួមរបស់ខេត្ត ជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច។ រោងចក្រឧណ្ហអគ្គិសនីយ្វៀង ហាយ (ទី ១ ទី ៣ និង ទី ៣ បើកទូលាយ)។ រោងចក្រអគ្គិសនីប្រើពន្លឺព្រះអាទិត្យភាគកណ្តាលនិងភាគខាងត្បូងបានដាក់ឲ្យធ្វើសកម្មភាពពាណិជ្ជកម្ម បណ្តាផ្នែកឧស្សាហកម្មកែច្នៃដូចជា៖ បង្កងសីតុណ្ហកម្ម កិញអង្ករ កាត់ដេរធ្យូងលលាដ៏ដូង ប្រព័ន្ធនាំអគ្គិសនីប្រើប្រាស់ក្នុងគ្រឿង ឡាន ។ល។បានបង្កើនបង្គួរ មុខទំនិញសិប្បកម្មវិចិត្រកម្មមួយចំនួនមានទីផ្សារលក់ដូរលំនឹង។ បន្តវិនិយោគហេដ្ឋារចនាសម្ព័ន្ធតំបន់មណ្ឌលសេដ្ឋកិច្ចឌិញអាង បណ្តាតំបន់ឧស្សាហកម្មបង្កើតថ្មីមណ្ឌលឧស្សាហកម្ម ០៤ កន្លែង បំពេញបន្ថែមមណ្ឌលឧស្សាហកម្ម ០១ កន្លែង ពង្រីកភូមិរបរ ១៣ កន្លែង ។ ការងារជំរុញឧស្សា ហកម្មឧបត្ថម្ភអាជីវកម្មតែងបានជំរុញមាំ។
- អំពីការស្ថាបនា៖ អាទិភាពបត់បែងថវិកា ទន្ទឹមនឹងនោះបង្កើនការទាក់ទាញបណ្តាប្រភពទុនរបស់អាជីវកម្ម ប្រភពធន ធានក្នុងប្រជាជនដើម្បីវិនិយោគហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម។ ប្រមូលកម្លាំងវិនិយោគបណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍
ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី បច្ចេកវិជ្ជាព័ត៌មាន និងឃោសនាការអប់រំ សុខាភិបាល វប្បធម៌ វិទ្យាសាស្ត្របច្ចេកវិទ្យា ។ល។ តែងបានយកចិត្តទុកដាក់សមស្របជាមួយនឹងសំណូមពរពង្រីករបស់បណ្តាផ្នែក វិស័យ។ តម្លៃផ្នែកសាងសង់គិតជាមធ្យមក្នុងមួយឆ្នាំកើន ១៨,២៨%។
សំណួរទី ១០ ៖ បណ្តាលទ្ធផលលេចធ្លោលើវិស័យពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ ?
ចម្លើយ៖
ដាក់ឲ្យធ្វើសកម្មភាពមជ្ឈមណ្ឌលពាណិជ្ជកម្ម ០១ កន្លែង ផ្សារទំនើប ០៧ កន្លែង ហាងលក់រាយងាយស្រួល ២៣ កន្លែង បង្វែរ ពីផ្សារទៅទម្រង់អាជីវកម្ម សហករណ៍គ្រប់ គ្រង ១៥ កន្លែង។ កម្រិតលក់រាយមុខទំនិញ និងប្រភព ចំណូលឆ្នាំ ២០២០ ប៉ាន់ស្មានសរុបរួមសម្រេចបាន ៣៤.១៥០ ពាន់លានដុង (ប្រៀបជាមួយនឹងឆ្នាំ ២០១៥ កើន ១,៨១ ដង)។ ផ្នែកទេសចរណ៍ឆ្នាំ ២០២០ ប៉ាន់ ស្មានសម្រេចបាន ៤៥៥,៦ ពាន់លានដុង (ស្រូបយក អត្រា ០,៧%ក្នុង GRDP ) គិតជាមធ្យមក្នុងមួយឆ្នាំ កើន ៨,៥៩%។
សំណួរទី ១១ ៖ បណ្តាលទ្ធផលលេចធ្លោលើបណ្តាវិស័យហិរញ្ញវត្ថុធនាគារ ?
ចម្លើយ៖
- ការគ្រប់គ្រង និងបញ្ជាការថវិកាបានត្រឹមត្រូវ ប្រិតសំចៃ និងប្រសិទ្ធភាព។ យកចិត្តទុកដាក់ដល់ការបំពាក់បំប៉នប្រភពចំណូលប្រឆាំងនឹងការបាត់បង់ចំណូល។ ប្រមូលផ្ទៃក្នុងគិតជាមធ្យមក្នុងមួយឆ្នាំកើន ១៨,៨៩% (សេចក្តីសម្រេចចិត្ត ១៧%)។ ចំណាយថវិកា ៥៣.០៩១ ពាន់លានដុង បើប្រៀបធៀបជាមួយនឹងផែនការបម្រុងសម្រេច ១២៣,៧៦% (ជាមធ្យមក្នុងមួយឆ្នាំកើន ៧,៥៧%) ធានាតុល្យភាពថវិកាគ្រប់លំដាប់ថ្នាក់។ ប្រាក់ទុនវិនិយោគ ទូទាំងសង្គមសម្រេច ១១៤,៧០៧ ពាន់លានដុង (ប្រៀបជាមួយនឹងអាណត្តិកាលមុនកើនទ្វេ ១,៤៥ ដង) ស្រូបយកអត្រា ៤៨% GRDP(សេចក្តីសម្រេចចិត្ត ៣២%)។ ប្រាក់ទុនប្រមូលប៉ាន់ស្មានសម្រេច ៣៦.០០០ ពាន់លាន ដុង បើប្រៀបជាមួយនឹងអាណត្តិកាលមុនកើនទ្វេ ១,៨៧ ដង អត្រាបំណុលអាក្រក់ក្រោម ២%។
- បណ្តាអង្គការចាត់តាំងឥណទានបានពង្រីកលំនឹងទុន ប្រមូលប៉ាន់ស្មានសម្រេច ៣៦.០០០ ពាន់លានដុង បើប្រៀបជា មួយនឹងអាណត្តិកាលមុនកើនទ្វេ ១,៨៧ ដង បំណុលឲ្យបុលសម្រេច ៣០.០០០ ពាន់លានដុង បើប្រៀបជាមួយនឹងដើមអាណត្តិកាលមុនកើនទ្វេ ២,០២ ដង ប្រមូលផ្តុំទៅលើបណ្តាវិស័យផលិតធ្វើអាជីវកម្ម តុល្យភាព ប្រាក់កម្រៃលំនឹង អត្រាបំណុលអាក្រក់ក្រោម ២%។
សំណួរទី ១២ ៖ បណ្តាលទ្ធផលសម្រេចបានក្នុងការពង្រីកបណ្តាប្រភេទអាជីវកម្ម ?
ចម្លើយ៖
ធ្វើសម្រេចភាគហ៊ុនអាជីវកម្មរដ្ឋ ០២ កន្លែង (ក្រុមហ៊ុនភាគហ៊ុនសំណង់ទីក្រុងត្រាវិញ ក្រុមហ៊ុនភាគហ៊ុនចែកចាយទឹកត្រាវិញ)។ ពង្រីកថ្មីអាជីវកម្ម ១.៨៥០ កន្លែង បង្កើនចំនួនមកដល់ពេលនេះអាជីវកម្មកើនឡើងបាន ៣.០៦៥ កន្លែង (៤១ អាជីវកម្ម FDI ជាមួយនឹងទុន ចុះឈ្មោះ ៣,១ ពាន់ដុល្លារ ប្រៀបជាមួយនឹងឆ្នាំ ២០១៥ កើន ២,៨ ពាន់ដុល្លារ )។មានគ្រួសារធ្វើអាជីវកម្មឯកជន ៧២.៥០០ គ្រួ (ប្រៀបជាមួយនឹងឆ្នាំ ២០១៥ កើន ១០.៤០០ គ្រួ)។ បង្កើតថ្មីសហករណ៍ ១៤៤ កន្លែង សព្វ ថ្ងៃក្នុងទូទាំងខេត្តមាន ១៦៧ សហករណ៍ជាមួយនឹង សមាជិកជាង ២៨.០០០ នាក់ ជាមួយនឹងទុនលក្ខន្តិកៈ ជិត ១៦៧ ពាន់លានដុង មានជិត ៣៤% សហករណ៍ធ្វើ សកម្មភាពមានប្រសិទ្ធភាព។
សំណួរទី ១៣៖ សេដ្ឋកិច្ច កិច្ចការបរទេសក្នុងអាណត្តិកាលកន្លងហើយសម្រេចបានលទ្ធផលអ្វីខ្លះ ?
ចម្លើយ៖
យកចិត្តទុកដាក់ដល់ការលើកកម្ពស់ប្រសិទ្ធភាពបណ្តាសកម្មភាពជំរុញការវិនិយោគបានចាត់តាំងបណ្តាក្រុមប្រតិភូទៅជំរុញការវិនិយោគនៅបណ្តាប្រទេស។ ទន្ទឹមនឹងនោះ ចាត់តាំងសម្រេចជោគជ័យសន្និបាតជំរុញការវិនិយោគ ០២ លើកនាឪកាសអនុស្សាវរីយ៍ឆ្នាំទី ២៥ ទិវាបង្កើតខេត្តឡើងវិញ និងឆ្នាំទី ១២០ ទិវាបង្កើតខេត្ត ទទួលបានរាប់រយលើក បណ្តាម្ចាស់វិនិយោគចូលមកស្វែងយល់ឪកាសវិនិយោគ។ ទាក់ទាញបាន ២៥៥ គម្រោងការជាមួយនឹងចំនួនទុនចុះឈ្មោះ ១៦.៦២៥ ពាន់លាន ដុង និង ៣៦៦,៥២ លាន ដុល្លារ (កើនជាងដំណាក់កាលមុន ២០៣ គម្រោងការ) ក្នុងនោះមាន ១៧ គម្រោងការ FDI ជាមួយ នឹងទុនចុះឈ្មោះ សរុបរួម ៣៦៦,៥២ លានដុល្លារ។
-បង្កលក្ខណៈ និងឧបត្ថម្ភដល់បណ្តាអាជីអាជីវកម្មចូលរួមពិនិត្យស្រាវជ្រាវ ចងសម្ព័ន្ធទីផ្សារ និងចូលរួមបណ្តាផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិនៅប្រទេសមួយចំនួនក្នុងតំបន់។ តម្លៃប្រាក់នីហរ័ណក្នុងរយះកាល ០៥ ឆ្នាំសម្រេច បាន ២.៤៤៥ លានដុល្លារ(កើនជាងដំណាក់កាលមុន ៧១៨ លានដុល្លារ) ជាមួយនឹងបណ្តាមុខទំនិញសំខាន់ៗដូចជា៖ បង្កង ជលផល ផលិតផលពីដើមដូង ខ្សែនាំអគ្គិសនីឡាន មុខទំនិញដេរប៉ះ ស្បែកជើង កាបូបយួរ។ល។
សំណួរទី ១៤៖ បណ្តាលទ្ធផលសម្រេចបានលើបណ្តាវិស័យវប្បធម៌ ព័ត៌មានទូរគមនាគមន៍ក្នុងអាណត្តិកាលកន្លង ?
ចម្លើយ៖
-ចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌”ដោយភ្ជាប់ជាមួយ នឹងចលនា”ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” បន្តនឹងបានពង្រីក។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ថាប័នវប្បធម៌ កីឡាហាត់ប្រាណបានវិនិយោគ។ ក្នុងទូទាំងខេត្ត មានរតនវត្ថុជាតិ ០១ កន្លែង បេតិកភណ្ឌអរូបីយជាតិ បេតិកភណ្ឌថ្នាក់ខេត្ត ២៨ និងបេតិក ភណ្ឌថ្នាក់ជាតិ ១៥។ ពង្រីកចលនាកីឡាហាត់ប្រាណមហាជន កីឡាស្នាដៃខ្ពស់ សម្រេចបានលទ្ធផលយ៉ាងសកម្ម។
-សកម្មភាពសារព័ត៌មាន ព័ត៌មាន និងទូរគមនាគមន៍ អក្សរសិល្ប៍-សិល្បៈតែងច្បាមខ្ជាប់ភារកិច្ចនយោបាយជូន ព័ត៌មានអំពីស្ថានភាពប្រទេសជាតិ របស់ខេត្តបានទាន់ពេល ផ្សព្វផ្សាយគោលការណ៍គោលនយោបាយក្រឹត្យច្បាប់របស់ បក្ស-រដ្ឋ គំរូល្អការងារល្អ។ល។
សំណួរទី ១៥ ៖ លើវិស័យអប់រំបណ្តុះបណ្តាលក្នុងអាណត្តិកាលកន្លងសម្រេចបានលទ្ធផលលេចធ្លោអ្វីខ្លះ ?
ចម្លើយ៖
-រក្សាខ្ជាប់អត្រាសិស្សស្ថិតក្នុងកំណត់អាយុបានទៅរៀន ឧត្តានកម្មអប់រំមានការរីកចម្រើន។ គុណភាពអប់រំ និងបណ្តុះបណ្តាលបានកើនឡើង។ អប់រំមហាវិទ្យាល័យ អប់រំ វិជ្ជាជីវៈបានពង្រីកទាំងទម្រង់ផង ផ្នែកវិជ្ជាជីវៈផងការបង្រៀន និងរៀនអក្សរសាស្ត្រខ្មែរតែងបានយកចិត្តទុកដាក់អនុវត្ត។
-កងជួរកម្មាភិបាលគ្រប់គ្រងអប់រំ គ្រូបង្រៀនតែងបានយកចិត្តទុកដាក់បណ្តុះបណ្តាល បំពាក់បំប៉នសម្រេចសម្បទា និង លើសសម្បទា។
-ប្រព័ន្ធសាលារៀន បន្ទប់រៀនតែងបានវិនិយោគដោយ ភ្ជាប់ជាមួយនឹងការរៀបចំរួមបញ្ចូលបាន ៤៨ សាលា កើន ៤៩ សាលាសម្រេចសម្បទាជាតិ បត់បែងរៀបចំគ្រូបង្រៀន ធានាត្រឹមត្រូវតាមអត្រាសិស្ស និងបន្ទប់រៀន។ ១០០% ឃុំ សង្កាត់ ទីប្រ ជុំជនសុទ្ធសឹងមានមជ្ឈមណ្ឌលរៀនសូត្រសហគមន៍។ សង្គមូបនីយកម្មអប់រំតែងបានជំរុញទឹកចិត្ត សកម្មភាពជំរុញការសិក្សា ជំរុញបញ្ញា កសាងសង្គមរៀន សូត្រតែងបានផ្សព្វផ្សាយ៉ាងទូលំទូលាយ។
សំណួរទី ១៦ ៖ បណ្តាភាពវិវឌ្ឈន៍អំពីសកម្មភាពវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងអាណត្តិកាលកន្លង ?
ចម្លើយ៖
-សកម្មភាពវិទ្យាសាស្ត្រ -បច្ចេកវិទ្យាមានភាពវិវឌ្ឍន៍យ៉ាងសកម្ម បណ្តាបធានបទ គម្រោងការស្រាវជ្រាវបានស៊ីជម្រៅ ប្រមូលផ្តុំទៅក្នុងការពង្រីករបស់ផ្នែក វិស័យ សក្តានុពល ភាពមានព្រៀបរបស់ខេត្តដូចជា៖ កសិកម្មសារីរាង្គជីវសាស្ត្រ ពូជ ។ល។ ផ្សព្វផ្សាយបាន៥២ ភារកិច្ចវិទ្យាសាស្ត្រ -បច្ចេក វិទ្យាពិនិត្យទទួលស្គាល់បាន ៦៧ បធានបទ គម្រោងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ។ លទ្ធផលសិក្សាស្រាវជ្រាវអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជារួមចំណែកលើកកម្ពស់ទិន្ន ផល គុណភាពផលិតផល មុខទំនិញ រួមចំណែកទៅក្នុងសន្ទុះកំណើនបង្កើនសេដ្ឋកិច្ចរបស់ខេត្ត។
-អាជីវកម្ម សហករណ៍ចូលរួមសិក្សាស្រាវជ្រាវ និងទទួល យក អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុងការគ្រប់គ្រង ផលិតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានច្រើន។ សកម្មភាព កម្មសិទ្ធិបញ្ញាមានការរីកចម្រើនជាង។ ការងារគ្រប់គ្រងសម្ប ទារង្វាស់រង្វាល់គុណភាពតែងបានបង្កើនឡើង។
សំណួរទី ១៧ ៖ លទ្ធផលសម្រេចបានលើវិស័យ សុខាភិបាលអាណត្តិកាលកន្លង ?
ចម្លើយ៖
-សម្ភារៈមូលដ្ឋានសុខាភិបាលតែងបានវិនិយោគ ឆ្លើយ តបសំណូមពរពិនិត្យព្យាបាលជំងឺ និងថែទាំសុខភាពប្រជា ជនជាសារវន្ត សម្រេចផែនការ ២៥ គ្រែអ្នកជំងឺលើមួយម៉ឺន ប្រជាជន។ កងជួរកម្មាភិបាលសុខាភិបាលបានពង្រីកទាំង ចំនួននិងគុណភាព វេជ្ជបណ្ឌិតសម្រេច ៨,៧ រូបលើមួយ ម៉ឺនប្រជាជន(សេចក្តីសម្រេចចិត្តពី ៨-១០) មាន ៩៧,២% ដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិតបម្រើការពិនិត្យព្យាបាលជំងឺ ១០០% ភូមិមានបុគ្គលិកសុខាភិបាល។
-គុណភាពពិនិត្យព្យាបាលជំងឺបានបង្កើនឡើង។ សុខាភិបាលបង្ការតែងបានបង្កើន រកឃើញនិងទប់ស្កាត់បណ្តា អាសន្នរោគជំងឺបានទាន់ពេល កាត់បន្ថយអត្រាជ្រាបជំងឺ និងបាត់បង់ជីវិតអាស្រ័យដោយជ្រាបមេរោគ អនុវត្តដោយ មានប្រសិទ្ធភាពការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ នៅលើភូមិសាស្ត្រ។
-ការគ្រប់គ្រងរដ្ឋតែងបានបង្កើន ជានិច្ចកាលត្រួតពិនិត្យ សុើបអង្កេតរបរសុខាភិបាល ឱសថឯកជន សុវត្ថិភាពអនា ម័យគ្រឿងបរិភោគ។ អត្រាមនុស្សចូលរួមគាំពារសុខាភិបាលសម្រេច ៩៦,៦៥% សម្រេចលើសផែនការ (សេចក្តីសម្រេចចិត្តពី ៨៦,៥-៩០%)។ សង្គមូបនីយកម្មវិស័យ សុខាភិបាលមានបណ្តាភាពវិវឌ្ឍន៍យ៉ាងសកម្ម។
សំណួរទី ១៨ ៖ លទ្ធផលលើវិស័យចំនួនប្រជាជននិងការពង្រីកថែទាំគាំពារនិងអប់រំកុមារកសាងគ្រួសារ ?
ចម្លើយ៖
-លើវិស័យចំនួនប្រជាជន និងការពង្រីកតែងបានអនុវត្តល្អ រក្សាខ្ជាប់កម្រិតបន្ថយការកើត អត្រាបង្កើនចំនួនប្រជាជនគិតជាមធ្យមក្រោម ១%។ គុណភាពចំនួនប្រជាជនបានកែលម្អ។ ផ្សព្វផ្សាយអនុវត្តបណ្តាកម្មវិធីគម្រោងការការពារ និងថែទាំកុមារមាន ៩០% កុមារដែលមានស្ថានភាពពិសេសតែងបានឧបត្ថម្ភ ថែទាំដើម្បីស្តារឡើង ចូលរួមរស់នៅក្នុង សហគមន៍ឡើងវិញ។ ១០០% កុមារកំព្រា អនាថា និងពិការតែងបានថែទាំ។ ១០០% កុមារអាយុក្រោម ៦ ឆ្នាំបានផ្តល់បណ្ណគាំពារសុខាភិបាល កាត់បន្ថយ អត្រាកុមារកង្វះជាតិបំប៉នចុះនៅ ៥,៥%។
-ការងារសមភាពភេទ និងដើម្បីបុព្វហេតុជឿនលឿន នារីតែងបានយកចិត្តទុកដាក់ អត្រានារីចូលរួមបណ្តាតួនា ទីថ្នាក់ដឹកនាំ គ្រប់គ្រង និងគុណភាពប្រភពធនធាននារីបានបង្កើនឡើង។ ការងារផ្សព្វផ្សាយ អប់រំបណ្តុះបណ្តាល របៀបរស់នៅគ្រួសារតែងបានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព។
សំណួរទី ១៩ ៖ ការងារគ្រប់គ្រងធនធានការពារបរិស្ថានបង្ការទប់ស្កាត់គ្រោះធម្មជាតិទប់ទល់ជាមួយនឹងអាកាសធាតុប្រែប្រួលនិងទឹកសមុទ្រជោរឡើងសម្រចបានលទ្ធផលយ៉ាងណា ?
ចម្លើយ៖
-ការងារគ្រប់គ្រងទាញយកបណ្តាប្រភពធនធានតាមគ្រោងផែនការ និងផែនការបានលំនឹងផ្ទៃដីផលិតស្រូវការពារ និង ពង្រីកផ្ទៃដីដាំព្រៃ។ ផ្តល់ជូនកម្មសិទ្ធិប្រើប្រាស់ដីធ្លីសម្រេច ៩៩,២៣% នៃផ្ទៃដី។ អនុវត្តការត្រួតពិនិត្យស្ថិតិ និងលើកកម្ពស់លទ្ធភាពគ្រប់គ្រងអំពីការរក្សាពហុសណ្ឋានជីវសាស្ត្រ ស៊ើបអង្កេតហ្មត់ចត់សត្វនាំចូលពីបរទេស សត្វបម្រែបម្រួល ពូជ ការពារបណ្តាតំបន់ដីត្រូវជន់លិចព្រៃឈើលិចទឹក ប្រៃប្រព័ន្ធជីវសាស្ត្រ ។
-ការងារផ្សព្វផ្សាយ ហ្វឹកហាត់បង្កើនចំណេះដឹងអំពីការពារបរិស្ថានមានការវិវឌ្ឍន៍ល្អ អត្រាប្រមូលសំរាម កាកសំ ណល់សុខា ភិបាលសម្រេច ១០០% កាកសំណល់ឧស្សាហកម្ម និងកាកសំណល់បង្កអន្តរាយគ្រោះថ្នាក់សម្រេច ៩៩,២៣% ប្រព័ន្ធវិនិច្ឆ័យទឹកសំណល់តំបន់ឧស្សាហកម្មសម្រេច ១០០% វិនិច្ឆ័យកាកសំណល់រឹង និងកាកសំណល់ប្រជុំជីវភាពនៅ ទីផ្សារសម្រេច ៩៨,៥%។
-បង្កើនការងារផ្សព្វផ្សាយ បង្កើនការយល់ដឹងជូនកម្មាភិបាលបក្ខជន និងប្រជាជនអំពីទប់ទល់នឹងអាធាតុអាកាស ប្រែប្រួល។ កសាងសាច់រឿងទប់ទល់នឹងអាធាតុអាកាសប្រែប្រួល វិនិយោគបណ្ដាគម្រោងការជម្នះការស្រុតបាក់ដីភ្លឺទន្លេ សមុទ្រ ទំនប់ទន្លេ សមុទ្រ ដាំព្រៃការពារ ផ្សព្វផ្សាយ បណ្ដាកម្មវិធីគម្រោងការសម្របសម្រួលជាមួយនឹងធាតុអាកាសប្រែប្រួល។
សំណួរទី ២០ ៖ អំពីពលករការងារធ្វើសុខុមាលភាពសង្គមបានអនុវត្ត និងនាំមកភាពវិវឌ្ឍន៍ដូចម្ដេចខ្លះ ?
ចម្លើយ៖
-បណ្ដាញអប់រំវិជ្ចាជីវៈនិងបណ្ដាឧបករណ៍បង្រៀនវិជ្ជាជីវៈតែងបានវិនិយោគ បណ្ដាគោលនយោបាយឧបត្ថម្ភ បណ្ដុះបណ្ដាលពលករសម្រេចបានលទ្ធផលច្រើន បង្កើនអត្រាពលករបានបណ្ដុះបណ្ដាលសម្រេច ៦៧% (សេចក្ដីសម្រេចចិត្ត ៦៥%) ក្នុងនោះ អត្រាពលករមានសញ្ញាបត្រ លិខិតបញ្ជាក់សម្រេច ៣៣% (សេចក្ដីសម្រេចចិត្ត ៣០%) កាត់បន្ថយអត្រាពលករដាច់អាជីពនៅ ២,៥% (សេចក្ដីសម្រេចចិត្តក្រោម ៣%)។ បញ្ជូនពលករជិត ៣.០០០ នាក់ទៅធ្វើការមានពេលកំណត់នៅបរទេស កើនទ្វេ ៤ ដងបើប្រៀបនឹងដំណាក់កាលមុន។
-កម្មវិធីកាត់បន្ថយភាពក្រីក្រចីរភាពសម្រេចបានលទ្ធផលសំខាន់ៗ ប្រភពចំណូលជីវភាពរស់នៅរបស់គ្រួសារក្រីក្រ គ្រួសារជិតក្រ មានការវិវឌ្ឍន៍ អត្រាគ្រួសារក្រីក្របាន ថយចុះរហ័ស ប៉ាន់ស្មានដល់ចុងឆ្នាំ ២០២០ នៅ ១,៦៧% (ឆ្នាំ ២០១៥ ប្រមាណ ១៣,២៣%) គ្រួសារក្រីក្រក្នុងជនរួម ជាតិខ្មែរនៅ ៣,៩២% (ឆ្នាំ ២០១៥ ប្រមាណ ២៣,១២%)។
-អនុវត្តល្អគោលនយោបាយរបស់រដ្ឋ ទន្ទឹមនឹងនោះ ប្រមូលប្រភពកម្លាំងសង្គមគិតគូរដល់គ្រួសារគោលនយោបាយ គ្រួសារ គោលនយោបាយ ៩៩% មានកម្រិតជីវភាព ស្មើឬខ្ពស់ជាងកម្រិតជីវភាពមធ្យមរបស់ប្រជាជននៅកន្លែង ស្នាក់នៅ។ ឃុំ សង្កាត់ ទីប្រជុំជន ១០០% បំពេញល្អការងារ យុទ្ធជនរបួស យុទ្ធជនពលី ចាត់តាំងពិធីប្រទាន និងឧទ្ទិសជូនកិត្តិនាមខ្ពង់ ខ្ពស់របស់រដ្ឋដល់អ្នកម្ដាយវៀតណាមវីរភាពចំនួន ៧៦៥ រូប។ រុះរើរួចកសាងថ្មីបូជនីយដ្ឋានយុទ្ធជនពលីខេត្តបណ្ដាសិលាចរិកឈ្មោះយុទ្ធជនពលី។ យកចិត្ត ទុកដាក់អនុវត្តល្អបណ្ដាគោលនយោបាយ ចំពោះបណ្ដា មុខសញ្ញាឧបត្ថម្ភសង្គម គ្រួសារក្រីក្រ គ្រួសារជិតក្រ ថែ ទាំឧបត្ថម្ភដល់ជនរងគ្រោះជាតិពុលឌីអូស៊ីន ។
សំណួរទី ២១៖ ក្នុងការអនុវត្តន៍សេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី ១០ អាណត្តិកាល ២០១៥-២០២០ ការអនុវត្តន៍បណ្ដាភារកិច្ចការពារជាតិ សន្តិសុខ ធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមសម្រេចបានបណ្ដាលទ្ធផលអ្វីខ្លះ ?
ចម្លើយ៖
-អនុវត្តមានប្រសិទ្ធភាពបណ្ដាគោលការណ៍ គោលមាគ៌ា គោលនយោបាយក្រឹត្យច្បាប់របស់បក្ស រដ្ឋស្ដីពីគួបផ្សំការពង្រីកសេដ្ឋកិច្ច-សង្គមជាមួយនឹងការបង្កើនសក្ដានុពលការពារជាតិ-សន្តិសុខ កសាងតំបន់ការពាររឹងមាំ ជារៀងរាល់ ឆ្នាំមានឃុំ សង្កាត់ ទីប្រជុំជន ៩៨,៣% សម្រេចរឹងមាំអំពីកិច្ច ការពារជាតិ-សន្តិសុខ (សេចក្ដីសម្រេចចិត្តពី ៩៥% ឡើង ទៅ)។ ការងារបំពាក់បំប៉នចំណេះដឹងអំពីកិច្ចការពារជាតិ -សន្តិសុខ បញ្ជូនទ័ព បញ្ជូនសិស្សយោធាជារៀងរាល់ឆ្នាំសុទ្ធសឹងសម្រេចតាមកម្រិតផែនការ គុណភាពបានបង្កើន ឡើង។ ចាត់តាំងសម្រេចសំណូមពរបណ្ដាការងារធ្វើសម យុទ្ធថ្នាក់ខេត្ត ថ្នាក់ស្រុកនិងថ្នាក់ឃុំ។ កងកម្លាំងប្រចាំការ ប្រជាស្វ័យត្រាណ និងកំណែនបម្រុងបានកសាងធានាសំ ណូមពរអំពីចំនួន និងគុណភាព។
-សន្តិសុខនយោបាយបានរក្សាមាំមួន សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមបានរក្សាលំនឹង។ អនុវត្តសម្រេចគម្រោងការបញ្ជូននគរបាលរៀបរយចុះទៅកាន់ឃុំ គិតមកដល់ចុងខែ មីនាឆ្នាំ ២០២០ បានលៃលកសមមិត្ត ២៨២ រូប (ប្រធាន ៩៥ រូប អនុប្រធាន ៩៤ រូប និងនគរបាល ៩៣ រូប នៅ ៩៥/៩៥ ឃុំ ទីប្រជុំជន)។ បើកលើកវាយសម្រុក បង្រ្កាប បណ្ដាប្រភេទឧក្រឹដ្ឋជន បំផ្លាញអស់បណ្ដាកន្លែងគ្រោះអបាយមុខសង្គម ឧក្រឹដ្ឋជនគ្រឿងញៀន វិនិច្ឆ័យម៉ឹងម៉ាត់ឧក្រឹដ្ឋជនសេដ្ឋកិច្ច និងអំពើពុករលួយ។ ត្រួតពិនិត្យធ្វើឲ្យ ច្បាស់ ៩០% បណ្ដាករណីបំពានច្បាប់ព្រហ្មទណ្ឌចំពោះរឿង ក្ដីធ្ងន់ធ្ងរខ្លាំង និងធ្ងន់ធ្ងរពិសេសសម្រេច ១០០%។ ការងារធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ សម្រេចតាមគោល ដៅបន្ថយ ៣។
សំណួរទី ២២៖ លទ្ធផលសម្រេចបានក្នុងកិច្ចការបរទេសអាណត្តិកាលកន្លង ?
ចម្លើយ៖
រក្សាពង្រឹងនិង ពង្រីកទំនាក់ទំនងមិត្តភាព សហការជាមួយកម្ពុជា។ បង្កើតការទំនាក់ទំនង ជាមួយអង្គការចាត់តាំង ក្រៅរដ្ឋាភិបាលប្រទេសក្រៅ និងបណ្ដាអង្គការចាត់តាំងអន្តរជាតិជាង ៣០ អង្គការ។ កេណ្ឌប្រមូលប្រភពឧបត្ថម្ភ ពង្រីកជាផ្លូវការ (ODA) និងអង្គការចាត់តាំង NGO វិនិយោគបណ្ដាសំណង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ បណ្ដាគម្រោង ការកាត់បន្ថយភាពក្រីក្រ។ល។ បង្កើនការបន្តភ្ជាប់ឧទ្ទេស នាមអំពីសក្ដានុពល តម្លាភាពរបស់ខេត្ត រួមចំណែកអំពាវ នាវវិនិយោគពីបរទេសចូលមកក្នុងខេត្ត។ ប្រតិបត្តិម៉ឹងម៉ាត់ បណ្ដាសេចក្ដីកំណត់អំពីការគ្រប់គ្រង ឯកភាព បណ្ដាសកម្ម ភាពកិច្ចការបរទេស គ្រប់គ្រងគណៈប្រតិភូចេញ គណៈប្រតិភូ ចូល។ បង្កើនកិច្ចការបរទេសរបស់ប្រជាជន និងការងារចលនាអ្នកមានកំណើតនៅត្រាវិញកំពុងស្នាក់នៅប្រទេស ក្រៅសំដៅមកកាន់ភូមិស្រុកកំណើតប្រទេសជាតិ។
សំណួរទី ២៣៖ បណ្ដាលទ្ធផលលេចធ្លោ ក្នុងការអនុវត្តន៍ភារកិច្ចសំខាន់ៗ ០៥ យ៉ាងក្នុងអាណត្តិកាល ២០១៥-២០២០ ?
ចម្លើយ៖
១. គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ម៉ឹងម៉ាត់ចង្អុល ការផ្សព្វផ្សាយ និងចាត់តាំងអនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១១ ទី ១២) និងសារាចរលេខ ០៥-CT/TW របស់ការិយាល័យន យោបាយដោយបណ្ដារបៀបធ្វើប្រកបដោយការច្នៃប្រតិដ្ឋ ក្លាយជាភារកិច្ចសំខាន់ចាំបាច់ ជាប្រចាំ និងភ្ញាក់រលឹក របស់បណ្ដាអង្គការចាត់តាំងបក្ស ស្ថាប័ន អង្គភាពរបស់ កម្មាភិបាល បក្ខជន។
២. អនុវត្តល្អសេចក្ដីសម្រេចចិត្តលេខ ៣៩-NQ/TW របស់ការិយាល័យនយោបាយ “ស្ដីពីបន្សុទ្ធសម្រាំងក្រប ខណ្ឌ និងរៀបចំឡើងវិញកងជួរកម្មាភិបាល បុគ្គលិក និយោជិត” គឺបន្សុទ្ធសម្រាំងបាន ២.២៤២ ក្របខណ្ឌ កម្មាភិ បាល បុគ្គលិក និយោជិត សម្រេច ៨,០៤% នៃចំនួនក្រប ខណ្ឌឆ្នាំ ២០១៥។ កម្រិតវិជ្ជានយោបាយ ជំនាញ។ល។ របស់កងជួរកម្មាភិបាល បុគ្គលិក និយោជិតបានបង្កើនឡើង។ ការងារកម្មាភិបាលបានអនុវត្តត្រូវតាមសេចក្តីកំណត់។ ការងារបង្ការប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយបានបង្កើន។
៣. អនុវត្តការផ្លាស់ប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើង វិញ និងផ្លាស់ថ្មីទម្រង់កំណើនបង្កើនសម្រេចបានលទ្ធផល មួយចំនួនដូចជា៖ បណ្ដាកំណត់អំពីការវិនិយោគសាធារណៈសន្សឹមៗបានសុក្រឹត្យ ប្រមូលទុនវិនិយោគអភិវឌ្ឍទូទាំងសង្គមកើន ១,៤៥ ដង។ អនុវត្តការផ្លាស់ប្តូររចនាសម្ព័ន្ធបណ្ដាផ្នែកសេដ្ឋកិច្ចឡើងវិញ ចូលរួមភាគហ៊ុនអាជីវកម្មរដ្ឋត្រូវតាមផែនការ។ ផ្លាស់ថ្មីទម្រង់កំណើន ទិន្នផលពលកម្មទូទាំងខឿនសេដ្ឋកិច្ចតាមតម្លៃធរមានឆ្នាំ ២០២០ ប៉ាន់ស្មានពលករម្នាក់ៗ សម្រេច ១១៧ លានដុងក្នុងមួយឆ្នាំស្មើ ១,៩ ដង កើនប្រហាក់ប្រហែល ៥៦ លានដុង ក្នុងពលករម្នាក់ក្នុងមួយឆ្នាំប្រៀប នឹងឆ្នាំ ២០១៥ (កើន ៩១,៨%)។ ប្រសិទ្ធភាពប្រើប្រាស់ប្រាក់ទុនមានការវិវឌ្ឍន៍យ៉ាងសកម្ម សន្ទុះកំណើនបង្កើន RGDP ខ្ពស់។
៤. ផ្ដុំកម្លាំងវិនិយោគកសាង និងសម្រេចដាក់ឲ្យប្រើ ប្រាស់សំណង់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋ-សង្គមសំខាន់ៗជា ច្រើន។ សម្រេចលើសគោលដៅកសាងជនបទថ្មី។ សកម្ម ផ្សព្វផ្សាយបណ្ដាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ កាត់បន្ថយរហ័សអត្រាគ្រួសារក្រីក្រ គ្រួសារជិតក្រ។ សម្រេច ការកសាងទីក្រុងត្រាវិញឲ្យក្លាយជាទីក្រុងប្រភេទ ២ ទីប្រ ជុំជនទីវកឹងសម្រេចទីក្រុងប្រភេទ ៤។
៥. យកចិត្តទុកដាក់ដោះស្រាយបណ្ដឹងតវ៉ា ថ្កោលទោស របស់ពលរដ្ឋ។ ចំនួនករណីដោះស្រាយបណ្ដឹងតវ៉ា ថ្កោល ទោសធានាទាន់ពេល មានគុណភាព ត្រូវតាមច្បាប់សម្រេច ជាង ៩០% (ដោះស្រាយបាន ៣១៣ ករណី កកស្ទះ)។
សំណួរទី ២៤៖ ក្រោយរយៈពេល ០៥ ឆ្នាំដែលបានអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាត បក្ខភាគខេត្តលើកទី ១០ ខេត្តយើងនៅមានបណ្ដាចំណុចអន់ខ្សោយអ្វីខ្លះ ?
ចម្លើយ៖
*អំពីការងារកសាងបក្ស និងប្រព័ន្ធនយោបាយ
-ការធ្វើលម្អិតជាក់ស្ដែងសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) សារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយនៅកន្លែងមួយ ចំនួនមិនទាន់បានល្អ។ គុណភាព ប្រសិទ្ធភាពជ្រួតជ្រាប រៀនសូត្រសេចក្ដីសម្រេចចិត្តសារាចររបស់បក្សនៅកន្លែង មួយចំនួនមិនទាន់បានខ្ពស់ ការងារក្ដាប់ វិនិច្ឆ័យស្ថានភាព សតិអារម្មណ៍ ស្ថានការណ៍សង្គមមានពេលខ្លះមិនទាន់ពេល។ លទ្ធភាពដឹកនាំ កម្លាំងប្រយុទ្ធ របស់អង្គការចាត់តាំងមូល ដ្ឋានបក្សមួយចំនួននៅអន់ថយ។ គុណភាពប្រភពធនធាន មនុស្សមិនទាន់ឆ្លើយតបតាមតម្រូវការ។ ដឹកនាំការងារត្រួត ពិនិត្យ អង្កេត ការងារផ្សព្វផ្សាយអំពីបង្ការប្រឆាំងអំពើពុក រលួយនៅកន្លែងមួយចំនួនមិនទាន់បានល្អ។
-សុពលភាព ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋមានចំណុចខ្លះនៅអន់ខ្សោយ ការសហការរវាងបណ្ដាផ្នែក បណ្ដាមូលដ្ឋាន មិនទាន់បានព្រមៗគ្នាស្មារតីទទួលខុសត្រូវរបស់កម្មាភិបាល បុគ្គលិក និយោជិតមួយចំនួនមិនទាន់បានខ្ពស់។ ការងារកែទម្រង់រដ្ឋបាលមានការវិវឌ្ឍន៍ ប៉ុន្ដែសន្ទស្សន៍លេខមួយចំនួនសម្រេចប្រភេទចំណាត់ថ្នាក់ទាប។ ការងារផ្សព្វផ្សាយ អប់រំច្បាប់មិនទាន់បានស៊ីជម្រៅ។ សន្ទុះស៊ើបអង្កេតថ្កោលទោស កាត់ក្ដីអនុវត្តសាលក្រមរឿងរ៉ាវមួយចំនួននៅយឺត បំផុតគឺអនុវត្តសាលក្រមរដ្ឋប្បវេណី។
-អនុវត្តប្រជាធិបតេយ្យមូលដ្ឋានមានកន្លែងខ្លះមានតែរូបភាព។ រណសិរ្សមាតុភូមិ និងបណ្ដាអង្គការចាត់តាំងនយោបាយ សង្គមមិនបានពង្រីកល្អតួនាទីពិនិត្យស៊ើបអង្កេត និងវិវេចនាសង្គម។
*អំពីការពង្រីកសេដ្ឋកិច្ច- វប្បធម៌-សង្គម
-ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ (GRDP) (៦៥ លានដុង/៧៦ លានដុង) និងអត្រាគ្របដណ្ដប់ព្រៃឈើ (៤,០១%/៤,៦%) មិនទាន់សម្រេចតាមកម្រិតផែនការ។ ការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតកសិកម្មនៅយឺត ចាត់តាំងការ ផលិតឡើងវិញ និងចងសម្ព័ន្ធរវាងការផលិតច្នៃលក់នៅ ជួបការលំបាក។ សេដ្ឋកិច្ចសមុទ្ររីកចម្រើនមិនទាន់ស័ក្ដិសមជាមួយនឹងសក្ដានុពល តម្លាភាព។ វិស័យឧស្សហកម្ម កើនខ្ពស់ប៉ុន្តែមិនទាន់ព្រមគ្នា (ភាគច្រើនកើនចំពោះតែវិស័យថាមពល) ឧស្សាហកម្មច្នៃរីកចម្រើនយឺត។ ហេដ្ឋារចនាសម្ព័ន្ធនៅតែខ្វះ និងមិនទាន់បានព្រមៗគ្នា។ ផលិតផលរបស់បណ្ដាផ្នែកសេវាកម្មនៅនឹងតែដដែលៗ វិស័យទេស ចរណ៍មានការរីកចម្រើនប៉ុន្តែមិនទាន់ស័ក្ដិសមជាមួយនឹង សក្ដានុពល តម្លាភាពរបស់ខេត្ត ផលិតផល សេវាទេសចរណ៍មិនទាន់សម្បូរបែប ចំនួន គុណភាព ប្រភពធនធាន មនុស្សខាងវិស័យទេសចរណ៍មិនទាន់ឆ្លើយតបតាមសំណូម ពរ។ សន្ទស្សន៍លេខលទ្ធភាពប្រជែងថ្នាក់ខេត្ត (PCI) ថយ ចុះច្រើនឆ្នាំបន្តបន្ទាប់។ ចំនួនសហករណ៍ធ្វើសកម្មភាពមធ្យម អន់ខ្សោយ និងត្រូវផ្អាកធ្វើសកម្មភាពស្រូបយក អត្រាខ្ពស់ (ក្នុងចំនួន ១៦៧ សហករណ៍ មានសហករណ៍ ៣៦,៦% ធ្វើសកម្មភាពមធ្យម ១៩,៣% ធ្វើសកម្មភាព ខ្សោយ ១០,៣% ត្រូវផ្អាកធ្វើសកម្មភាព)។
-គុណភាពចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” នៅមានចំណុចខ្សោយ បណ្ដាវប្បធម៌ភ័ណ្ឌ មិនទាន់ឆ្លើយតបតាមសំណូមពរប្រជុំជីវភាពវប្បធម៌ ហាត់ប្រាណកីឡា។ ខ្លឹមសារ រូបភាពធ្វើសកម្មភាពរបស់សារព័ត៌មាន សិល្បៈ អក្សរសិល្ប៍មិនទាន់សម្បូរបែប។ មិនទាន់មានសាលារៀនសម្រេចសម្បទាជាតិកម្រិត ២។ ការបណ្ដុះ បណ្ដាលវិជ្ជាជីវៈមិនទាន់ភ្ជាប់ជាមួយនឹងតម្រូវការទីផ្សារ។ ប្រសិទ្ធភាពស្រាវជ្រាវវិទ្យាសាស្រ្ដ-បច្ចេកវិទ្យានិងអនុវត្តលទ្ធផលស្រាវជ្រាវមិនទាន់បានខ្ពស់។ ឧបករណ៍សុខាភិបាលនៅមូលដ្ឋានមិនទាន់ឆ្លើយតបបានល្អ តម្រូវការពិនិត្យព្យាបាលជំងឺ កងជួរវេជ្ជបណ្ឌិតជំនាញខាងផ្នែកជម្រៅឯកទេសនៅ ខ្វះ។ ស្ថានភាពទាញយកផលទឹកក្រោមដីខ្សាច់បាត ទន្លេខុសច្បាប់ បង្កឲ្យថយនិងកខ្វក់ប្រភពទឹក ស្រុតបាក់ ដីភ្លឺទន្លេ ភ្លឺសមុទ្រ កខ្វក់បរិស្ថានកើតឡើងនៅកន្លែងមួយចំនួន។ បណ្ដាវិធានការបង្ការ ជម្នះ កាត់បន្ថយ ការជះឥទ្ធិពល ទឹកជំនោរ ជន់លិច ជ្រាបជាតិប្រៃ មិនទាន់បានព្រមៗគ្នា ប្រសិទ្ធភាពនៅទាប។
*អំពីការពារប្រទេស សន្តិសុខ និងកិច្ចការបរទេស
-ការងារក្ដាប់ វិភាគ វាយតម្លៃ និងព្យាករណ៍ស្ថានភាពទាក់ទងដល់កិច្ចការពារប្រទេស សន្តិសុខមានពេលខ្លះនៅ មានកន្លែងខ្លះមិនទាន់ច្បាស់។ សន្តិសុខនយោបាយ សណ្ដាប់ ធ្នាប់ សុវត្ថិភាពសង្គមនៅបង្កប់កត្តាស្មុគស្មាញច្រើន ឧក្រឹដ្ឋ ជនព្រហ្មទណ្ឌបានកាត់បន្ថយចុះ ប៉ុន្តែបទបំពាន គ្រោះអបាយមុខសង្គមមួយចំនួននៅមាននិន្នាការកើនឡើង។
-មិនទាន់បើកទូលាយកិច្ចសហការជាមួយប្រទេសមួយ ចំនួនដែលមានសក្ដានុពល និងលទ្ធភាពវិនិយោគចូលភូមិ សាស្រ្ដខេត្ត ការកេណ្ឌប្រមូលប្រភពកម្លាំងរបស់អ្នកមាន កំណើតនៅត្រាវិញកំពុងស្នាក់នៅប្រទេសក្រៅវិនិយោគចូល មកខេត្តយើងមិនទាន់បានច្រើន លទ្ធភាព កម្រិតវិជ្ជារបស់កងជួរកម្មាភិបាលបំពេញកិច្ចការបរទេសនៅអន់ខ្សោយ។
សំណួរទី ២៥៖ មូលហេតុរបស់បណ្ដាសមិទ្ធផលនិងចំណុចអន់ថយក្នុងការផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេចចិត្ត មហាសន្និបាតបក្ខភាគខេត្តលើកទី ១០ អាណត្តិកាល ២០១៥២០២០ ?
ចម្លើយ៖
*មូលហេតុសម្រេចបានសមិទ្ធផល
-បក្សនិងរដ្ឋបានផ្សព្វផ្សាយគោលការណ៍ សេចក្ដីសម្រេចចិត្ត គោលនយោបាយ ក្រឹត្យច្បាប់ជាច្រើនដើម្បីអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី ១២ របស់បក្ស។ ដំណាក់កាលអនុវត្តភារកិច្ច បក្ខភាគទទួលបានការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការរបស់មជ្ឈិម និងការសហការឧបត្ថម្ភទាន់ពេលមានប្រសិទ្ធភាពរបស់បណ្ដាខេត្ត ក្រុង។
-សេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១០ បានកំណត់ទិសដៅភារកិច្ច វិធីសាស្រ្ដសមស្រប។ គណៈកម្មាធិការបក្សខេត្តជ្រួតជ្រាប អនុវត្ត ធ្វើឲ្យជាក់ស្ដែង បណ្ដាគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ សមស្របជាមួយនឹងស្ថានភាពរបស់មូលដ្ឋាន។
-រក្សាខ្ជាប់គោលដៅ ច្បាមភារកិច្ច វិធីសាស្រ្ដក្នុងសេចក្ដីសម្រេចចិត្ត។ ក្នុងខណៈនីមួយៗមានកំណត់ភារកិច្ចសំខាន់ៗ ភាពទម្លុះទម្លាយទៅមុខ គោលលំនាំធ្វើសកម្មភាព។ យកចិត្តទុកដាក់ដល់ការត្រួតពិនិត្យសុើបអង្កេត បូកសរុប ដកពិសោធ។
-យកចិត្តទុកដាក់ដឹកនាំ ចង្អុលការពង្រីកទាំងស្រុងបណ្ដា វិស័យសេដ្ឋកិច្ច -វប្បធម៌-សង្គម ពង្រឹងកិច្ចការពារជាតិរក្សា ស្ថិរភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាព សង្គម កសាងប្រព័ន្ធនយោបាយរឹងមាំ ពង្រីកស្មារតី សាមគ្គី ពលកម្ម សកម្មច្នៃប្រតិដ្ឋរបស់ប្រជាជន គិតគូរជីវភាពប្រជាជន អនុវត្តល្អបណ្ដាគោលនយោបាយជនជាតិ សាសនា គោលនយោបាយសង្គមលើភូមិសាស្រ្ដ។ យកចិត្តទុកដាក់ ដល់ការងារកសាងរៀបចំបក្ស រក្សាលំនឹង ការសាមគ្គី ឯក ភាពក្នុងបក្ស។
*មូលហេតុដែលនាំឲ្យអន់ខ្សោយ
-ស្ថានភាពពិភពលោកតំបន់ប្រែប្រួលស្មុគស្មាញជះឥទ្ធិពលដល់ស្ថានភាពរួមទូទាំងប្រទេស របស់ខេត្ត។ សំណង់ធំៗជាច្រើន អាស្រ័យដោយមជ្ឈិមវិនិយោគផ្សព្វផ្សាយយឺត (ស្ពានដាយង៉ាយ ផ្លូវជាតិលេខ ៥៣, ៥៤, ៦០ ហេដ្ឋារចនាសម្ព័ន្ធតំបន់សេដ្ឋកិច្ចឌិញអាង។ល។)។
-គ្រោះធម្មជាតិ ជំងឺតម្លៃមុខទំនិញកសិផលមួយចំនួន មិនលំនឹង។ ផ្ដើមពីចំណុចខឿនសេដ្ឋកិច្ចរបស់ខេត្តទាប ហេដ្ឋារចនាសម្ព័ន្ធមិនទាន់បានកសាងព្រមៗគ្នា អត្រាគ្រួសារក្រីក្រ ខ្ពស់ ប្រភពកម្លាំងវិនិយោគមិនទាន់ឆ្លើយតបសំណូមពរអភិវឌ្ឍ។
-គណៈកម្មាធិការបក្ស រដ្ឋអំណាច ថ្នាក់ដឹកនាំស្ថាប័ន អង្គភាពមួយចំនួនមិនទាន់ម្ចាស់ការ ខ្វះការច្នៃប្រតិដ្ឋក្នុងការដឹកនាំ ចង្អុលការផ្សព្វផ្សាយ និងចាត់តាំងអនុវត្តភារកិច្ចនៅមាន ស្ថានភាពគេចវេះ ប្រទាញប្រទង់គ្នា ខ្វះស្មារតី ទទួលខុសត្រូវ និងខ្លាចបន្ទុកក្នុងការអនុវត្តន៍ បណ្តាលឲ្យជះឥទ្ធិពលដល់សន្ទុះអនុវត្តភារកិច្ចមួយចំនួន។
-មិនទាន់ម្ចាស់ការផ្សាយបណ្ដារចនាច្បាប់គោលនយោបាយមាំមួនដើម្បីទាក់ទាញប្រភពកម្លាំងដោះស្រាយការលំបាក ជំរុញការផលិតធ្វើអាជីវកម្មឲ្យរីកចម្រើន។ លទ្ធភាពរបស់កម្មា ភិបាលមួយចំនួន ក្នុងនោះមានទាំង អ្នកជាប្រមុខគ្រប់លំដាប់ ថ្នាក់ បណ្ដាផ្នែកនៅអន់ខ្សោយ ខ្វះកម្មាភិបាលជំនាញធ្វើសេ នាធិការពូកែ។
សំណួរទី ២៦៖ បណ្ដាមេរៀនបទពិសោធន៍បានដកចេញដូចម្ដេចខ្លះ ?
ចម្លើយ៖
ទីមួយគឺ៖ យកចិត្តទុកដាក់ពិសេសដល់ការងារកសាង បក្ខភាគ និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ ធ្វើសកម្ម ភាពមានសុពលភាព ប្រសិទ្ធភាព រក្សាការសាមគ្គី ឯកភាព ក្នុងបក្សធ្វើជាមូលដ្ឋានសម្រាប់ធ្លុងមហាសាមគ្គីផ្សារភ្ជាប់ បណ្ដាជនជាតិ សាសនា ក្នុងខេត្តពង្រីកប្រជាធិបតេយ្យ បង្កភាពព្រមព្រៀងក្នុងប្រជាជន។ បំផុសក្ដីសោមនស្សអំពី ប្រពៃណី របស់មាតុភូមិ ឆន្ទៈប៉ុនប៉ងឈានឡើងរបស់កម្មា ភិបាល បក្ខជន និងរបស់ទូទាំងប្រជាជន ដើម្បីរួមគ្នាខិត ខំ ដើម្បីការរីកចម្រើនឡើងរបស់ខេត្ត។
ទីពីរគឺ៖ យកចិត្តទុកដាក់កសាងកងជួរកម្មាភិបាល ជាពិសេសកងជួរកម្មាភិបាលធ្វើសេនាធិការនិងអ្នកជាប្រមុខ គ្រប់លំដាប់ថ្នាក់ បណ្ដាផ្នែកមានជំនាញការពូកែមាន អត្តចរិតល្អ មានប្រជាប្រិយភាពប្រហាក់ប្រហែលនឹងភារកិច្ចហ៊ាន គិតហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ មានវិន័យក្រឹត្យក្រមផ្ទាល់ ធ្វើជាគំរូ និយាយទន្ទឹមនឹងការងារធ្វើ។
ទីបីគឺ៖ ក្នុងការដឹកនាំ ចង្អុលការ បញ្ជាការក្នុងដំណាក់កាលនីមួយៗត្រូវកំណត់ច្បាស់ភារកិច្ចសំខាន់ទម្លុះទម្លាយ ទៅមុខដើម្បីមានការផ្ដុំកម្លាំងចង្អុលការ និងប្រមូលកម្លាំង អនុវត្តបង្កជាកម្លាំងជំរុញ កម្លាំងរាលដាលពូកែឲ្យការពង្រីក សេដ្ឋកិច្ចសង្គម ប្រគល់ភារកិច្ចជាក់ស្ដែងឲ្យថ្នាក់ ផ្នែក នីមួយៗ។ ទន្ទឹមនឹងនោះ ឧស្សាហ៍តាមដាន ត្រួតពិនិត្យ ក្រើនរំលឹកអនុវត្ត ដោះស្រាយទាន់ពេលបណ្ដាបញ្ហាលំបាកជាប់ជំពាក់។
ទីបួនគឺ៖ សហការស្អិតល្មួតក្នុងការពង្រីកសេដ្ឋកិច្ចទន្ទឹម នឹងធានាការពារជាតិ សន្តិសុខហើយតែងផ្សារភ្ជាប់ការរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ប្រវត្តិសាស្រ្ដការពារភោគផល ធម្មជាតិ បរិស្ថាន អនុវត្តល្អគោលនយោបាលសុខុមាលភាពសង្គម គោលនយោបាលជនជាតិ សាសនា រក្សាស្ថិរភាពនយោបាយសង្គម។
ចំណុចទី ២
សេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥
សំណួរទី ១ ៖ សេចក្ដីសម្រេចចិត្តមហាសន្និបាតព្យាករណ៍ក្នុងបណ្ដាឆ្នាំខាងមុខមានភាពងាយស្រួលលំបាកអ្វីខ្លះ ?
ចម្លើយ៖
-អំពីភាពងាយស្រួល
+សន្តិភាព សហការ ចងសម្ព័ន្ធដើម្បីអភិវឌ្ឍនៅតែជាលំ នាំចម្បងលើពិភពលោកនាពេលបច្ចុប្បន្ននេះ បដិវត្តន៍ ឧស្សាហកម្មលើកទី ៤ បង្កឱកាសល្អដល់បណ្ដាប្រទេសបង្កើនល្បឿនរីកចម្រើន។ ក្នុងប្រទេស បណ្ដាសមទ្ធិផល សម្រេចបានជិត ៣៥ ឆ្នាំដែលបានផ្លាស់ថ្មីបានបង្កជាជំហរ និងកម្លាំងថ្មី បង្កើនជំហររបស់វៀតណាមក្នុងតំបន់ និងពិភពលោក។ វៀតណាមចូលរួមបណ្ដាសន្ធិសញ្ញាសេរីភាពពាណិជ្ជកម្មពិភពលោក។ នយោបាយ-សង្គមលំ នឹង បណ្ដាវិស័យវប្បធម៌សង្គម បរិស្ថាន ការពារជាតិ សន្តិសុខ កិច្ចការបរទេសបានយកចិត្តទុកដាក់ និងមានការវិវឌ្ឍន៍យ៉ាងសកម្ម។
+ខេត្តមានសក្ដានុពល តម្លាភាព ស្ថានភាពនយោបាយ -សង្គមស្ថិរភាព។ បក្ខភាគ កងទ័ព ប្រជាជនក្នុងខេត្តមាន ប្រវេណីបដិវត្តន៍អង់អាចក្លាហាន មានស្មារតីសាមគ្គី ឯកភាព ស្មារតីខ្លួនទីពឹងខ្លួន មានបំណងឈានឡើងរបស់មនុស្ស ត្រាវិញនឹងជាកត្តាសំខាន់សម្រេចឲ្យការពង្រីក បណ្ដាសមទ្ធិផលសម្រេចបានក្នុងបណ្ដាអាណត្តិកាលកន្លង សំណង់សំខាន់ៗ មួយចំនួនរបស់មជ្ឈិមនឹងបានផ្សព្វផ្សាយនៅតំ បន់វាលទំនាបទន្លេគឺវឡុង និងលើភូមិសាស្រ្ដខេត្ត ក្នុងពេល ខាងមុខនឹងមានឥទ្ធិពលយ៉ាងសកម្ម និងជាឱកាសល្អសម្រាប់ បុព្វហេតុអភិវឌ្ឍរបស់ខេត្ត។
-អំពីបញ្ហាលំបាក
+ស្ថានភាពពិភពលោក តំបន់នឹងមានការផ្លាស់ប្ដូរយ៉ាង ឆាប់រហ័ស ស្មុគស្មាញ ពិបាកគណនា ថមថយសេដ្ឋកិច្ច អាស្រ័យដោយជះឥទ្ធិពលរបស់អាសន្នរោគកូវីដ-១៩ ការប្រណាំងប្រជែងសេដ្ឋកិច្ច សង្រ្គាមពាណិជ្ជកម្មរវាងបណ្ដាប្រទេសធំៗ ការដណ្ដើមអាធិបតេយ្យភាព បូរណភាពទឹកដីអាធិបតេយ្យសមុទ្រ កោះប្រព្រឹត្តឡើងយ៉ាងតាន់តឹង ស្មុគស្មាញ ដាច់អហង្ការជាង។ល។ នឹងជះឥទ្ធិពលដល់ ស្ថានភាពរបស់ប្រទេស និងរបស់ខេត្ត។ ក្នុងប្រទេស ខឿន សេដ្ឋកិច្ចរីកចម្រើនមិនទាន់បានស្ថិរភាពពិតប្រាកដ និងនៅជួបការលំបាក សាកល្បងយ៉ាងច្រើន អាកាសធាតុប្រែប្រួល គ្រោះធម្មជាតិ អាសន្នរោគជំងឺពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែខ្លាំងដល់ការពង្រីករបស់ប្រទេសជាតិ ។ និន្នាការ ៤ យ៉ាងដែលបក្សបានបង្ហាញនៅកកស្ទះ មានចំណុចខ្លះ នៅតឹងតែងជាង។
+ក្នុងខេត្ត ការជះឥទ្ធិពលរបស់អាសន្នរោគ អាកាសធាតុប្រែប្រួល (រាំងស្ងួត ជាតិជូរប្រៃជ្រាបចូល) ជះឥទ្ធិពល ផ្ទាល់ដល់ការផលិត និងជីវភាពរស់នៅរបស់ប្រជាជន សេដ្ឋកិច្ចរបស់ខេត្តក្នុងបណ្ដាឆ្នាំកន្លងថ្វីត្បិតកើនខ្ពស់ ប៉ុន្ដែ វិស័យមួយចំនួនមិនទាន់បានស្ថិរភាពពិតប្រាកដ ការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចនៅយឺត ទ្រង់ទ្រាយខឿនសេដ្ឋកិច្ច នៅតូចការសន្សំវិនិយោគឡើងវិញនៅអន់ថយ។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច- សង្គមនៅខ្វះ និងមិនទាន់ព្រមៗគ្នា បំផុតគឺហេដ្ឋារចនាសម្ព័ន្ធគមនា គមន៍ ហេដ្ឋារចនាសម្ព័ន្ធតំបន់សេដ្ឋកិច្ច) ប្រភពកម្លាំងកេណ្ឌប្រមូលនៅនឹងកន្លែងឲ្យការវិនិយោគអភិវឌ្ឍមិនទាន់បានច្រើន។ កម្រិតវិជ្ជាប្រភពធនធានមនុស្ស បំផុតគឺប្រភពធនធានមនុស្សគុណភាព មិនទាន់ឆ្លើយតបតាមសំណូមពរ។ បណ្ដាអានុភាពជាអមិត្តបង្កើនបណ្ដាសកម្មភាពបំផ្លិចបំផ្លាញ បណ្ដាលឲ្យបាត់ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅមានកើតឡើងស្មុគស្មាញ។
សំណួរទី ២៖ បធានបទមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥ ?
ចម្លើយ៖
កសាងបក្ខភាគ និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ ពង្រីកប្រជាធិបតេយ្យ សាមគ្គី រក្សាអត្តសញ្ញាណវប្បធម៌ បណ្ដាជនជាតិ ផ្លាស់ថ្មីច្នៃប្រតិដ្ឋ កេណ្ឌប្រមូល និងប្រើប្រាស់មានប្រសិទ្ធភាពបណ្ដាប្រភពកម្លាំងធានាកិច្ចការពារជាតិ-សន្តិសុខ បង្កភាពទម្លុះទម្លាយទៅមុខដើម្បីត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ ជាខេត្តអភិវឌ្ឍក្នុងក្រុមចម្បងរបស់តំបន់វាលទំនាបទន្លេគឺវឡុងមុនឆ្នាំ ២០៣០។
សំណួរទី ៣៖ ទស្សនៈចង្អុលការ ០៥ យ៉ាងក្នុងអាណត្តិកាល ២០២០-២០២៥ ?
ចម្លើយ៖
ទីមួយគឺ៖ ការកសាងបក្ខភាគ ប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំប្រណីតមានសុពលភាព ប្រសិទ្ធភាព កសាងកងជួរកម្មា ភិបាល បក្ខជនមានអត្តចរិតសីលធម៌ លទ្ធភាពគ្រប់គ្រាន់ និងមានប្រជាប្រិយភាពប្រហាក់ប្រហែលនឹងភារកិច្ចផ្សារ ភ្ជាប់ស្និទ្ធស្នាលជាមួយប្រជាជន។
ទីពីរគឺ៖ ចាត់តាំងអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម សមស្របជាមួយនឹងយុទ្ធសាស្រ្ដពង្រីកសេដ្ឋកិច្ច-សង្គម រួម របស់ទូទាំងប្រទេស តំបន់វាលទំនាបទន្លេគឺវឡុង និង គម្រោងផែនការពង្រីកសេដ្ឋកិច្ច-សង្គមខេត្ត ចាត់តាំងអនុ វត្តមានចំណុចសំខាន់ និងប្រគល់បន្ទុកឲ្យថ្នាក់ ផ្នែកនីមួយៗ ឧស្សាហ៍ត្រួតពិនិត្យ ក្រើនរំលឹកអនុវត្ត។
ទីបីគឺ៖ ជំរុញមាំការកែទម្រង់រដ្ឋបាល ជំរុញផ្លាស់ថ្មីការ ច្នៃប្រតិដ្ឋ អនុវត្តខ្លាំងក្លាវិទ្យាសាស្រ្ដ-បច្ចេកវិទ្យា។
ទីបួនគឺ៖ ពង្រីកសមស្របរវាងសេដ្ឋកិច្ចជាមួយនឹងវប្ប ធម៌-សង្គម ការពារបរិស្ថាន សម្របសម្រួលជាមួយអាកាស ធាតុប្រែប្រួល។ ពង្រីកសេដ្ឋកិច្ចទន្ទឹមនឹងធានាកិច្ចការពារជាតិ សន្តិសុខ រក្សាស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។
ទីប្រាំគឺ៖ បំផុសរាល់សក្ដានុពល តម្លាភាពរបស់ខេត្ត កេណ្ឌប្រមូល និងប្រើប្រាស់មានប្រសិទ្ធភាពបណ្ដាប្រភព កម្លាំង ពង្រីកកម្លាំងមាំមួនរបស់ធ្លុងមហាសាមគ្គីបណ្ដាជន ជាតិក្នុងខេត្ត។
សំណួរទី ៤៖ ទិសដៅពង្រីកក្នុងអាណត្តិកាល ២០២០-២០២៥ ?
ចម្លើយ៖
ផ្ដុំកម្លាំងកសាងបក្ខភាគ និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ បង្កើនលទ្ធភាពដឹកនាំរបស់បក្ខភាគ សុពលភាព ប្រសិទ្ធភាពគ្រប់គ្រងរបស់យន្តការរដ្ឋគ្រប់លំដាប់ថ្នាក់ ពង្រីកប្រជាធិបតេយ្យសង្គមនិយម និងកម្លាំងមាំមួនមហាសាមគ្គី ទូទាំងជនជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន ការប៉ងប្រាថ្នាឈានឡើង របស់មនុស្សនៅត្រាវិញ យកចិត្តទុកដាក់ដល់វិទ្យាសាស្រ្ដ -បច្ចេកវិទ្យា និងផ្លាស់ថ្មីការច្នៃប្រតិដ្ឋ អនុវត្តសមទ្ធិផលរបស់បដិវត្តន៍ឧស្សាហកម្មលើកទី ៤ កេណ្ឌប្រមូលដល់កម្រិត ខ្ពស់បំផុតបណ្ដាប្រភពកម្លាំង វិនិយោគកសាងហេដ្ឋរចនា សម្ព័ន្ធភ្ជាប់ជាមួយការចងសម្ព័ន្ធតំបន់ ជំរុញការអភិវឌ្ឍន៍ រហ័ស និងស្ថិរភាពតាមទិសដៅកសាងត្រាវិញឲ្យក្លាយជាខេត្តមួយក្នុងបណ្ដាខេត្តសំខាន់ ក្នុងការពង្រីកសេដ្ឋកិច្ច សមុទ្ររបស់តំបន់វាលទំនាបទន្លេ គឺវឡុង។ ភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយការអភិរក្ស និងអភិ វឌ្ឍអត្តសញ្ញាណវប្បធម៌បណ្ដាជនជាតិ កសាងមនុស្ស បង្កើនសា ធារ ណៈប្រយោជន៍សង្គម និងគុណភាពជីវភាព របស់ប្រជាជន ការពារបរិស្ថាន។ បង្កើនសក្ដានុពលការពារជាតិ សន្តិសុខ រក្សាស្ថិរភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។ ខិតខំឲ្យត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ ជាខេត្តអភិវឌ្ឍក្នុង ក្រុមចម្បងរបស់តំបន់វាលទំនាបទន្លេគឺវឡុងមុនឆ្នាំ ២០៣០។
សំណួរទី ៥៖ បណ្ដាកម្រិតផែនការសំខាន់ៗក្នុងអាណត្តិកាល ២០២០-២០២៥ ?
ចម្លើយ៖
*កម្រិតផែនការកសាងបក្ស និងប្រព័ន្ធនយោបាយ
-អង្គការចាត់តាំងមូលដ្ឋានបក្ស ១០០% សម្រេចភារកិច្ច មានពី ៨០% ឡើងទៅសម្រេចល្អភារកិច្ច។ មានបក្ខជនពី ៨០% ឡើងទៅសម្រេចល្អភារកិច្ច។
-ពង្រីកបក្ខជនពី ៥.៥០០-៦.០០០ នាក់។ ប្រមូលផ្ដុំចំនួនប្រជាជនស្ថិតក្នុងអាយុ ៨៥% ចូលរួមក្នុងបណ្ដាអង្គការចាត់តាំងនយោបាយ-សង្គម សង្គម-មុខរបរ។
*កម្រិតផែនការសេដ្ឋកិច្ច
-ល្បឿនកំណើនបង្កើន GRDP មធ្យមក្នុងមួយឆ្នាំសម្រេច ពី ១០-១១%។
-ដល់ឆ្នាំ ២០២៥ GRDP មធ្យមរបស់មនុស្សម្នាក់សម្រេច ១០០ លានដុង (ប្រហាក់ប្រហែល ៤.៣០០ ដុល្លារ- តម្លៃប្ដូរ ១ ដុល្លារ=២៣.២០០ ដុង)។
-សមាមាត្រកសិកម្មស្មើ ២៣,៧៥% ឧស្សាហកម្ម-ស្ថាបនាស្មើ ៤៦,១៦% ពាណិជ្ជកម្ម-សេវាកម្មស្មើ ៣០,០៩% GRDP។
-សរុបទុនវិនិយោគទូទាំងសង្គម ០៥ ឆ្នាំសម្រេច ១៦០.០០០ ពាន់លានដុង។
-ចំនួនអាជីវកម្មបង្កើតថ្មីក្នុងរយៈពេល ០៥ ឆ្នាំ ២.៥០០ អាជីវកម្ម។
-អត្រាឡើងជាទីក្រុងដល់ឆ្នាំ ២០២៥ សម្រេច ៣៣%។
-ប្រមូលថវិការដ្ឋ (ប្រមូលក្នុងខេត្ត) ជាមធ្យមក្នុងមួយ ឆ្នាំកើន ១២% ។
*កម្រិតផែនការសង្គម
-ចំនួនឃុំ ១០០% សម្រេចលក្ខឋានជនបទថ្មី ៥១% ឃុំ ជនបទថ្មីលើកកម្ពស់ (ក្នុងនោះមានឃុំជនបទថ្មីខ្នាតគំរូ ២០%) ៧/៧ ស្រុកសម្រេចលក្ខឋានស្រុកជនបទថ្មី។ ទីក្រុងត្រាវិញ និងទីផ្សាររួមខេត្តយ្វៀងហាយសម្រេចភារ កិច្ចកសាងជនបទថ្មី។ ខេត្តសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥។
-សមាមាត្រពលករកសិកម្មនៅ ៣៥% ក្នុងចំនួនពលករ សង្គម ឧស្សាហកម្ម-ស្ថាបនាសម្រេច ២៨% សេវាកម្ម សម្រេច ៣៧%។
-អត្រាពលករបានបណ្ដុះបណ្ដាលសម្រេច ៧០% ក្នុង នោះមានសញ្ញាប័ត្រលិខិតទទួលស្គាល់សម្រេច ៣៥% ។ រៀងរាល់ឆ្នាំបង្កការងារធ្វើថ្មីជូនពលករ ២៣.០០០ នាក់។
-អត្រាពលករដាច់អាជីពនៅក្រោម ២%។
-អត្រាសិស្សស្ថិតក្នុងវ័យទៅរៀន៖ បឋមសិក្សា៖ ១០០% អនុវិទ្យាល័យ៖ ៩៩%។
-មាន ៣០ គ្រែសម្រាប់អ្នកជំងឺក្នុងចំណោមប្រជាជន ០១ ម៉ឺននាក់ មានវេជ្ជបណ្ឌិតពី ១០-១២ នាក់សម្រាប់ ប្រជាជន ០១ ម៉ឺននាក់។
-អត្រាចូលរួមគាំពារសុខាភិបាលបើប្រៀបនឹងចំនួនប្រ ជាជនសម្រេចពី ៩៥% ឡើងទៅ។
-អត្រាចូលរួមគាំពារសង្គមសម្រេច ៤៥% នៃកងកម្លាំង ពលករស្ថិតក្នុងវ័យពលកម្ម ក្នុងនោះគាំពារសង្គមស្ម័គ្រ ចិត្តសម្រេច ៥% នៃកងកម្លាំងពលករសង្គម។
-អត្រាក្រីក្រពហុសណ្ឋានរក្សាកម្រិតថយចុះជាមធ្យម ក្នុងមួយឆ្នាំពី ១,៥-២% ។
-អត្រាគ្រួសារប្រជាជនបានប្រើប្រាស់អគ្គិសនីសម្រេច ៩៩,៥%។
*កម្រិតផែនការបរិស្ថាន
-អត្រាប្រើប្រាស់ទឹកស្អាត ទឹកស្របអនាម័យ៖ តំបន់ អាសយជនទីក្រុងសម្រេច ៩៩,៥% តំបន់អាសយជន ជន ជនបទសម្រេច ៩៩%។
-អត្រាជាតិសំណល់បណ្ដាលឲ្យអន្តរាយគ្រោះថ្នាក់ និងកាកសំណល់សុខាភិបាលបានប្រមូល វិនិច្ឆ័យសម្រេចពី ៩៩,៥% -១០០%។ អត្រាសំរាមរឹងប្រជុំជីវភាពទីផ្សារ បានប្រមូល និងវិនិច្ឆ័យសម្រេចជាង ៩៨,៥% នៅតំបន់ ជនបទសម្រេចពី ៧៨-៨០%។ អត្រាមូលដ្ឋានបង្កកខ្វក់ បរិស្ថានធ្ងន់ធ្ងរបានវិនិច្ឆ័យសម្រេច ១០០%។
-អត្រាគ្របដណ្ដបព្រៃឈើសម្រេច ៤,២% នៃផ្ទៃដី ធម្មជាតិ។
*កម្រិតផែនការកិច្ចការពារជាតិ-សន្តិសុខ ។
-រក្សាស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។
-មានស្ថាប័ន អាជីវកម្មពី ៩៥% ឡើងទៅ ឃុំ សង្កាត់ ទី ប្រជុំជនពី ៩០% ឡើងទៅសម្រេចសម្បទាសុវត្ថិភាព អំពីសន្តិសុខ សណ្ដាប់ធ្នាប់។
-រៀងរាល់ឆ្នាំ មានឃុំ សង្កាត់ ទីប្រជុំជនពី ៩៥% ឡើង ទៅរឹងមាំអំពីកិច្ចការពារជាតិ-សន្តិសុខ។
សំណួរទី ៦៖ បណ្ដាកម្រិតផែនការពង្រីកគិត ដល់ឆ្នាំ ២០៣០ ?
ចម្លើយ៖
-កំណើនបង្កើន GRDP ជាមធ្យមដំណាក់កាល ២០២៦ -២០៣០ សម្រេចពី ១០,២%-១២%។
-ទ្រង់ទ្រាយខឿនសេដ្ឋកិច្ចសម្រេច ១៥០.០០០ ពាន់ លានដុង GRDP ជាមធ្យមរបស់ក្នុងមនុស្សម្នាក់សម្រេច ១៤០ លានដុងក្នុងមួយឆ្នាំ។
-សមាមាត្រឧស្សហកម្ម-ស្ថាបនា និងសេវាក្នុង GRDP សម្រេច ៨០%។
-ប្រមូលថវិការដ្ឋក្នុងខេត្តសម្រេច ១១.០០០ ពាន់លាន ដុង។
-មានឃុំ ៧០% សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ឃុំ ៥០% សម្រេចលក្ខឋានជនបទថ្មីខ្នាតគំរូ ០៤ អង្គ ភាពថ្នាក់ស្រុកសម្រេចលក្ខឋានជនបទថ្មីខ្នាតគំរូ។
-សមាមាត្រពលករក្នុងវិស័យកសិកម្មនៅ ៣០%។
-អត្រាពលករបានបណ្ដុះបណ្ដាលសម្រេច ៧៥% (មាន សញ្ញាប័ត្រ លិខិតបញ្ជាក់សម្រេច ៤០%)។
-អត្រាឡើងទីក្រុងសម្រេច ៤០%។
-អត្រាគ្របដណ្ដបព្រៃឈើសម្រេច ៤,៥%។
សំណួរទី ៧ ៖ បណ្តាតំបន់សេដ្ឋកិច្ចសំខាន់ៗរបស់ខេត្តបានកំណត់ក្នុងអាណត្តិកាល ២០២០-២០២៥ ?
ចម្លើយ៖
អាណត្តិកាល ២០២០-២០២៥ ខេត្តកំណត់តំបន់សេដ្ឋកិច្ចសំខាន់ៗ ០៣ តំបន់ជាក់ស្តែងដូចជា៖
មួយគឺ៖ តំបន់ពង្រីកសេដ្ឋកិច្ចសមុទ្រ រួមមាន៖ តំបន់ប្របសមុទ្របណ្តាស្រុកយ្វៀងហាយ កូវង៉ាង ចូវថាញ់ ថ្កូវ និងទីផ្សាររួមខេត្តយ្វៀងហាយ។ ផ្តុំទាញយកផលបណ្តា សក្តានុភាព កម្លាំងមានព្រៀបដើម្បីអភិវឌ្ឍន៍ខេត្តត្រាវិញ ក្លាយជាខេត្តមួយក្នុងបណ្តាខេត្ត សំខាន់ពង្រីកសេដ្ឋកិច្ចសមុទ្ររបស់តំបន់វាលរាបទន្លេគឺវឡុង (ចិញ្ចឹមដាំ ទាញយក ផល និងច្នៃវារីជលផល ទេសចរណ៍សមុទ្រ ឧស្សាហកម្ម ប្របសមុទ្រ កំពង់ផែសមុទ្រ សេវាកម្មដឹកជញ្ជូនផ្លូវសមុទ្រ logistics ឃ្លាំងគយបរទេស តំបន់គយក្រៅផ្លូវការ។) ពីរគឺ៖តំបន់អភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម៖ ពង្រីកការផលិតស្រូវ ឈើហូបផ្លែ ចិញ្ចឹមជលផលទឹកសាប គួបផ្សំពង្រីកទេសចរណ៍ជីវសាស្ត្រចម្រុះចម្ការ ទេសចរណ៍ទឹកទន្លេ៖ ស្រុកកាងឡុង កូវកែ ទីវកឹង។ ពង្រីកការផលិស្រូវ ដំណាំ ឈើឧស្សាហកម្មរយៈពេលខ្លី និងចិញ្ចឹមជលផលទឹកភ្លាវ៖ ចូវថាញ់ ថ្កូវ យ្វៀងហាយ កូវង៉ាង។ ពង្រីកហ្វូងសត្វចិញ្ចឹម ដែលមានកម្លាំងព្រៀបដូចជា៖ គោ ពពែ ជ្រូក សត្វស្លាប តាមទិសដៅចិញ្ចឹមប្រមូលផ្តុំ សុវត្ថិភាពជីវសាស្រ្ត។
បីគឺ៖ តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុង៖ ប្រមូលផ្តុំពង្រីក បណ្តាប្រភេទរូបភាពពាណិជ្ជកម្ម សេវាកម្ម៖ ហិរញ្ញវត្ថុ ធនា គារ មជ្ឈមណ្ឌលពាណិជ្ជកម្ម កំសាន្តសប្បាយ សម្រាក បំប៉ន អប់រំ និងថែទាំសុខភាពគុណភាពខ្ពស់ ទេសចរណ៍ នៅទីក្រុងត្រាវិញ ទីផ្សាររួមខេត្តយ្វៀងហាយ ទីប្រជុំជនទីវ កឹងនិងមួយចំណែករបស់ស្រុកចូវថាញ់។
សំណួរទី ៨៖ ភារកិច្ចសំខាន់ ៦ យ៉ាងនិងភារកិច្ចទម្លុះទម្លាយ ៣ យ៉ាងក្នុងអាណត្តិកាល ២០២០-២០២៥ គឺអ្វី ?
ចម្លើយ៖
* ភារកិច្ចសំខាន់ៗ ០៦ យ៉ាង
មួយគឺ៖ កសាងបក្ខភាគ និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ ទប់ស្កាត់ រុញច្រាន ភាពថមថយអំពីសតិអារម្មណ៍ នយោបាយ សីលធម៌ របៀបរស់នៅ បណ្តាអាការៈ «ប្រែ ប្រួលដោយខ្លួនឯង» «ក្លែងភាពដោយខ្លួនឯង» ក្នុងផ្ទៃក្នុង។
ពីរគឺ៖ កេណ្ឌប្រមូលបណ្តាប្រភពកម្លាំងទាញយកផល បានល្អបណ្តាសក្តានុភាព ប្រើប្រាស់កម្លាំងមានព្រៀបដើម្បីខេត្តត្រាវិញក្លាយជាខេត្តមួយក្នុងចំណោមខេត្តសំខាន់ ដើម្បីពង្រីកសេដ្ឋកិច្ចរបស់តំបន់វាលរាបទន្លេគឺវឡុង។
បីគឺ៖ រចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មឡើងវិញតាមទិសដៅ ពង្រីកការផលិតកសិកម្មមុខទំនិញ កសិកម្មបច្ចេកវិទ្យាខ្ពស់ ប្រមូលផ្តុំទៅលើឈើ កូនពូជមានគុណភាពខ្ពស់ សមស្រប ជាមួយនឹងអាកាសធាតុប្រែប្រួល សមត្ថភាពប្រជែងលើទី ផ្សារ។ ខិតខំឱ្យខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុន ឆ្នាំ២០២៥។
បួនគឺ៖ បណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភព ធនធានមនុស្ស បំផុតគឺប្រភពធនធានមនុស្សក្នុងប្រព័ន្ធនយោបាយ ប្រភពធនធានអ្នកវិទ្យាសាស្រ្ត-បច្ចេកវិទ្យា ប្រ ភពធនធានមនុស្សក្នុងបណ្តាអាជីវកម្ម។
ប្រាំគឺ៖ លើកកម្ពស់លិបិក្រមលទ្ធភាពប្រជែងថ្នាក់ខេត្ត (PCI) លិបិក្រមកែទម្រង់រដ្ឋបាល (PAR Index) លិបិក្រម ប្រសិទ្ធភាពគ្រប់គ្រង និងរដ្ឋបាលសាធារណៈថ្នាក់ខេត្ត (PAPI) លិបិក្រមសប្បាយចិត្តរបស់ប្រជាជន អង្គការចាត់ តាំងចំពោះការបម្រើរបស់ស្ថាប័នរដ្ឋបាលរដ្ឋ (SIPAS) លិបិក្រមត្រៀមបម្រុងសម្រាប់ការពង្រីក និងប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន និងទូរ គមនាគមន៍ (ITC Index)។
ប្រាំមួយគឺ៖ ពង្រឹងប្រព័ន្ធការពារជាតិ-សន្តិសុខរឹងមាំ រក្សាលំនឹងសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម ដោះស្រាយមានប្រសិទ្ធភាពបណ្តាបញ្ហាតប់ប្រមល់ ក្នុងកម្មាភិបាល បក្ខជន និងប្រជាជន។
* ភារកិច្ចទម្លុះទម្លាយ ០៣ យ៉ាង ។
មួយគឺ៖ ទម្លុះទម្លាយអំពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធតាមទិសដៅព្រមៗគ្នា ចងសម្ព័ន្ធ ទំនើប។
ពីរគឺ៖ ទម្លុះទម្លាយពីការកែទម្រង់រដ្ឋបាល សុក្រឹត្យបែប បទរចនា គោលនយោបាយធានាស្រឡះស្រឡួន តម្លាភាព ស្វាហាប់។
បីគឺ៖ ទម្លុះទម្លាយអំពីការសិក្សាស្រាវជ្រាវ អនុវត្ត និងផ្ទេរជូនបណ្តាវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿនបម្រើការពង្រីកសេដ្ឋ កិច្ច-សង្គមរហ័ស និងរឹងមាំ។
សំណួរទី ៩៖ បណ្តាភារកិច្ចវិធីសាស្ត្រកសាង រៀបចំបក្សស្អាតស្អំ រឹងមាំ ?
ចម្លើយ៖
-កសាងបក្ខភាគរឹងមាំអំពីនយោបាយ៖ លើកកម្ពស់ឫទ្ធានុភាពគោលជំហរនយោបាយ កម្រិតបញ្ញា ស្មារតីប្រយុទ្ធរបស់ ទូទាំងបក្ខភាគ និងកម្មាភិបាល បក្ខជនគ្រប់រូប គោលជំហរ លទ្ធិម៉ាក-ឡេនីន សតិអារម្មណ៍ហូជីមិញគោលដៅឯករាជ្យ ជនជាតិ និងសង្គមនិយម គោលការណ៍ គោលមាគ៌ាផ្លាស់ ថ្មីរបស់បក្ស រក្សាខ្ជាប់អត្តចរិតវណ្ណកម្មកររបស់បក្ស។
-កសាងបក្ខភាគរឹងមាំអំពីនយោបាយ សតិអារម្មណ៍៖ ផ្លាស់ថ្មីខ្លឹមសារ និងវិធានការការងារសតិអារម្មណ៍ ក្តាប់ខ្ជាប់ ទស្សនៈ គោលការណ៍ គោលនយោបាយ ក្រឹត្យច្បាប់របស់ បក្ស រដ្ឋ ធ្វើល្អការងារផ្សព្វផ្សាយ អប់រំលើកកម្ពស់ស្មារតីក្នុងកម្មាភិបាល បក្ខជននិងប្រជាជនតាមគោលលំនាំ «និយាយ និងធ្វើតាមសេចក្តីសម្រេចចិត្ត» «និយាយទន្ទឹមជាមួយធ្វើ»។ ម្ចាស់ការក្តាប់ជាប់ និងកំណត់ទិសដៅពាក្យចចាមអារ៉ាមសង្គម។ លើកកម្ពស់ប្រសិទ្ធភាពការងាររៀបរៀង និងអប់រំប្រវត្តិសាស្រ្ត។ បង្កើនការតស៊ូប្រឆាំងបណ្តាទស្ស នខុសឆ្គង អមិត្តរួមចំណែកការពាររឹងមាំគ្រឹះធារសតិអារម្មណ៍របស់បក្ស។
-កសាងបក្ខភាគរឹងមាំអំពីសីលធម៌៖បន្តអនុវត្តមានប្រសិទ្ធភាពសេចក្តីសម្រេចចិត្តមជ្ឈិមបក្សលើកទី ៤ (នីតិកាល ទី ១១ ទី ១២) ភ្ជាប់ជាមួយរៀនសូត្រ ធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ អនុវត្តម៉ឹងម៉ាត់បណ្តាសេច ក្តីសម្រេចចិត្តរបស់មជ្ឈិម របស់ខេត្តអំពីបន្ទុកធ្វើជាគំរូ។ បង្កើនការតស៊ូ និងជម្នះមានប្រសិទ្ធភាពបណ្តាអាការៈថម ថយអំពីសតិអារម្មណ៍ សីលធម៌ របៀបរស់នៅ «ប្រែប្រួល ដោយខ្លួនឯង» «ក្លែងភាពដោយខ្លួនឯង»។
- បន្តផ្លាស់ថ្មី សុក្រឹត រាល់អង្គការចាត់តាំង យន្តការ និង លើកកម្ពស់ប្រសិទ្ធភាពធ្វើសកម្មភាពរបស់ប្រព័ន្ធនយោ បាយ តាមគ្រោងផែនការលេខ ០៥-ĐA/TU របស់គណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ បូកសរុបវាយតម្លៃ ទម្រង់ពិសោធន៍ ឯកូបនីយកម្មបណ្តាស្ថាប័នរបស់បក្ស និងរដ្ឋមានបណ្តាសមត្ថកិច្ច ភារកិច្ចប្រហាក់ប្រហែល។
-ពង្រឹងអង្គការចាត់តាំងមូលដ្ឋានបក្សនិងកងជួរបក្ខជន៖ បន្តពង្រឹង រៀបចំបណ្តាមូលដ្ឋានអង្គការចាត់តាំងបក្ស។ អនុវត្តម៉ឹងម៉ាត់បណ្តាលក្ខន្តិកៈចាត់តាំង និងប្រជុំជីវភាពបក្ស លើកកម្ពស់គុណភាពប្រជុំជីវភាពគណៈកម្មាធិការបក្ស សាខាបក្ស។ កសាងកងជួរបក្ខជនឈានមុខ គំរូ មានបន្ទុក ខ្ពស់ពិតប្រាកដក្នុងការងារ ស្អិតល្មួតជាមួយប្រជាជន មានគោលជំហរនយោបាយរឹងមាំ មានអត្តចរិតសីលធម៌ភ្លឺស្វាង មានស្មារតីចាត់តាំងក្រឹត្យក្រម និងលទ្ធភាពសម្រេចភារកិច្ច។
-ផ្តុំកម្លាំងកសាងកងជួរកម្មាភិបាល អនុវត្តល្អការងារ ការពារនយោបាយផ្ទៃក្នុង៖ អនុវត្តម៉ឹងម៉ាត់បណ្តាសេចក្តីកំណត់របស់បក្ស រដ្ឋស្តីពីការងារកម្មាភិបាល កសាងកងជួរកម្មាភិបាលមានគោលជំហរនយោបាយរឹងមាំ អត្តចរិត សីលធម៌ លទ្ធភាពល្អ។ ធ្វើល្អការងារឡើងគ្រោងផែនការ កម្មាភិបាល លើកកម្ពស់ប្រសិទ្ធភាពបណ្តាកម្មវិធីបណ្តុះបណ្តាល បុះពាក់បំប៉នកម្មា ភិបាល។ យកចិត្តទុកដាក់ កសាងធ្លុងមហាសាមគ្គីឯកភាពរវាងបណ្តាជំនាន់កម្មាភិបាល ពង្រីកបទពិសោធន៍ បញ្ញារបស់ កងជួរកម្មាភិបាលបានចូល និវត្តន៍លើភូមិសាស្រ្ត។ បង្កើនបន្ទុករបស់គណៈកម្មាធិការ បក្សក្នុងការអនុវត្តន៍ការងារការពារនយោបាយផ្ទៃក្នុងរបស់ បក្ស ម្ចាស់ការបង្ការ បង្ក្រាបបណ្តាបាតុភាពឋាននិយម បក្សពួក បង្កឱ្យបាត់សាមគ្គីភាពផ្ទៃក្នុង។
-លើកកម្ពស់សុពលភាព ប្រសិទ្ធភាពការងារពិនិត្យអង្កេត ក្រឹត្យវិន័យរបស់បក្ស៖ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក អនុវត្ត មានប្រសិទ្ធភាពការងារពិនិត្យអង្កេត។ ម្ចាស់ការចេញផ្សាយ កម្មវិធីជារៀងរាល់ឆ្នាំមានគោលគន្លឹះសំខាន់ៗ ភ្ជាប់ជាមួយស្ថាន ភាពរបស់បក្ខភាគ។ អនុវត្តលទ្ធភាព ភារកិច្ចសិទ្ធិអំណាច បានប្រគល់ជូន និងរក្សាអត្តចរិតសីលធម៌ របៀបរស់នៅធ្វើជាគំរូ។ល។
-ផ្លាស់ថ្មី និងបង្កើនការដឹកនាំរបស់បក្សចំពោះការងារប្រជាចលនា៖ ផ្សព្វផ្សាយ បំផុសចលនាប្រជាជនអនុវត្តល្អបណ្តាគោលការណ៍របស់បក្ស និងគោលនយោបាយក្រឹត្យ ច្បាប់របស់រដ្ឋ ជំរុញមាំចលនាប្រឡងប្រណាំង «ប៉ិនប្រសប់ការងារប្រជាចលនា» ភ្ជាប់ជាមួយការរៀនសូត្រ និង ធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។
-ជំរុញមាំការបង្ការ ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ៖ បង្កើនការដឹកនាំ ចង្អុលការការងារតស៊ូបង្ការ ប្រឆាំងនឹងអំពើ ពុករលួយ ខ្ជះខ្ជាយ។ លើកកម្ពស់តួនាទី ស្មារតីទទួល បន្ទុករបស់គណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្ស រដ្ឋ អំណាច បំផុតគឺអ្នកជាប្រមុខក្នុងការតស៊ូបង្ការ ប្រឆាំងនឹងអំ ពើពុករលួយ ខ្ជះខ្ជាយ។
-ផ្លាស់ថ្មីវិធីសាស្រ្តដឹកនាំរបស់គណៈកម្មាធិការបក្ស៖ អនុវត្តម៉ឹងម៉ាត់លក្ខន្តិកៈចាត់តាំងប្រជុំជីវភាពបក្ស កែប្រែ របៀបធ្វើការ លើកកម្ពស់ប្រសិទ្ធភាពការងាររបស់បណ្តាគណៈកម្មាធិការបក្ស។ ជំរុញមាំអនុវត្តបច្ចេកវិទ្យាព័ត៌មាន ក្នុងសកម្មភាពរបស់ស្ថាប័នបក្ស រដ្ឋអំណាច រណសិរ្សមាតុ ភូមិ និងអង្គការចាត់តាំងនយោបាយសង្គម។ បន្តកែទម្រង់ លើកកម្ពស់គុណភាពបណ្តាពិធីសន្និបាត ផ្លាស់ថ្មីការចេញ ផ្សាយសេចក្តីសម្រេចចិត្ត កម្មវិធីធ្វើសកម្មភាព ។ល។ របស់គណៈកមា្មធិការបក្សគ្រប់លំដាប់ថ្នាក់។
សំណួរទី ១០៖ បណ្តាភារកិច្ច វិធីសាស្ត្រលើក កម្ពស់សុពលភាព ប្រសិទ្ធភាព ធ្វើសកម្មភាព របស់រដ្ឋអំណាច បណ្តាស្ថាប័នយុត្តិធម៌ វិធីសាស្ត្រដំណោះស្រាយការបណ្តឹងតវ៉ា ថ្កោលទោសរបស់ប្រជាពលរដ្ឋ ?
ចម្លើយ៖
- លើកកម្ពស់ប្រសិទ្ធភាព ធ្វើសកម្មភាពរបស់ក្រុមតំណាង រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ ផ្លាស់ថ្មី ខ្លឹម សារ និងលើកកម្ពស់គុណភាពបណ្តាសម័យប្រជុំ បណ្តាពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត សកម្មភាពពិនិត្យអង្កេត។
- ពង្រឹង រៀបចំការចាត់តាំងយន្តការរដ្ឋតាមទិសដៅ បន្សុទ្ធ រលូន ធ្វើសកម្មភាពមានសុពលភាព ប្រសិទ្ធភាព។ ជំរុញ មាំកែទម្រង់សំណុំលិខិតរដ្ឋបាល។ បង្កើនការបណ្តុះបណ្តាល បំពាក់បំប៉ន កសាងកងជួរកម្មាភិបាល និយោជិត បុគ្គលិក ឆ្លើយតបទៅនឹងសំណូមពរ ភារកិច្ច។
- បង្កើនការដឹកនាំ ចង្អុលការកែទម្រង់រដ្ឋបាល លើកកម្ពស់ប្រសិទ្ធភាពធ្វើសកម្មភាពរបស់បណ្តាស្ថាប័នការពារ ច្បាប់ក្នុងការត្រួតពិនិត្យ ចោទទោស កាត់ទោស និង អនុវត្តសាលក្រម។ ធ្វើល្អការងារផ្សព្វផ្សាយ អប់រំច្បាប់ ឧបត្ថម្ភផ្លូវច្បាប់។
សំណួរទី ១១៖ បណ្តាភារកិច្ច វិធីសាស្ត្រពង្រីក កម្លាំងមហាសាមគ្គីរឹងមាំទូទាំងប្រជាជន ធានាសិទ្ធិធ្វើម្ចាស់របស់ប្រជាជនជំរុញមាំបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ ?
ចម្លើយ៖
- ផ្លាស់ថ្មីវិធីសាស្រ្តដឹកនាំរបស់គណៈកម្មាធិការបក្ស បង្កើន ការងារសហការរវាងរដ្ឋអំណាចជាមួយរណសិរ្សមាតុភូមិ និងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គម បង្កលក្ខណៈ ដើម្បីរណសិរ្ស បណ្តាអង្គការចាត់តាំងនយោបាយ-សង្គម ពង្រីកតួនាទី អនុវត្តល្អលទ្ធភាពពិនិត្យអង្កេត និងធ្វើវិវេចនាសង្គម។ កសាងអង្គការចាត់តាំងរឹងមាំបង្កើនពង្រីកសមាជិកសម័្ពន្ធយុវជន សមាជិកសមាគម។
-អនុវត្តល្អបណ្តាគោលការណ៍ គោលមាគ៍ាគោលនយោ បាយក្រឹត្យច្បាប់របស់បក្ស រដ្ឋចំពោះជនរួមជាតិ។ គិតគូរការ ងារបណ្តុះបណ្តាល បំពាក់បំប៉នកម្មាភិបាលជនជាតិ។ ពង្រីកបណ្តាតម្លៃសីលធម៌ វប្បធម៌ល្អល្អះរបស់បណ្តាសាសនាជំរុញទឹកចិត្តដល់ អ្នកមុខអ្នកការបរិស័ទសាសនារស់នៅ «ល្អសាសនា ថ្លៃថ្លាសង្គម» ចូលរួមកសាង និងការពារ មាតុប្រទេស។
- បន្តអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន ពង្រីកចរិតធ្វើ សកម្មរបស់ប្រជាជនចូលរួមពង្រីកសេដ្ឋកិច្ច-សង្គម។ ដឹកនាំ ចង្អុលការ ចាត់តាំងបណ្តាចលនាប្រឡងប្រណាំងស្នេហា ជាតិច្បាស់លាស់ មានប្រសិទ្ធភាព ជាមួយគោលដៅខិតខំ សម្រេច និងលើសបណ្តាភាគកម្រិត ភារកិច្ចអាស្រ័យដោយ មហាសន្និបាតបក្ខភាគខេត្តដាក់ចេញ។
សំណួរទី ១២៖ ភារកិច្ច វិធីសាស្ត្រ ០៩ យ៉ាងលើវិស័យសេដ្ឋកិច្ចវប្បធម៌ សង្គម អាណត្តិកាល ២០២០-២០២៥ ?
ចម្លើយ៖
១. បន្តផ្លាស់ថ្មីទម្រង់កំណើនបង្កើន ផ្លាស់ប្តូររចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចឡើងវិញតាមទិសដៅពឹងផ្អែកសំខាន់ទៅលើវិទ្យា សាស្រ្ត-បច្ចេកវិទ្យា និងផ្លាស់ថ្មីការច្នៃប្រតិដ្ឋលើកកម្ពស់ទិន្នផល គុណភាព ប្រសិទ្ធភាព និងកម្លាំងប្រជែងរបស់ខឿនសេដ្ឋ កិច្ច។
២. ខិតខំលើកស្ទួយខេត្តត្រាវិញឱ្យក្លាយជាខេត្តមួយក្នុង ចំណោមខេត្តសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ចសមុទ្ររបស់តំបន់វាល រាបទន្លេគឺវឡុង។
៣. ជំរុញមាំឧស្សាហូបនីយកម្ម ភាវូបនីយកម្មទំនើប ខឿនសេដ្ឋកិច្ចដើម្បីសេដ្ឋកិច្ចរបស់ខេត្តរីកចម្រើនឆាប់រហ័ស និងរឹងមាំ។
៤. ជំរុញមាំការពង្រីកការអប់រំ-បណ្តុះបណ្តាល លើក កម្ពស់គុណភាពប្រភពធនធានមនុស្សអភិវឌ្ឍ មនុស្សជាតិ។
៥. ពង្រីកវិទ្យាសាស្រ្ត-បច្ចេកវិទ្យា និងផ្លាស់ថ្មីច្នៃប្រ តិដ្ឋកម្លាំងជំរុញយ៉ាងសំខាន់ពង្រីកសេដ្ឋកិច្ច-សង្គមឆាប់រហ័សនិងរឹងមាំយ៉ាងពិតប្រាកដ។
៦. ពង្រីកវប្បធម៌ អប់រំកាយ កីឡា ព័ត៌មាន និងឃោ សនាការ។
៧. ការពារ ថែទាំសុខភាពជូនប្រជាជន ប្រជាសាស្រ្ត និងអភិវឌ្ឍន៍ គ្រួសារនិងកុមារ។
៨. ពលករការងារធ្វើអនុវត្តបណ្តាគោលនយោបាយ សង្គម និងសុខុមាលភាពសង្គម។
៩.គ្រប់គ្រង និងប្រើប្រាស់មានប្រសិទ្ធភាពដីធ្លី ភោគ ផលធម្មជាតិ ការពារបរិស្ថាន ម្ចាស់ការទប់ទល់ជាមួយអាកាសធាតុប្រែប្រួល ទឹកសមុទ្រជន់ជោរ។
សំណួរទី ១៣៖ បណ្តាភារកិច្ច ដំវិធីសាស្ត្រអំពីការផ្លាស់ថ្មីទម្រង់កំណើនបង្កើនការផ្លាស់ប្តូររចនាសម័្ពន្ធសេដ្ឋកិច្ចឡើងវិញ ?
ចម្លើយ៖
-បង្កជំហានវិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទៅជាទម្រង់កំណើន បង្កើនពឹងផ្អែកសំខាន់ទៅលើទិន្នផលពលកម្មបរិមាណវិទ្យាសាស្រ្ត-បច្ចេកវិទ្យា ផ្លាស់ថ្មីការច្នៃប្រតិដ្ឋ ប្រើប្រាស់បណ្តាប្រភពកម្លាំងមានប្រសិទ្ធភាព។ ជំរុញមាំការកែទម្រង់សំណុំលិខិតរដ្ឋបាល កែលម្អបរិស្ថានវិនិយោគ អាជីវកម្ម។ ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ផ្លាស់ប្តូររចនាសម្ព័ន្ធពលកម្មទៅបណ្តាផ្នែក វិស័យមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ លើកកម្ពស់ទិន្នផល គុណភាព ប្រសិទ្ធភាពប្រជែងរបស់ខឿនសេដ្ឋកិច្ច។ ផ្លាស់ថ្មីយន្តការកេណ្ឌប្រមូលប្រភពកម្លាំង យន្តការអាទិភាព យកចិត្តទុកដាក់ដល់ការពង្រីកប្រភពធនធាន មនុស្សគុណភាពខ្ពស់ ឆ្លើយតបទៅនឹងសំណូមពរអភិវឌ្ឍន៍ ឆាប់រហ័ស ស្ថិរភាព និងសមាហរណកម្មអន្តរជាតិ។
ធ្វើសម្រេចការកម្សោយទុនបណ្តាអាជីវកម្មរដ្ឋក្តាប់រក្សា ភាគហ៊ុនគ្របដណ្តបលើកកម្ពស់លក្ខណៈម្ចាស់ការចំពោះ បណ្តាអង្គភាពបុព្វហេតុសាធារណៈ ពង្រីកសេដ្ឋកិច្ចឯកជន ទាក់ទាញវិនិយោគពីបរទេសមានចំណុចគន្លឹះសំខាន់ បង្កើនការចង សម្ព័ន្ធ សហការអភិវឌ្ឍន៍ជាមួយបណ្តាខេត្ត ទីក្រុងក្នុងទូទាំប្រទេស។
សំណួរទី ១៤៖ បណ្តាភារកិច្ច វិធីសាស្រ្ត ដើម្បីទុកឲ្យខេត្តត្រាវិញក្លាយជាខេត្តមួយក្នុងបណ្តាខេត្តពង្រីកសេដ្ឋកិច្ចសមុទ្រសំខាន់របស់តំបន់វាលរាបទន្លេគឺវឡុង ?
ចម្លើយ៖
- មា្ចស់ការផ្ទៀងផ្ទាត់ តម្រែតម្រង់ និងកសាងព្រមៗគ្នា បណ្តាយុទ្ធសាស្រ្ត ឡើងគ្រោងផែនការ ផែនការទាក់ទងដល់ សមុទ្រ។ កេណ្ឌប្រមូលបណ្តាប្រភពកម្លាំងសម្រាប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ពង្រីកវិទ្យាសាស្រ្ត-បច្ចេកវិទ្យា ប្រភពកម្លាំង។ល។ដើម្បីខេត្តក្លាយជាមជ្ឈមណ្ឌលច្នៃវារី ជលផល៖ បំពេញបន្ថែមគ្រោងផែនការបណ្តាទីក្រុងប្រប សមុទ្រ។ ចាត់តាំងបណ្តាសកម្មភាពដាំចិញ្ចឹម ទាញយកផល ច្នៃជលផល។ ពង្រីកទេសចរណ៍សមុទ្រ។ ពង្រីកបណ្តាមុខរបរឧស្សាហកម្មប្របសមុទ្រ។
- ឆ្លៀតយកបណ្តាប្រភពកម្លាំងវិនិយោគសម្រេចហេដ្ឋា រចនាសម្ព័ន្ធតំបន់សេដ្ឋកិច្ច ឌិញអាងដំណើរការកសាងស្ពាន ដាយ ង៉ាយ វិនិយោគបណ្តាដងផ្លូវរបៀងប្របសមុទ្រ សម្រេច ផ្លូវទឹកសម្រាប់នាវាមានចំណុះច្រើនបើកបរចេញ ចូលមក ទន្លេហូវ វិនិយោគកំពង់ផែទឹកជ្រៅ និងបណ្តាកំពង់នាវាក្នុងខេត្តសមស្របជាមួយគ្រោងផែនការធានាតភ្ជាប់ជាមួយ ផ្លូវគមនា គមន៍។ វិនិយោគសេវាកម្មដឹកជញ្ជូន ឃ្លាំងគយ បរទេស logistics តំបន់គយក្រៅផ្លូវការ តំបន់សេវាកម្ម ឧស្សាហកម្ម ពង្រីកប្រព័ន្ធចែកចាយមុខទំនិញ ។
- ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៥-NQ/TW ចុះថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២០របស់ការិយាល័យនយោបាយស្តីពីកំណត់ទិសដៅយុទ្ធសាស្រ្តពង្រីកថាមពលជាតិរបស់វៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ ឆ្នាំ ២០៤៥ បង្កលក្ខណៈសម្រាប់បណ្តាម្ចាស់វិនិយោគ ផ្សព្វផ្សាយបណ្តាគម្រោងការវាយោអគ្គិសនី អគ្គិសនីប្រើ ដោយពន្លឺព្រះអាទិត្យ អគ្គិសនីឧស្ម័នរាវ។
សំណួរទី ១៥៖ បណ្តាខ្លឹមសារសំខាន់ជំរុញឧស្សាហកម្ម-ភាវូបនីយកម្មទំនើបសេដ្ឋកិច្ចរបស់ខេត្តរីកចម្រើនរហ័ស និងស្ថិរភាព ?
ចម្លើយ៖
- ពង្រីកកសិកម្ម សេដ្ឋកិច្ចសមុទ្រ និងរុក្ខកម្ម៖ ពង្រីក កសិកម្មទាំងស្រុង ស្ថិរភាពតាមទិសដៅមុខទំនិញ បច្ចេកវិទ្យាខ្ពស់ កសិកម្មជីវសាស្ត្រចម្រុះ។ បង្កើនការការពារថែទាំ និងពង្រីកព្រៃឈើ បន្តការប្រគល់ដី ប្រគល់ព្រៃឈើ និងលិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីព្រៃឈើជូនប្រជាជនត្រូវតាមការកំណត់របស់ច្បាប់។ ខិតខំឱ្យខេត្តសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥។
- ពង្រីកឧស្សាហកម្ម ឧស្សាហសិប្បកម្ម៖ ជំរុញមាំផ្លាស់ ប្តូររចនាសម្ព័ន្ធផ្នែកឧស្សាហកម្មឡើងវិញ ប្រមូលផ្តុំពង្រីក បណ្តាមុខរបរឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ជិតដិតជាមួយ បរិស្ថាន។
- វិនិយោគកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមព្រមៗគ្នា៖ ឆ្លៀតពេលមជ្ឈិមផ្សព្វផ្សាយបានឆាប់រហ័សហេដ្ឋារចនាសម្ព័ន្ធតំបន់សេដ្ឋកិច្ចឌិញអាង បណ្តាគម្រោងការផ្លូវគមនាគមន៍សំខាន់ៗ។ កសាងប្រព័ន្ធធា រាសាស្រ្ត បណ្តាទំនប់ទន្លេ ទំនប់សមុទ្រ លើកកម្ពស់លទ្ធ ភាពបង្ការ ជម្នះគ្រោះធម្មជាតិ ទប់ទល់ជាមួយអាកាសធាតុប្រែប្រួល។ ពង្រីករចនាសម្ព័ន្ធវប្បធម៌ ព័ត៌មានអប់រំសុខាភិបាល និងបណ្តាសំណង់ការពារជាតិ-សន្តិសុខ។ ប្រមូលផ្តុំវិនិយោគដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងអារ្យ ធម៌ បៃតង ជ្រះស្អាត ទីផ្សាររួមខេត្តយ្វៀងហាយសម្រេចបណ្តាលក្ខឋានទីក្រុងប្រភេទលេខ ៤ និងខិតខំសម្រេច លក្ខឋានទីក្រុងប្រភេទលេខ ៣ ស្រុកទីវកឹងគ្រប់លក្ខណៈឡើងជាទីផ្សាររួមខេត្ត ឃុំយ៉ឹងថាញ់ ឃុំទ្រឿងឡុងហ្វា(ទីផ្សាររួមខេត្តយ្វៀងហាយ) ក្លាយជាសង្កាត់បណ្តាទីប្រជុំជនបន្តសម្រេច បណ្តាលក្ខឋាន ទីក្រុងប្រភេទលេខ ៥ ដោយឡែក ០២ ទីប្រជុំជនកូវង៉ាង និងកាងឡុងខិតខំសម្រេចលក្ខឋានទីក្រុងប្រភេទលេខ ៤។
- ពង្រីកបណ្តាផ្នែកសេវាកម្ម និងពាណិជ្ជកម្ម៖ ជំរុញទឹកចិត្តបណ្តាសមាសភាពសេដ្ឋកិច្ចចូលរួមពង្រីកបណ្តារូប ភាពអាជីវកម្មទំនើប។ អនុវត្តល្អការចងសម្ព័ន្ធផលិត ពង្រីកតំបន់វត្ថុធាតុដើមភ្ជាប់ជាមួយការប្រើប្រាស់ផលិតផល។ បង្កើនការងារគ្រប់គ្រងទីផ្សារ។ ផ្តុំកម្លាំងពង្រីកបណ្តាផ្នែក សេវាកម្មទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន ដឹកជញ្ជូន logistics។ ពង្រីកបណ្តាសេវាកម្មហិរញ្ញវត្ថុធនាគារ ប្រឹក្សាយោបល់ សុខាភិបាល។ល។ ពង្រីកទេសចរណ៍ក្លាយជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ខេត្ត។
- ហិរញ្ញវត្ថុធនាគារ៖ កេណ្ឌប្រមូល និងទាញយកផល បណ្តាប្រភពហិរញ្ញវត្ថុ។ បង្កើនបណ្តាវិធានការគ្រប់គ្រង និងបំពាក់បំប៉នប្រភពប្រមូលប្រាក់ លៃលកចំណាយថវិកា រដ្ឋអាទិភាពសម្រាប់បណ្តាសំណង់ចម្បង បណ្តាភារកិច្ចសំខាន់អំពីសេដ្ឋកិច្ច-សង្គម ការពារជាតិ-សន្តិសុខ។ គ្រប់គ្រងហ្មត់ចត់បណ្តាខ្ទង់ចំណាយធានាត្រូវតាមសេចក្តីព្រាង ត្រូវតាមរបប។
- ជំរុញមាំការពង្រីកបណ្តារូបភាពអាជីវកម្មទាំងបរិមាណភាព ទ្រង់ទ្រាយផង និងវិស័យសកម្មភាព៖ ខិតខំក្នុងមួយឆ្នាំពង្រីកអាជីវកម្មចំនួន ៥០០ កន្លែង។ កសាងកន្លែងផ្តើម អាជីពបៃតង ជំរុញការផ្តើមអាជីពច្នៃប្រតិដ្ឋ បង្កបង្កើតប្រព័ន្ធជីវសាស្ត្រចម្រុះផ្តើមអាជីពគ្រប់ទីកន្លែង។ លើកកម្ពស់ប្រសិទ្ធភាពធ្វើសកម្មភាពផលិត ធ្វើអាជីវកម្មរបស់បណ្តាសហករណ៍។
- លើកកម្ពស់ប្រសិទ្ធភាពធ្វើសកម្មភាពសេដ្ឋកិច្ចទំនាក់ទំនងបរទេស៖ បង្កើនការងារជំរុញវិនិយោគជំរុញពាណិជ្ជកម្ម ទេស ចរណ៍ជាមួយបណ្តាគូភាគីក្រៅប្រទេស។ ឧបត្ថម្ភបណ្តាអាជីវកម្មឧទ្ទេសនាមផ្សព្វផ្សាយផលិតផលមុខទំនិញ កសាងពាណិជ្ជសញ្ញាផលិតផល ពាណិជ្ជសញ្ញាអាជីវកម្ម ការពារសិទ្ធិកម្មសិទ្ធិបញ្ញា ពង្រីកទីផ្សារនីហរ័ណ។
សំណួរទី ១៦៖ បណ្តាភារកិច្ចស្តីពីពង្រីកការអប់រំបណ្តុះបណ្តាលលើកកម្ពស់គុណភាពប្រភពធនធានមនុស្សអភិវឌ្ឍមនុស្ស ?
ចម្លើយ៖
- បន្តផ្លាស់ថ្មីខ្លឹមសារ វិធីសាស្រ្តបង្រៀន ប្រឡង ពិនិត្យ ល្បងនិងវាយតម្លៃគុណភាពអប់រំ បង្កើនការងារអប់រំសីលធម៌ អត្តចរិត។ ធ្វើល្អការងារបែងជ្រលង ប្រឹក្សាយោបល់ណែនាំអាជីព និងកំណត់ទិសដៅអាជីព។ បង្កើនការគ្រប់គ្រងរដ្ឋស្តីពីការអប់រំនិងបណ្តុះបណ្តល ជំរុញមាំការងារ សហការរវាងសាលារៀន គ្រួសារ និងសង្គម។
- ផ្ទៀងផ្ទាត់ពិនិត្យឡើងវិញ និងបំពេញបន្ថែមគ្រោងផែន ការភ្ជាប់ជាមួយបណ្តុះបណ្តាល បំពាក់បំប៉នលើកកម្ពស់ចំណេះជំនាញ វិជ្ជាជីវៈ សីលធម៌សម្រាប់កងជួរកម្មាភិបាល គ្រប់គ្រងអប់រំ និងគ្រូបង្រៀន។ បន្តអនុវត្តសង្គមូបនីយកម្មអប់រំ និងបណ្តុះបណ្តាលចលនាជំរុញការសិក្សា ជំរុញប្រាជ្ញា កសាងសង្គមរៀនសូត្រ។
- ផ្តុំកម្លាំងបណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់ឆ្លើយតបទៅនឹងសំណូមពរពង្រីកសេដ្ឋកិច្ច-សង្គម ឆាប់រហ័ស រឹងមាំ និងសមាហរណកម្មអន្តរជាតិ។ យកចិត្តទុកដាក់បណ្តុះបណ្តាល បំពាក់បំប៉នកងជួរគ្រូបង្រៀននិងវិនិយោគមូលដ្ឋានសម្ភារកសាងសាលាឧត្តមសិក្សាវិជ្ជាជីវៈ ត្រាវិញក្លាយជាសាលាឧត្តមសិក្សាគុណភាពខ្ពស់ សាលាមហាវិទ្យាល័យត្រាវិញតាមទម្រង់បណ្តាសាលាមហាវិទ្យា ល័យជឿនលឿន។
សំណួរទី ១៧៖ បណ្តាភារកិច្ច វិធីសាស្ត្រស្តីពីការពង្រីកវិទ្យាសាស្ត្របច្ចេកវិទ្យា និងផ្លាស់ថ្មីការច្នៃប្រតិដ្ឋ ?
ចម្លើយ៖
ជំរុញមាំការសិក្សាស្រាវជ្រាវ អនុវត្តពង្រីកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ជំរុញទឹកចិត្តអាជីវកម្មចូលរួមស្រាវជ្រាវ និងអនុវត្តវិទ្យា សាស្រ្ត-បច្ចេកវិទ្យា។ កសាងយន្តការស្រឡះស្រឡួន តម្លាភាពសមភាពជំរុញប្រព័ន្ធជីវសាស្ត្រចម្រុះផ្តើមអាជីព ច្នៃប្រតិដ្ឋអភិវឌ្ឍ បង្កើនការធ្វើសកម្មភាព កម្មសិទ្ធិបញ្ញាគ្រប់គ្រងរដ្ឋស្តីពីសម្បទាវាស់វាល់គុណភាព ពិនិត្យអង្កេតការងារវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
សំណួរទី ១៨៖ បណ្តាភារកិច្ចវិធីសាស្ត្រស្តីពីពង្រីកវប្បធម៌អប់រំកាយកីឡា ព័ត៌មាននិងឃោសនាការ ?
ចម្លីយ៖
- ជំរុញមាំ និងលើកកម្ពស់គុណភាពចលនា «ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌» និងកិច្ចចលនា «ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង» ចលនាអប់រំកាយ-កីឡា ការងារអប់រំរូបសម្បត្តិកសាងបរិស្ថាន វប្បធម៌ស្អាតបាត ប្រជាធិបតេយ្យ សាមគ្គី មនុស្សសាស្រ្ត។ សម្រេចប្រព័ន្ធគោលកសាងវប្បធម៌ អភិរក្ស ពង្រីកបណ្តាកេរដំណែល បេតិកភណ្ឌ និងតម្លៃវប្បធម៌ល្អល្អះ។ ជំរុញទឹកចិត្ត និងមានបែបបទរចនាវិនិយោគឧបត្ថម្ភសម្រាប់បណ្តាសកម្មភាពច្នៃប្រតិដ្ឋអក្សរសាស្រ្ត សិល្បៈ។ បង្កើនការគ្រប់គ្រងរដ្ឋអំពីវិស័យវប្បធម៌ និងសេវាកម្មវប្បធម៌។ - ពង្រីកបណ្តាញប្រៃសណីយ៍ -ទូរគមនាគមន៍ បំផុតគឺបណ្តាសេវាកម្មទាក់ទងដល់រដ្ឋាភិបាលអេលិចត្រូនិច និងពាណិជ្ជកម្មអេលិចត្រូនិចធានាសុវត្ថិភាពព័ត៌មាន។ ផ្សព្វផ្សាយពិសោធន៍បណ្តាសេវាកម្មទីផ្សារឈ្លាសវៃ ទីក្រុង ត្រាវិញ និងទីផ្សាររួមខេត្តយ្វៀងហាយ។ ឧបនីយកម្មសម្បទាទម្រង់ការវិជ្ជាជីវៈឆ្ពោះទៅដល់រដ្ឋអំណាចលេខ សេដ្ឋកិច្ចលេខ និងសង្គមលេខ។ អនុវត្តគម្រោងផែនការរៀបចំបណ្តាស្ថាប័នសារព័ត៌មានរបស់ខេត្តត្រូវតាមនីតិវិធី។ បង្កើនការងារគ្រប់គ្រងកំណត់ទិសដៅដំណឹងសារព័ត៌មានផ្សព្វផ្សាយលើក កម្ពស់គុណភាពកាសែតត្រាវិញ ស្ថានីយវិទ្យុ -ទូរទស្សន៍ត្រាវិញ។
សំណួរទី ១៩៖ បណ្តាភារកិច្ច វិធីសាស្ត្រស្តីពីការការពារ ថែទាំសុខភាពជូនប្រជាជន ប្រជាសាស្រ្តនិងអភិវឌ្ឍន៍គ្រួសារនិងកុមារ ?
ចម្លើយ៖
- កសាង បង្កើនកម្រិត និងវិនិយោគឧបករណ៍ឱ្យបានគ្រប់សព្វដល់បណ្តាមូលដ្ឋានពិនិត្យព្យាបាលជំងឺ ទប់ ស្កាត់ជំងឺ តម្កាត់តាមទិសដៅទំនើប។ ពង្រឹងកងជួរកម្មាភិ បាលសុខាភិបាល។ ពង្រីកបណ្តាញសុខាភិបាលមូលដ្ឋាន ទប់ស្កាត់ ជំងឺតម្កាត់គ្រប់សមត្ថភាពធ្វើការព្យាករណ៍ ពិនិត្យ តាមដាន រកឃើញ និងរាំងស្កាត់បណ្តាអាសន្នជំងឺ។ បង្កើនការគ្រប់ គ្រងផ្នែកសុខាភិបាល បន្តសង្គមូបនីយកម្មការងារថែទាំសុខភាពប្រជាជន ពង្រីកសុខាភិបាល សហគមន៍ ទម្រង់វេជ្ជបណ្ឌិតគ្រួសារ និងមូលដ្ឋានសុខា ភិបាលសមស្របជាមួយស្ថានភាពចំណាស់ចំនួនប្រជាជន។
-ផ្សព្វផ្សាយមានប្រសិទ្ធភាពកម្មវិធីប្រជាសាស្រ្ត អភិវឌ្ឍន៍ កម្មវិធីសុខភាពវៀតណាម ថែទាំសុខភាពបង្កើតកូន ការពារសុខភាពអ្នកម្តាយ កុមារ។ លើកកម្ពស់គំនិតយល់ដឹង ឋានៈ តួនាទី និងបន្ទុករបស់គ្រួសារ សាលារៀន និងសង្គមអំពីការ ការពារ ថែទាំ និងអប់រំកុមារ យកចិត្តទុកដាក់អប់រំ លទ្ធភាពរស់នៅ ធានាឱ្យកុមារបានទទួលបណ្តាសេវាកម្មសុខាភិបាល និងអប់រំមានគុណភាព បានការពារ មិនបែងចែក ប្រាស្រ័យរាប់រក មិនត្រូវរងការរំលោភ។
សំណួរទី ២០៖ បណ្តាភារកិច្ច វិធីសាស្ត្រស្តីពីពលកម្ម ការងារធ្វើអនុវត្តបណ្តាគោលនយោបាយសង្គម និងសុខុមាលភាពសង្គម ?
ចម្លើយ៖
លើកកម្ពស់គុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់បណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់។ កេណ្ឌប្រមូល និងប្រើប្រាស់មានប្រសិទ្ធភាពបណ្តាប្រភពកម្លាំងអនុវត្តកម្មវិធីការងារធ្វើ។ អនុវត្តល្អបណ្តាគោល នយោបាយចំពោះអ្នកមានសគុណ និងសាច់ញាតិមាន កម្រិតជីវភាពពីមធ្យមគ្រាន់បើឡើងទៅប្រៀបជាមួយភូមិសាស្រ្តកន្លែងស្នាក់នៅសង្គមូ បនីយកម្ម «តបស្នងសងគុណ» ថែទាំមុខសញ្ញាគាំពារសង្គម។ ផ្សព្វផ្សាយអនុវត្ត ព្រមៗគ្នាមានប្រសិទ្ធភាពបណ្តាគោលនយោបាយស្តីពីបន្ថយភាពក្រីក្រ លើកកម្ពស់សមត្ថភាពប្រសព្វបណ្តាសេវាកម្មសង្គមសារវន្តសម្រាប់គ្រួសារក្រីក្រ គ្រួសារជិត ក្រ។ បង្កើនការផ្សព្វផ្សាយ បំផុសចលនាជនគ្រប់រូបចូលរួមគាំពារសង្គម គាំពារសុខាភិបាល ឆ្ពោះទៅដល់គាំពារសុខាភិ បាលទូទាំងប្រជាជន។
សំណួរទី ២១៖ បណ្តាភារកិច្ចវិធីសាស្ត្រស្តីអំពីការគ្រប់គ្រងភោគផលធម្មជាតិការពារបរិស្ថាន ម្ចាស់ការទប់ទល់ជាមួយអាកាសធាតុប្រែប្រួលទឹកសមុទ្រជន់ជោរ ?
ចម្លើយ៖
ឡើងគ្រោងផែនការ បង្កើតផែនការប្រើប្រាស់ដីធ្លី បង្កើនការងារគ្រប់គ្រង បង្វែរការប្រើប្រាស់សមស្រប និងមានប្រសិទ្ធ ភាពផ្ទៃដីបម្រើសម្រាប់សំណូមពរអភិវឌ្ឍន៍។ ចាត់តាំងត្រួតពិនិត្យ វាយតម្លៃ និងឡើងគ្រោងផែនការបត់បែងភោគផលធម្មជាតិទឹកបម្រើការគ្រប់គ្រង ទាញយកផល ប្រើប្រាស់ស្ថិរភាពនិងមានប្រសិទ្ធភាព។ លើកកម្ពស់ស្មារតីសហគមន៍ក្នុងការការពារបរិស្ថាន ត្រួតពិនិត្យ គ្រប់គ្រងបរិសា្ថនហ្មត់ចត់ក្នុងការផលិត ធ្វើអាជីវកម្ម តំបន់ អាសយជន ភូមិរបរ។ល។ វិនិច្ឆ័យដាច់ស្រឡះបណ្តាមូលដ្ឋានកខ្វក់បរិស្ថាន បំផុតគឺបណ្តាមូលដ្ឋានបង្កកខ្វក់បរិស្ថានធ្ងន់ធ្ងរ មិនទុកឱ្យកើតមានជាថ្មី។ ជំរុញ មាំអនុវត្តបណ្តាដំណោះស្រាយកាត់បន្ថយដល់កម្រិតសំរាមសំរាមជាតិជ័រ សង្គមូបនីយកម្មការងារប្រមូលសំរាម វិនិច្ឆ័យជាតិ កាកសំណល់។ ឡើងគ្រោងផែនការលម្ហសមុទ្រ បង្កើនកិច្ចសហការចងសម្ព័ន្ធដើម្បីលើកកម្ពស់លទ្ធភាពព្យាករណ៍ ប្រកាសអាសន្នលទ្ធភាពបង្ការ ជម្នះ និងសម្របជាមួយគ្រោះធម្មជាតិ អាកាសធាតុប្រែប្រួល និងទឹកសមុទ្រជន់ជោរ ស្រុតបាក់ដី។
សំណួរទី ២២ ៖ បណ្តាភារកិច្ច វិធីសាស្ត្រស្តីអំពីវិស័យការពារជាតិ សន្តិសុខ ?
ចម្លើយ៖
-បង្កើនការការពារជាតិ និងសន្តិសុខ រក្សាលំនឹង នយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ ជ្រួតជ្រាប និងអនុវត្តមានប្រសិទ្ធភាពបណ្តាគោលការណ៍ គោលនយោបាយ ក្រឹត្យច្បាប់ យុទ្ធសាស្រ្តរបស់បក្ស រដ្ឋស្តីពីការពារមាតុប្រទេសក្នុងស្ថានភាពថ្មី។ បង្កើនសក្តានុពលការពារជាតិ សន្តិសុខ។ សហការស្អិតល្មួតរវាងភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមជាមួយការពង្រឹងការពារជាតិ សន្តិសុខ។ អនុវត្តល្អការងារបញ្ជូនទ័ព បញ្ជូនសិស្សហ្វឹកហាត់ និង ធ្វើសមយុទ្ធជារៀងរាល់ឆ្នាំ។ កសាងអង្គការចាត់តាំងបក្សក្នុងកងកម្លាំងប្រដាប់អាវុធស្អាតស្អំ រឹងមាំអំពីនយោបាយ សតិអារម្មណ៍ សីលធម៌ ចាត់តាំង និងកម្មាភិបាល។
- ម្ចាស់ការក្តាប់ស្ថានភាព តស៊ូបង្រ្កាបទប់ស្កាត់ធ្វើ ឱ្យបរាជ័យល្បិចកល ធ្វើសកម្មភាពប្រឆាំងរបស់អានុភាពជាអមិត្ត ប្រតិកិរិយា ដោះស្រាយមានប្រសិទ្ធភាពបណ្តាហេតុការណ៍ស្មុគស្មាញ មិនបណ្តោយឱ្យបណ្តាអានុភាពជាអមិត្តឆ្លៀតឱកាសអុជអាល បញ្ឆុកបញ្ឆួលប្រមូលផ្តុំគ្នាច្រើនបង្កឱ្យបាត់លំនឹងអំពីសន្តិសុខនយោបាយ និង សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម មិនទុកឱ្យផ្តើមឡើង អង្គការនយោបាយប្រឆាំងជាចំហលើភូមិសាស្រ្ត។
- បង្កើនការងារធានាសន្តិសុខនយោបាយផ្ទៃក្នុង សន្តិសុខ ព័ត៌មានសន្តិសុខបណ្តាញ សន្តិសុខសេដ្ឋកិច្ច សន្តិសុខសង្គម គ្រប់គ្រងវិនិច្ឆ័យល្អសន្តិសុខមិនមែនប្រពៃណីការពារជាដាច់ខាតសុវត្ថិភាពព្រឹត្តិការណ៍នយោបាយសង្គម បណ្តាគោលដៅសំខាន់ លើភូមិសាស្រ្តខេត្ត។ ម្ចាស់ ការតស៊ូបង្ការ ជម្នះបណ្តាបទល្មើស អបាយមុខសង្គម។ លើកកម្ពស់សុពលភាព ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់ ជំរុញមាំចលនា «ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស»។ បង្កើនការងារ ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ បង្ការជម្នះការ ឆេះផ្ទុះ គ្រោះធម្មជាតិ អាសន្នរោគ និងជួយសង្គ្រោះ។
សំណួរទី ២៣៖ បណ្តាភារកិច្ច វិធីសាស្ត្រ អំពីកិច្ចការបរទេស ?
ចម្លើយ៖
ផ្សព្វផ្សាយមានប្រសិទ្ធភាព ធ្វើសកម្មភាពកិច្ចការបរទេសរបស់បក្សកិច្ចការបរទេសរបស់រដ្ឋ និងកិច្ចការបរទេស ប្រជាជន យកចិត្តទុកដាក់ដល់ការងារបំផុសចលនាមនុស្សមានកំណើតត្រាវិញរស់នៅប្រទេសក្រៅ។ ផ្តុំកម្លាំងបំផុសចលនាឧបត្ថម្ភបណ្តាគម្រោងការ ODA NGO ភ្ជាប់ជាមួយការគ្រប់គ្រង និងប្រើប្រាស់មានប្រសិទ្ធភាពបណ្តាប្រភពទុន។ យកចិត្តទុកដាក់បណ្តុះបណ្តាល បំពាក់ បំប៉នចំណេះដឹង វិជ្ជាជីវៈ ភាសាបរទេសសម្រាប់កងជួរ កម្មាភិបាល និយោជិត បុគ្គលិកបំពេញកិច្ចការបរទេស៕