• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ឧបត្ថម្ភទាន់ពេលតាមសេចក្តីសម្រេចចិត្ត លេខ ៦៨/NQ-CPរបស់រដ្ឋាភិបាល

13/12/2021 14:11

តាមតួលេខស្ថិតិរបស់មន្ទីរពលកម្ម- យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត គិតមកទល់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២១ ទូទាំងខេត្តមានមុខសញ្ញាជាង ២៩៣.៤០០ នាក់ បានគណៈកម្មាធិការប្រជាជនខេត្ត ផ្តល់សច្ចាប័នឧបត្ថម្ភតាមសេចក្តីសម្រេច ចិត្តលេខ ៦៨/NQ-CP ចុះថ្ងៃទី ០១ កក្កដា ឆ្នាំ ២០២១ របស់រដ្ឋាភិបាល សេចក្តីសម្រេចចិត្ត លេខ ២៣/QĐ-TTg ចុះថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០២១ របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភដល់ពលករ និងអ្នកប្រើកម្លាំងពលករ ដែលកំពុងជួប លំបាកដោយសារអាសន្នរោគជំងឺកូវីដ-១៩ នៅខេត្តត្រាវិញ សរុបថវិកាជាង ៤៥៦ ពាន់លានដុង។ ក្នុងនោះមានមុខសញ្ញាជាកុមារ ប្រជាជនកំពុង ព្យាបាលជំងឺកូវីដ-១៩ អ្នកកំពុងធ្វើចត្តាឡីស័កសុខាភិបាល (F0 និង F1)ចំនួន ៧.៤៣៨ នាក់ សរុបថវិកាជាង ១៦ ពាន់លានដុង។ បច្ចុប្បន្នបណ្តាស្ថាប័នអង្គភាពបន្តការត្រួតពិនិត្យករណីស្ថិតក្នុងក្របខ័ណ្ឌឧបត្ថម្ភ ដើម្បីស្នើគណៈកម្មាធិការប្រជាជនខេត្តពិនិត្យផ្តល់សច្ចាប័ន ធានាមិនរំលងមុខសញ្ញាទាំងនោះឡើយ។

បណ្តាអង្គការមហាជន និងសប្បុរសជនស្រុកថ្កូវបម្រុងអំណោយជូនប្រជាជនតំបន់បិទខ្ទប់។
     ត្រេកអរជាមួយអ្នកទទួលបានការឧបត្ថម្ភតាម សេចក្តីសម្រេចចិត្តលេខ ៦៨ ដូចគ្នាបងស៊ើង ធ. ហ. ជាគ្រួសារក្រីក្រនៅភូមិជ្រោយទន្សាឃុំ គីមស៊ើង ស្រុកថ្កូវជាករណីពិសេស វិជ្ជមានF0 ពីរលើក។ គាត់ធ្វើការនៅក្រុមហ៊ុនចំកាត ស្បែកជើង ម៉ីផុងឃុំថាញ់ស៊ើង ស្រុកថ្កូវ។ កាលពីខែ កញ្ញា ឆ្នាំ ២០២១ គ្រួសារគាត់វិជ្ជមាន F0 ទាំង អស់គ្នារួមទាំងឪពុក ម្តាយអាយុជាង៦0 ឆ្នាំ និង កូនម្នាក់អាយុ ០២ ឆ្នាំ ប៉ុន្តែគ្រួសារគាត់ព្យាបាល បានជាសះស្បើយទាំងអស់គ្នា។ ក្រោយមក ម្តាយ គាត់ឈឺក្រពះ សម្ពាធឈាម ត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ម្ល៉ោះហើយគាត់ក៏ទៅមន្ទីរពេទ្យដើម្បីថែម្តាយ រួចក៏វិជ្ជមានF0 ម្តងទៀត។ ដោយបានវេជ្ជបណ្ឌិតយកចិត្តទុកដាក់ព្យាបាល រួមជាមួយនឹងស្មារតីមោះមុត ប្រយុទ្ធនឹងជំងឺ បង ស៊ើង ធ. ហ.បានជាសះស្បើយពីជំងឺកូវីដ ១៩ លើកទីពីរ។បងសើុង ធ. ហ. រៀបរាប់ដោយរីក រាយថា៖ សំណាងមិនល្អ គ្រួសារខ្ញុំត្រូវវិជ្ជមានF0ទាំងអស់គ្នា ។ ចំពោះខ្ញុំវិញវិជ្ជមានF0 ដល់ 0២លើក។ ក្នុងគ្រាលំបាកបំផុត គ្រួសារខ្ញុំក៏បាន​រដ្ឋអំណាចមូលដ្ឋានយកចិត្តទុកដាក់ឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគ។ ជាពិសេសជួយណែនាំគ្រួសារខ្ញុំធ្វើសំណុំលិខិតដើម្បីទទួលរបបរបស់រដ្ឋឧបត្ថម្ភ បានជាង ០៦លានដុង។ គ្រួសារខ្ញុំសូម អរគុណបក្ស រដ្ឋ និងរដ្ឋអំណាចមូលដ្ឋានដែលបានឧបត្ថម្ភទាន់ពេលដល់គ្រួសារខ្ញុំក្នុងគ្រាមាន អាសន្នអន្ធក្រយ៉ាងនោះ។
      ជម្នះបាន F0 ដូចបងសើុងធ. ហ. ដែរ បង ថាច់ ធ.ធ.ណនៅភូមិផ្សារ ឃុំតឹបសើុងប្រកបរបរស៊ីឈ្នួលលក់ដូរនៅហាងកាហ្វេ ក៏ត្រូវវិជ្ជមាន F0 បន្ទាប់ពីព្យាបាលបានជាសះស្បើយ ពេលបានរដ្ឋអំណាចមូលដ្ឋានឡើងតារាងរាយនាមស្នើថ្នាក់លើឧបត្ថម្ភប្រាក់តាមសេចក្តីសម្រេចចិត្តលេខ ៦៨ បានប្រាក់ជិត ០២លានដុង។ ខ្ញុំត្រេកអរណាស់ ព្រោះដំណាក់កាលនោះ គ្រួសារខ្ញុំកំពុងជួបលំបាកច្រើន។
     លោក ង្វៀងយ៉េវគី អនុប្រធានការិយាល័យ យុទ្ធជនពិការ និងសង្គមកិច្ចស្រុកថ្កូវបានឲ្យដឹងថា៖ អនុវត្តគោលនយោបាយឧបត្ថម្ភតាមសេចក្តីសម្រេចចិត្តលេខ ៦៨ មានខ្លឹមសារ ០៧ យ៉ាង ពាក់ព័ន្ធដល់ការឧបត្ថម្ភប្រាក់ផ្ទាល់ ដល់បណ្តាមុខសញ្ញាជាពលករឈប់ធ្វើការបាត់ការងារធ្វើ វិជ្ជមាន F0, F1 កុមារ ។ល។ រយៈកាលកន្លងការិយាល័យ បានសហការជាមួយរដ្ឋអំណាចបណ្តា ឃុំ ទីប្រជុំជនយកបញ្ជីរាយនាមដើម្បីធ្វើសំណុំបែបបទជាបន្ទាន់ ធានាឲ្យត្រូវមុខសញ្ញា កម្រិតឧបត្ថម្ភតាមច្បាប់កំណត់។ ក្នុងចំណោមមុខសញ្ញា ដែលបានគណៈកម្មាធិការប្រជាជនខេត្តផ្តល់សច្ចាប័នឧបត្ថម្ភនោះ បច្ចុប្បន្ននៅមុខសញ្ញាជិត ២០% មិនទាន់ទទួលបានប្រាក់ ពីព្រោះអ្នកទាំងនោះកំពុងនៅក្នុងតំបន់បិទខ្ទប់អ្នកF1, F0 កំពុងនៅក្នុងអំឡុងពេលត្រួតពិនិត្យ និងព្យាបាលជំងឺ។
      គិតដល់ដំណាច់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២១ ស្រុកថ្កូវមានមុខសញ្ញា ៤៤.០៨៣ នាក់បានគណៈកម្មាធិការប្រជាជនខេត្តផ្តល់សច្ចាប័នឧបត្ថម្ភតាមសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP របស់រដ្ឋាភិបាល សរុបថវិកាជាង ៦៧ ពាន់លានដុង។ ក្នុងនោះមុខសញ្ញាជាកុមារ ប្រជាជនកំពុងព្យាបាល ជំងឺកូវីដ-១៩ អ្នកកំពុងធ្វើចត្តាឡីស័ក (F0, F1)  ចំនួន ១.១១៨ នាក់សរុបថវិកាជាង ១៦ ពាន់លានដុង។ បច្ចុប្បន្នស្រុកបានឧបត្ថម្ភមុខសញ្ញា ៤៣.៥៤១ នាក់ សរុបថវិកាជាង ៦៦ ពាន់លាន ដុង សម្រេចអត្រាជាង ៩៨% បើប្រៀបនឹងមុខសញ្ញាដែលបានផ្តល់សច្ចាប័ន៕          អត្ថបទ-រូបថត៖ សុជា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.