• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

អនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តអាណត្តិកាល ២០២០-២០២៥ លទ្ធផលជាច្រើនធ្វើឲ្យវិវឌ្ឍគ្រប់វិស័យតំបន់ជនរួមជាតិខ្មែរ រួមចំណែកអនុវត្តសម្រេចភារកិច្ចកសាងខេត្តជនបទថ្មី

22/04/2025 14:39

ក្នុងបណ្តាឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការរបស់មជ្ឈិម បណ្តា ថ្នាក់ បណ្តាផ្នែកក្នុងខេត្តត្រាវិញតែងប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយ អនុវត្តយ៉ាងប្តូរផ្តាច់នូវបណ្តាគោលការណ៍ សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តសម្រេចបានលទ្ធផលជាច្រើន និងភាពវិវឌ្ឍន៍លើគ្រប់វិស័យយ៉ាងសកម្ម ខេត្តបានទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី ជាពិសេសគឺនៅតំបន់ជនរួមជាតិខ្មែរមានការវិវឌ្ឍន៍ថ្មីជាច្រើន។

      ជាពិសេស ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តឆ្នាំ ២០២៤ ខេត្តបានប្រមូលផ្តុំកម្លាំងខិតខំប្រឹងប្រែងអនុវត្តសម្រេចលទ្ធផលមួយចំនួនយ៉ាងសកម្មនៅលើវិស័យជាច្រើនដូចជា៖ សម្ទុះកំណើនបង្កើន GRDP សម្រេច ១០,០៤% ចំណាត់ថ្នាក់ទី ៨ ក្នុងទូទាំងប្រទេសនិងនាំមុខតំបន់វាលទំនាបទន្លេគឺវឡុង។ តម្លៃ GRDP គិតជាមធ្យមក្នុងមនុស្សម្នាក់សម្រេច ៩៤,៣៦៨ លាន ដុង អត្រាគ្រួសារក្រីក្រក្នុងទូទាំងខេត្តកាត់បន្ថយចុះនៅ ០,៨៧% ក្នុងនោះ គ្រួសារជនរួមជាតិខ្មែរក្រីក្រកាត់បន្ថយចុះនៅ ១,៤៥% ប្រៀបធៀបជាមួយនឹងចំនួនគ្រួសារខ្មែរសរុបរួម។ នេះគឺជាលទ្ធផលចង្អុលការយ៉ាងជ្រាលជ្រៅរបស់គណៈកម្មាធិការបក្សខេត្ត ការបញ្ជាការដ៏មានប្រសិទ្ធភាពរបស់គណៈកម្មាធិការប្រជាជនខេត្ត ការចូលរួមជ្រោមជ្រែងយ៉ាងសកម្មរបស់បណ្តាមន្ទីរ ផ្នែក កិច្ចព្រមព្រៀងរបស់ប្រជាជន ក្នុងនោះ មានការរួមចំណែកយ៉ាងសកម្មរបស់ជនរួមជាតិខ្មែរ។ 

សមមិត្តគឹមង៉ុកថាយ (ទី ៨ រាប់ពីស្តាំ)អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រទានផ្ទាំងចំណារអក្ខរារបស់គណៈប្រតិបត្តិការបក្ខភាគខេត្តដល់គណៈអធិបតីមហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ។ រូបថត៖ គីមឡង

   ទទួលអំណរនិទាឃរដូវអឹកតីឆ្នាំ ២០២៥ ក៏ដូចជាទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរឆ្នាំ ២០២៥ បក្ខភាគ រដ្ឋអំណាច និងប្រជាជនត្រាវិញសម្របទៅក្នុងក្តីរីករាយ មោទនភាពរួម ពេលដែលសេដ្ឋកិច្ច-សង្គមបានបង្កើន និងអភិវឌ្ឍជាបន្ត។ ប្រវេណីសាមគ្គី ស្មារតីទទួលបន្ទុក ភារកិច្ច ស្មារតីខ្លួនទីពឹងខ្លួនបានអភិវឌ្ឍជាបន្ត។ ពិនិត្យឡើងវិញដំណាក់កាល ០៥ ឆ្នាំ (២០២០-២០២៥)  សេដ្ឋកិច្ច-វប្បធម៌-សង្គមរបស់ខេត្តមិនបពា្ឈប់បានអភិវឌ្ឍការពារជាតិ-សន្តិសុខតែងបានរក្សារឹងមាំ។ ផែនមហាសាមគ្គីទូទាំងប្រជាជាតិតែងបានបង្កើន និងអភិវឌ្ឍកម្លាំងមហាសាមគ្គីជនជាតិ បង្កជាកម្លាំងមួនមាំ ថាមពលយ៉ាងសំខាន់ធានាអនុវត្តសម្រេចជោគជ័យបុព្វហេតុកសាង និងការពារមាតុប្រទេស។

  ត្រាវិញគឺជាខេត្តដែលមានជនរួមជាតិខ្មែររស់នៅ(ស្រូបយកអត្រា ៣១,៥៣% នៃចំនួនប្រជាជនរួម)។ក្នុងនោះមាន៥៩/១០៤  ឃុំ សង្កាត់ ទីប្រជុំជនដែលមានជនរួមជាតិខ្មែររស់ជាង ២០%។ ជនរួមជាតិខ្មែរភាគច្រើនកាន់ព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ បណ្តាសកម្មភាពបុណ្យទានប្រពៃណី ទំនៀមទម្លាប់តែងបានអភិរក្ស និងអភិវឌ្ឍ។ ប្រជាពុទ្ធបរិស័ទប្រតិបត្តិល្អតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស រដ្ឋ អនុវត្តល្អគោលលំនាំ “សាសនា-ជនជាតិ-សង្គមនិយម"។

ការអភិវឌ្ឍន៍លើគ្រប់វិស័យតំបន់ជនរួមជាតិខ្មែរ តែងបានយកចិត្តទុកដាក់ចង្អុលការយ៉ាងជិតដិតរបស់មជ្ឈិមដោយឆ្លងតាមរយៈបណ្តាសេចក្តីសម្រេចចិត្ត សារាចរពាក់ព័ន្ធដល់ជនរួមជាតិខ្មែរ។ ក្នុងអាណត្តិកាល ២០២០-២០២៥ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានចេញផ្សាយបណ្តាសេចក្តីសម្រេចចិត្ត សារាចរ ផែនការ កម្មវិធីធ្វើសកម្មភាពដើម្បីផ្សព្វ ផ្សាយអនុវត្តទៅក្នុងតំបន់ជនរួមជាតិខ្មែរដូចជា៖ សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥ សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ០៨/១០/២០២១ របស់គណៈកម្មាធិការបក្សខេត្តស្តីពីបន្តអភិ វឌ្ឍគ្រប់វិស័យតំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០២១- ២០២៥ កំណត់ទិសដៅដល់ឆ្នាំ ២០៣០។ គម្រោងការលេខ ០៥-ĐA/TU ចុះថ្ងៃទី ១៧/១១/២០២២ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីបង្កប្រភពគ្រោងផែនការរៀបចំ ប្រើការកម្មា ភិបាលនារី កម្មាភិបាលជនជាតិខ្មែរនៅលើភូមិសាស្ត្រខេត្ត។ល។

សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រគេន អំណោយដល់ព្រះចៅអធិការវត្តផ្នោរអំពូង ថាច់សាវណ្ណ។ រូបថត៖ ទ្រឿងង្វៀង

   ខេត្តផ្សព្វផ្សាយគ្រប់គ្រាន់ និងមានប្រសិទ្ធភាពបណ្តាគោលនយោបាយថែទាំគិតគូរដល់ជីវភាព សម្ភារ និងស្មារតីជូនជនរួមជាតិខ្មែរ រៀបចំថវិកាសម្រាប់កម្មវិធី គោលនយោបាយ គម្រោងការ គម្រោងផែនការនីមួយៗដោយជាក់ស្តែងដើម្បីចាត់តាំងអនុវត្តទៅក្នុងតំបន់ជនរួមជាតិខ្មែរ បង្កភាពវិវឌ្ឍន៍យ៉ាងសំខាន់ និងអភិវឌ្ឍន៍យ៉ាងសកម្ម រហ័ស និងសម្រេចបានសមិទ្ធផលយ៉ាងធំធេងជាច្រើន ញ៉ាំងឱ្យជីវភាព សម្ភារ និងស្មារតីរបស់ជនរួមជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង មានក្តីជំនឿទុកចិត្តទៅក្នុងការដឹកនាំរបស់បក្ស ការបញ្ជាការគ្រប់ គ្រងរបស់រដ្ឋ សកម្មចូលរួមក្នុងបណ្តាចលនាប្រឡងប្ រណាំងស្នេហាជាតិ។ អនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ នៅលើភូមិសាស្ត្រខេត្ត គិតមកដល់ចុងឆ្នាំ ២០២៤ សម្រេចបានលទ្ធផលលេចធ្លោមួយចំនួនដូចជា៖ កសាងបាន ២១៩ សំណង់គមនាគមន៍ជនបទបម្រើការផលិត ធ្វើអាជីវកម្ម និងរបរចិញ្ចឹមជីវិតប្រជាជន។ លុបបំបាត់ ១០០% ឃុំចេញផុតពីភូមិសាស្ត្រលំបាកពិសេសមាន ៩៩,៧% គ្រួសារប្រជាជនបានប្រើប្រាស់អគ្គិសនីជាតិ និងបណ្តាប្រភពអគ្គិសនីផ្សេងៗសមស្របមាន ៩៩,៨% គ្រួសារជនជាតិភាគតិចបានប្រើប្រាស់ទឹកប្រជុំជីវភាពស្របអនាម័យ ដោះស្រាយតម្រូវការចាំ បាច់របស់គ្រួសារជនជាតិភាគតិចដូចជា៖ ឧបត្ថម្ភដីធារផ្ទះចំនួន ៤៣ គ្រួសារ ជូនលំនៅឋានចំនួន ១.០៨៤ ខ្នង ឧបត្ថម្ភផ្លាស់ប្តូរមុខរបរចំនួន ៥៨០ គ្រួសារ បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១.០៩០ គ្រួសារ។

    -គិតតាំងពីដើមឆ្នាំ ២០២៤ មកដល់បច្ចុប្បន្ននេះ ប្រមូលផ្តុំប្រភពធនធានកសាងលំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារជិតក្រ បានជាង ៦.៨៩៦ ខ្នង មជ្ឈិម ខេត្តនៅទាំងយកចិត្តទុកដាក់វិនិយោគកសាងសំណង់ឈាបនដ្ឋានប្រមូលផ្តុំនៅស្រុកទីវកឹងជាមួយនឹងថវិកាសរុបរួម ៤១,៩១៧ ពាន់លានដុង (ថវិកាមជ្ឈិម) ឈាបនដ្ឋាន ០២ កន្លែងនៅក្នុងវត្តទិព្វមង្គលនិលឧទ្យាន (ផ្នោរព្រីង) ឃុំឡុងថើយ ស្រុកទីវកឹង និងវត្តពោធិទេពចេតិយារាម (ផ្នោរអណ្តែត) ឃុំដាឡុក ស្រុកចូវថាញ់ជាមួយនឹងថវិកាសរុបរួម ១,៥ ពាន់លានដុង (ថវិកាខេត្ត) បណ្តាសំណង់បានសាងសង់សម្រេចនិងដាក់ឱ្យប្រើប្រាស់។

  - វិស័យវប្បធម៌-សង្គម តែងបានអភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរតែងបានបណ្តាផ្នែក បណ្តាថ្នាក់យកចិត្តទុកដាក់ជានិច្ចកាល។ ក្នុងទូទាំងខេត្តមានកេរដំណែលបានចំណាត់ថ្នាក់ចំនួន ៥៨ កន្លែង (កេរដំណែលប្រវត្តិសាស្រ្តថ្នាក់ជាតិចំនួន ១៦ កន្លែង និងកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្តចំនួន ៤១ កន្លែង) ក្នុងនោះ មានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ០៥ ដែលភ្ជាប់ជាមួយជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរដូចជា៖ “ពិធីបុណ្យអកអំបុក” “សិល្បៈចម្រៀងចាប៉ីដងវែង” “សិល្បៈរបាំ” “ពិធីដំឡើងអ្នកតា” “មុខរបរត្បាញកន្ទេលដីក្រហម”។ល។ បច្ចុប្បន្ន ក្នុងទូទាំងខេត្តមានក្រុមភ្លេងពិណពាទ្យចំនួន ១១២ ក្រុម ក្រុមឆៃយ៉ាំចំនួន ៩៥ ក្រុម  ក្រុមសិល្បៈយក្យរាំចំនួន ៣៥ ក្រុម ក្រុមភ្លេងសម័យជាង ១០០ ក្រុម  ក្រុមបាល់ទះចំនួន ៤០ ក្រុម ក្រុមទូក-ងចំនួន ០៨ ក្រុម  កាសែតខេមរភាសា ០១ និងទស្សនាវដ្តីភាសាខ្មែរ ០២ ក្បាល កម្ មវិធីផ្សាយសំឡេងភាសាខ្មែរ ០១ និងស្ថានីយវិទ្យុទូរទស្សន៍ផ្សាយកម្មវិធីខ្មែរ ០១ កន្លែង ក្រុមសិល្បៈរស្មីប្រទីប ០១ ក្រុម សារ មន្ទីរវប្បធម៌ជនជាតិខ្មែរ ០១ កន្លែង កេរដំណែលរមណីយដ្ឋានគូស្រះស្រី កេរដំណែលពិនិត្យស្រាវជ្រាវវត្ថុបុរាណថ្នាក់ជាតិ ០១ កំពែងវត្តបទុមវង្សកំពង់ថ្ម (ទ័ពថ្ម) ព្រះស្រែ ឃុំលឿងហ្វា ស្រុកចូវថាញ់។ល។ ឆ្លើយតបតម្រូវការទទួលផលអំពីវប្បធម៌របស់ជនរួមជាតិខ្មែរ។

   ប្រព័ន្ធសម្ភារវប្បធម៌តែងបានវិនិយោគសារវន្ត សកម្មភាពវប្បធម៌ សិល្បៈ កីឡាហាត់ប្រាណតែងបានចាត់តាំងក្នុងបណ្តាឱកាសបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរដូចជា៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា បុណ្យអកអំបុក។ល។ សុទ្ធតែបានប្រព្រឹត្តឡើងយ៉ាងផុលផុស បង្កភាពសប្បាយរីករាយ កម្សាន្តស្បើយចាកអារម្មណ៍ក្នុងជនរួមជាតិខ្មែរ រួមចំណែកអភិរក្ស និងអភិវឌ្ឍបណ្តាតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរ។

សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ទទួលបដិសណ្ឋារកិច្ចវរសេនីយ៍ឯក កាវស្វឹងក្វឹង នាយស្នងការនយោបាយបញ្ជាការដ្ឋានតម្រួតសមុទ្រតំបន់លេខ ៣ អញ្ចើញមកប្រសិទ្ធពរបុណ្យតេតដល់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។  រូបថត៖ បាធី

   - ការងារអប់រំ-បណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភពធនធានមនុស្សក្នុងតំបន់ជនរួមជាតិខ្មែរតែងបានយកចិត្តទុក ដាក់អនុវត្តល្អ។ បច្ចុប្បន្ន វត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរទាំង ១៤៣ វត្តតែងមានចាត់តាំងបើកថ្នាក់បង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល ជាមួយនឹង ១.០២៩ ថ្នាក់ ដោយមានសមណសិស្ស សិស្សានុសិស្សជាង ២២.៧៩៩ អង្គ-រូបចូលរៀន។ ខេត្ត យកចិត្តទុកដាក់វិនិយោគកសាងសាលាសកលជនជាតិអន្តេវាសិកបាន ០៨ កន្លែង សាលាមធ្យមសិក្សាបាលី-ខ្មែរ ០១ កន្លែង សាលាវិទ្យាល័យភាសាវប្បធម៌ វិចិត្រសិល្បខ្មែរណាមបូ និងមនុស្សសាស្ត្រ ស្ថិតក្រោមឱវាទសាកលវិទ្យាល័យត្រាវិញជាកន្លែងអនុវត្តភារកិច្ចយ៉ាងសំខាន់ថ្នាក់ជាតិក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្សខាងភាសា វប្បធម៌ សិល្បៈខ្មែរណាមបូ។ ត្រាវិញជានិច្ចកាលតែងយកចិត្តទុកដាក់ដល់ការងារពង្រីកកម្មាភិបាល បក្ខជនជាជនជាតិខ្មែរ។ ជាក់ស្តែងនោះគឺ គិតមកដល់ឆ្នាំ ២០២៤ កងជួរកម្មាភិបាល បុគ្គលិកជនជាតិខ្មែរនៅក្នុងប្រព័ន្ធនយោបាយតាំងពីខេត្តចុះរហូតដល់មូលដ្ឋានមានចំនួន ៤.៩៣៨/២០.៣៣៤ សមមិត្ត ស្រូបយកអត្រា ២៤,២៨% ក្នុងនោះ ថ្នាក់ខេត្តមាន ១.៧៧៤/៥.១៩០ សមមិត្ត ស្រូបយកអត្រា ៣៤,១៨% ថ្នាក់ស្រុកមាន ២.៧៩៦/១២.១១៨ សមមិត្ត ស្រូបយកអត្រា ២៣,០៧% ថ្នាក់ឃុំមាន ៣៦៨/៣.០២៦ សមមិត្ត ស្រូបយកអត្រា ១២,១៦%។ តម្រិះវិជ្ជាទ្រឹស្តីនយោបាយ មុខជំនាញការ លទ្ធភាពជាក់ស្តែង គំនិត ទទួលបន្ទុក គុណភាព ប្រសិទ្ធភាពអនុវត្តភារកិច្ចរបស់កងជួរកម្មាភិបាលជនជាតិខ្មែរមិនបពា្ឈប់ នឹងបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែឆ្លើយតបតម្រូវការអនុវត្តភារកិច្ចនយោបាយរួមរបស់ខេត្ត។ គិតមកដល់ខែធ្នូ ឆ្នាំ ២០២៤ ក្នុងទូទាំងខេត្តមានបក្ខជនជាជនជាតិខ្មែរចំនួន ៨.៥៧២ រូប ស្រូបយកអត្រា ១៧,៩៣% នៃចំនួនបក្ខជនរួមរបស់ខេត្ត។

   ជាមួយនឹងបណ្តាលទ្ធផលដែលសម្រេចបានដូចបានពោលមកខាងលើ ដើម្បីបន្តអនុវត្តសម្រេចជោគជ័យបណ្តាភាគកម្រិត សេចក្តីសម្រេចចិត្តឆ្នាំ ២០២៥ និងអាណត្តិកាល ២០២៥-២០៣០ គប្បីយកចិត្តទុកដាក់ដល់ភារកិច្ចសំខាន់ៗដូចខាងក្រោម៖

  ទីមួយ៖ បង្កើនការងារដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ការបញ្ជាការគ្រប់គ្រងរបស់រដ្ឋស្តីពីការ ងារជនជាតិ សាសនា ជ្រួតជ្រាបជ្រៅជ្រះ លើកកម្ពស់ចំណេះដឹងជូនកម្មាភិបាល បក្ខជន និងប្រជាជនស្តីពីការងារជនជាតិ សាសនា ធ្វើលម្អិតបណ្តាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់បក្ស រដ្ឋស្តីពីការងារជនជាតិ សាសនា គោលនយោបាយបង្កភាពឯកភាពក្នុងសតិអារម្មណ៍ និងសកម្មភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច បណ្តាអង្គការនយោបាយ-សង្គម និងប្រជាជនគ្រប់ជាន់ថ្នាក់ ជាពិសេសគឺជនរួមជាតិខ្មែរ។ អនុវត្តល្អការងាររៀបចំអង្គការចាត់តាំងយន្តការ បន្សុទ្ធសម្រាំងក្របខ័ណ្ឌតាមការចង្អុលការរបស់មជ្ឈិម។

   ទីពីរ៖ ផ្សព្វផ្សាយអនុវត្តល្អការងារផ្សព្វផ្សាយ បំផុសចលនាអនុវត្តបណ្តាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋទៅក្នុងតំបន់ជនរួមជាតិខ្មែរ យកចិត្តទុកដាក់ពង្រីកទូលាយបណ្តាទម្រង់ គំរូឆ្នើមប៉ិនប្រសប់ការងារប្រជាចលនា ក្តាប់ខ្ជាប់សភាពការណ៍ ជានិច្ចកាលថែទាំជីវភាពរស់នៅ  សម្ភារ ស្មារតី និងបង្កក្តីទុកចិត្តជូនជនរួមជាតិខ្មែរ។

   ទីបី៖ យកចិត្តទុកដាក់អនុវត្តល្អការងារបណ្តុះបណ្តាល បំពាក់បំប៉ន រៀបចំប្រើការកងជួរកម្មាភិបាល បុគ្គលិក និយោជិតជនជាតិខ្មែរនៅក្នុងយន្តការរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ឱ្យបានសមស្របជាមួយនឹងអត្រាជនរួមជាតិខ្មែរនៅលើភូមិសាស្ត្រ។

  ទីបួន៖ ពង្រីកប្រជាធិបតេយ្យនៅមូលដ្ឋាន ប្រមូលផ្តុំប្រភពធនធានវិនិយោគហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមព្រមៗគ្នា វិនិយោគពង្រីកត្រូវមានឱតមានភ័ន្ត ផ្សព្វផ្សាយបណ្តាវិធានការពង្រីកសេដ្ឋកិច្ច វប្បធម៌ - សង្គម ការពារជាតិ-សន្តិសុខដើម្បីកាត់បន្ថយភាពក្រីក្រស្ថិរភាព លើកស្ទួយជីវភាពរស់នៅ សម្ភារ ស្មារតីជូនជនរួមជាតិខ្មែរ។ 

 ទីប្រាំ៖ យកចិត្តទុកដាក់វិនិយោគពង្រីកវិស័យអប់រំ-បណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភពធនធានប្រជាបញ្ញាភ្ជាប់ជាមួយនឹងការបណ្តុះបណ្តាល បង្រៀនវិជ្ជាជីវៈ បង្កការងារធ្វើ ពង្រីកស្មារតីខ្លួនទីពឹងខ្លួន ឆន្ទៈឈានឡើងក្នុងជីវភាពរបស់ជនរួមជាតិ។ 

   ទីប្រាំមួយ៖ ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាព អ្នកមុខអ្នកការ មន្ត្រីសង្ឃភ្ជាប់ជាមួយនឹងបណ្តាកិច្ចចលនា សកម្ម ភាពបដិវត្តន៍នៅនឹងមូលដ្ឋាន តំបន់អាសយជន។ ទន្ទឹមនឹងនោះ  បំផុសចលនាបណ្តាកិច្ចប្រឡងប្រណាំងស្នេហាជាតិ ទប់ស្កាត់រាល់ឧបាយកល កលល្បិចបំផ្លាញរបស់បណ្តាអានុភាពជាអមិត្ត មុខសញ្ញានិយមជ្រុលឆ្លៀតឱកាសបញ្ហាជនជាតិ សាសនាបំបែកបំបាក់ផែនមហាសាមគ្គីជនជាតិ៕

សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.