31/08/2021 08:45
តាមដំណឹងពីមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចត្រាវិញ គិតមកដល់ថ្ងៃទី ២៣ សីហា គណៈកម្មាធិការប្រជាជនខេត្តបានផ្ដល់សច្ចាប័នឲ្យមនុស្ស ៥៥.៨៧៤ នាក់ បានឧបត្ថម្ភតាមសេចក្ដីសម្រេចចិត្តលេខ ៦៨/NQ-CP ចុះថ្ងៃទី ០១ កក្កដាឆ្នាំ ២០២១ របស់រដ្ឋាភិបាលនិងសេចក្ដីសម្រេចចិត្តលេខ ២៣/QĐ-TTg ចុះថ្ងៃទី ០៧ កក្កដាឆ្នាំ ២០២១ របស់នាយករដ្ឋមន្រ្ដីនៃរដ្ឋាភិបាលស្ដីពីការឧបត្ថម្ភពលករ និងអ្នកប្រើប្រាស់ពលករជួបលំបាកអាស្រ័យដោយមហាសន្នរោគកូវីដ-១៩ ជាមួយទឹកប្រាក់ជាង ៨៤,៦៥ ពាន់លានដុង។ ក្នុងនោះ ពលករសេរី ៥៤.០៣០ នាក់រួមមាន(ឧបត្ថម្ភអ្នកលក់រាយស្លឹកឆ្នោត ៨.១៧៥ នាក់) ឧបត្ថម្ភអ្នកជម្លៀសសុខាភិបាលកុមារ ១.៣៦៧ នាក់ ពលករបពា្ឈប់ធ្វើការ ២៨៥ នាក់ គ្រួសារធ្វើអាជីវកម្មបពា្ឈប់សកម្មភាព ១៦២ គ្រួ និងអ្នកធ្វើសកម្មភាពសិល្បៈ អ្នកណែនាំទេសចរណ៍ ៣០ នាក់។អនុវត្តកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ដើម្បីធានាអនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គមក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កំពុងប្រែប្រួលស្មុគស្មាញ់ គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានបានបង្កើនកិច្ចចង្អុលការ យកចិត្តទុកដាក់ ម៉្លោះហើយល្បឿនពិនិត្យអង្កេតឡើងវិញនិងចំណាយប្រាក់ឧបត្ថម្ភដល់បណ្ដាមុខសញ្ញាបានទាន់ពេល។ តួយ៉ាងនៅស្រុកមួយចំនួនដូចជា៖ កូវកែ(សម្រេច ១០០%) ចូវថាញ់ (សម្រេច ៩៨,៩%) ថ្កូវ (៩៣,២%) កូវង៉ាង (៩០,៧%)។ល។ ថ្វីត្បិតដូច្នោះ មូលដ្ឋានមួយចំនួនអាស្រ័យមានករណី F០, F១ ច្រើន សំណុំលិខិតអនុវត្តមិនទាន់សម្រេច ជះឥទ្ធិពលដល់ការចំណាយប្រាក់ឧបត្ថម្ភដល់មុខសញ្ញាទាំងនោះ៕
ប្រែសម្រួល៖ លឺវវូ