• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

អនុវត្តល្អការងារចំពោះយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី គ្រួសារអ្នកមានសគុណចំពោះប្រទេសជាតិ បដិសេធន៍ច្រានចោលបណ្តាល្បិចកលមួលបង្កាច់របស់បណ្តាអានុភាពជាអមិត្ត

01/08/2023 13:41

ក្នុងសម័យតស៊ូប្រឆាំងអាណានិគមនិយកបារាំង និងចក្រពត្តិអាមេរិកទាំង ០២ លើកដើម្បីរំដោះជនជាតិ និងក្នុងបណ្តាសង្រ្គាមព្រំដែននិរតី ព្រំដែនភាគខាងជើង និងការពារអធិបតេយ្យភាពកោះសមុទ្ររបស់ប្រទេសជាតិ ប្រទេសជាតិយើងមានកម្មាភិបាល យុទ្ធជន ប្រជាជនរាប់លាននាក់បានពលីនៅលើសមរភូមិ នៅលើទីកន្លែងធ្វើឃាដ និងពន្ធនាគាររបស់អាណានិគមនិយមបារាំង ចក្រពត្តិអាមេរិក មានមនុស្សរាប់លាននាក់ត្រូវរងឥទ្ធិពលរបួសពិការ និងទំនាស់ក្រោយរបួសដ៏ឃោរឃៅរបស់សង្រ្គាមបន្សល់ទុកមក។

    

ថ្នាក់ដឹកនាំខេត្តដាក់កម្រងផ្កានៅបូជនីយដ្ឋានអ៊ំហូ ឃុំឡុងឌឹក។

     ការពលីដើម្បីបុព្វហេតុរបស់ប្រជាជាតិ និងយុទ្ធជនយើង យ៉ាងថ្លៃថ្នូរគ្មានអ្វីប្រៀបធៀបបាន។ មាតុភូមិយើងជានិច្ចកាលកំណត់ត្រានូវគុណូបការ ប្រជាជនយើងជានិច្ចកាលដឹងគុណ និងរំលឹកគុណ។ ស្នងបន្តប្រវេណីសីលធម៌ “ផឹកទឹកនឹងប្រភព ហូបផ្លែនឹកដល់អ្នកដាំ” លោកប្រធានហូជីមិញសម្រេចចិត្តជ្រើសយកថ្ងៃទី ២៧ ខែកក្កដា ជាប្រចាំឆ្នាំធ្វើជាទិវាយុទ្ធជនពិការ-ពលីដើម្បីទុកឱ្យបក្ស រដ្ឋ និងប្រជាជនយើង “សម្តែងសេចក្តីដឹងគុណមេត្តាករុណា”ចំពោះយុទ្ធជនពិការ-ជំងឺ គ្រួសារយុទ្ធជនពលី។  លោកហូជីមិញសំណូមពររដ្ឋាភិបាល និងប្រជាជាតិគប្បីត្រូវយកចិត្តទុកដាក់ តបស្នងសងគុណធ្វើឱ្យយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី “លំនឹងអំពីសម្ភារ សប្បាយរីករាយខាងស្មារតី និងមានឱកាសចូលរួមក្នុងសកម្មភាពមានប្រយោជន៍សម្រាប់សង្គម”។ ថ្ងៃទី ២៧ ខែកក្កដាបានក្លាយជាទិវាមានអត្ថន័យជាប្រវត្តិសាស្ត្រ នយោបាយ-សង្គមយ៉ាងធំធេង។ គិតតាំងពីឆ្នាំ ១៩៤៧ មកដល់ពេលនេះ បក្ស រដ្ឋ និងប្រជាជនយើងជានិច្ចកាលអនុវត្តតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ថែទាំជីវភាពសម្ភារ ស្មារតីជូនយុទ្ធជនពិការ-ជំងឺ គ្រួសារយុទ្ធជនពលី អ្នកមានសគុណចំពោះបដិវត្តន៍។  ថ្ងៃទី ២៧ ខែកក្កដា មានអត្ថន័យជាប្រវត្តិសាស្ត្រ នយោបាយ-សង្គមយ៉ាងធំធេងដូច្នោះ បានជាបណ្តាឆ្នាំមកអាយនេះឱ្យតែដល់ថ្ងៃទី ២៧ ខែកក្កដា ទន្ទឹមជាមួយនឹងបណ្តាសកម្មភាពនឹកគុណបានប្រព្រឹត្តទៅលើគ្រប់ប្រទេសជាតិ គឺពេលនោះ ជាមួយនឹងគំនិតមហិច្ឆិតាខ្មៅងងឹត គំនុំគុំកួនរបប បណ្តាអង្គការប្រតិកិរិយានៅក្នុង និងក្រៅប្រទេស បុគ្គលមួយចំនួនប្រឆាំងយ៉ាងតឹងរឹងជាមួយនឹងបដិវត្តន៍តែងផ្សាយបណ្តាកលល្បិចរឿងអាក្រក់ផ្ទុយជាមួយនឹងបណ្តាកិច្ចការធ្វើ អត្ថន័យទង្វើល្អរបស់បក្ស រដ្ឋ និងប្រជាជនយើងធ្វើចំពោះយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី និងគ្រួសារមានសគុណចំពោះប្រទេសជាតិ។ ពួកវាឆ្លៀតឱកាសយកការភ្លាំងភ្លាត់ ជំពាក់វាក់វិនក្នុងការអនុវត្តន៍គោលនយោបាយចំពោះអ្នកមានសគុណនៅទីនេះទីនោះមកដើម្បីសរសេរជាអត្ថបទចុះផ្សាយជាព័ត៌មាន រូបភាពខុសឆ្គង បំផ្លើសគោលគំនិតបង្កឱ្យមានមន្ទិលសង្ស័យក្នុងសង្គម ដើម្បីវាយកំចាយគោលនយោបាយចំពោះអ្នកមានសគុណរបស់បក្ស និងរដ្ឋប្រទេសយើង។ មិនលំបាកក្នុងការត្រួតមើលដោយការហៅឈ្មោះរបស់បណ្តាសមាគម ក្រុម បណ្តាអង្គការប្រតិកិរិយាដែលមានកម្រាស់ក្នុងការប្រឆាំងបំផ្លើសបំផ្លាញបក្ស និងរដ្ឋវៀតណាមក្នុងសហគមន៍បណ្តាញសង្គមពីមុននេះដូចជា៖ វៀតតឹង ទ្រាវដាយវៀត រដ្ឋាភិបាលជាតិវៀតណាមបណ្តោះអាសន្ន សមាគមជនជាតិវៀតណាមនៅក្រៅប្រទេសរួមជាមួយនឹងបណ្តា “ឧគ្ឃោសនសព្ទ”កកោកនៅក្រៅប្រទេសដូចជា៖  VOA, RFA, RFI, BBC។ល។ បណ្តាអង្គការប្រតិកិរិយាសម្លេងធំៗមួលបង្កាច់ថា៖ “រដ្ឋកាន់អំណាចវៀតណាមល្មើសគុណចំពោះយុទ្ធជនពលីដើម្បីបុព្វហេតុមាតុភូមិ មិនគោរពទៀនធូបនៅថ្ងៃបុណ្យដារឧទ្ទិសជូនបងៗយុទ្ធជនពលី”។ ពួកវាមូលបង្កាច់ថា បក្ស រដ្ឋវៀតណាមភ្លេចស្រឡះមិនយកចិត្តទុកដាក់ដល់យុទ្ធជនពិការ-ជំងឺ អ្នកមានសគុណចំពោះប្រទេសជាតិ”ឡើយ។ ក្រុមពួកមួយចំនួនបញ្ចេញសម្តីរំលោភទៅលើព្រលឹងវិញ្ញាណវីរយុទ្ធជនពលីថា “ការពលីរបស់បណ្តាវីរយុទ្ធជនពលីគឺមិនចាំបាច់ឡើយ គ្មានអត្ថន័យ ការពលីទាំងនោះសមជាមួយនឹងបណ្តាគោលនយោបាយអាទិភាពដូចនាពេលបច្ចុចប្បន្ននេះឬទេ?”។ ឬពួកវាវាយចំទៅលើការពលីរបស់បណ្តាវីរយុទ្ធជនពលីក្នុងសង្រ្គាមប្រឆាំងអាណានិគមនិយមបារាំង និងចក្រពត្តិអាមេរិកទាំង ០២ លើក និងការពារព្រំដែននិរតី ព្រំដែនភាគខាងជើង និងការពារអធិបតេយ្យភាពកោះសមុទ្ររបស់ប្រទេសជាតិ​ជាមួយនឹងយុទ្ធជនពិការ និងយុទ្ធជនបានពលីក្នុងសមរភូមិរបស់របបវៀតណាម​សាធារណៈបរិវារលក់ប្រទេស។

     អនុវត្តតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ៧៦ ឆ្នាំកន្លងហើយ បក្ស រដ្ឋបានចេញផ្សាយគោលនយោបាយ របបជាច្រើនដើម្បីថែទាំជីវភាពសម្ភារ ស្មារតីជូនយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី និងគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍។  ផ្តើមពីគ្រឹត្យលេខ ២០/SL ចុះថ្ងៃទី ១៦/០២/១៩៤៧ របស់លោកប្រធានហូជីមិញស្តីពី “ការកំណត់របបចូលនិវត្តន៍របួសពិការ និងប្រាក់ពលី”។ បន្តពីនោះ នៅថ្ងៃទី ២៩/៨/១៩៩៤  គណៈអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ៩ បានឆ្លងច្បាប់អាជ្ញាអាទិភាពចំពោះអ្នកធ្វើសកម្មភាពបដិវត្តន៍ យុទ្ធជនពិការនិងគ្រួសារយុទ្ធជនពលី យុទ្ធជនពិការ-ជំងឺ អ្នកធ្វើសកម្មភាពក្នុងសម័យសង្រ្គាម អ្នកមានសគុណជួយឧបត្ថម្ភបដិវត្តន៍ (បច្ចុប្បន្ននេះហៅថាច្បាប់អាជ្ញាអាទិភាពចំពោះអ្នកមានសគុណចំពោះបដិវត្តន៍) ច្បាប់អាជ្ញាបានកំណត់កិត្តិយសថ្នាក់រដ្ឋ “អ្នកម្តាយវៀតណាមវីរភាព”។ ផ្តើមពីនោះ គិតមកដល់សព្វថ្ងៃនេះ ច្បាប់អាជ្ញាអាទិភាពចំពោះអ្នកមានសគុណចំពោះបដិវត្តន៍បានឆ្លងកាត់ការកែប្រែបំពេញបន្ថែម ០៧ លើកនាបណ្តាឆ្នាំ ១៩៩៨ ឆ្នាំ ២០០០ ឆ្នាំ ២០០២ ឆ្នាំ ២០០៥ ឆ្នាំ ២០០៧ ឆ្នាំ ២០១២ និងឆ្នាំ ២០២០ ហើយថ្មីៗនេះ ច្បាប់អាជ្ញាអាទិភាពចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ (កែប្រែ) កាលពីឆ្នាំ ២០២០ បានអនុម័តឆ្លងនៅថ្ងៃទី ០៩/១២/២០២០។ នេះគឺជាឯកសារបទដ្ឋានច្បាប់យ៉ាងសំខាន់ជាលទ្ធិគ្រប់គ្រងភាវូបនីយកម្មគោលការណ៍ គោលមាគ៌ា ចង្អុលការរបស់បក្ស រដ្ឋស្តីពីការងារអ្នកមានសគុណចំពោះបដិវត្តន៍ គឺជាគ្រឹះធារច្បាប់សម្រាប់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ចាត់តាំងផ្សព្វផ្សាយថែទាំជីវភាពសម្ភារ ស្មារតីដល់អ្នកមានសគុណចំពោះបដិវត្តន៍។

ថ្នាក់ដឹកនាំខេត្តអុជធូបគោរពវិញ្ញាណវីរយុទ្ធជនពលី។

     រួមជាមួយនឹងការធានារបបឧបត្ថម្ភសោធនជាប្រចាំ នៅមានគោលនយោបាយឧបត្ថម្ភជាច្រើនទៀតក៏បានចេញផ្សាយអនុវត្តដូចជា៖ គោលនយោបាយអាទិភាពអំពីលំនៅឋាន គោលនយោបាយអាទិភាពក្នុងការអប់រំ-បណ្តុះបណ្តាលកូនប្អូនរបស់អ្នកមានសគុណចំពោះបដិវត្តន៍ ថែទាំសុខភាព អាទិភាពបុលទុនពីមូលនិធិជាតិដោះស្រាយការងារធ្វើដើម្បីពង្រីកការផលិត ឧបត្ថម្ភបណ្តាមូលដ្ឋានផលិត-ធ្វើអាជីវកម្មរបស់យុទ្ធជនពិការ-ជំងឺ និងអ្នកមានសគុណ។ល។ បង្កលក្ខណៈសម្រាប់កូនប្អូនមានការងារធ្វើ បង្កើនប្រភពចំណូល លំនឹងជីវភាព។ ប្រព័ន្ធមូលដ្ឋានបុព្វហេតុបម្រើយុទ្ធជនពិការ ញាតិសន្តានយុទ្ធជនពលី និងអ្នកមានសគុណចំពោះបដិវត្តន៍រួមមាន៖ បណ្តាមូលដ្ឋានចិញ្ចឹមបំប៉នយុទ្ធជនពិការ-ជំងឺធ្ងន់ បំប៉នឆ្លាស់ បណ្តាមជ្ឈមណ្ឌលស្តារអវយវៈសុទ្ធសឹងធ្វើសកម្មភាពមានប្រសិទ្ធភាព។ បណ្តាថ្នាក់ បណ្តាផ្នែក មូលដ្ឋានសកម្មដោះស្រាយបណ្តាករណីរឿងដែលមានកើតឡើង និងឋិតនៅស្ទះដូចជា៖ ការបញ្ជាក់ ទទួលស្គាល់អ្នកទទួលរបបគោលនយោបាយអាទិភាព ស្វែងរកប្រមូលធាតុយុទ្ធជនពលី ការបញ្ជាក់ឈ្មោះធាតុយុទ្ធជនដែលនៅខ្វះព័ត៌មានដោយវិធីសាស្ត្រត្រួតពិនិត្យ ADN។ ជីវភាពអ្នកមានសគុណចំពោះបដិវត្តន៍មិនបញ្ឈប់បានលើកកម្ពស់ កម្រិតឧបត្ថម្ភសោធនបានកើនឡើងពី ១.៣១៨.០០០ដុង (ឆ្នាំ ២០១៥) កើនឡើង ១.៦២៤.០០០ ដុង(ឆ្នាំ ២០២០)។ គិតមកដល់ពេលនេះ ក្នុងទូទាំងប្រទេសមាន ៩៨,៦% គ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍មានកម្រិតជីវភាពស្មើឬខ្ពស់ជាងកម្រិតជីវភាពជាមធ្យមរបស់ប្រជាជនទីស្នាក់នៅ ដោះស្រាយសម្រេច មិនទុកឱ្យគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ស្ថិតក្នុងក្របខ័ណ្ឌក្រីក្រ។

     នៅលើភូមិសាស្ត្រខេត្តត្រាវិញ ឆ្លងអស់រយៈធ្វើសង្រ្គាមទាំងពីរលើករំដោះជនជាតិ សង្រ្គាមការពារព្រំដែននិរតី និងបំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសព្រះជាណាចក្រកម្ពុជា ក្នុងទូទាំងខេត្តមានអ្នកបរិច្ចាគឈាមស្រស់ សាច់ស្រស់ដើម្បីបុព្វហេតុមាតុប្រទេសជាង ១៦.៨០០ នាក់ មានអ្នកបរិច្ចាគមួយចំណែកខ្លួនប្រាណរបស់ខ្លួនជាង ៨.០០០ នាក់ មានគ្រួសារជាង ១៨.០០០ គ្រួជាមួយនឹងញាតិសន្តានយុទ្ធជនពលី ១២.៣៧៨ នាក់ អ្នកធ្វើសកម្មភាពបដិវត្តន៍ ៦.០០០ នាក់ អ្នកមានសគុណចំចំពោះបដិវត្តន៍ ១.០៣៩ នាក់ អ្នកត្រូវជាប់ពន្ធនាគារ ២.០១៦ នាក់ អ្នកម្តាយចំនួន ៣.៣៦៤ នាក់បានប្រទាន និងឧទ្ទិសជូនកិត្តិនាមកិត្តិយសថ្នាក់រដ្ឋអ្នកម្តាយវៀតណាមវីរភាព។ ក្នុងបណ្តាឆ្នាំកន្លង ក្រៅពីការផ្សព្វផ្សាយអនុវត្តគោលនយោបាយរបស់រដ្ឋតាមច្បាប់អាជ្ញាអាទិភាពចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ អ្នកម្តាយវៀតណាមវីរភាពតែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ បណ្តាអង្គការចាត់តាំងមហាជននយោបាយ-សង្គមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសកម្មចូលរួមជ្រោមជ្រែងក្នុងបណ្តាចលនា “តបស្នងសងគុណ” រួមវិភាគទានកសាង ជួសជុលផ្ទះឧបការគុណ ជូនបណ្ណប្រិតសំចៃឧបការគុណ ថែទាំញាតិសន្តានយុទ្ធជនពលី ឧបត្ថម្ភកូនរបស់យុទ្ធជនពលីឱ្យមានលក្ខណៈទៅសាលា បានរៀនវិជ្ជាជីវៈ​ដោះស្រាយការងារធ្វើ ទទួលទំនុកបម្រុងអ្នកម្តាយវៀតណាមវីរភាព ។ល។បានរីកសាយភាយរួមចំណែកធ្វើលំនឹង និងលើកកម្ពស់ជីវភាពសម្ភារ ស្មារតីរបស់យុទ្ធជនពិការ-ជំងឺ ញាតិសន្តានយុទ្ធជនពលី និងអ្នកមានសគុណចំពោះបដិវត្តន៍នៅលើភូមិសាស្ត្រ ១០០% ឃុំ​សង្កាត់ ទីប្រជុំជនបានទទួលស្គាល់ធ្វើល្អការងារថែទាំយុទ្ធជនពិការ-ជំងឺ គ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍។

     លទ្ធផលអនុវត្តគោលនយោបាយចំពោះយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី អ្នកមានសគុណចំពោះបដិវត្តន៍នៅក្នុងទូទាំងប្រទេស និងលើភូមិសាស្ត្រខេត្តត្រាវិញកន្លងហើយគឺជាការជាក់ស្តែងរវៀសរវៃ និងជាភ័ស្តុតាងពិតប្រាកដដើម្បីបដិសេធច្រានចោលបណ្តាកលល្បិចមូលបង្កាច់ ញុះញង់របស់បណ្តាអានុភាពជាអមិត្តអំពីទិវា ២៧ កក្កដា អំពីការថែទាំរបស់បក្ស រដ្ឋយើងចំពោះយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី អ្នកមានសគុណចំពោះបដិវត្តន៍។

     ក្រៅពីការក្តាប់ខ្ជាប់ច្បាស់លទ្ធផលអនុវត្តគោលនយោបាយចំពោះយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី អ្នកមានសគុណចំពោះប្រទេសជាតិដើម្បីធ្វើជាមូលដ្ឋាន តស៊ូបដិសេធច្រានចោលបណ្តាកលល្បិចញុះញង់មូលបង្កាច់ខុសឆ្គងរបស់បណ្តាអានុភាពជាអមិត្ត។ កម្មាភិបាល បក្ខជន និងប្រជាជនគ្រប់រូបគប្បីជ្រោងខ្ពស់ស្មារតីនឹងនរ អត់ធ្មត់ ប្តេជ្ញាចិត្តតស៊ូជាមួយបណ្តាសក្ខីភាពខុសឆ្គងមួលបង្កាច់របស់បណ្តាអានុភាពជាអមិត្ត វាយកំចាយរាល់កលល្បិចថោកទាបពិសពុលរបស់ពួកអមិត្ត។ គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ បណ្តាអង្គការចាត់តាំងនយោបាយ-សង្គមគប្បីជំរុញមាំការផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស រដ្ឋ បង្កើនការអប់រំនយោបាយសតិអារម្មណ៍ អប់រំប្រវេណី ពិសេសគឺក្នុងយុវវ័យក្មេង។ ទន្ទឹមនឹងនោះ បន្តរួមកម្លាំងថែទាំល្អដល់ជីវភាពសម្ភារ ស្មារតីជូនយុទ្ធជនពិការ-ជំងឺ គ្រួសារយុទ្ធជនពលី គ្រួសារមានសគុណចំពោះប្រទេសជាតិ  ចាត់ទុកនេះគឺជាមនោសញ្ចេតនា កិត្តិយស និងភារកិច្ចចំពោះបណ្តាអ្នកដែលបានបរិច្ចាគដើម្បីបុព្វហេតុរំដោះប្រជាជាតិ ឯកភាព កសាង និងការពារមាតុប្រទេស៕

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.