01/10/2021 15:38
យោងលើមូលដ្ឋាននោះ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ ការិយាល័យគណៈកម្មាធិការបក្សខេត្តមានសេចក្តីប្រកាសលេខ ៥៤១‑TB/VPTU ស្តីពីសេចក្តីសន្និដ្ឋានរបស់អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តនាឱកាសធ្វើការជាមួយគណៈកម្មាធិការការងារកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្តថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ ទាក់ទងដល់ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគល់ឱ្យនាយកមន្ទីរសុខាភិបាល នាយកមន្ទីរពលកម្ម‑យុទ្ធជនពិការ និងសង្គមកិច្ច ប្រធានគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចត្រាវិញយោងតាមនាទី បន្ទុកដែលបានប្រគល់ជូនសហការជាមួយមន្ទីរហិរញ្ញវត្ថុ បណ្តាមន្ទីរ ផ្នែកខេត្តដែលពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្តផ្សព្វផ្សាយបណ្តាវិធានការឧបត្ថម្ភអាជីវកម្មអនុវត្តម៉ឹងម៉ាត់បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគដើម្បីធានាបណ្តាលក្ខឋាន “រោងចក្របៃតង កន្លែងរស់នៅបៃតង កម្មករបៃតង”។ យកចិត្តទុកដាក់ដល់ការងារពិនិត្យជូនកម្មករតាមកំណត់នៃកិច្ចចង្អុលការរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងយោបល់ចង្អុលការរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
ធ្វើតេស្តឱ្យតំណាងក្រុមប្រឹក្សាប្រជាជនខេត្តមុនពេលចូលប្រជុំ។ រូបថត៖ រតនា
នាយកមន្ទីរសុខាភិបាលធ្វើអធិបតីសហការជាមួយបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង៖ (១) ចាត់តាំងផ្សព្វផ្សាយអនុវត្តការចាក់វ៉ាក់សាំងបង្ការកូវីដ‑១៩ តាមកិច្ចចង្អុលការរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ (២) ធ្វើសេនាធិការជូនប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ខេត្តជាសន្សឹមៗបង្វែរមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៧ (ឃុំម៉ីចាញ់ ស្រុកចូវថាញ់) ទៅជាតំបន់ចត្តាឡីស័កប្រមូលផ្តុំរបស់ខេត្ត។ (៣) នាយកមន្ទីរព័ត៌មាននិងឃោសនាការ ធ្វើជាអធិបតី សហការជាមួយមន្ទីរសុខាភិបាល បណ្តាមន្ទីរ ផ្នែក ខេត្តដែលពាក់ព័ន្ធ និង គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងបង្កើនការប្រើប្រាស់បចេ្ចកវិទ្យាព័ត៌មានក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ បំផុតគឺឧបត្ថម្ភក្នុងការងារស្វែងរកតាមដានបណ្តាមុខសញ្ញា F០ F១ F២ និងគ្រប់គ្រង ពិនិត្យអង្កេតអ្នកដើរផ្លូវ។ បើកទូលាយការប្រើប្រាស់បណ្តាញ Bluezone បោសលេខកូដ QR Code នៅតាមបណ្តាប៉ុស្តិ៍គ្រប់គ្រង ប៉ុស្តិ៍ចូលបណ្តាផ្សារ ផ្សារទំនើប បណ្តាមូលដ្ឋានផលិត ធ្វើអាជីវកម្ម បណ្តាស្ថាប័ន អង្គភាព។ល។ បង្កើនការផ្សព្វផ្សាយ បំផុសចលនាជំរុញទឹកចិត្ត។ ទន្ទឹមនឹងនោះ ឆ្ពោះទៅដល់ការកំណត់បង្ខំឱ្យប្រជាជនអនុវត្តម៉ឹងម៉ាត់ដោយបណ្តាដំណោះស្រាយ វិធានការសមស្របជាមួយការបោសលេខកូដ QR Code តាមចង្អុលការរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។
ក្នុងសារលិខិតលេខ ៤៤០៩ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក៏ប្រគល់ឱ្យនាយកមន្ទីរអប់រំ និងបណ្តុះបណ្តាលធ្វើជាអធិបតី សហការជាមួយមន្ទីរឃោសនាការនិងព័ត៌មាន បណ្តាស្ថាប័ន អង្គភាពដែលពាក់ព័ន្ធ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្តាប់ស្ថានភាពបណ្តាថ្ងៃដំបូងនៃឆ្នាំសិក្សាថ្មី(រូបភាពបន្តផ្ទាល់លើបណ្តាញ) ជម្នះបញ្ហាផ្លូវបញ្ជូន ធានាឱ្យការដណ្តប់រលកដល់បណ្តាកន្លែង។ ម្ចាស់ការផ្ទៀងផ្ទាត់និងក្តាប់បណ្តាករណី នៅជួបលំបាកអំពីលក្ខណៈចូលរួមរៀនផ្ទាល់លើបណ្តាញដើម្បីរបាយការណ៍ជូនអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តផ្តល់យោបល់។ មន្ទីគមនាគមន៍ដឹកជញ្ជូនចង្អុលការដល់បណ្តាប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលរបស់ខេត្តបង្កើនការពិនិត្យអង្កេតអ្នកក្រៅខេត្តមកដល់បណ្តាប៉ុស្តិ៍ បំផុត គឺប៉ុស្តិ៍ស្ពានកោចៀង។ មានវិធានការគ្រប់គ្រងហ្មត់ចត់ មិនបណ្តោយឱ្យអ្នកដែលមានចេតនាឆ្លងប៉ុស្តិ៍ចូលមកខេត្តដោយគ្រប់គ្រងមិនបាន។
ចំពោះប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើបន្តអនុវត្តការពិនិត្យសម្រាំងក្នុងសហគមន៍បណ្តាតំបន់ដែលមានបាតុភាពយ៉ាងខ្ពស់ បាតុភាពខ្ពស់ បណ្តាតំបន់រកឃើញសំបុកជំងឺថ្មីអនុវត្តធ្វើតេស្តរហ័ស ៣ ថ្ងៃម្តង (ចំណាំ មិនគួរកំណត់តំបន់ព្រំប្រទល់រដ្ឋបាលភូមិ អនុសង្កាត់ ឃុំ សង្កាត់។ល។ តែត្រូវកំណត់តំបន់តាមកត្តាអាសន្នរោគរបស់ផ្នែកជំនាញ)។ ចំពោះបណ្តាគ្រួសារជួញដូរនៅតាមបណ្តាផ្សារលើភូមិសាស្រ្តគ្រប់គ្រងអនុវត្តតេស្តរហ័សរយៈពេល ១ សប្តាហ៍ម្តង។ ប្រញាប់រួសរាន់ផ្ទៀងផ្ទាត់មកវិញបណ្តាតំបន់ចត្តាឡីស័កប្រមូលផ្តុំនៅតាមបណ្តាកន្លែងសាលារៀន និងផ្តើមធ្វើអនាម័យ កម្ចាត់មេរោគធានាសុវត្ថិភាពដើម្បីប្រញាប់សងសាលារៀនមកវិញឱ្យផ្នែកអប់រំគ្រប់គ្រងត្រៀមបម្រុងបង្រៀនលើបណ្តាញ។ ទន្ទឹមនឹងនោះ មានផែនការលៃលកកន្លែងចត្តាឡីស័កប្រមូលផ្តុំ (ក្រៅកន្លែងសាលារៀនកំពុងបង្រៀននិងរៀន)ដើម្បីប្រើប្រាស់ពេលចាំបាច់៕
ប្រែសម្រួល៖ ថាច់សម្បត្តិ