19/07/2022 13:27
មីងឡឹមធីថឹងធឿង ពិនិត្យប្រព័ន្ធស្រោចស្រពទឹកត្រសក់ផ្អែមក្នុងផ្ទះសំណាញ់។
បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលដែលសម្ភារកសិកម្មឡើងថ្លៃ ចំណាយទុនផលិតខ្ពស់ អ្នកប្រើប្រាស់កាន់តែជួបការលំបាក ម៉្លោះហើយមាមីងកសិករផលិតឆ្ពោះទៅរកនីតិវិធីផលិតកសិផលស្អាត។ អាស្រ័យហេតុនោះ សហករណ៍កសិកម្ម ជលផលត្រឿងឡុងហ្វា ទីផ្សាររួមខេត្តយ្វៀងហាយបាន និងកំពុងអនុវត្តទម្រង់ដាំត្រសក់ផ្អែមដោយប្រើបច្ចេកទេសខ្ពស់ គឺស្រោចស្រព ទឹកស្វ័យប្រវត្ត ជួយឲ្យប្រិតសំចៃទឹកផង ប្រិតសំចៃ អគ្គិសនីផង នាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។
មីងឡឹមធីថឹងធឿង ជាពលការិនីម្នាក់បានសហករណ៍ កសិកម្ម ជលផលត្រឿងឡុងហ្វា ចុះកិច្ចសហការថែទាំ ស្រោចស្រពទឹក ដាក់ជី។ល។ នៅចម្ការត្រសក់មួយក្នុង ចំណោមចម្ការត្រសក់ ០៣ ចម្ការរបស់សហករណ៍ បានឲ្យដឹងថា៖ ការដាំត្រសក់ដោយប្រើបច្ចេកទេសខ្ពស់ក្នុងផ្ទះសំណាញ់នៅភូមិខ្វាងទីវដែលមន្ទីរវិទ្យាសាស្រ្ត បច្ចេកវិទ្យាខេត្តត្រាវិញ ឧបត្ថម្ភមានប្រើផ្ទាំងគម្របកសិកម្មដើម្បីគ្របកុំឲ្យស្មៅដុះ។ ក្រោមដំបូលផ្ទះសំណាញ់ មានផ្គុំដាក់ប្រព័ន្ធស្រោចស្រពទឹក ផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ឲ្យដំណាំផង រក្សាជាតិត្រជាក់ ក្នុងតំបន់ដាំដំណាំផង។ ទឹកដែលស្រោចស្រពឲ្យត្រសក់សុទ្ធតែជាទឹកយកមកពីអណ្ដូងស្វាន់ បូមឡើងដោយស្វ័យប្រវត្តឡើងផ្ទុក ក្នុងធុងមានប្រព័ន្ធចម្រោះ និងមានបំពង់បង្ហូតទៅដល់ កន្លែងស្រោចស្រពធានាប្រភពទឹកស្អាត សម្រេចសម្ប ទាសុវត្ថិភាព។
យើងខ្ញុំមកកាន់តំបន់ដាំត្រសក់ឃើញការដាំត្រសក់ ក្នុងផ្ទះសំណាញ់ផ្សេងជាងដាំក្នុងចម្ការឬដាំនៅតាមវាលស្រែ គឺត្រសក់វារលើដី។ ចំណែកត្រសក់ដាំក្នុងផ្ទះសំណាញ់គឺវារឡើងលើទ្រើង ប្រិតសំចៃបានផ្ទៃដី។ ក្នុងដំណាក់កាលលូតលាស់ ត្រសក់បានស្រោចទឹកជាញឹកញាប់ ប៉ុន្តែជិតដល់ពេលប្រមូលផល កាត់បន្ថយទឹក និងជីបន្តិចម្ដងៗ ព្រោះដំណាក់កាលនេះ ត្រសក់ មិនសូវស្រូបយកទឹក និងជាតិបំប៉នតិច។ ពុំនោះសោតដំណាក់កាលនេះ ក៏បង្កើនជាតិផ្អែមឲ្យផ្លែត្រសក់ទៀតផង។ ត្រសក់ផ្អែមរបស់សហករណ៍កសិកម្ម ជលផល ត្រឿងឡុងហ្វាពេលប្រមូលផលសម្រេចទម្ងន់ពី ១,៥ ដល់ ១,៧ គីឡូក្រាមក្នុងមួយផ្លែ ។ អាស្រ័យដោយបានដាំក្នុងផ្ទះសំណាញ់ ជម្លៀសឆ្ងាយពីសត្វស្អិត ដង្កូវ ជំងឺ ស្រោចទឹកដោយស្វ័យប្រវត្តបិទភ្ជិតការថែទាំ និងប្រមូលផលសម្រេចសម្បទា ផ្លែមានរសជាតិផ្អែមឆ្ងាញ់ ម្ល៉ោះហើយ ត្រសក់របស់សហករណ៍កសិកម្មជលផល ត្រឿងឡុងហ្វាបានឈ្មួញ ធានាប្រមូលទិញជាមួយតម្លៃ ៤០.០០០ ដុងក្នុងមួយគីឡូក្រាម។
ដើម្បីកាត់បន្ថយចំនួនទឹកស្រោចស្រព លោកឡឹមមិញទៀង នាយកសហករណ៍ឲ្យដឹងថា៖ តាមការណែនាំរបស់បណ្ដាកម្មាភិបាលបច្ចេកទេសនៃមន្ទីរវិទ្យាសាស្រ្ត បច្ចេកវិទ្យាខេត្តត្រាវិញ ដីដាំត្រសក់ផ្អែមគប្បីផុសហើយត្រូវការស្រោចស្រពទឹកញឹកញាប់ ប៉ុន្តែគប្បីស្រោចស្រពត្រូវតាមការណែនាំ។ យើងខ្ញុំប្រើបន្ថែមបណ្ដាប្រ ភេទជី ដូចជា៖ ជីជន្លេនដីជីក្រោលផុសម៉ដ្ដ។ល។ ដើម្បី បំពេញបន្ថែមជាតិបំប៉នឲ្យត្រសក់ និងបង្កើនរសជាតិ ផ្អែមធម្មជាតិដល់ផ្លែត្រសក់។ ជាពិសេសការប្រើជី សរីរាង្គនឹងជួយឲ្យអ្នកបរិភោគមានផលិតផលសុវត្ថិភាពសម្រាប់សុខភាព។
គិតតាំងពីថ្ងៃចុះពូជត្រសក់ផ្អែមដល់ពេលប្រមូលផលប្រមាណ ៧៥ ថ្ងៃ។ សរុបប្រាក់អគ្គិសនីបូមទឹកស្រោចស្រពត្រសក់ក្នុងមួយកុងតែ ៤០០.០០០ ដុងក្នុងមួយ រដូវ។ តាមប្រសាសន៍របស់កម្មាភិបាលបច្ចេកទេស របស់មន្ទីរវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ប្រសិនបើមិន អនុលោមតាមនីតិវិធីស្រោចស្រពទេនោះ អាចនឹងចំ ណាយប្រាក់អគ្គិសនីមួយរដូវ ១ លានដុងក្នុងមួយកុង៕ ថាច់ហ្វាង
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។