• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

អនុវត្តគម្លាតសង្គមបង្ការទប់ស្កាត់អាន្នរោគជំងឺនៅមូលដ្ឋានមួយចំនួន

18/07/2021 15:43

កាលពីថ្ងៃទី ១៧ កក្កដាឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានចេញផ្សាយសារលិខិតលេខ ៩៦៩/TTg-KGVX “ស្តីអំពីអនុវត្តគម្លាតសង្គមបង្ការទប់ស្កាត់អាសន្នរោគជំងឺនៅមូលដ្ឋានមួយចំនួន”។

           ចំពោះ ស្ថានភាពប្រែប្រួលយ៉ាងស្មុគស្មាញនៃអាសន្នរោគជំងឺកូវីដ‑១៩  ដើម្បី​បុព្វហេតុការពារ ថែទាំសុខភាពជូនប្រជាជនគឺជាការសំខាន់បំផុត និងជាបន្ទាន់បង្អស់ យោងតាមសេចក្តីសំណើរបស់ក្រសួងសុខាភិបាល និងយោបល់ឯកភាពរបស់អចិន្ត្រៃយ៍រដ្ឋាភិបាល នាយករដ្ឋនៃរដ្ឋាភិបាលផាមមិញជិញចង្អុលការ៖

            ១.​ យល់ព្រមអនុវត្តវិធានការគម្លាតសង្គមលើបរិវេណទូទាំងខេត្ត ទីក្រុងតាមការកំ​ណត់ក្នុងសារាចរលេខ ១៦/CT-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល (តទៅនេះហៅ​កាត់ថាសារាចរលេខ ១៦) ចំពោះបណ្តាមូលដ្ឋាន៖ រួមជាមួយនឹងទីក្រុងហូជីមិញ និងបណ្តា​ខេត្ត៖ បិញយឿង ដុងណាយ កំពុងបានអនុវត្ត។ បំពេញបន្ថែមទីក្រុងកឹងធើ និងបណ្តាខេត្ត៖ បិញភឿក តីនិញ បារៀ‑វុងតាវ ទៀងយ៉ាង ឡុងអាង វិញឡុង ដុងថាប បេនត្រែ ហូវយ៉ាង អាងយ៉ាង បាកលីវ សុកត្រាំង ត្រាវិញ កាម៉ាវ គៀងយ៉ាង។

            ពេលវេលាអនុវត្តគម្លាតសង្គមគឺ ១៤ ថ្ងៃ។

            រយៈពេលចាប់ផ្តើមពីអនុវត្តវិធានការគម្លាតសង្គមចំពោះបណ្តាខេត្ត ទីក្រុងបំពេញ​បន្ថែមដូចពោលខាងលើ អាស្រ័យប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តសម្រេចកំណត់ ប៉ុន្តែមិនយឺតជាង ០ ម៉ោង និង ០០ នាទីនៃថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១។

            ចំពោះបណ្តាខេត្ត ទីក្រុងកំពុងអនុវត្តវិធានការគម្លាតសង្គមមុនថ្ងៃមានលិខិតស្នាមនេះ យោង​តាមប្រព្រឹត្តឡើងនៃអាសន្នរោគ និងលទ្ធផលបង្ការ ទប់ស្កាត់លើភូមិសាស្រ្ត ប្រធាន​គណៈ​កម្មាធិការប្រជាជនថ្នាក់ខេត្តម្ចាស់ការរបាយការណ៍ទាន់ពេលជូនថ្នាក់មាន​សិទ្ធិនាទីមុន​ពេលសម្រេចចិត្តបន្តការអនុវត្តន៍ពេលវេលាគម្លាតដូចដែលបានកំណត់ ឬក៏អូសអន្លាយពេល​វេលាគម្លាតដូចបណ្តាខេត្ត ទីក្រុងដែលបានបំពេញបន្ថែមដូច​ពោលខាងលើ។

            ២. បណ្តាក្រសួង ស្ថាប័នមជ្ឈិមយោងតាមលទ្ធភាព ភារកិច្ច សិទ្ធិអំណាចបានប្រគល់ជូន និងចង្អុលការ បែងភារៈរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ម្ចាស់ការសហការស្អិតល្មួត មានប្រសិទ្ធភាពជាមួយបណ្តាមូលដ្ឋានដើម្បីអនុវត្តម៉ឹងម៉ាត់ មានប្រសិទ្ធភាពសារាចរលេខ ១៦ យកចិត្តទុកដាក់ធានាប្រភពសម្ភារៈ គ្រឿងបរិក្ខារ ធនធានមនុស្សសុខាភិបាល ពិសេសគឺ​កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត កម្មាភិបាល បុគ្គលិកសុខាភិបាល ធានាសន្តិសុខ សុវត្ថិភាព សុខុមាលភាពសង្គម គិតគូរជីវភាពសម្ភារៈ ស្មារតីជូនប្រជាជន មិនទុកឱ្យប្រជាជនទោះជា​រូបណាក៏ដោយខ្វះការហូបចុក ខ្វះការស្លៀកពាក់ខ្វះសម្ភារៈសំខាន់ចាំបាច់ ជាពិសេសយកចិត្តទុក​ដាក់លើកកម្ពស់ប្រសិទ្ធភាពព្យាបាល អាទិភាពជាអតិបរមាប្រភពកម្លាំងសម្រាប់បណ្តាក​រណីឈឺធ្ងន់។

            ៣. ក្នុងរយៈពេលអនុវត្តគម្លាតសង្គម នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្នើដល់បណ្តាមូលដ្ឋាន​ចង្អុលការអនុវត្តម៉ឹងម៉ាត់ មានប្រសិទ្ធភាពសារាចរលេខ ១៦ ទន្ទឹមនឹងនោះយកចិត្តទុក​ដាក់៖

            ក) ដាច់ខាត់មិនទុកឱ្យ “កាប់ជិតខាងក្រៅរលុងខាងក្នុង” កំណត់ច្បាស់ដើមហេតុ និងបន្ទុករបស់​ស្ថាប័ន អង្គការចាត់តាំង បុគ្គលនីមួយៗ និងថ្នាក់រដ្ឋអំណាចនីមួយៗ បំផុតគឺប្រព័ន្ធនយោ​បាយនៅមូលដ្ឋាន ធានាដឹកនាំ ចង្អុលការប្រមូលផ្តុំ ឯកភាព ស្ងើចសរសើរ ដាក់ពិន័យ មធ្យ័តទាន់ពេល។

         ខ) បង្កើនការត្រួតពិនិត្យអង្កេត ក្រើនរំលឹកការអនុវត្តន៍ម៉ឹងម៉ាត់កិច្ចចង្អុលការរបស់​ថ្នាក់​លើ សំណូមពរអំពីការគម្លាត បំផុតគឺការធានាគម្លាតរវាងបុគ្គល និងបុគ្គល គ្រួសារ និងគ្រួសារ មិនទុកឲ្យកើតមានបណ្ដាករណីប្រមូលផ្ដុំគ្នាតាមការកំណត់។

     គ) យកចិត្តទុកដាក់ធ្វើល្អការងារសុខុមាលភាពសង្គម បំផុតគឺធានាផ្គត់ផ្គង់ទាន់ពេល គ្រប់ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគសម្រាប់ប្រជាជន ជាពិសេសចំពោះអ្នកក្រីក្រ អ្នកមានស្ថានភាពលំបាក អ្នកបាត់ការងារធ្វើអាស្រ័យដោយអាសន្ន រោគ។

     ឃ) ធានាល្អបំផុតសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ធានាការផលិត ដឹកជញ្ជូនមុខទំនិញសុវត្ថិភាពក្នុងខេត្ត ក្រុង និងជាមួយបណ្ដាមូលដ្ឋានផ្សេង។ អនុញ្ញាតឲ្យតែធ្វើសកម្មភាពផលិត-ធ្វើអាជីវកម្មចំពោះបណ្ដាមូលដ្ឋានឆ្លើយតបតម្រូវការ កំណត់អំពីការបង្ការទប់ស្កាត់អាសន្នរោគ មិនទុកឲ្យសល់ឬខ្វះមុខទំនិញ ស្ទះចរាចរណ៍។

  ង) យោងតាមលទ្ធផលអនុវត្តសារាចរលេខ ១៦ លើភូមិសាស្រ្តនីមួយៗ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្រុង ស្ថិតក្រោមឱវាទមជ្ឈិមរបាយការណ៍ទាន់​ពេលដល់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ប្រធានគណៈចង្អុលការជាតិបង្ការ ទប់ស្កាត់ជំងឺកូវីដ -១៩ និងតម្រែតម្រង់បណ្ដាវិធីសាស្រ្តអនុវត្តឲ្យមានប្រសិទ្ធភាព សមស្របជាមួយស្ថានភាព។

 ៤.ស្ថិតក្នុងលក្ខណៈបង្ការទប់ស្កាត់អាសន្នរោគចាំបាច់អាស្រ័យដោយអម្បូរវិរុសថ្មីដែនតា (Delta) ប្រែប្រួលរហ័ស ពូកែ ពិបាកប៉ាន់ស្មាន និងនៅជួបការលំបាកច្រើនអំពីលក្ខណៈធានា ជាមួយស្មារតីដើម្បីសុខភាព អាយុជីវិត របស់ ប្រជាជនជាចម្បង ដំបូងបង្អស់ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលសូមអំពាវនាវដល់ប្រជាជន សហគមន៍អាជីវកម្មពង្រី កស្មារតីមហាសាមគ្គីទូទាំងជនជាតិ ខ្លួនទីពឹងខ្លួន ចែករំលែក ឧបត្ថម្ភ ជ្រោមជ្រែង និងអនុវត្តម៉ឹងម៉ាត់អនុសាសន៍ ៥K ។ ការអនុវត្តសារាចរលេខ ១៦ មិនតែជាបន្ទុក កាតព្វកិច្ច ហើយនៅទាំងជាសិទ្ធិ និងផលប្រយោជន៍របស់ ប្រជាជនម្នាក់ៗ ដើម្បីផលប្រយោជន៍របស់សគមន៍ និងដើម្បីបុព្វហេតុអភិវឌ្ឈន៍របស់ប្រទេសជាតិ។

៥. ប្រគល់ឲ្យឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលវ៉ូវឌឹកដាម ប្រធានគណៈចង្អុលការជាតិ​បង្ការ​ទប់ស្កាត់ជំងឺកូវីដ -១៩ ចង្អុលការផ្ទាល់ដល់បណ្ដាអ្នកជាប្រមុខបណ្ដាក្រសួង ផ្នែក មូលដ្ឋានចាត់តាំងអនុវត្ត ជំនួសមុខឲ្យនាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាលដោះស្រាយ​បណ្ដាបញ្ហាចាំបាច់ កើតឡើងថ្មីតាមសិទ្ធិអំណាច។

៦. បណ្ដាឧបនាយករដ្ឋមន្រ្តី សមាជិករដ្ឋាភិបាល ថ្នាក់ដឹកនាំបណ្ដាមូលដ្ឋាន​អនុវត្តម៉ឹងម៉ាត់កិច្ចចង្អុលការ និងចាត់ចែងរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិ​បាលក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគ៕

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.