• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

អនុលេខាបក្សឡឹមមិញដាំង៖ ស្រុកថ្កូវប្រមូលផ្តុំកម្លាំងផ្លាស់ប្តូររចនាសម្ព័ន្ធផលិតមានប្រសិទ្ធភាព និងយកចិត្តទុកដាក់ពង្រីកអាជីវកម្ម ផ្តើមអាជីព

29/06/2021 09:20

សប្តាហ៍កន្លង សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត រួមជាមួយនឹងក្រុមប្រតិភូការងារបានអញ្ជើញទៅធ្វើការជាមួយនឹងគណៈកម្មាធិការបក្សស្រុកថ្កូវ ដើម្បីក្តាប់ស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្ត ០៦ ខែដើមឆ្នាំនិងដាក់ចេញកម្មវិធីការងារ ០៦ ខែចុងឆ្នាំ ២០២១។ អញ្ជើញចូលរួមជាមួយក្រុមប្រតិភូការងារមានថ្នាក់ដឹកនាំបណ្តាគណៈកម្មាធិការបក្សរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាគណៈ ផ្នែកខេត្ត។

      របាយការណ៍ក្នុងពិធីធ្វើការនេះ សមមិត្ត យឿងវ៉ាំងទ្រេវ សមាជិកគណៈប្រតិបត្តិការ បក្សខេត្ត លេខាបក្សស្រុកថ្កូវបានឱ្យដឹងថា៖ ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២១ នេះស្រុកថ្កូវប្រមូលផ្តុំកម្លាំងចង្អុលការអនុវត្តបណ្តាភារកិច្ចសំខាន់ៗក្នុងការងារកសាងបក្ស រដ្ឋអំណាច អង្គការមហាជន។ ចាត់តាំងសម្រេចជោគជ័យការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ម្ចាស់ឆ្នោតទៅបោះឆ្នោតសម្រេច ៩៩,៩៤% ។ ប្រមូលផ្តុំកម្លាំងចង្អុលការអនុវត្តបណ្តាភារកិច្ចសំខាន់ៗរបស់គណៈកម្មាធិការបក្សស្រុកស្តីអំពីការផ្លាស់ប្តូររចនាសម្ព័ន្ធផលិត សំខាន់នោះគឺលើវិស័យកសិកម្ម ដោយភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី។ តម្លៃ ផលិតសរុបរួមសម្រេច ៥.៧៧២ ពាន់លានដុង សម្រេច ៤៩,៣% នៃសេចក្តីសម្រេចចិត្ត កេណ្ឌប្រមូលប្រាក់ទុនវិនិយោគទូទាំងសង្គមសម្រេចបាន ១.៤៥២ ពាន់លានដុង។ ផ្ទៃដីសាបព្រោះ ដាំដុះសរុបរួមសម្រេច ៣៤.១៨២៥ ហិកតា (សម្រេច ៨៥,៣% នៃសេចក្តីសម្រេចចិត្ត) សត្វចិញ្ចឹម ចិញ្ចឹមជលផលបន្តនឹងបានរក្សាលំនឹង និងពង្រីកការកសាងជនបទថ្មី បន្តនឹងបានយកចិត្តទុកដាក់ជាចម្បង គិតមកដល់ពេលនេះ មាន ០៩ ឃុំ សម្រេចបាន ១៩/១៩ លក្ខឋាន ០៦ ឃុំសម្រេចបានពី ១៣-១៦ លក្ខឋាន ស្រុកសម្រេចបាន ០៥/០៩ លក្ខឋានស្រុកជនបទថ្មី។ ទន្ទឹមនឹងនោះ ខិតខំអនុវត្តល្អការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ល។

ឆ្លងតាមការសំណេះសំណាលនូវបណ្តាការងារងាយស្រួលក៏ដូចជាការទុក្ខលំបាកក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត ០៦ ខែដើមឆ្នាំអនុលេខាបក្សខេត្ត ឡឹមមិញដាំង បានវាយតម្លៃខ្ពស់ពីលទ្ធផលដែលគណៈកម្មាធិការបក្សស្រុកថ្កូវសម្រេចបាន។ អនុវត្តល្អការងារផ្សព្វផ្សាយបណ្តាសារាចរ សេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយក្រឹត្យច្បាប់របស់រដ្ឋ ប្រមូលផ្តុំកម្លាំងពង្រីកសេដ្ឋកិច្ច-សង្គម កសាងជនបទថ្មីសម្រេចបានលទ្ធផលយ៉ាងសកម្ម។ ចាប់តាំងអពីពេលនេះដល់ចុងឆ្នាំ អនុលេខាបក្សខេត្តបានចង្អុលការថា៖ ស្រុកថ្កូវគប្បីបន្តយកចិត្តទុកដាក់ពង្រីកការផលិតកសិកម្ម ប្រមូលផ្តុំកម្លាំងផ្លាស់ប្តូររចនាសម្ព័ន្ធផលិតដោយមានប្រសិទ្ធភាព ម្ចាស់ការក្នុងការធានាគ្រប់ទឹកស្រោចស្រព ចិញ្ចឹមសត្វចិញ្ចឹមជលផល ពិសេសគឺជលផលវិនិយោគបច្ចេកវិទ្យាខ្ពស់។ ទន្ទឹមនឹងនោះ ពិនិត្យឡើងវិញគ្រោងផែនការ វិធីសាស្ត្រ រំសាយបណ្តាប្រភពទុនវិនិយោគ ប្រមូលផ្តុំកម្លាំងអនុវត្តបណ្តាលក្ខឋានកសាងជនបទថ្មីត្រឹមត្រូវតាមសេចក្តីសម្រេចចិត្តដាក់ចេញ។ បង្កើនការជំរុញវិនិយោគ ពង្រីកអាជីវកម្ម ផ្តើមអាជីព។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់អនុវត្តល្អការងារអប់រំ និងបណ្តុះបណ្តាល ចាត់តាំងល្អសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២១។ ពិសេសគឺ ដាច់ខាត់មិនគប្បីធ្វេសប្រហែសក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ អនុវត្តល្អអនុសាសន៍ “៥K” និងចាក់ថ្នាំវ៉ាក់សាំង ពង្រីកមានប្រសិទ្ធភាពធ្វើសកម្មភាពរបស់បណ្តាក្រុមកូវីដសហគមន៍ អនុវត្តល្អការរាយការណ៍សុខាភិបាល។ ពង្រីកសេដ្ឋកិច្ចផង បង្ការទប់ស្កាត់ជំងឺដោយមានប្រសិទ្ធភាពផងដើម្បីរួមគ្នាពង្រីកសេដ្ឋកិច្ច៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.