• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹង៖ ខិតខំអនុវត្តសម្រេចសម្បទាទីក្រុងប្រភេទ ៤ និងក្លាយជាទីផ្សាររួមខេត្តស្ថិតក្រោមឱវាទខេត្តនៅឆ្នាំ ២០២៥

26/04/2022 08:05

នាឱកាសខួបអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ អ្នកយកសារព័ត៌មានកាសែតត្រាវិញបាន ឆ្លៀតពេលជួបសំណេះសំណាលជាមួយ លោកឡេជីថាវ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹងអំពីបណ្ដាសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លង និងកំណត់ទិសដៅអភិវឌ្ឍនៅបណ្ដាឆ្នាំខាងមុខនេះ។

លោកឡេជីថាវ។ រូបថត៖ ថាញ់ក្វាង

អ្នកសារព័ត៌មាន៖ ជម្រាបប្រសាសន៍លោក សូមលោកឲ្យដឹងអំពីបណ្ដាលទ្ធផលដែលលេច ធ្លោអំពីសមិទ្ធផលសេដ្ឋកិច្ច-សង្គមរបស់ស្រុកក្នុងពេលកន្លង?

លោកឡេជីថាវ៖ នៅបណ្ដាឆ្នាំទើបបង្កើតខេត្តឡើងវិញ សេដ្ឋកិច្ចរបស់ស្រុកអន់ខ្សោយ។ ប្រឈមមុខនឹងការលំបាកទាំងនោះ បក្ខភាគ រដ្ឋអំណាច និងប្រជាជនបណ្ដាជនជាតិ នៅ លើភូមិសាស្រ្តស្រុកបានសាមគ្គី ច្នៃប្រតិដ្ឋ ប្រឡងប្រណាំងពលកម្មផលិតសម្រេចបានលទ្ធ ផលសំខាន់ៗយ៉ាងច្រើន។ ក្នុងដំណាក់កាលពង្រីកសេដ្ឋកិច្ច-សង្គមដោយមានការ ខិតខំ របស់ទូទាំងបក្ខភាគ រដ្ឋអំណាច និងប្រជាជនស្រុកសម្រេចបានសមិទ្ធផលគួរកត់សម្គាល់ រាល់វិស័យ។ ហេដ្ឋារចនាសម្ព័ន្ធបន្តបានវិនិយោគ និងបង្កើនកម្រិត។ ជីវភាព សម្ភារ និងស្មារតីរបស់ប្រជាជនមិនបង្អង់បានកែលម្អ និងលើកកម្ពស់សុខុមាលភាពសង្គមបានធានា សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមបានរក្សាលំនឹង ប្រព័ន្ធនយោបាយបាន ពង្រឹង និងរៀបចំ លទ្ធភាពដឹកនាំ គ្រប់គ្រង បានលើកកម្ពស់។

ពិនិត្យរួម សមិទ្ធផលលេចធ្លោក្នុងរយៈពេលកន្លងគឺស្រុកកសាងសម្រេចស្រុកជនបទថ្មីដំបូងបង្អស់របស់ខេត្តនៅចុងឆ្នាំ ២០១៨ និងដល់ខែតុលាឆ្នាំ ២០២០ ទីប្រជុំជនទីវកឹងបើក ទូលាយហើយបានក្រសួងស្ថាបនាទទួលស្គាល់សម្រេចលក្ខឋានទីក្រុងប្រភេទ ៤។ នេះជាបុព្វបទពីរសំខាន់សំដៅជួយឲ្យស្រុកបន្តខិតខំកសាងសម្រេចស្រុកជនបទថ្មី លើកកម្ពស់ នៅចុងឆ្នាំ ២០២៣ និងក្លាយជាទីផ្សាររួមខេត្តស្ថិតក្រោមឱវាទខេត្តនៅឆ្នាំ ២០២៥ តាមសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនស្រុកអាណត្តិ កាល ២០២០-២០២៥ បានដាក់ចេញ។

អ្នកយកសារព័ត៌មាន៖ បច្ចុប្បន្ន ស្ថិតក្នុងស្ថានភាពអាសន្នរោគកូវីដ-១៩ នៅរាតត្បាតស្មុគ ស្មាញ តើស្រុកមានបណ្ដាវិធីសាស្រ្តអ្វីដើម្បីបង្ការជំងឺបណ្ដើរ ធានាអនុវត្តផែនការពង្រីក សេដ្ឋកិច្ច-សង្គមបណ្ដើរក្នុងឆ្នាំ ២០២២ នេះ?

លោកឡេជីថាវ៖ ដើម្បីផ្សព្វផ្សាយអនុវត្តសម្រេចជោគជ័យបណ្ដាគោលដៅ ភារកិច្ច ពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២២ នេះ នៅចំពោះមុខ ស្រុកផ្ដុំកម្លាំងផ្សព្វផ្សាយអនុវត្តម៉ឺងម៉ាត់និងមានប្រសិទ្ធភាពកម្មវិធីសកម្មភាពរបស់គណៈកម្មាធិការប្រជាជនខេត្តអនុវត្តសារាចរ លេខ ០១/ CT-TTg ចុះថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២​របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងសេចក្ដីសម្រេចចិត្តលេខ ៥៤៣/QĐ-UBND ចុះថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២ ២ របស់គណៈ កម្មាធិការប្រជាជនខេត្ត។ ជាក់ស្ដែងគឺបន្តជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តដាច់អហង្ការ មានប្រសិទ្ធភាព “គោលដៅពីរភ្ជាប់គ្នា” គឺបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ បណ្ដើរ ជំរុញមាំការពង្រីកសេដ្ឋកិច្ចសង្គមបណ្ដើរ។ ដាច់ខាតមិនធ្វេសប្រហែសនឹងជំងឺ ម្ចាស់ការវាយតម្លៃ កំណត់ច្បាស់កម្រិតអាសន្នរោគ និងបណ្ដានិន្នាការអាសន្នរោគកូវីដ-១៩ ជ្រៀតចូលភូមិសាស្រ្ត បំផុតគឺមេរោគប្រែរូបថ្មីដើម្បីកសាង និងផ្សព្វផ្សាយបណ្ដាវិធានការ “សម្របខ្លួនដោយសុវត្ថិភាព រវៀសរវៃ ត្រួតពិនិត្យមានប្រសិទ្ធភាពអាសន្នរោគកូវីដ-១៩” តាមដំណាក់កាល ម៉ត់ចត់ មានប្រសិទ្ធភាព សមស្របជាមួយនឹងស្ថានភាពជាក់ស្ដែង។ ផ្សព្វផ្សាយអនុវត្តម៉ឺងម៉ាត់ មានប្រសិទ្ធភាព ទាន់ពេលបណ្ដាកម្មវិធី ផែនការដែលគណៈកម្មាធិការប្រជាជនខេត្តបានផ្សាយរួមមាន៖ គម្រោងការឧបត្ថម្ភអាជីវកម្មតូច និងល្មម គ្រួសារអាជីវកម្មផ្ដើមអាជីព ច្នៃប្រតិដ្ឋរីកចម្រើនឡើងជាអាជីវកម្ម និងសហករណ៍លើភូមិសាស្រ្តខេត្តដំណាក់កាល ២០២២-២០២៥។ ផ្សព្វផ្សាយបណ្ដាវិធីសាស្រ្ត ជំរុញនីហរ័ណមុខទំនិញដំណាក់កាលពេលអាសន្នរោគកូវីដ-១៩ បានរុញច្រានចេញពីភូមិសាស្រ្តខេត្តត្រាវិញ។ បណ្ដាភារកិច្ច វិធីសាស្រ្តសំខាន់ៗកែលម្អបរិស្ថានអាជីវកម្ម បង្កើនលទ្ធភាពប្រជែងថ្នាក់ជាតិឆ្នាំ ២០២២។ សេចក្ដីសម្រេចចិត្តលេខ ៥៤៣/QĐ-UBND ចុះថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ដីពីការផ្សាយផែនការសកម្មភាពផ្សព្វផ្សាយអនុវត្តសេចក្ដី សម្រេចចិត្តលេខ ១១/NQ-CP ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ របស់រដ្ឋាភិបាលស្ដីពីកម្មវិធីស្ដារ និងពង្រីកសេដ្ឋកិច្ច-សង្គម និងផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តលេខ ៤៣/២០២២ /QH15 របស់រដ្ឋសភាស្ដីពីគោលនយោបាយរូបិយប័ណ្ណឧបត្ថម្ភកម្មវិធី។

ទិដ្ឋភាពទីប្រជុំជនទីវកឹង។ រូបថត៖ ថាញ់ក្វាង

ប្រញាប់លៃលកគម្រោងថវិកាចំណាយ ជំរុញរហ័សការអនុវត្តន៍ រំសាយផែនការទុនវិនិ យោគសាធារណៈតាំងពីដើមឆ្នាំ ២០២២។ ក្នុងនោះ អាទិភាពឆាប់វិនិច្ឆ័យសំណុំបែបប ខ្ចីទុនចំណាយសងឈូសឆាយទីធ្លា។ ត្រួតពិនិត្យ និងពិនិត្យឡើងវិញសារលិខិតបទដ្ឋាន ច្បាប់ដើម្បីស្នើដល់ថ្នាក់មានសិទ្ធិអំណាចឲ្យកែប្រែ  ធ្វើឲ្យសុក្រឹតបណ្ដាសេចក្ដីកំណត់ របស់ច្បាប់ ដោះស្រាយបញ្ហាលំបាកជាប់ជំពាក់ក្នុងដំណាក់កាលចាត់តាំងអនុវត្តគោល នយោបាយ ច្បាប់ដើម្បីកែលម្អបរិស្ថានវិនិយោគអាជីវកម្ម។ ផ្សព្វផ្សាយបណ្ដាគោលនយោ បាយឧបត្ថម្ភដល់ប្រជាជន អាជីវកម្ម គ្រួសារ អាជីវកម្ម សហករណ៍ដែលជួបការលំបាក អាស្រ័យដោយអាសន្នរោគកូវីដ-១៩ ដូចជា៖ គោលនយោបាយឲ្យបុលទុន ឧបត្ថម្ភប្រាក់ ការ បង្កការងារធ្វើថ្មី បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឧបត្ថម្ភជនរួមជាតិភាគតិច គ្រួសារក្រីក្រ សិស្សា នុសិស្ស។ល។ ជំរុញមាំការដឹកជញ្ជូនមុខទំនិញ សេវាកម្ម និងផលិតមានប្រសិទ្ធភាពតាមការណែនាំ សេចក្ដីកំណត់របស់មជ្ឈិម របស់ខេត្ត។ ពង្រីកប្រសិទ្ធភាពមូលដ្ឋានឯកសារប្រជាជន ស្នាក់នៅក្នុងការត្រួតពិនិត្យអាសន្នរោគ និងអនុវត្តគោលនយោបាយ។ យកចិត្តទុកដាក់ដល់ការងារការពារបរិស្ថាន និងសម្របខ្លួន ជាមួយនឹងអាកាសធាតុប្រែប្រួល។

ផ្ដុំកម្លាំងបង្កើនលទ្ធភាពគ្រប់គ្រងរដ្ឋ កម្រិតវិជ្ជា លទ្ធភាពរបស់កងជួរកម្មាភិបាលគ្រប់លំដាប់ថ្នាក់ បណ្ដាផ្នែក បណ្ដាមូលដ្ឋាន។ បង្កើនគុណភាព ប្រសិទ្ធភាពបម្រើរបស់ប្រព័ន្ធ សុខាភិបាលមូលដ្ឋាន។ បង្កើនលទ្ធភាពបង្ការ ទប់ស្កាត់ជំងឺចាប់ពីថ្នាក់មូលដ្ឋាន។ អនុវត្តការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជន ដោយធានាសន្ទុះ និងនីតិវិធីតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អ្នកយកសារព័ត៌មាន៖ អនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគស្រុក អា ណត្តិកាល ២០២០-២០២៥ ដោយមានគោលដៅរួមគឺខិតខំអនុវត្តសម្រេចលក្ខឋានស្រុកជនបទថ្មីលើកកម្ពស់ និងក្លាយជាទីផ្សាររួមខេត្តស្ថិតក្រោមឱវាទខេត្តមុនឆ្នាំ ២០២៥ ស្រុកនឹងផ្ដុំកម្លាំងអនុវត្តបណ្ដាភារកិច្ចសំខាន់ៗណាខ្លះ?

លោកឡេជីថាវ៖ ដើម្បីបន្តផ្សព្វផ្សាយអនុវត្តសម្រេចបណ្ដាគោលដៅ ភារកិច្ចសេចក្ដីសម្រេច ចិត្តលេខ ០៧-NQ/TU ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ របស់គណៈអចិន្រ្តៃយ៍បក្សខេត្ត “ស្ដីពីការកសាងស្រុកទីវកឹងសម្រេចសម្បទាទីក្រុងប្រភេទ ៤ និងក្លាយជាទីផ្សាររួមខេត្ត ស្ថិតក្រោមឱវាទខេត្តឆ្នាំ ២០២៥”។ ក្នុងនោះ ស្រុកផ្ដុំកម្លាំងជំរុញមាំការផ្សព្វផ្សាយ លើក កម្ពស់ការយល់ដឹង បង្កភាពព្រមព្រៀងខ្ពស់ក្នុងបក្ខភាគ និងប្រជាជន។ ផ្សព្វផ្សាយអនុវត្តល្អ ការងារឡើងគម្រោងការ និងគ្រប់គ្រងគម្រោងការពង្រីកសេដ្ឋកិច្ច-សង្គម។ កេណ្ឌប្រមូលដល់កម្រិតខ្ពស់បំផុតបណ្ដាប្រភពកម្លាំងដើម្បីជំរុញមាំការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច-សង្គម។ ផ្ដុំកម្លាំងចង្អុលការរចនាសម្ព័ន្ធផ្នែកសេដ្ឋកិច្ចឡើងវិញ។ ជំរុញមាំការ ពង្រីកឧស្សាហកម្ម ឧស្សាហសិប្បកម្ម ពាណិជ្ជកម្ម សេវាកម្ម ថ្លឹងថ្លែងការចំណាយ ប្រមូល ថវិកា។ ទន្ទឹមនឹងនោះ បង្កើនការគ្រប់គ្រង ស្ថាបត្យកម្ម សណ្ដាប់ធ្នាប់ទិដ្ឋភាពទីក្រុង។ គ្រប់គ្រងល្អភោគផលធម្មជាតិភ្ជាប់ជាមួយកិច្ចការពារបរិស្ថាន។ បង្កភាពវិវឌ្ឍន៍ខ្លាំងក្លាបណ្ដាវិស័យវប្បធម៌-សង្គម។ ធានាកិច្ចការពារជាតិ -សន្តិសុខ រក្សាស្ថិរភាពនយោបាយ សណ្ដាប់ ធ្នាប់ សុវត្ថិភាពសង្គម កសាងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.