• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

អ្នកមានប្រជាប្រិយភាព សកម្មផ្សព្វផ្សាយ ការបោះឆ្នោតនៅតំបន់ជនរួមជាតិខ្មែរ

20/05/2022 14:06

លោកមា ថាច់គឹមកុង នៅភូមិព្រៃវល្លិ (អា) ឃុំង៉ុកបៀង (ស្រុកថ្កូវ) ជាអ្នកមានប្រជាប្រិយភាពនៅតំបន់ជនរួមជាតិខ្មែរ សកម្មក្នុងកិច្ចសហការជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តល្អ ការងារផ្សព្វ ផ្សាយបណ្តាគោលការណ៍ គោលមាគ៌ា គោល នយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ជូនប្រជាជន ក្នុងភូមិនិយាយរួមមាមីងខ្មែរនិយាយដោយឡែក។ បច្ចុប្បន្ន លោកមាគឹមកុង បានសកម្មក្នុងការផ្សព្វផ្សាយជូនម្ចាស់ឆ្នោត ៣៤៣ នាក់ (ម្ចាស់ឆ្នោតជន ជាតិខ្មែរ ៨០% តំណាងឲ្យគ្រួសារក្នុងភូមិព្រៃវល្លិ ឃុំង៉ុកបៀង ស្រុកថ្កូវ) អំពីការបោះឆ្នោតប្រធាន គណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិកាល ២០២២ - ២០២៥ ភ្ជាប់ជាមួយការបោះឆ្នោត សមាជិកគណៈអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន នៅថ្ងៃអាទិត្យ ទី ២៩ ខែ ឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។

លោកមាគឹមកុង (ខាងស្តាំ) សំណេះសំណាលជាមួយកម្មាភិបាលឃុំស្វែងយល់អំពីច្បាប់ ។ អត្ថបទ-រូបថត៖ សុជា
      ឆ្នាំ ២០១៦ លោកមា ថាច់គឹមកុង បានប្រជាជនក្នុងភូមិជ្រើសធ្វើជាអ្នកមានប្រជាប្រិយភាពរហូតមកទល់ពេលនេះ។ ជាច្រើនឆ្នាំកន្លង លោកមា គឹមកុង តែងសហការជាមួយកម្មាភិបាលយុត្តិធម៌ឃុំ ស្វែងយល់អំពីច្បាប់ ក៏ដូចជាព័ត៌មានផ្សេងៗមានប្រយោជន៍តាមរយៈសៀវភៅពុម្ព កាសែត ខិត្តប័ណ្ណជាដើម ជាពីរភាសាវៀតណាម-ខ្មែរ ដើម្បីចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋានផ្សព្វផ្សាយ បណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋជូនដល់ប្រជាជនទាំងមូល។ ជាពិសេស  ដំណាក់កាលផ្សព្វផ្សាយសារលិខិតលេខ ៣៤៧-CV/TU ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ របស់គណៈអចិន្ត្រៃយ៍បក្សខេត្តត្រាវិញ “ ស្តីពីការ ដឹកនាំបោះឆ្នោតប្រធានគណៈកម្មការប្រជាជន ភូមិ អនុសង្កាត់អាណត្តិកាល ២០២២ - ២០២៥ ភ្ជាប់ជាមួយការបោះឆ្នោតសមាជិកគណៈអធិការ កិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន”  គាត់បាន សហការជាមួយរដ្ឋអំណាចមូលដ្ឋាន ចូលរួមប្រ ជុំដើម្បីឧទ្ទេសនាមបេក្ខជនឈរឆ្នោតជាប្រធាន គណៈកម្មការប្រជាជនភូមិ ភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ មុន ក្នុង និងក្រោយពេលបោះឆ្នោត។ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាជនអំពីអត្ថន័យ និងកត្តាសំខាន់នៃការបោះឆ្នោត។ ផ្សព្វ ផ្សាយច្បាប់បោះឆ្នោត ដើម្បីបង្កើនការយល់ដឹង ដល់ប្រជាជនទាំងមូល ដើម្បីប្រជាជនស្ម័គ្រចិត្តចូលរួមបោះឆ្នោតបានល្អ។ ជាពិសេសក្នុងដំណាក់កាលជិតដល់ថ្ងៃបោះឆ្នោត លោកមា គឹមកុង បានសហការជាមួយរដ្ឋអំណាចមូលដ្ឋានផ្សព្វផ្សាយ ដល់ម្ចាស់ឆ្នោតក្នុងភូមិ ឲ្យតាមដានដំណើរការរៀបចំការបោះឆ្នោត កន្លែងបោះឆ្នោតក្នុងភូមិ នីតិវិធីបោះឆ្នោត ស្វែងយល់អំពីជីវប្រវត្តិបេក្ខជនឈរឆ្នោត ដើម្បីជ្រើសអ្នកដែលសក្តិសមទទួលនាទីជាប្រធានភូមិ។ ផ្សព្វផ្សាយជូនម្ចាស់ឆ្នោតគប្បី ប្រុងប្រយ័ត្ន និងប្តេជ្ញាប្រឆាំងនឹងពួកបច្ចាមិត្តដែល ផ្សព្វផ្សាយមួលបង្កាច់ក្នុងការបោះឆ្នោត ធានាសុ វត្ថិភាព ដើម្បីរួមចំណែកចាត់តាំងការបោះឆ្នោត ប្រធានគណៈកម្មការប្រជាជនភូមិសម្រេចបានជោគជ័យ។ ក្រៅពីនេះ លោកមានៅទាំងផ្សព្វ ផ្សាយបញ្ជាក់អំពីពេលវេលា និងកន្លែងបោះឆ្នោត ដើម្បីម្ចាស់ឆ្នោតរំលឹកគ្នាទៅបោះឆ្នោតឲ្យបានរួសរាន់ទាន់ពេលកំណត់ ។
     លោកមា ថាច់គឹមកុង មានប្រសាសន៍ថា៖ តាំងពីមាមីងទុកចិត្ត និងជ្រើសតាំងខ្ញុំជាអ្នកមាន ប្រជាប្រិយភាព មាមីងតែងមកជួបខ្ញុំ ដើម្បីសាក សួរបញ្ហាជាច្រើនទាក់ទងដល់ច្បាប់ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។ ជាពិសេស ដំណាក់កាលផ្សព្វផ្សាយការបោះឆ្នោតជ្រើសប្រធានគណៈកម្មការភូមិ អនុសង្កាត់ អាណត្តិកាល ២០២២ - ២០២៥ ភ្ជាប់ជាមួយការបោះឆ្នោតសមាជិកគណៈអធិការកិច្ចប្រជាជនឃុំ សង្កាត់ ខ្ញុំបានស្វែងយល់បណ្តាឯកសារចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ស្តីអំពីការបោះឆ្នោតដើម្បីផ្សព្វផ្សាយជូនប្រជាជន។ ក្នុងការផ្សព្វផ្សាយ ខ្ញុំតែងបញ្ជាក់ឲ្យមាមីងយល់ ទាំងពីរភាសា វៀតខ្មែរអំពីអត្ថន័យ កត្តាសំខាន់នៃ ការងារបោះឆ្នោត។ ខ្ញុំតែងបញ្ជាក់ថា មាមីងចូល រួមបោះឆ្នោតគឺអនុវត្តនូវសិទ្ធិកាតព្វកិច្ចរបស់ខ្លួន ជាប្រជាពលរដ្ឋ។ មាមីងទៅបោះឆ្នោតគឺជ្រើសប្រធាន គណៈកម្មការប្រជាជនភូមិជាអ្នកមានគុណសម្បត្តិ វិជ្ជាសម្បត្តិ ដើម្បីតំណាងឲ្យមាមីងក្នុងភូមិ ស្នើដល់បក្ស និងរដ្ឋ ផ្សព្វផ្សាយបណ្តាគោល នយោបាយច្បាប់ស្របតាមគោលបំណរបស់មាមីង ដើម្បីលើកស្ទួយជីវភាពមាមីងឲ្យរីកចម្រើន គ្រប់វិស័យ។
     អ្នកស្រី ត្រឹងធីហុងធ្វី  ប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ុកបៀង បានឲ្យដឹងថា៖ លោកមា គឹមកុង ជាអ្នកមានប្រជាប្រិយភាពម្នាក់ រួមចំណែកយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយបណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយច្បាប់របស់ បក្ស និងរដ្ឋជូនដល់ប្រជាជនខ្មែរ។ ជាពិសេស ក្នុងដំណាក់កាលនេះ លោកមាបានសកម្មក្នុងការផ្សព្វផ្សាយជាភាសាខ្មែរអំពីការបោះឆ្នោត ប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់អាណត្តិកាល ២០២២ - ២០២៥ ភ្ជាប់ជាមួយការ បោះឆ្នោតសមាជិកគណៈអធិការកិច្ចប្រជាជនឃុំ សង្កាត់។ ដោយសារគាត់ស្ទាត់ជំនាញភាសាវៀតណាម-ខ្មែរ ទើបគាត់តែងស្វែងយល់អំពីគោលមាគ៌ា គោលនយោបាយច្បាប់របស់បក្ស និងរដ្ឋ ក្នុងនោះមានច្បាប់បោះឆ្នោត ច្បាប់សម្រុះសម្រួលនៅមូលដ្ឋាន ។ល។ ជាពីរភាសាវៀតណាម-ខ្មែរ។ លោកមាមិនត្រឹមតែចូលរួមផ្សព្វផ្សាយក្នុងភូមិព្រៃវល្លិ (អា) ឡើយ នៅទាំងរួមជាមួយគណៈកម្មាធិ ការរណសិរ្សមាតុភូមិវៀតណាមឃុំ ផ្សព្វផ្សាយដល់ប្រជាជនក្នុងឃុំទាំងមូលទៀតផង ក្នុងនោះ មានប្រជាជនខ្មែរជាង ៨១%៕
                        

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.