25/09/2020 07:41
កាលពីថ្ងៃទី ២១ កញ្ញា អនុកម្មការចាត់តាំងបម្រើមហាសន្និតំណាងបក្ខភាគខេត្តលើកទី ១១ ចាត់តាំងប្រជុំផ្សព្វផ្សាយ រួមបំពេញយោបល់កសាងសេចក្តីព្រាងផែនការបម្រើមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥។ សមមិត្តគឹមង៉ុកថាយ អនុលេខាបក្សខេត្ត ប្រធានអនុកម្មការធ្វើជាអធិបតី។
តាមសេចក្តីព្រាងផែនការបម្រើមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥ បានប្រគល់ការងារឲ្យ ០៥ ក្រុមបម្រើការងារ រួមមានក្រុមផ្សព្វផ្សាយ ក្រុមពិធិការ-បុណ្យអបអរសាទរ ក្រុមការពារ ក្រុមភស្តុភារ ក្តុមសុខាភិបាល។ បណ្តាក្រុមធ្វើសកម្មភាពដើម្បីបង្កបានបរិយាកាសរីករាយក្នុងផ្ទៃក្នុងបក្ស និងមហាជនប្រជាជនបានមុន ក្នុង និងក្រោយមហាសន្និបាត ធានាដាច់អហំការសុវត្ថិភាពអំពីសន្និសុខ សណ្តាប់ធ្នាប់ក្នុងរយះពេលមហាសន្និបាតប្រ ព្រឹត្តឡើង។ បម្រើល្អសំណូមពរនៃការទៅមក ហូបចុក សម្រាក សុខភាពរបស់តំណាងចូលរួមមហាសន្និបាត ធានាមធ្យោបាយ លក្ខណៈ ថវិកាបម្រើមហាសន្និបាតបក្ខភាគខេត្តដោយប្រិតសំចៃ ប្រសិទ្ធភាព ត្រឹមត្រូវតាមសេចក្តីកំណត់របស់បក្ស និងរដ្ឋ។
សន្និដ្ឋានក្នុងអង្គប្រជុំ សមមិត្តគឹមង៉ុកថាយ សំណុមពរបណ្តាក្រុមបម្រើមហាសន្និ បាតគប្បីយោងលើភារកិច្ចដែលបានប្រគល់ឲ្យកសាងផែនការលម្អិតដើម្បីផ្សព្វ ផ្សាយអនុវត្ត ប្រគល់ការងារឲ្យសមាជិកគ្រប់រូបក្នុងក្រុម សមាជិកគ្រប់រូបរបស់បណ្តាក្រុម និងថ្នាក់ដឹកនាំបណ្តាក្រុមត្រូវមានការសហការជិតដិតដើម្បីអនុវត្តល្អភារកិច្ច។ ក្នុងដំណាក់កាលអនុវត្តជួបការលំបាក ជំពាក់វាក់វិនត្រូវរបាយការណ៍ជូនអនុកម្មការដើម្បីអនុកម្មការជម្រាបជូនអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដោះស្រាយដើម្បិបម្រើល្អសំណូមពររបស់មហាសន្និបាត៕រតនា