07/09/2021 09:16
គិតមកទល់ពេលនេះ កាងឡុងប្រមូលផលរួចរាល់ស្រូវរដូវដើមឆ្នាំសម្រេច ៩៩,៧៩% ប្រៀបជាមួយនឹងផែនការដាក់ចេញ ក្នុងមួយហិកតាទិន្នផលសម្រេចតាមការប៉ាន់ស្មាន ៥,៣៣ តោន។ ស្រុកបានចុះពូជស្រូវរដូវវស្សាសម្រេច ៩៨,៧%។ អនុវត្តសំណង់ធារាសាស្រ្តវាលស្រែសម្រេច ៩៤,១៨% ផែនការ។ ស្រុកកំពុងកសាងភូមិជនបទថ្មីខ្នាតគំរូ ១៤ ភូមិតាមផែនការចុះឈ្មោះរបស់បណ្ដាឃុំ តាមការគ្រោងទុក ដល់ចុងឆ្នាំមាន ០៥ ភូមិសម្រេច ០៣ ឃុំចុះឈ្មោះកសាងសម្រេចលក្ខឋានឃុំ ជនបទថ្មីលើកកម្ពស់ក្នុង ឆ្នាំ ២០២១ មកដល់ពេលនេះឃុំតឹងបិញ និងឌឹកម៉ីសម្រេច ១៧/២០ លក្ខឋាន ឃុំដាយភឿកសម្រេច ១៦/២០ លក្ខឋាន តាមការគ្រោងទុកដល់ចុងឆ្នាំ ចំនួនឃុំដែលចុះឈ្មោះទាំងអស់សម្រេចលក្ខឋានឃុំជនបទថ្មីលើកកម្ពស់។ អនុវត្តផែនការបន្ថយភាពក្រីក្រឆ្នាំ ២០២១ ប្រមាណ ០,៨% (ស្មើ ៣២៧ គ្រួសារ) មកទល់ពេលនេះ ឆ្លងតាមការពិនិត្យឡើងវិញត្រួសត្រាយមាន ១៥៦/៣២៧ គ្រួសារមានសមត្ថភាពបានរួចផុតពីភាពក្រីក្រសម្រេច ៤៧,៧% ផែនការ។ ស្រុកកំពុងផ្តុំកម្លាំងចង្អុលការដល់ចុងឆ្នាំខិតខំអនុវត្តសម្រេចតាមផែនការដាក់ចេញ។
លោកឡឹមមិញដាំង អនុលេខាបក្សខេត្ត ធ្វើការជាមួយស្រុកកាងឡុង។ រូបថត៖ គីមឡង
ក្នុងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ស្រុកកំពុងផ្ដុំកម្លាំងដឹកនាំ ចង្អុលការផ្សព្វផ្សាយអនុវត្តម៉ឹងម៉ាត់បណ្ដាសារលិខិតរបស់មជ្ឈិម ខេត្តស្ដីពីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ ទូទាំងស្រុក មាន F0 ៤២ ករណី (បានព្យាបាលជា ៣២ ករណី) ធ្វើចត្តាឡីស័កប្រមូលផ្ដុំ ៥៧១ ករណីបានអនុវត្តសម្រេចការធ្វើចត្តាឡីស័ក ៤២៥ ករណី ធ្វើកោសល្យវិច័យសម្រាំងរកអ្នកជា ជំងឺក្រៅសហគមន៍ ៣៩.៧៥៩ ករណី ក្នុងនោះ ទីប្រជុំជនកាងឡុងបានធ្វើតេស្តទូទៅ ០២ លើក ក្នុងមួយៗលើកជាង ១០.៣៧៥ នាក់។ គិតមកទល់ពេលនេះបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៩.១៧៩ ម្ជុល សម្រេច ១០៩,២% នៃផែនការ។
អនុវត្តសេចក្ដីសម្រេចចិត្តលេខ ៦៨/NQ-CP ចុះថ្ងៃទី ០១ កក្កដា ឆ្នាំ ២០២១ របស់រដ្ឋាភិបាល សេចក្ដីសម្រេចចិត្តលេខ ២៣/២០២១/QĐ-TTg ចុះថ្ងៃទី ០៧ ខែកក្កដាឆ្នាំ ២០២១ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងផែនការលេខ ៥៩/KH-UBND ចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តស្ដីពីការឧបត្ថម្ភពលករ និងអ្នកប្រើប្រាស់ពលករជួបការលំបាកអាស្រ័យដោយមហាសន្នរោគកូវីដ-១៩ គិតមកទល់ពេលនេះបានចំណាយថវិកាឧបត្ថម្ភអ្នកលក់សន្លឹកឆ្នោតរាយ ១.០៣០ នាក់ជាមួយថវិកាចំនួន ១,៥៤៥ ពាន់លានដុង សម្រេច ១០០% តាមផែនការដែលខេត្តបានផ្ដល់សច្ចាប័ន ឧបត្ថម្ភគ្រួសារអាជីវកម្ម ២៣ គ្រួជាមួយទឹកប្រាក់ ៦៩ លានដុង សម្រេច ១០០% ផែនការ ពលករស្វៃរិន្ទ ៧.៥៨៨ នាក់ ជាមួយថវិកា ១១,៣៨២ ពាន់លានដុង សម្រេច ១០០% ផែនការ។
ថ្លែងយោបល់ក្នុងពេលធ្វើការ លោកឡឹមមិញដាំងស្ងើចសរសើរចំពោះបណ្ដាលទ្ធផលដែលសម្រេចបាន របស់ស្រុកកាងឡុងក្នុងការអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិសន្តិសុខក្នុងខែសីហា និង ០៨ ខែដើម ឆ្នាំ ២០២១។ ក្នុងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ស្រុកបានប្ដេជ្ញាត្រួតពិនិត្យល្អបង្គួរស្ថានភាពជំងឺនៅលើភូមិសាស្រ្តស្រុក។
នៅពេលខាងមុខ លោកឡឹមមិញដាំងស្នើ ស្រុកកាងឡុងផ្សព្វផ្សាយរួចចាត់តាំងអនុវត្តល្អបណ្ដាសារលិខិតរបស់មជ្ឈិម របស់ខេត្តស្ដីពីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ ជ្រួតជ្រាបទស្សនៈចង្អុលការរួមរបស់រដ្ឋាភិបាល របស់ខេត្ត យកឃុំ សង្កាត់ ទីប្រជុំជនធ្វើជាបន្ទាយ ប្រជាជនម្នាក់ៗជាយុទ្ធជនបង្ការប្រឆាំងជំងឺកូវីដ-១៩។ ប្រមូលផ្ដុំប្រភពកម្លាំង ឆ្លៀតពេលគម្លាតសង្គមក្នុងរយៈពេល ១០ ថ្ងៃបន្តនេះត្រួតពិនិត្យជំងឺឲ្យបានល្អជាងទៀត កុំទុកឲ្យអាសន្នរោគរីករាលដាលក្នុងសហគមន៍ ប្តេជ្ញាការពាររក្សា និងពង្រីកទូលាយតំបន់សុវត្ថិភាព។ ទន្ទឹមនឹងនោះ អនុវត្តល្អការងារសុខុមាលភាពសង្គម ធានាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជីវភាពជូនប្រជាជននៅលើភូមិសាស្រ្តស្រុក៕
ប្រែសម្រួល៖ ថាច់ហ្វាង