10/09/2021 08:39
ស្ថិតនៅនឹងពេលធ្វើការត្រួតពិនិត្យ សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្តបានស្តាប់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សឃុំភឿកហ៊ឹងរបាយការណ៍ពីលទ្ធផលការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩ និងលទ្ធផលស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គម ០៨ ខែដើម និងបណ្តាខែចុងឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំ ស្រុកថ្កូវក៏បានរបាយការណ៍អំពីការទុក្ខលំបាកក្នុងការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩ និងបណ្តាការងារលំបាកក្នុងការបង្ការប្រឆាំងនឹងរោគជំងឺរលាកពកដុំលើស្បែកគោ។
មានយោបល់ចង្អុលការ សមមិត្តគឹមង៉ុកថាយ សំណូមពរឃុំភឿកហ៊ឹងគប្បីកសាងនាដកថាបង្ការអាសន្នរោគជំងឺកូវីដ-១៩ ជាមួយនឹងវិធានការ ០២ យ៉ាងនោះគឺ ស្ថានភាពប្រែប្រួលស្មុគស្មាញ និងការងារ “តំបន់បៃតង” ដើម្បីធានាការងារបង្ការអាសន្នរោគជំងឺផង ពង្រីកសេដ្ឋកិច្ចផង។ អនុវត្តម៉ឹងម៉ាត់ស្មារតីចង្អុលការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីអំពីការយកឃុំ សង្កាត់ ទីប្រជុំជនធ្វើជា “កំពែងការពារ” ប្រជាជនគឺជា “យុទ្ធជន” ក្នុងការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩។ គប្បីត្រូវប្តេជ្ញាចិត្តការងាររឹងមាំ “តំបន់បៃតង” អាស្រ័យហេតុនោះ គប្បីត្រូវជម្រុញមាំការងារផ្សព្វផ្សាយដើម្បីលើកកម្ពស់ស្មារតីយល់ដឹងរបស់ប្រជាជន។ ក្រុមធ្វើតេស្តជម្រើសរហ័សតាមអត្រាបែងតំបន់មានគ្រោះអាសន្នដើម្បីមិនទុកឱ្យរីករាលដាលរោគជំងឺ ក្រុមចាក់វ៉ាក់សាំងកូវីដ-១៩ គប្បីពិនិត្យឡើងទាន់ពេលចំពោះបណ្តាគ្រួសារជួញដូរតូចតាចនៅក្នុងរោងផ្សារដើម្បីចាក់វ៉ាក់សាំង។ ចាត់តាំងយាមល្បាតដើម្បីធានាសន្តិសុខសណ្តាប់ឆ្នាប់ វិនិច្ឆ័យម៉ឹងម៉ាត់បណ្តាករណីល្មើស។
ទន្ទឹមនឹងការងារបង្ការអាសន្នរោគជំងឺ ឃុំភឿកហ៊ឹងគប្បីត្រូវធានាសុខុមាលភាពសង្គម ក្រៅពីគ្រួសារក្រីក្រ គ្រួសារជិតក្រ គប្បីយកចិត្តទុកដាក់ឧបត្ថម្ភដល់បណ្តាគ្រួសារជួបទុក្ខលំបាកអាស្រ័យរោគជំងឺ ជូនព័ត៌មានប្រព័ន្ធជាបន្ទាន់ដើម្បីទុកឱ្យប្រជាជនឆ្លុះបញ្ចាំងពេលជួបលំបាកបានទាន់ពេល។
ក្រៅពីនោះ សមមិត្តអនុលេខាប្រចាំការបក្សខេត្តសំណូមពរឃុំភឿកហ៊ឹងគប្បីប្រមូលផ្តុំកម្លាំងចង្អុលការផលិតស្រូវរដូវសម្រក ពង្រីកបណ្តាទម្រង់ដែលសម្រេចបានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ឱ្យសមស្របជាមួយនឹងភាពមានព្រៀបរបស់ឃុំ។ ជម្រុញមាំសន្ទុះកំណើនចាក់វ៉ាក់សាំងព្យាបាលជំងឺរលាកពកដុំលើស្បែកគោ បង្កើនគុណភាពឃុំជនបទថ្មី ដើម្បីឆ្ពោះដល់ការកសាងឃុំជនបទថ្មីលើកកម្ពស់។ ចាត់តាំងបាញ់ថ្នាំកំចាត់មេរោគ ធានាសុវត្ថិភាពតំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំឱ្យបានមុនថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ដល់ការងារកសាងបក្ស កសាងបក្ខភាគសម្រេចកិត្តិនាមស្អាតស្អំ រឹងមាំ៕
អនុលេខាបក្សខេត្ត ធ្វើការជាមួយនឹងឃុំយ៉ឹងថាញ់។ រូបថត៖ មិញទ្រី
*សប្តាហ៍កន្លងហើយ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តអញ្ជើញទៅធ្វើការត្រួតពិនិត្យការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩ នៅឃុំយ៉ឹងថាញ់ ទីផ្សាររួមខេត្តយ្វៀងហាយ។
អនុវត្តការចង្អុលការរបស់គណៈចង្អុលការបង្ការអាសន្នរោគជំងឺកូវីដ-១៩ ខេត្ត ទីផ្សាររួមខេត្តយ្វៀងហាយ ឃុំយ៉ឹងថាញ់បានចេញផ្សាយបណ្តាសេចក្តីកំណត់ធ្វើសកម្មភាព បង្កើតបណ្តាក្រុមសុខាភិបាលសហគមន៍ និងបង្កើតប្រព័ន្ធព័ត៌មានជាបន្ទាន់ដើម្បីទទួលនិងវិនិច្ឆ័យបណ្តាបញ្ហាមានការទាក់ទិនដល់ការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រ។ អាស្រ័យដោយឃុំយ៉ឹងថាញ់មានភូមិសាស្ត្រស្មុគស្មាញ មានក្រុមហ៊ុន អាជីវកម្មប្រមូលផ្តុំច្រើន និងទាក់ទាញកម្លាំងពលករ ពលកម្មមកធ្វើការច្រើន។ សព្វថ្ងៃនេះ នៅលើភូមិសាស្ត្រឃុំមានប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកចេញចូលឃុំ ចេញចូលផ្សារយ៉ឹងថាញ់ ០៤ កន្លែង ធានាប្រចាំការ ២៤/២៤ ម៉ោង និងបានផ្គត់ផ្គង់គ្រប់មធ្យោបាយ ឧបករណ៍គាំពារ លទ្ធផលត្រួតពិនិត្យប្រជាជនចេញចូលបាន ៩.២៤៤ លើកនាក់ សំខាន់នោះគឺកម្មករ ពលករ និងពលកម្មមកធ្វើការ។ ឃុំយ៉ឹងថាញ់សព្វថ្ងៃនេះមាន ១១ ករណីកំពុងធ្វើចត្តាឡីស័កនៅនឹងផ្ទះ។ គិតមកដល់ពេលនេះ នៅលើភូមិសាស្ត្រមិនទាន់មានករណីវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសហគមន៍ឡើយ។
មានយោបល់ចង្អុលការ សមមិត្តឡឹមមិញដាំង បានវាយតម្លៃខ្ពស់ការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រ ពិសេសគឺ នេះគឺជាភូមិសាស្ត្រសំខាន់ ដែលមានក្រុមហ៊ុន គម្រោងការសំខាន់ៗដូចជា រោងចក្រ ឧណ្ហអគ្គិសនី វាយោអគ្គិសនី។ អនុលេខាបក្សខេត្ត សំណូមពរទីផ្សាររួមខេត្ត និងឃុំយ៉ឹងថាញ់គប្បីបន្តបង្កើនការជម្រុញមាំការផ្សព្វផ្សាយ ជ្រួតជ្រាប បញ្ជាការ និងចង្អុលការបណ្តាមូលដ្ឋានជ្រោងខ្ពស់ស្មារតី ប្តេជ្ញាចិត្តត្រួតពិនិត្យជំងឺ កសាងបណ្តា “កំពែងការពារ” ក្នុងការបង្ការអាសន្នរោគជំងឺកូវីដ-១៩។ ផ្សព្វផ្សាយបណ្តាវិធីសាស្ត្រវិនិច្ឆ័យយ៉ាងលឿនពេលដែលមានករណីកើតឡើង សំណូមពរប្រជាជនអនុវត្តម៉ឹងម៉ាត់តាមអនុសាសន៍ ៥K និងគម្លាតសង្គម ពិនិត្យហ្មត់ចត់ឡើងវិញបណ្តាករណីដែលមានកត្តារោគជំងឺ ផ្សព្វផ្សាយទុកឱ្យប្រជាជនរាយការណ៍សុខាភិបាលដោយខ្លួនឯង បង្កើនកម្រិតព្រមានខ្ពស់បំផុត។ ដាច់ខាតមិនទុកឱ្យមានការធ្វេសប្រហែស អត្តនោម័តិក្នុងការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩៕
តឹងតាយ-មិញទ្រី-រតនា