04/12/2020 09:54
ជូនបណ្ណសរសើរគ្រួសារប្រិតសំចៃអគ្គិសនី។
នេះជាអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាត់តាំងសន្និបាតនេះ។ តាមផែន ការអគ្គិសនីស្រុក ទីផ្សាររួមខេត្ត ទីក្រុងទាំង ០៩ នឹង ចាត់តាំងសន្និត សម្រេចមុនថ្ងៃទី ១១ ធ្នូឆ្នាំ ២០២០។
អំពីការបូកសរុប “កម្មវិធីគ្រួសារប្រិតសំចៃអគ្គិសនី” ឆ្នាំ ២០២០ អគ្គិសនីកូវង៉ាងបានផ្សព្វផ្សាយបំផុស ចលនា ដល់គ្រួសារ ៥.៦១២ គ្រួនៅលើភូមិសាស្រ្ដឃុំ ម៉ីហ្វា វិញគីម ហ៊ីបម៉ីតីឲ្យចុះឈ្មោះចូលរួម។ លទ្ធផល មាន ២.៤៤០ គ្រួសារប្រើប្រាស់អគ្គិសនីថយចុះ ១៥ គ្រួសារប្រើអគ្គិសនីស្មើបើប្រៀបជាមួយពេលជាមួយ គ្នានៃឆ្នាំ ២០១៩។ អំពីបរិមាណផលអគ្គិសនីប្រិតសំចៃក្នុង ១០ ខែឆ្នាំ ២០២០ ស្រុកកូវង៉ាងប្រិតសំចៃ បាន ២.៨៧៦.៧០១ គីឡូវ៉ាត សម្រេច ១០៧,៤៤% ផែនការប្រគល់ឲ្យ។ ឆ្លងតាមរយៈកម្មវិធីនេះ អគ្គិសនី កូវង៉ាង អំពាវនាវដល់អតិថិជនឲ្យបន្តប្រិតសំចៃអគ្គិសនីក្នុងការប្រជុំជីវភាព ផលិតធ្វើអាជីវកម្ម ប្រើប្រាស់ អគ្គិសនី “សុវត្ថិភាព ប្រិតសំចៃនិងមានប្រសិទ្ធភាព” ក្នុងបណ្ដាឆ្នាំខាងមុខទៀត។ កម្មវិធីគ្រួសារ “គ្រួសារប្រិត សំចៃអគ្គិសនី” មានអត្ថន័យជាក់ស្ដែង ជួយឲ្យប្រជាជនដឹងអំពីរបៀបប្រើប្រាស់អគ្គិសនីសុវត្ថិភាពប្រិតសំ ចៃនិងមានប្រសិទ្ធភាព រួមចំណែកជំរុញមាំចលនាអនុ វត្តការប្រិតសំចៃអគ្គិសនីក្នុងសហគមន៍។
អំពីការទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ អគ្គិសនីកូវង៉ាង គ្រប់គ្រងអតិថិជនប្រើអគ្គិសនីជាង ២៣.៤០០ នាក់។ អនុវត្តសេចក្ដីសម្រេចចិត្តលេខ ០២/NQ-CP ចុះថ្ងៃទី ០១ មករាឆ្នាំ ២០១៩ របស់ រដ្ឋាភិបាលនិងកិច្ចចង្អុលការរបស់គណៈកម្មាធិការ ប្រជាជនខេត្តត្រាវិញ អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង ក្រុមហ៊ុនអគ្គិសនីត្រាវិញ ស្ដីពីជំរុញមាំការងារ សន្សឹមៗ ផ្អាកការប្រមូលប្រាក់អគ្គិសនីនៅតាមផ្ទះ អតិថិជនប្រើអគ្គិសនីនោះ អគ្គិសនីកូវង៉ាង បានសកម្ម ផ្សព្វផ្សាយការប្រមូលប្រាក់អគ្គិសនីដោយមិនប្រើប្រាក់ មុខដល់អតិថិជនលើភូមិសាស្រ្ដគ្រប់គ្រង។ គិតដល់បំ ណាច់ខែតុលាឆ្នាំ ២០២០ ការទូទាត់ប្រាក់អគ្គិសនីដោយ មិនប្រើប្រាក់មុខតាមវិក្កយប័ត្របានអនុវត្ត ១៥.៩៩៦/ ២៦.៤៦៨ វិក្កយប័ត្រ សម្រេច ៦០,៤៤% សម្រេច ខ្ពស់ជាង ៩,៤៤% បើប្រៀបជាមួយនឹងផែនការដែល ក្រុមហ៊ុនប្រគល់ឲ្យឆ្នាំ ២០២០ (៥១%) ទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខតាមប្រភពចំណូលអនុ វត្តសម្រេច ៨២,២៧% សម្រេចទាបជាង ៧,៧៣% នៃផែនការក្រុមហ៊ុនប្រគល់ឲ្យក្នុងឆ្នាំ ២០២០ (៩០%) និងខិតខំដល់ចុងឆ្នាំសម្រេចតាមផែនការប្រគល់ឲ្យ។ អំពីការងារផ្អាកការប្រមូលប្រាក់អគ្គិសនីនៅតាមផ្ទះអតិថិជន ដល់អស់ខែតុលាឆ្នាំ ២០២០ អគ្គិសនីកូវង៉ាងអនុវត្តនៅលើភូមិសាស្រ្ដ ០៩/១៥ ឃុំ ទីប្រជុំជន៖ នៅតំបន់ទីផ្សារអនុវត្តសម្រេច ១០០% តំបន់ជនបទសម្រេច ៥៤,៥០% បណ្ដាតំបន់ក្រៅពីនោះនឹងអនុ វត្តសម្រេចតាមផែនការ របស់អគ្គិសនីកូវង៉ាងដល់ខែ ធ្នូឆ្នាំ ២០២០៕
ហ្វីហ្វាង-ថាច់ហ្វាង