27/10/2020 08:39
នៅតំបន់វាលទំនាបទន្លេគឺវឡុង ខេត្តត្រាវិញ សុកត្រាំងនិងហូវយ៉ាងជាកន្លែងមានជនរួមជាតិខែ្មររស់នៅច្រើនកុះករ។ ក្រោយរដូវទឹកលិច អាកាសធាតុ ដីធ្លីគោកគាំងរាំងស្ងួត ជារៀងរាល់ឆ្នាំ នៅរាត្រីថ្ងៃទី ១៤ និង ១៥ កើត ខែកត្តិក ពិធីបុណ្យអកអំបុកបានចាត់តាំងយ៉ាងឧឡារឹកនៅតាមវត្តអារាម ភូមិ ស្រុករបស់ជនជាតិខ្មែរ សំដៅរំលឹកនិងតបគុណដល់ព្រះច័ន្ទបានអំណោយផលដំណាំ ជលផលញុាំងឲ្យគ្រួសារមានភាពកក់ក្ដៅ សុភមង្គល។
ពិធីអកអំបុក។ រូបថតៈ រតនា
*ពិធីថ្វាយព្រះចន័្ទ សំពះព្រះខែ
ពិធីបុណ្យអកអំបុកបានចាត់តាំងយ៉ាងអធិក អធមក្នុងបណ្ដាបរិវេណវត្ត នៅទីធ្លាមុខផ្ទះឬក៏នៅកន្លែងទូលំទូលាយ អាចសម្លឹងឃើញច្បាស់ ដួងព្រះច័ន្ទភ្លឺស្រឡះ។ ដង្វាយថ្វាយព្រះខែរួម មានកសិផល៖ អំបុក ដំឡូងជ្វា ត្រាវ ដំឡូងមី អំពៅ ចេក ដូង ក្រូច។ល។ រួមជាមួយបណ្ដាប្រភេទស្ករគ្រាប់អាស្រ័យកសិករផលិត។ អំបុក ជាផលិតផលប្រពៃណីពិសេសមិនអាចខ្វះបាន ក្នុងពិធីបុណ្យនេះបានផលិតពីស្រូវដំណើបរដូវ ដំបូង។ ដង្វាយទាំងអស់បានរៀបលើតុឬដាក់ក្នុងល្វែងប្រក់ធ្វើដោយឫស្សី មានតុបតែងភ្ញីផ្កា ចម្រុះពណ៌យ៉ាងគាប់ភ្នែក។
ដង្ហែប្រទីប។ រូបថតៈ រតនា
នៅកន្លែងប្រារព្ធពិធីថ្វាយព្រះចន័្ទសំពះព្រះខែ គេអង្គុយយ៉ាងស្មឹងស្មាត់ហើយលើកដៃប្រណម្យឆ្ពោះទៅកាន់ព្រះច័ន្ទ។ពេល ព្រះច័ន្ទរះឡើង ខ្ពស់ស្រឡះ ជះកាំរស្មីភ្លឺចិញ្ចាចចិញ្ចែង គេអុជ ធូប ទៀន សម្រិតទឹកតែរួចនិមន្ដព្រះចៅអធិការ ឬព្រឹទ្ធាចារ្យជំនួសមុខឲ្យជនរួមជាតិ សំដែងនូវការដឹងគុណចំពោះព្រះច័ន្ទហើយសុំឲ្យព្រះច័ន្ទទទួលនូវដង្វាយដែលអាស្រ័យដោយជនរួមជាតិ ថ្វាយរួចបួងសួងឲ្យមានភ្លៀងខ្យល់ស្មើ ដើម្បី ផលដំណាំអំណោយផល។
ក្រោយពេលថ្វាយព្រះចន័្ទសំពះព្រះខែរួចព្រះចៅអធិការ ឬព្រឹទ្ធាចារ្យហៅកុមារាកុមារីមក អង្គុយជិតរួចយកអំបុកនិងផ្លែឈើ មើមឈើមួយមុខបន្តិចអកចូលមាត់កុមារទាំងនោះ ហើយដៃ ម្ខាងគក់ខ្នងស្រាលៗបណ្ដើរ សួរបណ្ដើរថា តើ ចៅៗ ប្រាថ្នាចង់បានអ្វី? កុមារទាំងនោះឆ្លើយ ព្រមៗគ្នាថាចង់បានសេចក្ដីសុខនេះ ជាក្ដីជំនឿ របស់មនុស្សធំទៅលើលទ្ធផលនៃផលដំណាំ ឆ្នាំក្រោយ។ អាស្រ័យហេតុនោះ ពិធីថ្វាយព្រះចន័្ទ សំពះព្រះខែ ឬក៏ហៅថាពិធីបុណ្យអកអំបុក។ បន្ទាប់ពីពិធីថ្វាយព្រះខែរួចគេនាំគ្នាច្រៀងរាំលេង ល្បែងប្រជាប្រិយរហូតដល់ពេលអាធ្រាត្រ។
បណ្តែតប្រទីប។ រូបថតៈ តៀងផុង
នៅរាត្រីសំខាន់របស់ពិធីបុណ្យអកអំបុក (ពេញបូរណ៍មីខែកត្តិក) ក្នុងបរិយាកាសឧឡារឹក គគ្រឹកគគ្រេង ស្នូរភ្លេងពិណពាទ្យលឺរំពងឡើង យុវនារីរាំចង្វាក់ប្រពៃណីគួរជាទីគយគន់។ នៅ កន្លែងជាច្រើនវរោកាសនេះ គេចាត់តាំងបង្ហោះ គោម បណ្ដែតប្រទីបដាក់លើក្បូនធ្វើអំពីដើមចេករសាត់អណ្ដែតតាមដងព្រែកប្រឡាយដើម្បី រំលឹកឡើងវិញនូវគុណព្រះពុទ្ធក្រោយពេលយាងចូលព្រះបរិនិព្វាន។
*ពិធីប្រណាំងទូក-ង
ប្រណាំងទូក-ងជាវិញ្ញាសាកីឡាមួយដ៏វិសេស របស់ជនជាតិខ្មែរនៅតំបន់វាលទំនាបទន្លេគឺវ ឡុង។ នេះជាការប្រជុំជីវភាពវប្បធម៌ កម្សាន្ត សប្បាយមិនអាចខ្វះបាន ក្នុងពិធីបុណ្យអកអំ បុក។ ទូក-ងជាប្រភេទទូកធ្វើអំពីដើមគគីរធំទាំង មូល មានរាងវែង គ្មានដំបូល ក្បាលទាប រំសាយ និងក្បាលទូកមានទ្រង់ទ្រាយងស្រួចអាចផ្ទុក អ្នកចែវពី ៤០-៥០ នាក់។ ក្បាលទូកឆ្លាក់ជារូប សត្វនាគ ម្ករ រាជសីហ៍ ស្ដេចអសិរពឹស ឥន្រ្ទី ។ល។ ទូក-ងតែងបានលាបថ្នាំចម្រុះពណ៌ដោយ ក្បូរក្បាច់រចនាជាច្រើន។ ពិធីប្រណាំងទូក-ង បានចាត់តាំងនៅព្រែកឡុងបិញ ទីក្រុងត្រាវិញ ខេត្តត្រា វិញជាកន្លែងជ្រៅទូលាយ ទាំងពីរសងខាងស្រឡះដើម្បីប្រជាជននិងភ្ញៀវចូលរួមទស្ស នា។
ប្រណាំងទូក-ង ។ រូបថតៈ ថាច់ហ្វាង
ពេលប្រណាំង លើទូកនីមួយៗមានកីឡាករ ពី ៤០-៥០ នាក់អង្គុយជាជួរពីរសងខាងក្នុងឥរិ យាបថចែវ អ្នកបញ្ជា ទូក-ងអង្គុយលើក្បាលទូក មានម្នាក់ទៀតឈរត្រង់កណ្ដាលទូកវាយគង។ លើរំសាយទូកមានម្នាក់ទៀតកាន់រំសាយពូកែ សម្បូរទៅដោយបទពិសោធន៍។ ប្រណាំងទូក-ង ជាវិញ្ញាសាត្រូវការសហការសាមគ្គីខ្ពស់។ អ្នក បញ្ជាត្រូវស្ទាត់ជំនាញ មានបទពិសោធន៍ក្នុងការ បញ្ជាក្រុមទាំងមូលដើម្បីទទួលបានលទ្ធផល ខ្ពស់ ជាពិសេសនៅពេលជិតដល់ គោលដៅ។
ពិធីបុណ្យអកអំបុកជាលក្ខណៈវប្បធម៌ពិសេស និងប្រណីតរបស់ជនរួមជាតិខ្មែរនៅខេត្តត្រា វិញនិយាយដោយឡែក នៅតំបន់វាលទំនាប ទន្លេគឺវឡុងនិយាយរួម ទាក់ទាញមុខសញ្ញាជា ច្រើនចូលរួម។
*អំបុកចុងមីស
ជនរួមជាតិខ្មែរមានភោជ្ជនាហារច្រើនមុខ ក្នុងនោះមានអំបុក។ ភូមិរបរអំបុកចុងស ឃុំ ញីត្រឿង ស្រុកកូវង៉ាងក្នុង បណ្ដាឆ្នាំជិតៗនេះល្បីឈ្មោះរន្ទឺ។ មិនត្រឹមតែផ្គត់ផ្គង់តម្រូវការក្នុងខេត្តហើយនៅទាំងលក់ចេញទៅបណ្ដាខេត្ត ក្រុង ភាគខាងលិច ទីក្រុងហូជីមិញនិងបណ្ដាខេត្តភាគ ខាងកើតណាមបូ និងប្រទេសកម្ពុជា។
របរផលិតអំបុក ។ រូបថតៈ រតនា
កាលពីមុន ដល់ខែកត្តិកទើបមានអំបុកបរិ ភោគ ព្រោះនេះជាដង្វាយមិនអាចខ្វះបានក្នុងពិធីបុណ្យអកអំបុក។ ដើម្បីមានអំបុកឆ្ងាញ់ ពិសា មាមីងត្រូវជ្រើសយកស្រូវដំណើបជិតទុំមក បុក។ ស្រូវដំណើបបានយកទៅត្រាំទឹកប្រហែល ជាមួយពេល រួចស្រង់ឡើងទុកឲ្យស្ងួតទឹក។ ការ ត្រាំស្រូវដំណើបក៏ត្រូវគិតគូរឲ្យបានម៉ត់ចត់ ព្រោះ ថាបើត្រាំយូរពេកអំបុកនឹងជ្រាយ។ ផ្ទុយទៅ វិញ ប្រសិនបើឆាប់ស្រង់ពេកអំបុករឹងស្ងួត។ ដូច្នោះហើយការងារនេះទាម ទារអ្នកបុក អំបុកយល់អំពីពូជស្រូវដំណើបដើម្បីកំណត់ពេលសមស្រប។
ឧបករណ៍សម្រាប់លីងស្រូវដំណើបគឺឆ្នាំងដី។ ការងារនេះ បានប្រគល់ឲ្យស្រ្ដីម្នាក់មានបទ ពិសោធន៍និងប៉ិនប្រសប់ខាងការងារនេះ។ ការលីងដំណើបហត់បង្គួរហើយបង់កម្លាំងព្រោះលីងម្ដងបានតែមួយចាន ដើម្បីងាយកូរឲ្យឆ្អិន ស្មើ។ បន្ទាប់ពីនោះ គឺបុកអំបុកធម្មតាត្រូវការ ពីរនាក់ ម្នាក់កាន់កញ្រ្ជែង ម្នាក់ទៀតកាន់អង្រែ បុកអំបុក។ ប្រសប់រែងទើបគ្រាប់អំបុកល្អប្រ សិនបើរែងធ្ងន់ដៃពេកអំបុកនឹងម៉ត់ឃើញមិនស្អាត។ នេះជាដំណាក់កាលត្រូវចំណាយកម្លាំង ច្រើនរបស់អ្នក ផលិតអំបុក។ អំបុកក្រោយពេល បុករួចនៅលាយជាមួយអង្កាំ កន្ទក់ ម៉្លោះហើយគប្បីរើសរែងឲ្យជ្រះស្អាត។
បច្ចុប្បន្ននេះ អ្នកផលិតអំបុកមិនហត់ដូចពី មុនទៀតព្រោះមានការឧបត្ថម្ភពីគ្រឿងម៉ាស៊ីន។ ជាងនោះទៅទៀត អាស្រ័យតម្រូវការបើកទូលាយ ទីផ្សារ អំបុកបានផលិតខួបឆ្នាំ។ អំបុកមុនពេល បរិភោគបានលាយជាមួយស្ករនិងដូង។ ដូង បានជ្រើសផ្លែដែលស្ទើរទុំ កោសឲ្យម៉ត់រួចច្រ បល់ចូលអំបុកនិងស្ករឲ្យស្មើ។ ប្រសិនបើចង់ ហូបភ្លាម គេស្រូបទឹកដូងចូលបន្តិចរួចច្របល់ឲ្យស្មើដើម្បីធ្វើឲ្យអំបុកឆាប់ទន់។ បើមិនដូច្នោះ ទេ លាយជាមួយតែដូងនិងស្ករប៉ុណ្ណោះ។ ស្ករនឹងរលាយជ្រាបចូលអំបុកបន្តិចម្ដងៗ។ របៀបបរិភោគដូច្នេះអាចរក្សាទុកអំបុកបានយូរក្នុងទូត្រជាក់សម្រាប់ហូប ។
ក្នុងរាត្រីថ្វាយព្រះខែពិធីបុណ្យអកអំបុក អំបុកមួយក្ដាប់ៗនឹងបានជីដូនជីតាអកចូលមាត់កូនចៅរួចសុំសេចក្ដីសុខកើតមានដល់កូនចៅ។ ក្រៅពីនោះ មាមីងខ្មែរនៅខេត្តត្រាវិញនៅទាំង ច្នៃអំបុកធ្វើជានំច្រើនប្រភេទ ដើម្បីបង្ហាញឲ្យ ឃើញនូវការលា យប្រសព្វវប្បធម៌ភោជ្ជនាហារ ជាមួយគ្នានោះគឺនំអន្សមអំបុក។ វត្ដុធាតុដើម គឺអំបុកស្នូលនំគឺសណ្ដែកបាយស្ងរស្ករនិងម្សៅ ក្រអូប។
ពេលវេចនំអន្សមអំបុក គេវេចដោយស្លឹកចេក ណាមហ្វា។ គេក្រាលស្លឹកចេករួចដាក់អំបុក និង ស្នូលនំចូលរួចដូចនំអន្សមធម្មតា ប៉ុន្ដែតូច ជាងបន្តិច។ ដើម្បីនំអន្សមអំបុកមិនស្អិតជាប់ស្លឹកចេកនៅពេលស្ងោរ គេជ្រលក់នំចូលខ្ទិះដូ ង ម្ដងទៀតទើបវេច។ គណៈនោះ ពេលស្ងោរឆ្អិននំមិនជាប់ស្លឹកចេកផងហើយម្លន់ផង។ ពេល វេចរួចស្រេច រៀបនំចូល ក្នុងឆ្នាំងចំហ៊ុយប្រហែល ជាកន្លះម៉ោង។ ពេលស្ងោរនំឆ្អិនគេចងនំជា កញ្ចុំដើម្បីងាយស្រួលជូនជាអំណោយឬក៏យក ទៅលក់៕
មុនីរ័ត្ន-ថាច់ហ្វាង