18/03/2025 09:55
មីងយ៉ាន់ធីស្វឹងពឿង (កណ្តាល) រីករាយ និងស្ម័គ្រចិត្តបរិច្ចាគដីពេលដែលរដ្ឋអំណាចភូមិចុងផ្នោរលេខ១ មកចលនា។
យោងតាមគម្រោងការជួសជុល បង្កើនកម្រិតផ្លូវស្រុកលេខ ៥០ ឃុំហ្វាតឹង ស្ថិតក្នុងចំណុះ ០៣ ភូមិរួមមាន៖ ភូមិចុងផ្នោរលេខ ១ ចុងផ្នោរលេខ ២ និងភូមិចុងផ្នោរលេខ ៣ ជាតំបន់ដែលមានគ្រួសារជនជាតិខ្មែរជាង ២៣០ គ្រួសាររស់នៅសង ខាងផ្លូវ ហើយភាគច្រើនជាពុទ្ធបរិស័ទវត្តពោធិសិរី។ អាស្រ័យហេតុនោះ រដ្ឋអំណាចឃុំ និងភូមិបានសហការជាមួយព្រះចៅអធិការ គណៈអារាមាភិបាលវត្តផ្សព្វផ្សាយជូនពុទ្ធបរិស័ទអំពីគោលដៅតម្រូវការ និងផលប្រយោជន៍នៃការពង្រីកផ្លូវ។
មីងស៊ើងធីណា នៅភូមិចុងផ្នោរលេខ ៣ បាន បរិច្ចាគផ្ទៃដីជាង ១៤០ ម៉ែត្រក្រឡាបានឲ្យដឹង ដោយរីករាយថា៖ ខ្ញុំតែងទៅវត្ត រួចបានព្រះចៅ អធិការ ក៏ដូចជារដ្ឋអំណាចឃុំ និងភូមិផ្សព្វផ្សាយ អំពីការពង្រីកផ្លូវ បញ្ជាក់អំពីតម្រូវការគមនាគមន៍ ក្នុងពេលអនាគត។ ព្រះចៅអធិការមានថេរដីថា៖ មានផ្លូវល្អជាងមុនជំនួយឲ្យប្រជាជនងាយស្រួល ក្នុងការធ្វើដំណើរកាត់បន្ថយបញ្ហាស្ទះចរាចរណ៍ និងលើកស្ទួយវិស័យពាណិជ្ជកម្ម។ ផ្តើមពីនោះ ជំនួយឲ្យខ្ញុំបង្កើនការយល់ដឹងអំពីទិសដៅនៃការពង្រីកផ្លូវគមនាគមន៍ទៅអនាគត។ ដូច្នេះហើយ គ្រួសារខ្ញុំគ្មានអ្វីគួរឲ្យគិតឡើយគឺស្ម័គ្រចិត្តបរិច្ចាគ ដីនោះតែម្តង។
ចំពោះមីងយ៉ាន់ធីស្វឹងពឿង (ជនជាតិខ្មែរ) នៅភូមិចុងផ្នោរលេខ ១ ជាអ្នកបរិច្ចាគផ្ទៃដីជាង ២៥០ ម៉ែត្រក្រឡា ដើម្បីពង្រីកផ្លូវនោះ មានប្រសាសន៍ ថា៖ “ដោយបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីប្រយោជន៍នៃការពង្រីក ផ្លូវជនបទ ក្នុងនោះរដ្ឋអំណាចបានបញ្ជាក់អំពីបញ្ហាសំខាន់ៗនៃការពង្រីកផ្លូវនាំមកនូវផលប្រយោជន៍ជាក់ស្តែង គឺងាយស្រួលក្នុងការដឹកជញ្ជូនមុខទំនិញ ក៏ដូចជាការទំនាក់ទំនងក្នុងសហគមន៍។ល។ ជាពិសេសនេះជាសំណង់រដ្ឋ និងប្រជាជនរួមគ្នា ធ្វើដូច្នោះហើយគ្រួសារខ្ញុំក៏ស្ម័គ្រចិត្តបរិច្ចាគដី។
ការពង្រីកស្មារតីសាមគ្គីទូទាំងប្រជាជាតិ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតែងបានរដ្ឋអំណាច ឃុំហ្វាតឹងដឹកនាំចង្អុលការអនុវត្តល្អជាច្រើនឆ្នាំកន្លង។
អ្នកស្រី ង៉ូធីឡែត្រិន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ហ្វាតឹង មានប្រសាសន៍ថា៖ប្រជាជនស្ម័គ្រចិត្តបរិច្ចាគដីដើម្បីពង្រីកផ្លូវជាលទ្ធផល ល្អគួរឲ្យកត់សម្គាល់ នោះគឺផ្តើមពីស្មារតីសាមគ្គី ទូទាំងប្រជាជាតិ ។ មានកត្តាជាច្រើនដែលជំរុញ ឲ្យមានការឯកភាពដូច្នោះ។ ក្នុងនោះមានរដ្ឋអំណាចឃុំ ភូមិ សហការបានល្អជាមួយព្រះចៅអធិការ និងគណៈអារាមាភិបាលវត្តក្នុងការផ្សព្វផ្សាយ។ ផ្តើមពីនោះ ប្រជាជនបង្កើនការយល់ដឹងអំពីប្រយោជន៍ជាក់ស្តែងនៃការពង្រីកផ្លូវ។ ការឯកភាពបរិច្ចាគដីពង្រីកផ្លូវ ជាសក្ខីភាពបញ្ជាក់ឲ្យឃើញ ពីកម្លាំងធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិ ដែលឃុំបាន និងកំពុងយកចិត្តទុកដាក់ដឹកនាំចង្អុលការបណ្តាភូមិអនុវត្តបានល្អជាច្រើនឆ្នាំកន្លង។
គម្រោងការជួសជុល និងបង្កើនកម្រិតផ្លូវស្រុក លេខ ៥០ សរុបទុនវិនិយោគជាង ២៤,៨ ពាន់លានដុង ពីប្រភពថវិកាខេត្ត។ តាមការគ្រោងទុកផ្លូវនេះនឹងបានកសាងក្នុងឆ្នាំ ២០២៥។ បច្ចុប្បន្ន គ្រួសារប្រជាជន ១00% ដែលនៅសងខាងផ្លូវចូលរួមជ្រោមជ្រែង និងយល់ព្រមបរិច្ចាគដីដើម្បី ឃុំប្រគល់ទីធ្លាបើកការដ្ឋានសំណង់នេះ៕ អត្ថបទ-រូបថត៖ សុជា
ឃុំហ៊ុងហ្វា ស្រុកទីវកឹង ជាឃុំមួយក្នុងបណ្ដាឃុំមានចម្ការដូងច្រើនបាន មាមីងកសិករដាំតាមបែបសរីរាង្គ (ធម្មជាតិ) ទទួលបានប្រាក់ ចំណូលខ្ពស់។ បច្ចុប្បន្ននេះ ភាគច្រើនផ្ទៃដីផលិតស្រូវនៅលើភូមិ សាស្រ្តឃុំបានបង្វែរមក ដាំដូងចំនួន ៩៩៧,៥ ហិកតា។ ក្នុងនោះ មាន ៤៤០,៤ ហិកតាបានដាំតាម ទិសដៅសរីរាង្គ។