17/11/2020 07:59
បង្រៀនអក្សរខ្មែរនៅក្នុងវត្ត។ រូបថតៈ ថាច់ហ្វាង
កាលពីថ្ងៃទី ០៩ វិច្ឆិកាឆ្នាំ ២០២០ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ-គឹមង៉ុកថាយ បានចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១៣/២០២០/NQ-HĐND ស្តីពី “ការកំណត់គោលនយោបាយឧបត្ថម្ភដល់អ្នកបង្រៀនបំពេញវិជ្ជាវប្បធម៍ភាសាខ្មែរ នៅតាមបណ្តាវត្ត ព្រះពុទ្ធសាសនានៅលើភូមិសាស្រ្តខេត្តត្រាវិញ។”
តាមនោះ សេចក្តីសម្រេចចិត្តបានកំណត់មុខសញ្ញាបង្រៀន (ចំពោះព្រះសង្ឈ និងគ្រូអាចារ្យ) បំពេញវិជ្ជាវប្បធម៍ភាសាខ្មែរនៅតាមបណ្តាវត្តព្រះពុទ្ធសាសនានៅលើភូមិសាស្រ្តខេត្តត្រាវិញ ក្នុងរដូវវិស្សមកាលជាប្រចាំឆ្នាំ។ កម្រិតកំណត់ឧបត្ថមក្នុងការបង្រៀនមួយម៉ោងគឺ ៣៥.០០០ ដុងក្នុងមនុស្សម្នាក់។ របៀបឧបត្ថម្ភតែមួយលើក ក្រោយពេលបញ្ចប់វគ្គសិក្សា (ក្នុងមួយថ្នាក់បង្រៀនបានអនុវត្ត ១៣៥ ម៉ោងរៀនក្នុងរយៈពេលរដូវវិស្សមកាល ២ ខែ)។ សេចក្តីសម្រេចចិត្តសុពលភាពអនុវត្តចាប់ពីថ្ងៃទី ១៩ វិថ្ឆិកា ឆ្នាំ ២០២០៕ សុខា