15/07/2021 15:21
ស្ថិតក្នុងស្ថានភាពរីករាលដាលស្មុគស្មាញនៃជំងឺកូវីដ–១៩ អនុវត្តកិច្ចចង្អុលការរបស់រដ្ឋាភិបាល បណ្ដាក្រសួង ផ្នែកមជ្ឈិម និងអចិន្រ្តៃយ៍គណៈកម្មាធិការបក្សខេត្ត ដើម្បីបង្កើនបណ្ដាវិធានការចាំបាច់បង្ការទប់ស្កាត់ជំងឺកូវីដ–១៩ នៅលើភូមិសាស្រ្តខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរប្រធានបណ្ដាមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្ត ប្រធានគណៈកម្មាធិការប្រជាជនបណ្ដាស្រុក ទីផ្សាររួមខេត្ត ក្រុងប្រញាប់ផ្សព្វផ្សាយអនុ វត្តម៉ឹងម៉ាត់បណ្ដាខ្លឹមសារខាងក្រោម៖
១. ចាប់ពី ០០ ម៉ោងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ ទូទាំងប្រជាជនក្នុងខេត្តបន្តភ្ញាក់រលឹកប្រតិបត្តិម៉ឹងម៉ាត់បណ្ដា សេចក្ដីកំណត់ស្ដីពីការបង្ការទប់ស្កាត់ជំងឺកូវីដ–១៩ អនុវត្តល្អសេចក្ដីកំណត់ ៥K របស់ក្រសួងសុខាភិបាល រក្សា គម្លាតពីគ្នាជិតបំផុត ២ ម៉ែត្រពេលជួបប្រាស្រ័យទំនាក់ទំនង មិនប្រមូលផ្ដុំគ្នាលើសពី ០៥ នាក់ក្រៅបរិវេណទី ស្នាក់ការធ្វើការ សាលារៀន មន្ទីរពេទ្យ និងកន្លែងសាធារណៈ ម្ចាស់ការអនុវត្តបណ្ដាវិធានការការពារខ្លួន និងគ្រួ សារ និងចូលរួមទទួលខុសត្រូវចំពោះបណ្ដាសកម្មភាពបង្ការទប់ស្កាត់អាសន្នរោគរបស់ស្ថាប័នសមត្ថកិច្ច និងសហ គមន៍។ ប្រជាជនកាត់បន្ថយដល់កម្រិតទាបបំផុតការចេញទៅក្រៅ ចេញទៅក្រៅតែពេលដែលមានការចាំបាច់ពិត ប្រាកដ ដូចជាទៅទិញស្បៀង អាហារ ទៅពិនិត្យ ព្យាបាលជំងឺ ទៅពលកម្ម ផលិត (ឧស្សាហកម្ម កសិកម្ម សាង សង់ បណ្ដាសំណង់ គម្រោងការកំពុងដំណើរការស្ថាបនា។ល។) ទៅធ្វើការនៅរោងចក្រ មូលដ្ឋានផលិត មូលដ្ឋា នអាជីវកម្ម សេវាកម្ម មុខទំនិញចាំបាច់ដែលមិនត្រូវបិទទ្វារ ផ្អាកសកម្មភាព និងបណ្ដាករណីប្រញាប់ផ្សេង បណ្ដា ហាងកាហ្វេ មូលដ្ឋានហូបចុកលើភូមិសាស្រ្តខេត្តមិនត្រូវលក់នៅនឹងកន្លែង (លក់ឲ្យយកទៅផ្ទះ) អ្នកលក់ អ្នកទិញ ត្រូវពាក់របាំងមុខ។
២. ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរ៖
ប្រជាជនទាំងអស់ដែលនៅក្រៅខេត្តវិលត្រឡប់មកកាន់មូលដ្ឋានចាប់តាំងពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ រហូត ដល់ពេលនេះត្រូវទៅកាន់ដំណាក់សុខាភិបាលបណ្ដាឃុំ សង្កាត់ ទីប្រជុំជនកន្លែងស្នាក់នៅដើម្បីរបាយការណ៍សុ ខាភិបាល និងអនុវត្តការធ្វើកោសល្យវិច័យជំងឺកូវីដ – ១៩ (ប្រសិនបើមិនទាន់អនុវត្ត) ដើម្បីអនុវត្តបណ្ដាវិធានការ បង្ការទប់ស្កាត់ជំងឺកូវីដ –១៩ ឲ្យបានសមស្រប។
ប្រជាជនពីបណ្ដាខេត្ត ក្រុងមកកាន់ខេត្តត្រាវិញត្រូវឆ្លងប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាលរបស់ខេត្ត រួមមាន៖ ប៉ុស្ដិ៍នៅកំ ពង់ចម្លងដាយង៉ាយ ទីប្រជុំជនកូវក្វាង ស្រុកទីវកឹង (ផ្លូវជាតិលេខ ៦០) ប៉ុស្ដិ៍នៅស្ពានម៉ីទឹក ទីប្រជុំជនកាងឡុង ស្រុកកាងឡុង (ផ្លូវជាតិលេខ ៥៣) ប៉ុស្ដិ៍នៅស្ពានត្រាមាឌ ឃុំថុងហ្វា ស្រុកកូវកែ (ផ្លូវជាតិលេខ ៥៤) និងបណ្ដា ប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាលនៅតាមបណ្ដាផ្លូវលំ ត្រូវមានលិខិតជម្រាបបញ្ជាក់លទ្ធផលធ្វើកោសល្យវិច័យជំ ងឺកូវីដ–១៩ អវិជ្ជមាន មានតម្លៃក្នុងរង្វង់ ០៣ ថ្ងៃ ការធ្វើកោសល្យវិច័យត្រូវបានអនុវត្តនៅបន្ទប់ធ្វើកោសល្យវិច័យ របស់ស្ថាប័នសុខាភិបាលមានសិទ្ធិអំណាច។ ចំពោះករណីមិនទាន់មានលទ្ធផលធ្វើកោសល្យវិច័យអវិជ្ជមានដូច បានពោលខាងលើនោះ (រាប់ទាំងប្រជាជនរស់នៅលើភូមិសាស្រ្តខេត្តត្រាវិញទៅក្រៅខេត្តរួចវិលត្រឡប់មកក្នុងថ្ងៃ ) គ្មានសិទ្ធិចូលមកកាន់ខេត្តត្រាវិញឡើយ។
បណ្ដាមន្ទីរ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនថ្នាក់ស្រុកដែលមានពាក់ព័ន្ធបង្កើនការត្រួតពិនិត្យនៅបណ្ដាប៉ុស្ដិ៍ ត្រួតពិនិត្យសុខាភិបាលលើភូមិសាស្រ្ត។ ចាត់តាំងអនុវត្តម៉ឹងម៉ាត់ការធ្វើកោសល្យវិច័យរហ័សជំងឺកូវីដ– ១៩ នៅ ប៉ុស្ដិ៍ស្ពានកោចៀងជូនប្រជាជនដែលដើរឆ្លងប៉ុស្ដិ៍ចូលមកខេត្តត្រាវិញ (ពេលមិនទាន់មានលិខិតបញ្ជាក់លទ្ធផល ធ្វើកោសល្យវិច័យជំងឺកូវីដ– ១៩ អវិជ្ជមានតាមកំណត់) ដើម្បីអនុវត្តបណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ–១៩ ទាន់ពេល។
ចំពោះបណ្ដាមុខសញ្ញាដែលបានកំណត់ F2 (ករណីដែលបានកំណត់នោះគឺអ្នកបានប៉ះពាល់ជិតករណីជំងឺកូវីដ– ១៩ កំណត់) បណ្ដាមុខសញ្ញា F2 កំពុងអនុវត្តចត្តាឡីស័កនៅក្នុងផ្ទះលើភូមិសាស្រ្តខេត្ត និងប្រជាជន ទាំងអស់ពីទីក្រុងហូជីមិញ បណ្ដាខេត្ត ក្រុងដែលមានករណីជំងឺកូវីដ–១៩ ក្នុងសហគមន៍មកកាន់ខេត្តត្រាវិញត្រូវ អនុវត្តចត្តាឡីស័កនៅក្នុងផ្ទះគម្រប់ ១៤ ថ្ងៃ (លើកលែងករណីត្រូវទៅធ្វើចត្តាឡីស័កប្រមូលផ្ដុំ ធ្វើចត្តាឡីស័កនៅ មូលដ្ឋានព្យាបាលជំងឺតាមកំណត់) បន្តតាមដានសុខភាពខ្លួនឯងក្នុងរយៈពេល ១៤ ថ្ងៃបន្តទៀត អនុវត្តការធ្វើកោ សល្យវិច័យ ០៣ លើកនៅថ្ងៃដំបូង ថ្ងៃទី ៧ និងថ្ងៃទី ១៣ ក្នុងរយៈពេលធ្វើចត្តាឡីស័កក្នុងផ្ទះ។ អ្នកដែលកំពុងអ នុវត្តការធ្វើចត្តាឡីស័កនៅក្នុងផ្ទះត្រូវប្រតិបត្តិម៉ឹងម៉ាត់ មិនត្រូវទៅប៉ះពាល់ជាមួយអ្នកដទៃក្នុងគ្រួសារ និងញាតិ សន្តាន។ ទន្ទឹមនឹងនោះអ្នកដែលនៅក្នុងគ្រួសារត្រូវប្រតិបត្តិការកំណត់ ៥K របស់ក្រសួងសុខាភិបាលពេលចេ ញទៅក្រៅ ពេលប៉ះពាល់ជាមួយអ្នកដែលត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះ និងអ្នកដទៃទៀត។
ដោយឡែកបណ្ដាករណីអ្នកពីក្រៅខេត្តមកខេត្តត្រាវិញដោយមានគោលដៅទំនាក់ទំនងកិច្ចការបរទេស កិច្ចការ រដ្ឋអនុវត្តតាមការណែនាំក្នុងសារលិខិតលេខ ៨៦/BCĐ ចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ របស់ប្រធានគ ណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ – ១៩ របស់ខេត្ត។
អ្នកជាប្រមុខអាជីវកម្ម ក្រុមហ៊ុន សហគ្រាស រោងចក្រ មូលដ្ឋានផលិត មូលដ្ឋានធ្វើអាជីវកម្មមុខទំនិញ សេវាទទួ លខុសត្រូវក្នុងការកសាងផែនការបង្ការទប់ស្កាត់ជំងឺកូវីដ– ១៩ នៅអង្គភាព អនុវត្តម៉ឹងម៉ាត់បណ្ដាវិធានការបង្ការ ទប់ស្កាត់ជំងឺ ធានាចម្ងាយសុវត្ថិភាពដល់ពលករ អនុវត្តម៉ឹងម៉ាត់ការពាក់របាំងមុខ រម្ងាប់មេរោគ ធានាសុខភាព សុ វត្ថិភាពអាសន្នរោគជំងឺជូនពលករ ប្រសិនបើជួបការលំបាក ម្ចាស់ការទំនាក់ទំនងជាមួយមន្ទីរសុខាភិបាលដើម្បី បានណែនាំទិញផលិតផលជីវសាស្រ្តធ្វើតេស្តរហ័ស និងចូលរួមហ្វឹកហាត់ការអនុវត្តយកគំរូធ្វើកោសល្យវិច័យរ ហ័សជូនកម្មករ អ្នកធ្វើការនៅក្នុងអាជីវកម្ម។ ម្ចាស់ការចាត់តាំងលៃលកពេលបាយ កន្លែងសម្រាក កន្លែងចត្តាឡី ស័កសម្រាប់កម្មករនៅកន្លែងធ្វើការពេលចាំបាច់។
៣. ផ្អាកទាំងស្រុងបណ្ដាពិធីបុណ្យសាសនា សកម្មភាពសាសនាដោយមានការប្រមូលផ្ដុំគ្នាពី ២០ នាក់ឡើងទៅ នៅបណ្ដាមូលដ្ឋានសាសនា ជំនឿ សក្ការបូជាផ្អាកទាំងស្រុងបណ្ដាសកម្មភាពវប្បធម៌កីឡា កម្សាន្តនៅបណ្ដាកន្លែ ងសាធារណៈ។ ចំពោះបុណ្យសព ពិធីជប់លៀង អាពាហ៍ពិពាហ៍។ល។ ផ្ដុំគ្នាមិនលើសពី ២០ នាក់ឡើងទៅ។
៤. វិនិច្ឆ័យម៉ឹងម៉ាត់តាមការកំណត់ចំពោះបណ្ដាករណីមិនរបាយការណ៍សុខាភិបាល របាយការណ៍សុខាភិបាល មិនពិតដើម្បីជំងឺរីករាលដាលក្នុងសហគមន៍។
៥. ប្រធានបណ្ដាស្ថាប័ន អង្គភាព មូលដ្ឋាននៅលើភូមិសាស្រ្តខេត្តលៃលកប្ដូរវេន ៥០% ឲ្យកម្មាភិបាល បុគ្គលិក និយោជិតធ្វើការនៅស្ថាប័ន ៥០% ធ្វើការនៅផ្ទះ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានធ្វើការនៅផ្ទះ លើកលែងករណីប្រ ចាំការប្រយុទ្ធ ប្រចាំការស្ថាប័ន ផ្គត់ផ្គង់មុខទំនិញសេវាចាំបាច់ វិនិច្ឆ័យឯកសារសម្ងាត់ និងបណ្ដាភារកិច្ចចាំបាច់ដ ទៃទៀតតាមសំណូមពរត្រូវទៅធ្វើការនៅស្ថាប័ន (ធានាដោះស្រាយការងារ ការពារស្ថាប័ន អង្គភាព)។ ដោយឡែកកងកម្លាំងប្រដាប់អាវុធ និងផ្នែកសុខាភិបាលធ្វើការតាមការរៀបចំរបស់អង្គភាព បង្កើនការចាត់តាំងប្រជុំបន្តផ្ទាល់លើបណ្តាញ ចាត់តាំងការប្រជុំដោយផ្ទាល់ត្រឹមតែពេលដែលចាំបាច់ និងចំនួនមិនលើសពី ២០ នាក់ក្នុងមួយបន្ទប់។ ចង្អុលការឱ្យកម្មាភិបាល និយោជិត បុគ្គលិក ពលករស្ថិតក្នុងសិទ្ធិនាទីគ្រប់គ្រងត្រូវអនុវត្តល្អបណ្តាការកំណត់ស្តីពីការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ វិនិច្ឆ័យម៉ឹងម៉ាត់ចំពោះកម្មាភិបាល និយោជិត បុគ្គលិក ពលករមិនអនុវត្តត្រូវតាមកិច្ចចង្អុលការរបស់ថ្នាក់លើ។ អ្នកជាប្រមុខ ប្រធានស្ថាប័ន អង្គភាពត្រូវទទួលបន្ទុកអំពីកម្មាភិបាល បុគ្គលិកជ្រាបអាសន្នរោគជំងឺអាស្រ័យមិនប្រតិបត្តិម៉ឹងម៉ាត់ការកំណត់ពីការបង្ការ ទប់ស្កាត់អាសន្នរោគនៅការិយាល័យរដ្ឋបាល។
៦. នគរបាលខេត្តធ្វើជាអធិបតី សហការជាមួយមន្ទីរសុខាភិបាល បណ្តាមន្ទីរ ផ្នែកខេត្តដែលពាក់ព័ន្ធ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងបង្កើនការត្រួតពិនិត្យ ក្តាប់ច្បាស់ស្ថានភាពអ្នកក្រៅខេត្តមកស្នាក់នៅលើភូមិសាស្រ្តខេត្ត គ្រប់គ្រង ពិនិត្យអង្កេតឱ្យបានហ្មត់ចត់អ្នកឆ្លងចូលមកក្នុងខេត្តដើម្បីអនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ ឱ្យសមស្រប។
៧. នាយកមន្ទីរសុខាភិបាលធ្វើជាអធិបតី សហការជាមួយមន្ទីរ ផ្នែកខេត្តដែលពាក់ព័ន្ធ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចាត់តាំងផ្សព្វផ្សាយអនុវត្តបណ្តាខ្លឹមសារ៖
ក) ចង្អុលការបណ្តាមូលដ្ឋានសុខាភិបាលអនុវត្តបណ្តានីតិវិធី និងគ្រប់គ្រងហ្មត់ចត់ ជៀសវាងការជ្រាបជំងឺខ្វែងគ្នា ពិនិត្យអង្កេតហ្មត់ចត់ សំណូមពរផ្តល់ដំណឹងសុខាភិបាលចាប់បង្ខំចំពោះអ្នកជំងឺ សាច់ញាតិ អ្នកថែទាំអ្នកជំងឺនៅតាមបណ្តាមូលដ្ឋានសុខាភិបាល។ មានការកំណត់ហ្មត់ចត់អំពីការទទួលអ្នកជំងឺ មិនបណ្តោយទុកឱ្យបុគ្គលម្នាក់ចម្លងជំងឺធ្វើឱ្យប៉ះពាល់ដល់សកម្មភាពរបស់មូលដ្ឋានសុខាភិបាល។ ណែនាំអនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ តាមបណ្តាតំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំតាមការកំណត់។
ខ) ចង្អុលការឱ្យដំណាក់សុខាភិបាលបណ្តាឃុំ សង្កាត់ ទីប្រជុំជនអនុវត្តការពិនិត្យកូវីដ‑១៩សម្រាប់ប្រជាជនពីក្រៅខេត្តមកមូលដ្ឋានតាមចំណុច a ខ្ទង់ទី ២ នៃសារាចរនេះ។
គ) ពិនិត្យផ្ទៀងផ្ទាត់ ការទិញបណ្តាសម្ភារៈថ្នាំ គីមីជាតិ ជីវភណ្ឌធ្វើការពិនិត្យ។ល។ធានាឆ្លើយតបឱ្យបានគ្រប់គ្រាន់ និងបម្រុងបម្រើការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ និងបណ្តាអាសន្នរោគដទៃទៀតពេលចាំបាច់។
៨. នាយកមន្ទីរគមនាគមន៍ដឹកជញ្ជូនធ្វើជាអធិបតី សហការជាមួយនគរបាលខេត្ត បណ្តាមន្ទីរ ផ្នែកខេត្តដែលពាក់ព័ន្ធ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងបញ្ឈប់សកម្មភាពដឹកជញ្ជូនភ្ញៀវសាធារណៈ ហាមដាច់ខាត់មិនឱ្យបណ្តាសាឡាង ទូកទន្លេជូនភ្ញៀវឆ្លងទៅបណ្តាខេត្ត(លើកលែងសាឡាងដាយង៉ាយ)។ បន្ថយដល់កម្រិតអតិបរមាការធ្វើដំណើរពីភូមិសាស្រ្ត តំបន់នេះទៅភូមិសាស្រ្ត តំបន់ដទៃ។ ពិនិត្យហ្មត់ចត់ការធ្វើដំណើរពីតំបន់មានជំងឺទៅបណ្តាមូលដ្ឋានដទៃ អាទិភាពករណីពិសេសពីព្រោះមូលហេតុកិច្ចការសាធារណៈ ករណីសង្រ្គោះបន្ទាន់ បញ្ជូនប្តូរមន្ទីពេទ្យ បណ្តាករណីផ្គត់ផ្គង់ស្បៀង អាហារ សម្ភារៈតម្រូវការចាំបាច់ រថយន្តទទួលដឹកជញ្ជូនកម្មករ អ្នកជំនាញការនៃបណ្តាអាជីវកម្ម ជំនាញដឹកជញ្ជូនសម្ភារៈផលិត។
៩) នាយកមមន្ទីរឃោសនាការ និងព័ត៌មានធ្វើជាអធិបតី សហការជាមួយមន្ទីរសុខាភិបាល កាសែតត្រាវិញ ស្ថានីយវិទ្យុ និងទូរទស្សន៍ត្រាវិញ នគរបាលខេត្ត ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត បណ្តាមន្ទីរ ផ្នែកខេត្តដែលពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង៖
ក) បន្តជំរុញមាំការឃោសនា ផ្សព្វផ្សាយអំពីការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ ឃោសនា ព្រមានឱ្យប្រជាជនប្រើប្រាស់សេវាកម្មផ្ទាល់លើបណ្តាញ។ល។
ខ) បង្កើនការត្រួតពិនិត្យ គ្រប់គ្រង និងវិនិច្ឆ័យម៉ឹងម៉ាត់តាមការកំណត់របស់ច្បាប់បណ្តាករណីព័ត៌មានប្រាសចាកការពិតអំពីស្ថានភាពអាសន្នរោគជំងឺកូវីដ‑១៩ ឬក៏ព័ត៌មានរបស់បណ្តាអ្នកជំងឺកូវីដ‑១៩(F0) បណ្តាករណីទំនាក់ទំនងផ្ទាល់ ទំានាក់ទំនងជិត (F1, F2) ។ល។ ឡើងបណ្តាញសង្គម។
១០. នាយកមន្ទីរឧស្សាហពាណិជ្ជកម្ម សហការជាមួយបណ្តាស្ថាប័នមានសមត្ថកិច្ច និងនាយកដ្ឋានគ្រប់គ្រងទីផ្សារត្រាវិញ បង្កើនការងារពិនិត្យអង្កេត លំនឹងទីផ្សារ ធានាផ្គត់ផ្គង់មុខទំនិញ ស្បៀងអាហារចាំបាច់ សម្ភារៈចាំបាច់សម្រាប់ប្រជាជន វិនិច្ឆ័យម៉ឹងម៉ាតបណ្តាអំពើក្រុងទំនិញ នាំអាទិ៍រក្សាទុក បង្កើនតម្លៃ។
១១. នាយកមន្ទីរពលកម្ម‑យុទ្ធជនពិការ និងសង្គមកិច្ច ប្រធានគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចត្រាវិញ ប្រធានសម្ព័ន្ធពលករខេត្ត៖
ក) មានបន្ទុកណែនាំបណ្តាអាជីវកម្ម ក្រុមហ៊ុន សហគ្រាស រោងចក្រ មូលដ្ឋានផលិត អាជីវកម្មសាងសង់កសាងបន្ទាន់ផែនការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ និងវិធានការរៀបចំ លកលៃសម្រាប់ពលករហូបចុក សម្រាកផលិតនៅនឹងអង្គភាពដើម្បីវិនិច្ឆ័យទាន់ពេលមានសភាពការណ៍ជ្រាបជំងឺនៅក្នុងអង្គភាព។
ខ) ប្រញាប់ផ្សព្វផ្សាយ ណែនាំអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP ចុះថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ របស់រដ្ឋាភិបាល សេចក្តីកំណត់លេខ ២៣/២០២១/QĐ-TTg ចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងផែនការលេខ ៥៩/KH-UBND ចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីអនុវត្តគោលនយោបាយមួយចំនួនឧបត្ថម្ភដល់ពលករ និងអ្នកប្រើប្រាស់ពលករជួបលំបាកអាស្រ័យមហាសន្នរោគជំងឺកូវីដ‑១៩ លើភូមិសាស្រ្តខេត្ត។
១២. នាយកមន្ទីរហិរញ្ញវត្ថុធ្វើជាអធិបតី សហការជាមួយមន្ទីរសុខាភិបាល បណ្តាមន្ទីរ ផ្នែកខេត្តដែលពាក់ព័ន្ធធ្វើសេនាធិការលៃលកថវិកា ធានាឆ្លើយតបបានទាន់ពេលការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ។
១៣. ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង៖
ក) ដឹកនាំអនុវត្តម៉ឹងម៉ាត់ ដាច់ខាត់យោបល់ចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្ត គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ ខេត្តស្តីពីការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩។
ខ) កសាងផែនការបើកទូលាយ បំពេញបន្ថែមឱ្យបានឆាប់រហ័សបណ្តាតំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំ ធានាឆ្លើយតបសំណូមពរធ្វចត្តាឡីស័កប្រមូលផ្តុំដើម្បីបម្រើការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺលើភូមិសាស្រ្តឱ្យបានទាន់ពេល។
ចង្អុលការប្តូរផ្តាច់ ពិនិត្យអង្កេតហ្មត់ចត់អ្នកចូលមកភូមិសាស្រ្ត មិនទុកឱ្យសល់ចន្លោះមុខសញ្ញា អនុវត្តម៉ឹងម់ាត់ការផ្តល់ដំណឹងសុខាភិបាល តេស្តរហ័សកូវីដ‑១៩ ដើម្បីសម្រេចអនុវត្តបន្ទាន់បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ សមស្រប។
គ) បង្កើនការគ្រប់គ្រង ពិនិត្យហ្មត់ចត់ចំពោះបណ្តាករណីធ្វើចត្តាឡីស័កប្រមូលផ្តុំ (F1) ធ្វើចត្តាឡីស័កនៅនឹងផ្ទះ(F2) មិនទុកឱ្យឆ្លងជំងឺខ្វែងគ្នាក្នុងតំបន់ធ្វើចត្តាឡីស័ក និងឆ្លងរាលដាលជំងឺក្នុងសហគមន៍ វិនិច្ឆ័យម៉ឹងម៉ាត់បណ្តាករណីមិនប្រតិបត្តិតាមការកំណត់ ទន្ទឹមនឹងនោះ ទទួលបន្ទុកនៅ ចំពោះមុខប្រធានគណៈកម្មាធិការប្រជាជនខេត្តបើសិនបណ្តោយទុកឱ្យកើតមានករណី F1, F2 ដោយមិនបានគ្រប់គ្រងទាន់ពេល។
១៤. ស្នើដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាអង្គការមហាជនសហការជាមួយបណ្តាមន្ទីរ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ក្រុមកូវីដ‑១៩ សហគមន៍ផ្សព្វផ្សាយទូលំទូលាយ ពិនិត្យអង្កេត និងវិនិច្ឆ័យម៉ឹងម៉ាត់តាមសិទ្ធិនាទីបណ្តាករណីបំពាន។
១៥. បណ្តាផ្នែកគ្រប់លំដាប់ថ្នាក់លើភូមិសាស្រ្តខេត្តចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ ធានាសុខមាលភាពសង្គម គិតគូរជីវភាពសម្ភារៈ ស្មារតីជូនប្រជាជន បំផុតគឺបណ្តាតំបន់ធ្វើចត្តាឡីស័ក បង្ខាន។
សារាចរនេះបានផ្សព្វផ្សាយលើបណ្តាមធ្យោបាយព័ត៌មានមហាជន និងបានអានលើស្ថានីយវិទ្យុ និងទូរទស្សន៍ត្រាវិញ ដំណាក់ផ្សាយសំឡេង ឧគ្ឃោសនសព្ទមណ្ឌលផ្សាយសំឡេង និងបានផ្សព្វផ្សាយចល័តនៅតាមភូមិ អនុសង្កាត់តិចបំផុត ២ លើកក្នុងមួយថ្ងៃរហូតដល់មានសេចក្តីប្រកាសថ្មី។
(បណ្តាលិខិតស្នាមចង្អុលការរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្តីពីការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩មុននេះមានខ្លឹមសារផ្ទុយពីការកំណត់ត្រង់សារាចរនេះនោះអនុវត្តតាមសារាចរនេះ)៕
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។