• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សារព័ត៌មានជាភាសាខ្មែរ លាតត្រដាងស៊ីជម្រៅក្នុងតំបន់ជនរួមជាតិខ្មែរ

20/06/2023 09:36

សារព័ត៌មាននៅខេត្តត្រាវិញនិយាយរួម សារព័ត៌មានជាភាសាខ្មែរនិយាយដោយ ឡែក(កាសែត វិទ្យុ- ទូរសទស្សន៍)​ កំ ពុងរួមដំណើរជាមួយបណ្ដាស្ថាប័នបក្ស រដ្ឋ អង្គភាព មូលដ្ឋានផ្សព្វផ្សាយពីគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យ ច្បាប់របស់បក្ស និងរដ្ឋទៅដល់តំបន់ជនរួមជាតិខ្មែរ ជាការលាតត្រ ដាងរាល់ការ អនុវត្តន៍គោលនយោបាយជនជាតិ សាសនា ជីវភាពលើភូមិសាស្រ្តខេត្ត។

លោកឡឹមមិញដាំង អនុលេខាបក្សខេត្ត សួរសុខទុក្ខ និងប្រសិទ្ធពរបណ្តាអ្នកកាសែតត្រាវិញ។

កាសែតត្រាវិញជាខេមរភាសាតែងទទួលបានការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សខេត្ត ក្នុងគោលបំណងធ្វើល្អ ពីការងារផ្សព្វផ្សាយ ឱ្យកាន់តែបានជ្រាលជ្រៅជាង។ បច្ចុប្បន្ន កាសែតត្រាវិញខេមរភាសាចេញផ្សាយក្នុងមួយសប្ដាហ៍ ០២ លេខ (ថ្ងៃចន្ទ និងថ្ងៃសុក្រ) ដោយមាន ៨ ទំ ព័រ។ ក្នុងមួយលើកផ្សព្វផ្សាយជាង ២.០០០ ក្រាំង ទៅដល់បណ្ដាវត្តអារាម សាខាបក្សដែមានបក្ខជន ជាជនជាតិខ្មែរ អ្នកមានប្រជាប្រិយភាពលើភូមិសាស្រ្តខេត្ត។  ទន្ទឹមនឹងនោះ កាសែតត្រាវិញជាខេមរភាសានៅទាំងចេញផ្សាយលេខពិសេស អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររៀងរាល់ ឆ្នាំដោយមានកម្រាស់ ៥២ ទំព័រ។ បណ្ដាខ្លឹមសារ ដែលបានចុះផ្សាយលើទំព័រកាសែតជាខេមរភាសាតែងច្បាមតាមរាល់ព្រឹត្តិការណ៍ដែលកើតមានឡើង នៅក្នុងខេត្តក៏ដូចជាជីវភាពរស់នៅពលកម្មក្នុងតំបន់ជនរួមជាតិខ្មែរ។
   លោកសើុងហុង អគ្គនិពន្ធនាយករង កាសែតត្រាវិញបានឱ្យដឹងថា៖ “ទោះបីក្រុមអ្នកធ្វើកាសែតជាខេមរភាសាមានចំនួនយ៉ាងតិចតួចក៏ពិតមែន ប៉ុន្តែអ្នកទាំងនេះ បានការបណ្ដុះបណ្ដាលពីទ្រឹស្តីនយោបាយ វិជ្ជាជីវៈកាសែតយ៉ាងច្បាស់លាស់មានចរិតរវៀសរវៃ ម៉្លោះហើយអ្នកធ្វើកាសែតនិយាយ រួម អ្នកយកព័ត៌មាននិយាយដោយឡែកតែងធានា រាល់កិច្ចការជំនាញរៀងៗខ្លួន។ អ្នកយកព័ត៌មានតែងចុះផ្ទាល់មូលដ្ឋានដើម្បីក្ដាប់យកព័ត៌មានរួចសរសេរសម្រិតសម្រាំងទៅជាដំណឹង អត្ថបទលាត ត្រដាងបានទាន់ពេលបណ្ដាព្រត្តិការណ៍ក្នុងជនរួមជាតិខ្មែរ ការផ្សព្វផ្សាយអនុវត្តបណ្ដាគោលនយោបាយទាក់ទងដល់ជនរួមជាតិខ្មែរ ធានាត្រឹមត្រូវតាមបាវចនារបស់កាសែតបក្ស រួមចំណែកធ្វើលំនឹងសន្តិសុខសណ្ដាប់ធ្នាប់ អភិរក្ស និងអភិវឌ្ឍតម្លៃអត្តសញ្ញាណវប្បធម៌ អក្សរសាស្រ្តជនជាតិ នាំយកគោលការណ៍ គោលនយោបាយ សារាចរ សេចក្ដីសម្រេចចិត្តរបស់បក្ស និងរដ្ឋទៅក្នុងជីវភាពជនរួមជាតិខ្មែរ។ កងជួរអ្នកយកព័ត៌មានជាខេមរភាសាកាសែតត្រាវិញតែងអនុវត្តជាឧភ័យភាសា ជ្រើស យកពាក្យពេចន៍ងាយយល់ ងាយក្រេបយក សមស្របជាមួយការទទួលយកព័ត៌មាន របស់លោកអ្នកអានក្នុងស្ថានភាពបច្ចុប្បន្ន”។

សមណសិស្ស និងសិស្សអានកាសែតខេត្តត្រាវិញ។
    បច្ចុប្បន្ននេះ ការិយាល័យខេមរភាសាកាសែតត្រាវិញ មានគ្នាចំនួន ០៦ រូប ក្នុងនោះមានអ្នកយកព័ត៌មានចំ ០៣ រូប អ្នកបច្ចេកទេស ០២ រូប និងប្រធានការិយាល័យ ០១ រូប។ កាសែតត្រាវិញជាខេមរភាសាស្ថិតក្រោមការគ្រប់គ្រង ចង្អុលការផ្ទាល់ របស់គណៈកម្មាធិការបក្ស និងការកំណត់ទិសដៅផ្សព្វផ្សាយរបស់គណៈឃោសនាអប់រំបក្សខេត្ត។ អាស្រ័យកងកម្លាំងអ្នកធ្វើកាសែតមានចំនួនតិចតួច ប៉ុន្តែត្រូវរ៉ាប់រងសម្រេចរាល់ការងារ ម៉្លោះហើយទាំងអគ្គនិពន្ធនាយករង ប្រធានការិយាល័យ   រហូតដល់អ្នកយកព័ត៌មានត្រូវអនុវត្តកិច្ចការច្រើន យ៉ាងតាំងពីការរៀបរៀង បកប្រែចាក់ចូលប្លង់កា សែត។ល។រហូតដល់ចេញផ្សាយ (ម្នាក់ៗទទួល ពី ០២-០៣ ការងារធ្វើ)។
  ដោយមានការខិតខំបង្កើនគុណភាពផ្សព្វផ្សាយស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ (ស្ថានីយ) ក៏កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្ពស់ពីសំណាក់សវនិក-ទស្សនិកជនផងដែរ។
   បច្ចុប្បន្ន ស្ថានីយផ្សាយលើប្រព័ន្ធចំនួន ២ គឺ THTV  និង THTV2។ ចំពោះការផ្សាយជាខេមរភាសាក្នុងមួយលើក(លើTHTV)រយៈពេល ៦០ នាទី ចាប់ពីម៉ោង ១៧ ដល់ម៉ោង ១៨។ ក្នុងនោះ រយៈពេល ៣០ នាទីជាកម្មវិធីព័ត៌មាន ៣០ នាទីជាសិល្បៈរួមមានសិល្បៈកុមារ និងសិល្បៈចម្រុះ។ ចំពោះក្រុមការងារនៃការិយាល័យភាសាជនជាតិ(ខ្មែរ) មានចំនួន ១២ រូបដោយអនុវត្ត ភារកិច្ចរៀងៗខ្លួនទៅតាមតួនាទីដែលបានតម្រូវ ដើម្បីឈានដល់ការសម្រេចគោលដៅរួមគឺបង្កើនគុណភាពផ្សព្វផ្សាយ បម្រើការឱ្យកាន់តែបានល្អ ប្រសើរជូនទស្សនិកជន។
   លោកគីចន្ទដូរ៉ា(ចន្ទតារា) នាយករងស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញមានប្រសាសន៍ថា៖ “គណៈនាយកតែងចង្អុលការដល់អ្នកយកព័ត៌មាន អ្នករៀបរៀងច្បាមតាមរាល់ព្រឹត្តិការណ៍ដែលកើតមានឡើងនៅក្នុងខេត្ត។ អាស្រ័យហេតុនោះស្ថានីយ កាន់តែលាតត្រាដាងបានគ្រប់ជ្រុងជ្រោយនៃបណ្ដា វិស័យក្នុងខេត្ត ពិសេសគឺអនុវត្តសេចក្ដីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ៨/១០/២០២១  របស់គណៈកម្មាធិការបក្សខេត្តស្ដីពី “បន្តការអភិ វឌ្ឍន៍គ្រប់វិស័យក្នុងតំបន់ជនរួមជាតិខ្មែរ ដំណាក់ កាល ២០២១-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០”។ ក្នុងការរៀបរៀងកម្មវិធីផ្សព្វផ្សាយនាទីព័ត៌មានចំនួន ៣០ នាទី ក្នុងនោះមានចំនួន ១០ នាទីអាស្រ័យអ្នកយកព័ត៌មានរបស់ការិយាល័យភាសាជនជាតិអនុវត្ត ចំនួនក្រៅពីនោះបកប្រែមកពីព័ត៌ មានជាភាសាវៀត។ នៅប្រព័ន្ធ THTV2 វិញមាន ផ្សាយការបង្រៀនភាសាខ្មែររយៈពេល ២០ នាទី ចាប់ពីម៉ោង ១០ ថ្ងៃ រួចចាក់ផ្សាយឡើងវិញនៅពេលល្ងាចម្ដងទៀត ដើម្បីបម្រើដល់ការតាមដានរៀនសូត្រភាសាខ្មែររបស់ប្អូនៗ។ នេះជាកម្មវិធី បានកិច្ចសហការរវាងមន្ទីរអប់រំ និងបណ្ដុះបណ្ដាល ចាត់តាំងឡើងសំដៅរួមចំណែកដល់ការបណ្ដុះ បណ្ដាលភាសាជនជាតិ”។

ក្រុមអ្នកយកសារព័ត៌មានខេត្តត្រាវិញ ។ 
  រីឯកម្មវិធីវិទ្យុក៏បានចាក់ផ្សាយជាច្រើនលើកក្នុងមួយថ្ងៃ។ ប៉ុន្តែបង្កបានចំណាប់អារម្មណ៍បំផុតចំពោះសវនិកជនគឺនៅពេលព្រឹក និងពេលរសៀល។ ពេលព្រឹកផ្សាយចំនួន ៤៥ នាទី ចាប់បី ម៉ោង ៦ ដល់ម៉ោង ៦ និង ៤៥ នាទី ពេលល្ងាច ចាប់ពីម៉ោង ១៨ ដល់ម៉ោង ១៨ និង ៤៥ នាទី។ បងស្រី ថាច់ធីសេដ្ឋានៅភូមិស្លែងថ្មី ឃុំភឿកហ៊ឹង ស្រុកថ្កូវបានឱ្យដឹង៖ គ្រួសារខ្ញុំគ្មានពេលច្រើន ដើម្បីតាមដានកម្មវិធីទូរទស្សន៍ ម៉្លោះហើយច្រើនតែតាមដានកម្មវិធីផ្សាយសំឡេងដោយរបៀបធ្វើការងារបណ្ដើរស្ដាប់ព័ត៌មានបណ្ដើរ។ ខ្ញុំសម្គាល់ ឃើញថា ព័ត៌មានផ្សាយសំឡេងយ៉ាងសម្បូរបែប ជាការជួយឱ្យខ្ញុំដឹងបានពីគ្រប់តំបន់ គ្រប់ភូមិសាស្រ្តនៅក្នុងខេត្ត ជាពិសេសគឺដឹងពីសមិទ្ធផលនានា ដែលខេត្តយើងអនុវត្ត និងសម្រេចបាន។ ចំពោះ កូនៗរបស់ខ្ញុំ ពិនិត្យឃើញស្ថានីយមានកម្មវិធីបង្រៀនភាសាខ្មែរ ខ្ញុំក៏តែងបើកកម្មវិធីនោះឱ្យកូនៗតាមដានរៀនសូត្របំពេញបន្ថែមចំណេះដឹង។ ខ្ញុំយល់ឃើញថាកម្មវិធីមានរយៈពេលមិនវែងក៏ពិតមែន ប៉ុន្តែជាកម្មវិធីដែលមានប្រយោជន៍សម្រាប់សហ គមន៍ជនរួមជាតិខ្មែរនៅគ្រប់ទិសទី ជាកម្មវិធីបង្កបានភាពជក់ចិត្តចំពោះរូបខ្ញុំ។
        ក្នុងឆ្នាំ ២០២២ ស្ថានីផ្សាយកម្មវិធីផ្សាយសំ ឡេជាខេមរភាសាបានចំនួន ៤៤.១០០ នាទី ផ្សាយកម្មវិធីទូរទស្សន៍នៅលើប្រព័ន្ធស្ថានីយ THTV បានចំនួន ២២.៥០០ នាទី ។ លើប្រព័ន្ធស្ថានីយ THTV2 ផ្សាយកម្មវិធីបង្រៀនភាសាខ្មែរ ចំនួន  ១៤.៤០០ នាទី ផ្សាយឡើងវិញចំនួន ៧.២០០ នាទី ផ្សាយឡើងវិញកម្មវិធីខេមរភាសាពី THTV  ចំនួន ២១.៦០០ នាទី៕                អត្ថបទ-រូបថត៖ សម្បត្តិ

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.