05/01/2021 14:15
សួរសុខទុក្ខនិងជូនអំណោយដល់បណ្តាគ្រួសារគោលនយោបាយ។
ក្នុងឱកាសអនុស្សាវរីយ៍ឆ្នាំ ៧៤ ទិវារំដោះ ស្រុកថ្កូវលើកទី ១ (ទី ៣១ ធ្នូ ឆ្នាំ ១៩៤៦ ទី ៣១ ធ្នូ ឆ្នាំ ២០២០) គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវបានចាត់តាំងគណៈប្រតិភូជាច្រើនក្រុមអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់បណ្តាគ្រួសារ គោលនយោបាយឆ្នើម កម្មាភិបាលចូលនិវត្តន៍ ដែលជាអតីតថ្នាក់ដឹកនាំស្រុកគ្រប់ជំនាន់ អ្នកម្តាយវៀតណាមវីរភាព វីរពលករក្នុងដំណាក់កាលផ្លាស់ថ្មី សួរសុខទុក្ខនិងជូនអំណោយដល់បណ្តាគ្រួសារវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជននៅឃុំតឹបស៊ើង ឡុងហ៊ីបនិងទីប្រជុំជនថ្កូវ។
នៅបណ្តាកន្លែងដែលអញ្ជើញទៅសួរសុខទុក្ខ ថ្នាក់ដឹកនាំស្រុកបានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគកម្លាំងកាយពលីជីវិតរបស់បណ្តាគ្រួសារគោល នយោបាយចំពោះបុព្វហេតុតស៊ូដើម្បីរំដោះជាតិមាតុភូមិ ឯកភាពទឹកដី។ លើកទឹកចិត្តបណ្តាគ្រួសារបន្តការពង្រីកប្រវេណីបដិវត្តន៍ចលនាកូនចៅអនុវត្តល្អតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋ សកម្មពង្រីកសេដ្ឋកិច្ចគ្រួសារកែលម្អជីវភាពចូលរួមជ្រោមជ្រែងបណ្តាចលនាប្រឡងប្រណាំងរបស់មូលដ្ឋាន រួមចំណែកកសាងមាតុ ភូមិឲ្យបានរីកចម្រើនផ្លាស់ថ្មី៕
ខាក់លឿង-សុជា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។