30/07/2021 08:41
កាលពីថ្ងៃទី ២៣ ខែកក្កដា ប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវ ចុះហត្ថលេខាផ្សាយ សេចក្ដីសម្រេចចិត្តពិន័យបទបំពានរដ្ឋបាល ១៥ ករណី មិនប្រតិបត្តិសេចក្ដីកំណត់ស្ដីពីកាត់ បន្ថយការប្រមូលផ្ដុំគ្នាច្រើននៅទីសាធារណៈនិង ០១ ករណីគេចវេះការអនុវត្តវិធានការចត្តាឡីស័កសុខាភិបាល សរុបទឹកប្រាក់ពិន័យ ២៣២,៥ លានដុង។ ក្នុងនោះ ឃុំង៉ុកបៀង ០៥ ករណី ពិន័យ ៧៥ លានដុង ឃុំឌិញអាង ០១ ករណី ពិន័យ ៧,៥ លានដុង ឃុំអាងក្វាងហ៊ឺវ ១០ ករណី ពិន័យ ១៥០ លានដុង៕ ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។