20/11/2020 07:50
ពិធីជូនអាហារូបករណ៍និងទោចក្រយានដល់សិស្សានុសិស្សក្រីក្រ។ រូបថតៈ ខាក់លឿង
កាលពីថ្ងៃទី ១៥ វិច្ឆិកា គណៈកម្មាធិការប្រជាជនស្រុកថ្កូវសហការជាមួយសមាគមជំរុញការសិក្សាស្រុកចាត់តាំងកម្មវិធីជូនអាហារូបករណ៍និងទោចក្រយានដល់សិស្សានុសិស្សក្រីក្រ។ ក្នុងកម្មវិធីនេះមានសិស្សានុសិស្ស ១៥០ រូបរបស់បណ្ដាសាលាបឋមសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យក្នុងទូទាំងស្រុកបានជូនទោចក្រយាននិងអាហារូបករណ៍ ក្នុងនេះមានប្អូនៗ ៥០ រូបបានជូនអាហារូបករណ៍ក្នុងមួយចំណែកៗមានតម្លៃ ១,២ លានដុងនិងមានសិស្ស ១០០ រូប បានជូនទោចក្រយានក្នុងមួយគ្រឿងៗគិតជាតម្លៃ ១,២ លានដុង សរុបទឹកប្រាក់ ១៨០ លានដុង អាស្រ័យដោយ ក្រុមហ៊ុនចំកាត់ពាណិជ្ជកម្មអឺរ៉ុបឧបត្ថម្ភ។ ឆ្លង តាមការជូនអាហារូបករណ៍លើកនេះ ដើម្បីជួយប្អូនៗជាសិស្សានុសិស្សក្រីក្ររបស់ស្រុក ថ្កូវមានលក្ខណៈរៀនសូត្រពូកែក្នុងឆ្នាំសិក្សា ២០២០-២០២១៕
ខាក់លឿង-លឺវវូ