19/01/2021 08:51
កាលពីឆ្នាំ ២០២០ ឃុំឡុងហ៊ីប ស្រុកថ្កូវខិតខំអនុវត្តសម្រេចលក្ខឋានកសាងជនបទថ្មី ប៉ុន្តែអត្រាគ្រួសារក្រីក្រស្រូបយកអត្រា ៤,១%។ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រចុះក្រោម ០៤% តាមសម្បទាគ្រួសារក្រីក្រពហុច្រើនជ្រុងជ្រោយ ក្នុងការកសាងជនបទថ្មី គណៈកម្មាធិការបក្សឃុំបានបំផុសចលនាកម្មាភិបាលស្នូល ១១/១៣ នាក់ក្នុងគណៈប្រតិបត្តិការបក្សឃុំកសាងទម្រង់ “សមាជិកគណៈប្រតិបត្តិការឧបត្ថម្ភគ្រួសារក្រីក្រឈានឡើងរួចផុតពីភាពក្រីក្រចីរភាព”។
កម្មាភិបាលភូមិអញ្ចាញ់(អា)សាកសួរអំពីជីវភាពលោកយាយថាច់ធីខែន។
លោកថាច់គឹមសី ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមឃុំឡុងហ៊ីបបានឲ្យដឹង៖ អនុវត្តទម្រង់រៀនសូត្រនិងធ្វើតាមអ៊ំហូ ខ្ញុំបានគណៈប្រតិបត្តិការបក្សឃុំចាត់ឲ្យឧបត្ថម្ភគ្រួសារក្រីក្រថាច់ធីសិញ នៅភូមិតាសឹកបេ។ គ្រួសារមីងសិញជាគ្រួសារក្រីក្រជាច្រើនឆ្នាំបន្តបន្ទាប់។ មីងគ្មានការងារធ្វើលំនឹងទើបស៊ីឈ្នួលគ្រប់មុខរបរ។ ឆ្នាំ ២០២០ ខ្ញុំទទួលឧបត្ថម្ភគ្រួសារមីងសិញឈានឡើងរួចផុតពីភាពក្រីក្រ ពេលនោះខ្ញុំចូលរួមជាមួយគណៈកម្មាធិការប្រជាជនឃុំបំផុសចលនាសប្បុរសជនឧបត្ថម្ភទឹកប្រាក់ ៣៥ លានដុងដើម្បីសាងសង់ផ្ទះជូនមីងសិញ និងឧបត្ថម្ភគោ ០១ ក្បាល មានតម្លៃ ១៣ លានដុង។ គោមេចិញ្ចឹមបានជាង ០១ ឆ្នាំក៏កើតកូន រួចគ្រួសារមីងមានប្រភពចំណូលបន្ថែមតាំងពីពេលនោះមក។ ដល់ចុងឆ្នាំ ២០២០ គ្រួសារមីងសិញបានរួចផុតពីភាពក្រីក្រ ខ្ញុំបានលើកទឹកចិត្តឲ្យមីងខិតខំជាងទៀតដើម្បីរួចផុតពីភាពក្រីក្រចីរភាព។
ចំពោះលោកគឹមថាញ់ញ៉ឹក បុគ្គលិកការិយា ល័យស្ថិតិឃុំវិញ ឆ្នាំ ២០២០ លោកក៏បានទទួលឧបត្ថម្ភណែនាំគ្រួសារយាយថាច់ធីខែន ( អាយុ ៧៦ ឆ្នាំ) នៅភូមិអញ្ចាញ់(អា)ឈានឡើងរួចផុតពីភាពក្រីក្រដែរ។ យាយខែនចែករំលែកថា៖ ខ្ញុំមានកូន ០៤ នាក់ ក្នុងនោះកូន ០៣ នាក់មានគ្រួសារនៅដោយឡែក ហើយទៅរកទទួលទាននៅទីឆ្ងាយ ចំណែកកូនម្នាក់ទៀតនៅក្បែរផ្ទះក៏ស្ថិតក្នុងក្របខ័ណ្ឌលំបាកលំបិន។ អាស្រ័យលក្ខណៈលំបាក ទើបខ្ញុំគ្មានប្រាក់ជួសជុលផ្ទះទ្រុឌទ្រោម។ ខ្ញុំសែនត្រេកអរពេលបានរដ្ឋឧបត្ថម្ភប្រាក់ ៣៥ លានដុង សម្រាប់សាងសង់ផ្ទះថ្មី។ អាស្រ័យមានផ្ទះថ្មី ទើបចុងឆ្នាំ ២០២០ ខ្ញុំបានរួចផុតពីភាពក្រីក្រ។ ទន្ទឹមនឹងនោះ ខ្ញុំក៏ដឹងគុណការលើកទឹកចិត្ត និងសួរសុក្ខទុក្ខជានិច្ចជាកាលរបស់លោកមាគឹមថាញ់ញ៉ឹកផងដែរ។
យោងតាមនោះអនុវត្តទម្រង់“សមាជិកគណៈប្រតិបត្តិការបក្សឃុំឧបត្ថម្ភគ្រួសារក្រីក្រឈានឡើងរួចផុតពីភាពក្រីក្រចីរភាព” សមាជិកគណៈ ប្រតិបត្តិការម្នាក់ៗ នឹងទទួលឧបត្ថម្ភគ្រួសារក្រីក្រមួយ ដើម្បីឧបត្ថម្ភណែនាំគ្រួសារក្រីក្រឲ្យមានទិសដៅរកទទួលទានមានលទ្ធផល ពង្រីកសេដ្ឋកិច្ច ឧទ្ទេសនាមការងារធ្វើសហការជាមួយធនាគារគោលនយោបាយសង្គមស្រុក បង្កលក្ខណៈឲ្យបណ្តាគ្រួសារបានបុលទុនធ្វើអាជីវកម្ម ផលិត កសាងលំនៅឋាន ដើម្បីគ្រួសារទាំងនោះមានលក្ខណៈឈានឡើងរួចផុតពីភាពក្រីក្រចីរភាព។
លោកគឹមថា អនុលេខាប្រចាំការគណៈកម្មាធិការបក្សឃុំឡុងហ៊ីបបានឲ្យដឹង៖ អាស្រ័យសកម្មក្នុងការឧបត្ថម្ភគ្រួសារក្រីក្រ ទើបចុងឆ្នាំ ២០២០ មិនត្រឹមតែមាន ១១ គ្រួសារបានឧបត្ថម្ភសាងសង់ផ្ទះប៉ុណ្ណោះ ទូទាំងឃុំនៅមានគ្រួសារ ៣១ គ្រួទៀតបានរួចផុតពីភាពក្រីក្រ។ បច្ចុប្បន្នទូទាំងឃុំនៅមានគ្រួសារក្រីក្រ ៥៦ គ្រួ ស្រូបយកអត្រា ២,៦៦%។ ឃុំបានអនុវត្ត សម្រេច ១៩/១៩ លក្ខឋានកសាងជនបទថ្មី និងកំពុងធ្វើសំណុំបែបបទស្នើទទួលស្គាល់ជាឃុំជនបទថ្មី៕
អត្ថបទ-រូបថត៖ សុខា