29/07/2022 14:28
លោកឡឹមមិញលៀង បានតែងតាំងជាប្រធានសមាគមអតីតយុទ្ធជនស្រុកថ្កូវ។ រូបថត៖ ង៉ុកស្វង
កាលពីថ្ងៃទី ២២ សមាគមអតីតយុទ្ធជនស្រុកថ្កូវចាត់តាំងមហាសន្និបាតតំណាងលើកទី ៧ អាណត្តិកាល ២០២២-២០២៧។ លោកង្វៀងង៉ុកយ៉ាវ អនុប្រធានសមាគមអតីតយុទ្ធជនខេត្តត្រាវិញអញ្ជើញចូលរួម និងចង្អុលការមហាសន្និបាត។
អញ្ជើញចូលរួមមហាសន្និបាតនេះ មានលោក គឹមសាង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សស្រុកថ្កូវ ថ្នាក់ដឹកនាំនៃបណ្ដាគណៈ ផ្នែកស្រុក រួមជាមួយតំណាងពេញសិទ្ធិ ១៣៦ រូប ជំនួសមុខឲ្យសមាជិកជាង ២.៤០០ នាក់ក្នុងស្រុក។
អាណត្តិកាល ២០១៧-២០២២ សមាគមអតីតយុទ្ធជនស្រុកថ្កូវចាត់តាំងអនុវត្តសម្រេចជោគជ័យសេចក្ដីសម្រេចចិត្តមហាសន្និបាត នីតិកាលទី ៦។ អាណត្តិកាល ២០២២- ២០២៧ សមាគមអតីតយុទ្ធជនស្រុកថ្កូវបន្តពង្រីកអត្តចរិត “កងទ័ព អ៊ំហូ” ប្រពៃណី “ស្មោះត្រង់ សាមគ្គី ធ្វើជាគំរូ ផ្លាស់ថ្មី” កសាងសមាគមអតីតយុទ្ធជនស្រុករឹងមាំគ្រប់វិស័យ។ ខិតខំអនុវត្តសម្រេចឆ្នើមរាល់ភារកិច្ច ដែលបានប្រគល់ឲ្យរួមចំណែកអនុវត្ត សម្រេចជោគជ័យកម្រិតផែនការនៃសេចក្ដីសម្រេចចិត្ត មហាសន្និបាតបក្ខភាគស្រុក អាណត្តិកាល ២០២០ -២០២៥ ដាក់ចេញ រួមដៃកសាងស្រុកថ្កូវឲ្យសម្រេចលក្ខឋាន ស្រុកជនបទថ្មីនៅឆ្នាំ ២០២៣។
មហាសន្និបាតបានបោះឆ្នោតគណៈប្រតិបត្តិការថ្មីរួមមាន ២១ រូប និងបោះឆ្នោតតំណាងពេញសិទ្ធិ ២១ រូបចូលរួមមហាសន្និបាតថ្នាក់លើ។ លោកឡឹមមិញលៀងបាន មហាសន្និបាតបោះឆ្នោតតែងតាំងជាប្រធានសមាគមអតីតយុទ្ធជន ស្រុកថ្កូវ អាណត្តិ កាល ២០២២-២០២៧៕
លោកបូ៊យហ្វិញធ្វី ជាប់ឆ្នោតជាថ្មីជាប្រធានសមាគមអតីតយុទ្ធជនទីផ្សាររួមខេត្តយ្វៀងហាយ
លោក បូ៊យហ្វិញធ្វី បានជាប់ឆ្នោតជាថ្មីជាប្រធានសមាគមអតីតយុទ្ធជនទីផ្សាររួមខេត្តយ្វៀង ហាយ អាណត្តិកាល ២០២២-២០២៧។ រូបថថត៖ ទ្រឿងអង
កាលពីថ្ងៃទី ២២ ខែកក្កដា សមាគមអតីតយុទ្ធជនទីផ្សាររួមខេត្តយ្វៀងហាយចាត់តាំងមហាសន្និបាតតំណាងអតីតយុទ្ធជន អាណត្តិកាល ២០២២ -២០២៧។ លោកង្វៀងវុាំងយិន អនុប្រធានសមាគមអតីតយុទ្ធជនខេត្តត្រាវិញអញ្ជើញចូលរួម និងចង្អុលការមហាសន្និបាត។
ចូលរួមមហាសន្និបាតមានថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន បណ្ដាគណៈ ផ្នែកទីផ្សាររួម ខេត្តយ្វៀងហាយ ប្រធាន អនុប្រធានសមាគមអតីតយុទ្ធជនបណ្ដាឃុំ សង្កាត់រួមជាមួយតំណាង ១១៥ រូបជំនួសមុខឲ្យសមាជិកអតីតយុទ្ធជន ១.៣៤៥ រូបរបស់ទីផ្សាររួមខេត្ត ។
មហាសន្និបាតបានបោះឆ្នោតគណៈប្រតិបត្តិការថ្មីរួមមាន ១៥ រូប និងបោះឆ្នោតតំណាងពេញសិទ្ធិ ០៥ រូបចូលរួមមហាសន្និបាតតំណាងថ្នាក់លើ។ លោកបូ៊យហ្វិញធ្វីបានជាប់ឆ្នោតជាថ្មីជា ប្រធានសមាគមអតីតយុទ្ធជនទីផ្សាររួមខេត្តយ្វៀង ហាយ អាណត្តិកាល ២០២២-២០២៧។
មហាសន្និបាតបានវាយតម្លៃដោយស្មោះត្រង់នូវស្នាដៃដែលសម្រេចបានក៏ដូចជាចំណុចអន់ខ្សោយក្នុងដំណាក់កាលដឹកនាំបញ្ជាការរបស់គណៈប្រតិបត្តិការ នីតិកាលទី ៦ អា ណត្តិកាល ២០១៧-២០២២។ យោងលើមូលដ្ឋាននោះ កសាង រួចដាក់ចូលក្នុងសេចក្ដីសម្រេចចិត្តនីតិកាលទី ៧ ដើម្បីដឹកនាំចង្អុលការមានប្រសិទ្ធភាពជាង អាណត្តិកាលមុន។
ជាមួយបណ្ដាលទ្ធផលដែលសម្រេចបាន មហា សន្និបាតបានឯកភាពដាក់ចេញភារកិច្ចសំខាន់មួយចំនួនសម្រាប់អនុវត្តក្នុងអាណត្តិកាល ២០២២ -២០២៧។ បន្តពង្រីកប្រពៃណី “កងទ័ពអ៊ំហូ” ស្មោះត្រង់ សាមគ្គី ធ្វើជាគំរូ ផ្លាស់ថ្មី។ កសាងសមាគម គ្រប់លំដាប់ ថ្នាក់រឹងមាំគ្រប់វិស័យ អនុវត្តសម្រេច ឆ្នើមភារកិច្ចនយោបាយរបស់សមាគមរួមចំណែក អនុវត្តសម្រេចជោគ ជ័យសេចក្ដីសម្រេចចិត្តមហា សន្និបាតបក្ខភាគទីផ្សាររួមខេត្តយ្វៀងហាយលើក ទី ៣ អាណត្តិកាល ២០២០-២០២៥ ដាក់ចេញ៕
លោក ផាមវុាំងម៉ុង ជាប់ឆ្នោតជាថ្មីជាប្រធានសមាគមអតីតយុទ្ធជនទីក្រុងត្រាវិញ
គណៈប្រតិបត្តិការ អាណត្តិកាលថ្មីចេញបង្ហាញមុខមហាសន្និបាត។
កាលពីថ្ងៃទី ២២ ខែកក្កដា សមាគមអតីតយុទ្ធជនទីក្រុងត្រាវិញចាត់តាំងមហាសន្និបាត តំណាងសមាគមអតីតយុទ្ធជនលើកទី ៧ អាណត្តិកាល ២០២២-២០២៧។ អញ្ជើញចូលរួមមហា សន្និបាត មានតំណាងពេញសិទ្ធិ ១១២ រូបជំនួសមុខឲ្យសមាជិកអតីតយុទ្ធជនជិត ១.២០០ រូប របស់ទីក្រុង។
មហាសន្និបាតបានរបាយការណ៍វាយតម្លៃលទ្ធផលអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតលើក ទី ៦ អាណត្តិកាល ២០១៧-២០២២ ពិភាក្សា ឆ្លងសេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី ៧ អាណត្តិកាល ២០២២-២០២៧ បោះឆ្នោតគណៈ ប្រតិបត្តិការថ្មី ១៥ រូប បោះឆ្នោតតំណាងចូលរួម មហាសន្និបាតថ្នាក់លើ ១៣ រូប។ លោកផាមវុាំងម៉ុង ជាប់ឆ្នោតជាថ្មីជាប្រធានសមាគមអតីតយុទ្ធជនទីក្រុងត្រាវិញ អាណត្តិកាល ២០២២- ២០២៧។
ដើម្បីបន្តចលនាបណ្ដាជំនាន់អតីតយុទ្ធជន អតីតយោធិនពង្រីកអត្តចរិត “កងទ័ពអ៊ំហូ” “ស្មោះត្រង់ សាមគ្គី ធ្វើជាគំរូ ផ្លាស់ថ្មី” មហាសន្និបាតបាន ឯកភាពដាក់ចេញកម្រិតផែនការ ០៨ យ៉ាងដើម្បី ផ្ដុំកម្លាំងអនុវត្តក្នុងអាណត្តិកាល ២០២២-២០២៧៕ សុខា-ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។