• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 09/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សមាគមសហព័ន្ធនារីស្រុកយ្វៀងហាយ៖ សកម្មត្រៀមបម្រុងចាត់តាំងមហាសន្និបាតតំណាងនារីអាណត្តិកាល ២០២១ - ២០២៦

18/05/2021 08:46

បច្ចុប្បន្នសមាគមសហព័ន្ធនារីស្រុកយ្វៀងហាយមានសមាគមមូលដ្ឋានស្ថិតក្រោមឱវាទ ០៧ កន្លែង ជាមួយនឹងសមាជិកា ៩.៣៣២ នាក់ ក្នុងនោះសមាជិកាជនជាតិខ្មែរជិត ៤០%។ ដោយកំណត់ច្បាស់ថា មហាសន្និបាតតំណាងនារីស្រុកយ្វៀងហាយលើកទី ១២ អាណត្តិកាល ២០២១-២០២៦ ជាព្រឹត្តិការណ៍នយោបាយសំខាន់របស់បងប្អូននារីគ្រប់ជាន់ស្រទាប់ក្នុងស្រុក ម្ល៉ោះហើយ គណៈអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីស្រុក កម្មាភិបាល សមាជិកា បងប្អូននារីតែងសកម្មក្នុងការត្រៀមបម្រុងយ៉ាងហ្មត់ចត់តាំងពីការកសាងផែនការ ចង្អុលការរហូតដល់ការផ្សព្វផ្សាយអនុវត្តការងារ បេក្ខភាពនិងឯកសារនានាសម្រាប់មហាសន្និបាត។

អ្នកស្រីង្វៀងធីម៉ីចូវ ប្រធានសមាគមសហព័ន្ធនារីស្រុកយ្វៀងហាយ។

             អ្នកស្រីង្វៀងធីម៉ីចូវ ប្រធានសមាគមសហព័ន្ធនារីស្រុកយ្វៀងហាយមានប្រសាសន៍ថា៖ ការរៀបចំបេក្ខភាពសម្រាប់អាណត្តិកាលថ្មី គណៈអចិន្រ្តៃយ៍នៃសមាគមបន្តអនុវត្តតាមដំណើរការ ០៥ ជំហាន​ ឆ្លើយតបតាមសំណូមពរអំពីសម្បទារចនាសម្ព័ន្ធ ស្នងបន្តនិងអភិវឌ្ឍ។ចំពោះឯកសារមហាសន្និបាត  គណៈអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីស្រុកកំពុងផ្តុំកម្លាំងកសាងសេចក្តីព្រាងរបាយការណ៍នយោបាយជម្រាបមហាសន្និបាត ជាពិសេសគឺការកសាងទិសដៅ វិធានការសម្រាប់អាណត្តិកាលថ្មី ដោយយោងតាមមូលដ្ឋាននៃការណែនាំរបស់សមាគមថ្នាក់លើ បណ្តា កម្មវិធី ទិសដៅ ភារកិច្ចធ្វើសកម្មភាពរបស់សមាគមសម្រាប់ដំណាក់កាលថ្មី និងបណ្តាកម្មវិធី ផែនការពង្រីកសេដ្ឋកិច្ច‑សង្គមរបស់មូលដ្ឋាន។ជាពិសេសច្បាមតាមសេចក្តីសម្រេច ចិត្តមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២០-២០២៥ ព្រមទាំងធ្វើឲ្យជាក់ស្តែងបណ្តាភារកិច្ច វិធានការ  កម្រិតផែនការរបស់សមាគមក្នុងអាណត្តិកាលថ្មី។ តាមការគ្រោងទុក សមាគមនឹងចាត់តាំងសន្និបាតពិភាក្សាបំពេញយោបល់ចំពោះសេចក្តីព្រាងឯកសារមហាសន្និបាតនៅដើមខែមិថុនាឆ្នាំ ២០២១។ សមាគមសហព័ន្ធនារីស្រុកនៅទាំងយកចិត្តទុកដាក់ ចង្អុលការបណ្តា សមាគមមូលដ្ឋានឲ្យបង្កើនការផ្សព្វផ្សាយតាមមធ្យោបាយសារពត៌មានមហាជន តាមរយៈបណ្តាញសង្គមហ្វេស្សប៊ុក យ៉ាឡូ របស់ក្រុម ផ្សព្វផ្សាយភ្ជាប់ជាមួយនឹងកិច្ចប្រជុំសកម្មភាពរបស់សាខាសមាគម។ល។ ដើម្បីបង្កើនការយល់ដឹងនិងជំរុញស្មារតីកម្មាភិបាល សមាជិកា បងប្អូននារីឱ្យមានមោទនភាពអំពីតួនាទី ភារកិច្ចរបស់អង្គការចាត់តាំងសមាគម ទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំបណ្តាផ្នែកអង្គការមហាជនចំពោះការងាររបស់នារីដើម្បីមហាសន្និបាតតំណាងនារីស្រុកសម្រេចជោគជ័យ ។

          បច្ចុប្បន្ន ការងារត្រៀមបម្រុងឲ្យមហាសន្និបាតកំពុងបានគណៈអចិន្រ្តៃយ៍នៃសមាគមអនុវត្តយ៉ាងមមាញឹក។ សមាគមបានបង្កើតគណៈចង្អុលការមហាសន្និបាតដោយមានសមាជិកា១០ នាក់ អនុគណៈកម្មការទទួលបន្ទុកពិធីភស្តុភារ មានសមាជិកា ០៦ នាក់ អនុគណៈកម្មការទទួលបន្ទុកឯកសារមហាសន្និបាតមានសមាជិក ០៤ នាក់និងអនុគណៈកម្មការទទួលបន្ទុកខាងបេក្ខភាពមហាសន្និបាតមានសមាជិកា ០៣ នាក់ ត្រូវតាមផែនការលេខ ២៤៦/KH-BTV ។ តាមការគ្រោងទុក មហាសន្និបាតតំណាងនារីស្រុកនឹងចាត់តាំងមុនថ្ងៃទី ៣០ កក្កដាឆ្នាំ ២០២១។ មហាសន្និបាតបម្រុងបោះឆ្នោតជ្រើសតំណាង ១៣ នាក់ ក្នុងនោះមានតំណាង ០៤ នាក់ជាជនជាតិខ្មែរចូលរួមគណៈប្រតិបត្តិការសមាគមសហព័ន្ធនារីស្រុកអាណត្តិកាល ២០២១ - ២០២៦ និងបោះឆ្នោតជ្រើសតំណាង ០៣ នាក់ (ជនជាតិខ្មែរម្នាក់)ចូលរួមគណៈអចិន្ត្រៃយ៍សមាគម។

        ជាមួយបធានបទ “នារីយ្វៀងហាយពង្រីកប្រវេណីសាមគ្គី ច្នៃប្រតិដ្ឋ កសាងអង្គការចាត់តាំងសមាគមរឹងមាំដើម្បីសុភមង្គលរបស់នារីដើម្បីការអភិវឌ្ឍស្ថិរភាពរបស់ស្រុកយ្វៀងហាយ“ គណៈអចិន្ត្រៃយ៍សមាគមនារីស្រុកយ្វៀងហាយ បំផុសចលនាប្រឡងប្រណាំងបង្កើតស្នាដៃអំណរមហាសន្និបាតតំណាងនារីគ្រប់លំដាប់ថ្នាក់។ មកទល់ពេលនេះ សមាគមមូលដ្ឋានទាំង ០៧/០៧ បានចលនាបណ្តាអង្គការចាត់តាំង សប្បុរសជន និងប្រជាជនរួមវិភាគទានកសាងបណ្ដាសំណង់សរុបទឹកប្រាក់ជាង ៧០០ លានដុង។ ក្នុងនោះឧបត្ថម្ភសាងសង់ផ្ទះមេត្តាធម៌ ០៣ ខ្នងជូនសមាជិកាក្រីក្រ សរុបទឹកប្រាក់ ១៤០ លានដុង ដាំផ្កាតាមសងខាងផ្លូវជនបទ ០២ ខ្សែ ប្រវែង ៩០០ ម៉ែត្រ សរុបទឹកប្រាក់ ១៦ លានដុង កសាងប្រព័ន្ធអំពូលភ្លើងបំភ្លឺដងផ្លូវជនបទប្រវែង ១,២ គីឡូម៉ែត្រ សរុបទឹកប្រាក់ ៤៧ លានដុង  កសាងស្ពានជនបទ ០១ សរុបទឹកប្រាក់ ៥០០ លានដុង។

         មកទល់ពេលនេះ បណ្តាមូលដ្ឋានសមាគមឃុំ ទីប្រជុំជន បានចាត់តាំងសម្រេចមហាសន្និបាតតំណាងសមាគមសហព័ន្ធនារីថ្នាក់មូលដ្ឋានអាណត្តិកាល ២០២១-២០២៦។  គឺជាបុព្វហេតុសម្រាប់សមាគមសហព័ន្ធនារីស្រុកត្រៀមបម្រុងគ្រប់លក្ខណៈចាត់តាំងមហាសន្និបាតតំណាងនារីស្រុកយ្វៀងហាយលើកទី ១២ អាណត្តិកាល ២០២១-២០២៦ ៕

អត្ថបទ-រូបថត៖ សុជា

TIN CÙNG MỤC

ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច

គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង

ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។

  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
  • ០២ ខែដើមឆ្នាំ ២០២៥៖ ខេត្តត្រាវិញប្រិតសំចៃអគ្គិសនីបាន ៥,៦១ លានគីឡូវ៉ាត
Tin Nổi Bật

Trà Vinh nỗ lực phát triển kinh tế số

Kiểm tra công tác chuẩn bị đại hội đảng bộ cấp xã tại Đảng bộ huyện Châu Thành

Tiện ích từ ô-tô thư viện lưu động

Liên đoàn Lao động tỉnh tặng 550 phần quà cho công nhân lao động khó khăn tại huyện Trà Cú

Kiểm tra, giám sát về an toàn thực phẩm tại huyện Duyên Hải

Tháng Công nhân, Tháng hành động về ATVSLĐ năm 2025: Góp phần chăm lo ngày càng tốt hơn đời sống vật chất, tinh thần cho ĐVCĐ, CNLĐ

Sẵn sàng cho hội thi bắn mục tiêu bay thấp năm 2025

Gặp lại người chỉ huy Tiểu đoàn 509 trong Chiến dịch mùa Xuân 1975

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.