• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សមាគមសហព័ន្ធន៍នារីខេត្ត៖ ដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខន្ធអ៊ំហូ

06/09/2022 08:48

កាលពីថ្ងៃទី ០២ កញ្ញា​នៅបូជនីយដ្ឋានអ៊ំហូ (ភូមិវិញហោយ ឃុំឡុងឌឹក ទីក្រុងត្រាវិញ) សមាគមសហព័ន្ធន៍នារីខេត្តចាត់តាំងពិធីដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខន្ធអ៊ំហូ នាឱកាស់អនុស្សាវរីយ៍ឆ្នាំទី ៧៧ ទិវាបដិវត្តន៍ខែសីហា (១៩ សីហា ឆ្នាំ ១៩៤៥- ១៩ សីហា ឆ្នាំ ២០២២)​ ទិវាបុណ្យជាតិប្រទេសសាធារណរដ្ឋ សង្គមនិយមវៀតណាម (០២ កញ្ញា ឆ្នាំ ១៩៤៥- ០២ កញ្ញា ឆ្នាំ ២០២២) និង​​ ៥៣​ ឆ្នាំដែលអ៊ំហូទទួលអនិច្ចកម្ម (០២ កញ្ញា ឆ្នាំ ១៩៦៩- ០២ កញ្ញា ឆ្នាំ ២០២២)។

          អញ្ជើញចូលរួមមានថ្នាក់ដឹកនាំ សមាជិកាសមាគមសហព័ន្ធន៍នារីទីក្រុងត្រាវិញ បណ្តាក្លឹប ៣០ មេសា​ ក្លឹប ២០ តុលា របស់សមាគមសហព័ន្ធន៍នារីខេត្ត។ នេះគឺជាសកម្មភាពរបស់សមាគមសហព័ន្ធន៍នារីខេត្តបានចាត់តាំងប្រចាំឆ្នាំ ដើម្បីរំលឹកគុណ្យអ៊ំហូ រំលឹកឡើងវិញប្រវេណីដ៏ត្រចះត្រចង់របស់ប្រជាជាតិ និងរបស់ប្រជាជន កងទ័ពត្រាវិញ ក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ ជាពិសេសគឺស្ថាបនា និងការពារបូជនីយដ្ឋានអំហូ។

            បន្ទាប់ពីពិធីដាក់កម្រងផ្កា​ អុជធូបរំលឹកវិញ្ញាណក្ខន្ធអ៊ំហូ កម្មាភិបាល សមាជិកានារីបានទស្សនាផ្ទះតាំងពិព័រណ៍ និងបណ្តាសំណង់ ស្ថាបត្យកម្មខាងក្នុងមណ្ឌលកេរដំណែលប្រវត្តិសាស្ត្របូជនីយដ្ឋានអ៊ំហូ។​ ឆ្លងតាមនោះ ដើម្បីអប់រំប្រវេណីបដិវត្តន៍ ទឹកចិត្តស្នេហាជាតិរបស់កងទ័ព និងប្រជាជនខេត្តត្រាវិញ ជ្រោងខ្ពស់ស្មារតីរៀនសូត្រ និងពលកម្មរបស់កម្មាភិបាលសមាជិកានារីនៅក្នុងខេត្ត។

            ទន្ទឹមជាមួយនឹងសកម្មភាពរបស់សមាគមសហព័ន្ធន៍នារីខេត្ត គណៈកម្មាធិការបក្ស រដ្ឋ និងបណ្តាផ្នែកអង្គការចាត់តាំងមហាជនឃុំឡុងឌឹក ទីក្រុងត្រាវិញ​ចាត់តាំងពិធីអុជធូបរំលឹកវិញ្ញាណក្ខន្ធអ៊ំហូ រំលឹកឡើងវិញប្រវេណីបដិវត្តន៍របស់កងទ័ព និងប្រជាជននៅលើភូមិសាស្ត្រឃុំ នាឱកាស់បុណ្យជាតិ ០២ កញ្ញា ជារៀងរាល់ឆ្នាំផងដែរ៕

ប្រែសម្រួល៖ ​សុខា

សមាគមសហព័ន្ធន៍នារីខេត្តដាក់កម្រងផ្ការំលឹកគុណលោកប្រធានរដ្ឋ ហូជីមិញ។ រូបថត៖ ង៉ុកស្វង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.