• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សមាគមសហព័ន្ធន៍នារីខេត្តត្រាវិញ៖ត្រៀមជាស្រេចដើម្បីចាត់តាំងមហាសន្និបាតតំណាងនារីខេត្តលើកទី ១១ អាណត្តិកាល ២០២១-២០២៦

06/12/2021 14:49

មហាសន្និបាតតំណាងនារីខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២១-២០២៦ កំពុងបានប្រជាជន ជាពិសេស គឺបង ប្អូននារីគ្រប់ជាន់ស្រទាប់ក្នុងខេត្តយកចិត្តទុកដាក់។ តាមការគ្រោងទុក មហាសន្និបាតនឹងចាត់តាំងនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ ដោយមានប្រធានបទ " ប្រជាធិបតេយ្យ-សាមគ្គី-ច្នៃប្រតិដ្ឋ-ភាពទម្លុះទម្លាយ-អភិវឌ្ឍន៍" ។ បច្ចុប្បន្ន គណៈអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធន៍នារីខេត្ត កំពុងមមាញឹក ធ្វើសម្រេចកិច្ចការគ្រប់យ៉ាង។ អ្នកយកសារព័ត៌មានកាសែតត្រាវិញ បានធ្វើបទសម្ភាសន៍ជាមួយសមមិត្តគាងធីមិញង្វៀក ប្រធានសមាគមសហព័ន្ធន៍នារីខេត្តអំពីខ្លឹមសារទាំងនេះ។

សមមិត្ត គាងធីមិញង្វៀក ប្រធានសហព័ន្ធន៍សមាគមនារីខេត្ត ។

     អ្នកយកសារព័ត៌មាន៖ សូមសមមិត្តឲ្យដឹង បន្ទាប់ពីការចាត់តាំងមហាសន្និបាតសមាគមនារីថ្នាក់ស្រុក សម្រេច ជោគជ័យ តើគណៈចង្អុលការ មហាសន្និបាតតំណាងនារីខេត្តមានបទពិសោធន៍យ៉ាងណាខ្លះ ដើម្បីចង្អុលការមហាសន្និបាតតំណាងនារីខេត្ត?
     សមមិត្ត គាងធីមិញង្វៀក៖ មហាសន្និបាតតំណាងនារីថ្នាក់ស្រុក បានបញ្ចប់នៅថ្ងៃទី ១១ ខែវិច្ឆិកា ។ មហាសន្និបាតបាន       អនុវត្តម៉ឹងម៉ាត់តាមការណែនាំរបស់សមាគមសហព័ន្ធន៍នារី និងសេចក្តីប្រកាសលេខ ៥១០/TB-VPTU ចុះថ្ងៃ ទី ០៣ ខែកញ្ញា ឆ្នាំ ២០២១ របស់ការិយាល័យនៃគណៈកម្មាធិការបក្សខេត្ត ស្តីពីសេចក្តីសន្និដ្ឋាន របស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្ដីពីខ្លឹមសារមួយចំនួនក្នុងការរៀបចំឯកសារ បេក្ខភាពមហាសន្និបាតតំណាងនារីថ្នាក់ស្រុក ថ្នាក់ខេត្ត និងម្ចាស់ការក្នុងកិច្ចសហការអនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ តាមច្បាប់កំណត់។ របាយការណ៍នយោ បាយមហាសន្និបាត រៀបរៀងបានល្អ វាយតម្លៃត្រឹមត្រូវតាម លទ្ធផលនៃចលនារបស់នារី និងសកម្មភាពរបស់សមាគមក៏ដូចជាស្ថានភាពជាក់ស្តែងរបស់បងប្អូននារីនៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ កំណត់ច្បាស់ ពីគោលដៅភារកិច្ច និងបណ្តាវិធានការអនុវត្តក្នុង អាណត្តិកាលថ្មី ២០២១-២០២៦ ។ ជាពិសេស ការងារបេក្ខភាពគណៈប្រតិបត្តិការសមាគមសហព័ន្ធន៍នារីបណ្តាស្រុក ទីផ្សាររួមខេត្ត ក្រុងបានអនុវត្ត យ៉ាងម៉ឹងម៉ាត់ បានតំណាងគាំទ្រ ១០០% ។
     គណៈចង្អុលការមហាសន្និបាតតំណាងនារីខេត្ត រៀនបានបទពិសោធន៍ជាច្រើន សម្រាប់អនុវត្តឲ្យបានហ្មត់ចត់ក្នុងពេលខាងមុខ។ ទី ១ ៖ សំខាន់បំផុតគឺបទពិសោធន៍ពីរបៀបចាត់តាំងបម្រើកម្មវិធី។ ទី ២ ៖  របាយការណ៍នយោបាយត្រូវរួបរួមបញ្ហាសំខាន់ៗ មានតួលេខមកបញ្ជាក់ពីលទ្ធផលសកម្មភាព។ ទិសដៅសកម្មភាពត្រូវច្បាមយកលក្ខណៈជាក់ស្តែងនៅមូលដ្ឋាន។  ទី ៣៖  ការតែងតាំងគណៈអធិបតី ត្រូវធានាឱ្យមានសមាសភាពជនជាតិ ជ្រើសយកអ្នកមានសមត្ថភាព មានស្មារតីរឹងប៉ឹង មានលទ្ធភាពសន្ទនាក្នុងចំណោម មហាជន ។ ប្រគល់ភារកិច្ចឲ្យច្បាស់លាស់ សម ស្របដល់បុគ្គលម្នាក់ៗក្នុងគណៈអធិបតី ជៀសវាងបុគ្គលម្នាក់ទទួលនាទីជាច្រើន។ ទី ៤៖  បទ អន្តរាគមន៍ សរសេរខ្លី តែមានអត្ថន័យគ្រប់គ្រាន់ រៀបរាប់ច្បាស់ពីរបៀបធ្វើជាក់ស្តែង មិនរៀបរាប់តែពីស្នាដៃប៉ុណ្ណោះឡើយ។
     យោងតាមលទ្ធផលដែលសម្រេចបាន គណៈ ចង្អុលការមហាសន្និបាតខេត្ត បន្តពង្រីកគុណសម្បត្តិ ជម្នះគុណវិបត្តិ និងមានវិធានការអនុវត្តជាក់ស្តែង ដើម្បីចាត់តាំងមហាសន្និបាតតំណាងនារីខេត្តសម្រេចជោគជ័យ។ 
     អ្នកយកសារព័ត៌មាន៖តើការរៀបចំចាត់តាំងមហាសន្និបាតតំណាងនារីខេត្តត្រាវិញ អាណត្តិកាល ២០២១-២០២៦ បាននិងកំពុងធ្វើ យ៉ាងណាដែរ ជំរាបប្រសាសន៍សមមិត្ត?
     សមមិត្ត គាងធីមិញង្វៀក៖ យើងខ្ញុំតែងកំណត់ថា មហាសន្និបាតតំណាងនារីខេត្តលើកទី ១១ អាណត្តិកាល ២០២១-២០២៦ ជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ និងជាពិធីបុណ្យធំមួយរបស់នារីគ្រប់ជាន់ស្រទាប់ក្នុងខេត្ត។ ផ្តើមពីបទពិសោធន៍មហាសន្និបាតតំណាងនារីថ្នាក់ស្រុក គណៈអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធន៍នារីខេត្ត បានម្ចាស់ការអនុវត្តតាមឯកសារណែនាំរបស់ គណៈប្រតិភូប្រធានមជ្ឈិមសមាគមសហព័ន្ធន៍នារីវៀតណាមពីខ្លឹមសារណែនាំការយកយោបល់ព្រាងឯកសារមហាសន្និបាតតំណាងនារីខេត្ត ដើម្បី វាយតម្លៃគ្រប់ជ្រុងជ្រោយអំពីចលនានារី និងលទ្ធ ផលរបស់សមាគមសហព័ន្ធន៍នារីខេត្តអាណត្តិកាល ២០១៦-២០២១។ ទន្ទឹមនឹងនោះ ផ្តុំកម្លាំងក្នុង ការពិភាក្សារួមបំពេញយោបល់ចំពោះទិស ដៅ ភារកិច្ច និងបណ្តាវិធានការសម្រាប់អនុវត្តក្នុងអាណត្តិកាល ២០២១-២០២៦ ដើម្បីរួមចំណែកអះអាងថា អង្គការចាត់តាំងសមាគមមានតួនាទី ជាកងកម្លាំងស្នូលក្នុងការពង្រីកស្មារតីសាមគ្គី ច្នៃប្រតិដ្ឋ និងញុាំងឲ្យបងប្អូននារីគ្រប់ជាន់ស្រទាប់ក្នុងខេត្តមានឆន្ទៈឈានឡើង និងជោគជ័យក្នុងជីវភាព។ មកទល់ពេលនេះ សេចក្ដីព្រាងរបាយការណ៍នយោបាយ បានផ្ញើជូន សុំយោបល់បំពេញបន្ថែមជាសារវន្ត ហើយបានសមមិត្តប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តឯកភាពលើខ្លឹមសារ និងប្លង់ឯកសារដែលសមាគមនារីថ្នាក់លើណែនាំតាមរយៈសារលិខិត លេខ ១៦៨ - CV/BDVTU ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្តីពីការរួមបំពេញយោបល់ចំពោះឯកសារមហាសន្និបាតតំណាងនារីខេត្តលើកទី ១១ អាណត្តិកាល ២០២១-២០២៦។
     អ្នកយកសារព័ត៌មាន៖ យោងតាមការណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សូមសមមិត្តឲ្យដឹងអំពី         សមាសភាពគណៈប្រតិបត្តិការសមាគមសហព័ន្ធន៍នារីខេត្ត អាណត្តិកាលថ្មីនេះផង ?
      សមមិត្ត គាងធីមិញង្វៀក៖ ចំពោះការតែងតាំងបេក្ខភាពសម្រាប់មហាសន្និបាតតំណាងនារីខេត្ត គណៈអចិន្ត្រៃយ៍សមាគមបានម្ចាស់ការ របាយការណ៍ចំនួនបេក្ខភាពថ្មីចូលរួមគណៈប្រតិបត្តិការ គណៈអចិន្រ្តៃយ៍ ប្រធាន និងអនុប្រធាន ដើម្បីជាមូលដ្ឋានស្នើដល់គណៈចាត់តាំងបក្សខេត្តឯកភាពទទួលស្គាល់បេក្ខភាពសម្រាប់ អាណត្តិកាលថ្មី។ គណៈអចិន្ត្រៃយ៍សមាគមសហ ព័ន្ធន៍នារីខេត្ត បានអញ្ជើញកម្មាភិបាលស្នូល គណៈ ប្រតិបត្តិការ គណៈអចិន្ត្រៃយ៍ ចាត់តាំងសន្និបាត យកយោបល់មួយជំហានៗតាមការណែនាំរបស់សមាគមថ្នាក់លើ និងច្បាប់របស់គណៈកម្មាធិការបក្សបានកំណត់ពីសម្បទា តួនាទីកម្មាភិបាល អ្នកដឹកនាំ។ គម្រោងការបេក្ខភាពមហាសន្និបាត តំណាងនារីខេត្តត្រាវិញលើកទី ១១ អាណត្តិ កាល ២០២១-២០២៦ បានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត អនុម័តិផ្តល់សច្ចាប័ន រួមមាន ៣៣ នាក់ (បន្ថយ ០៤ នាក់ បើ ប្រៀបនឹងអាណត្តិកន្លង) ។ ក្នុងនោះសមមិត្ត ១៥ នាក់ចេញឈរឆ្នោតសាជាថ្មី សមមិត្ត ១៨ នាក់ ចេញឈរឆ្នោតថ្មី ។ សមាសភាពគណៈអចិន្ត្រៃយ៍មាន ០៩ នាក់។ ក្នុងនោះទទួលបន្ទុកជំនាញចំពោះសមាគមសហព័ន្ធន៍នារីខេត្ត ០៧ នាក់ ថ្នាក់ ស្រុក ០២ នាក់ ។ សមាសភាពគណៈអចិន្ត្រៃយ៍ មាន០៤ នាក់ រួមមាន៖ ប្រធានម្នាក់ និងអនុប្រ ធាន ០៣ នាក់ ។
     អ្នកយកសារព័ត៌មាន៖ មហាសន្និបាត តំណាងនារីខេត្តត្រាវិញលើកទី ១១ ចាត់តាំងឡើងក្នុងស្ថានភាពអាសន្នរោគកូវីដ-១៩ រាតត្បាត ស្មុគស្មាញ សូមសមិត្តឲ្យដឹងអំពីវិធានការចាត់តាំងមហាសន្និបាត ?
     សមមិត្ត គាងធីមិញង្វៀក៖ ទន្ទឹមនឹងការចង្អុលការធ្វើរបាយការណ៍នយោបាយ និងតែងតាំងបេក្ខភាព គណៈអចិន្ត្រៃយ៍ បក្សខេត្ត បាន យកចិត្តទុកដាក់បំផុតទៀតចំពោះការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ក្នុងពេលចាត់តាំង មហាសន្និបាត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បានចង្អុលការគណៈអចិន្ត្រៃយ៍ សមាគមសហការស្អិតល្មួតជាមួយផ្នែកសុខាភិ បាល កសាង និងអនុវត្តផែនការជាក់ស្តែងដើម្បី ធានាក្នុងការបង្ការ និងទប់ស្កាត់អាសន្នរោគមុន ក្នុង និងក្រោយពីមហាសន្និបាត។ ជាក់ស្តែងគឺមុនពេលចាត់តាំងមហាសន្និបាត ត្រូវបោសសម្អាត និងបាញ់ថ្នាំកម្ចាត់មេរោគនៅសាលចាត់តាំងមហា សន្និបាត តាមការណែនាំរបស់ក្រសួងសុខាភិបាល។ រៀបចំសារធាតុសម្រាប់លាងដៃឲ្យគ្រប់ចំនួន  ជាពិសេសរៀបចំធ្វើតេស្តរហ័សជូនតំណាងគ្រប់រូបដែលចូលរួមមហាសន្និបាត។ រៀបចំកន្លែង អង្គុយចម្ងាយពីគ្នាធានាសុវត្ថិភាពតាមវិធានការ ៥K របស់ក្រសួងសុខាភិបាលណែនាំ។ ពេលដែលមហាសន្និបាតកំពុងប្រព្រឹត្តឡើង គណៈចង្អុលការមហាសន្និបាតសហការជាមួយផ្នែកសុ ខាភិបាល ត្រៀមកងកម្លាំងសម្រាប់ត្រួតពិនិត្យតាមដានស្ថានការណ៍ ដើម្បីរាយការណ៍ជូនគណៈចង្អុលការមហាសន្និបាតអនុវត្តឲ្យបានល្អការងារ បង្ការ ទប់ស្កាត់អាសន្នរោគ ធានាសុវត្ថិភាព ដើម្បី មហាសន្និបាតសម្រេចជោគជ័យ ល្អប្រសើរ។
                                                                                អ្នកយកសារព័ត៌មាន៖   សូមអរគុណសមមិត្ត !
                                                                                                      អនុវត្តដោយ៖ សុជា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.