• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សមាគមព្រះសង្ឃសាមគ្គីសេ្នហាជាតិខេត្ដ៖ បង្កើនការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ដើម្បីធានាសុវត្ថិភាព នាមណ្ឌលប្រឡង

29/01/2021 09:51

                                        គណៈមេប្រយោគអនុវត្តល្អការពាក់របាំងមុខក្នុងពេលបំពេញភារកិច្ច​។

                                   កម្មាភិបាលសុខាភិបាលនិងសម្ព័ន្ធយុវជនចូលរួមប្រគេននិងជូនរបាំងមុខ
  ស្ទង់កាយឧណ្ហធាតុព្រះសង្ឃនិងអ្នកចូលរួមមណ្ឌលប្រឡង​។

                                                    បេក្ខសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិកំពុងប្រឡង ។

  កម្មាភិបាលផ្នែកសុវត្ថិភាពគ្រឿងបរិភោគនៃមជ្ឈមណ្ឌលសុខាភិបាល
 ទីក្រុងត្រាវិញកំពុងយកគំរូគ្រឿងបរិភោគរក្សាទុកតាមច្បាប់​​​ ។

     ក្នុងរយៈពេលពីរថ្ងៃទី ២៣- ២៤ មករាសមាគមព្រះសង្ឃសាមគ្គីសេ្នហាជាតិខេត្ដ បានចាត់តាំងសម័យប្រឡងនិងជូនសញ្ញាប័ត្រថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិទុតិយភូមិឆ្នាំសិក្សា ២០២០-២០២១ នៅវត្តសិលាទ្រ (ថ្មទល់) សង្កាត់ទី ៩ ទីក្រុងត្រាវិញ ដោយមានគណៈមេប្រយោគ អនុរក្សនិងបេក្ខសិស្សជិត ៧២០ អង្គនិងរូបចូលរួម។ ដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ ធានាសុវត្ថិភាពនៅមណ្ឌលប្រឡង សមាគមព្រះសង្ឃសាមគ្គីសេ្នហាជាតិខេត្ដ សហការជាមួយមជ្ឈមណ្ឌលសុខាភិបាលទីក្រុងត្រាវិញ ចាត់ឲ្យបុគ្គលិកសុខាភិបាលស្ទង់កាយឧណ្ហធាតុចង្អុលការឲ្យពាក់របាំងមុខទាំងអស់គ្នា និងលាងដៃជាមួយទឹកអាកុលរម្ងាប់មេរោគ។ ត្រួតពិនិត្យដើម្បីសុវត្ថិភាពគ្រឿងបរិភោគ យករក្សាគំរូគ្រឿងឧបភោគបរិភោគ។ល។ ទន្ទឹមនឹងនោះ នៅទាំងចាត់ឲ្យកម្មាភិបាលសុខាភិបាល វេជ្ជបណ្ឌិតប្រចាំការ ២៤/២៤ ម៉ោង ដើម្បីពិនិត្យសុខភាព និងជូនថ្នាំដោយឥតគិតថ្លៃនៅមណ្ឌលប្រឡងតាមសារលិខិតលេខ ៣៧-CV/TU ចុះថ្ងៃ ទី ០៧ មករា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្តត្រាវិញស្តីពីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ៕ 

* បេក្ខសិស្សជាង ៩៨% ប្រឡងជាប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ទុតិយភូមិ

                                           បេក្ខសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិទទួលសញ្ញាប័ត្រ ។

     កាលពីថ្ងៃទី ២៣ -២៤ មករា សមាគមព្រះសង្ឃសាមគ្គីសេ្នហាជាតិខេត្ដ ចាត់តាំងសម័យប្រឡង និងជូនសញ្ញាប័ត្រថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិទុតិយភូមិនៅវត្តសិលាទ្រ (ថ្មទល់) សង្កាត់លេខ ៩ ទីក្រុងត្រាវិញ ដោយមានបេក្ខសិស្ស ៤៥៩ អង្គនិងរូបប្រឡងជាប់ស្រូបយកអត្រាជាង ៩៨%។ ក្នុងនោះ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិមានបេក្ខសិស្ស ៣៣៤ អង្គនិងរូបប្រឡងជាប់ស្រូបយកអត្រា ៩៧%។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិមានបេក្ខសិស្ស ១២៥ អង្គនិងរូបប្រឡងជាប់ស្រូបយកអត្រា ១០០%។
     ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ( ឆ្នាំទី ៤) បេក្ខសិស្សប្រឡង ១២ វិញ្ញាសា។សមណសិស្ស ថាច់ចៀ គង់នៅវត្តផ្នោរដូង ឃុំដាយអាង ស្រុកថ្កូវ សិក្សាវត្តសិលាទ្រ (ថ្មទល់) ទទួលជ័យលាភីលេខ ១ (ពិន្ទុរួម ១០០,៣ ពិន្ទុ )។ សមណសិស្ស ង៉ូមិញលឹង គង់នៅវត្តផ្នោរពោន ឃុំវិញតឹង ស្រុកវិញចូវ ខេត្តសុកត្រាំង សិក្សាវត្តស្វាយសៀមថ្មី ឃុំង៉ាយស្វៀង ស្រុកថ្កូវ ទទួលជ័យលាភីលេខ ២ (ពិន្ទុរួម ៩៧,៧៥ ពិន្ទុ )។ សមណសិស្ស ថាច់សុផាន គង់នៅវត្តអំពាំងសាន្ត ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង សិក្សាវត្តកងចក្ការាម (ធ្លក) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ទទួលជ័យលាភីលេខ ៣ (ពិន្ទុរួម ៩៧,២៥ )។
      ចំពោះថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិបេក្ខសិស្សប្រឡង ១០ វិញ្ញាសា ។ សមណសិស្ស ថាច់ចម្ប៉ា គង់នៅវត្តពោធិវង្សទ្រង់លក្ខណ៍ផ្នោរប្រសព្វកំណប់កោះកែវ (កោះស្វាយ) ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង សិក្សានៅវត្តពោធិសាលរាជ (កំពង់)  ទទួលជ័យលាភីលេខ ១ (ពិន្ទុរួម ៨២,២៥ ពិន្ទុ )។  សមណសិស្ស ថាច់សុខា គង់នៅវត្តខ្នាចទទឹង ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ សិក្សានៅវត្តពោធិសាលរាជ (កំពង់) សង្កាត់លេខ ០១ ទី ក្រុងត្រាវិញ ទទួលជ័យលាភីលេខ ២ (ពិន្ទុរួម  ៨១,៥ ពិន្ទុ )។ សមណសិស្សថាច់ច័ន្ទមុនី គង់នៅវត្តចម្បីសោភ័ណ (ត្រោកកើត) ឃុំដាឡុក ស្រុកចូវថាញ់ សិក្សានៅវត្តសំរោងឯក សង្កាត់លេខ ៨ ទីក្រុងត្រាវិញ ទទួលជ័យលាភីលេខ ៣ (ពិន្ទុរួម ៨០ ពិន្ទុ )៕

ដំណឹង-រូបថត៖ សុជា  

 

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.