27/08/2021 07:35
សម័យប្រជុំលើកទី ២ នេះ ក្រុមប្រឹក្សាប្រជាជនខេត្តពិនិត្យសេចក្តីរបាយការណ៍ស្ថានភាពបំពេញបន្ថែម និងការប្រើប្រាស់បម្រុងមូលនិធិ បម្រុងហិរញ្ញវត្ថុ ០៩ ខែដើមឆ្នាំ ២០២១។ លិខិតជម្រាប និងព្រាងសេចក្តីសម្រេចចិត្តធ្វើវិមជ្ឈការសិទិ្ធគ្រប់គ្រងទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធជលផលស្ថិតក្រោមក្របខណ្ឌគ្រប់គ្រងរបស់ខេត្តត្រាវិញ។ លិខិតជម្រាប និងព្រាងសេចក្តីសម្រេចចិត្តស្តីពីការបំពេញបន្ថែមព្រាងបម្រុងឱ្យបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និងបំពេញបន្ថែមមានគោលដៅឱ្យគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ឧបត្ថម្ភថវិកាកសាងមូលដ្ឋានជំនឿសាសនា។ លិខិតជម្រាប និងព្រាងសេចក្តីសម្រេចចិត្តកំណត់កម្រិតចំណាលបម្រើសកម្មភាពរបស់គណៈបញ្ជាការបង្ការទប់ទល់ជាមួយនឹងអាកាសធាតុ ប្រែប្រួល និងស្វែងរកសង្រ្គោះដល់បណ្តាថ្នាក់នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ លិខិតជម្រាប និងព្រាងសេចក្តីសម្រេចចិត្តស្តីពីការឆ្លង និងផ្តល់សច្ចាប័នផែនការវិនិយោគសាធារណមធ្យមដំណាក់កាល ២០២១-២០២៥។ លិខិតជម្រាប និងព្រាងសេចក្តីសម្រេចចិត្តស្តីពីតម្រែតម្រង់ផែនការវិនិយោគសាធារណៈ ទុនថវិកាខេត្តឆ្នាំ ២០២១។ លិខិតជម្រាប និងព្រាងសេចក្តីសម្រេចចិត្តឆ្លងមតិបម្រុងផែនការវិនិយោគសាធារណៈឆ្នាំ ២០២២។ លិខិតជម្រាប និងព្រាងសេចក្តីសម្រេចចិត្តស្តីពីការឆ្លងតម្រែតម្រង់ឈ្មោះសំណង់ គម្រោងការដែលតម្រូវការដកហូតដីធ្លីក្នុងឆ្នាំ ២០២១ ដែលបានក្រុមប្រឹក្សាប្រជាជនខេត្តអនុម័តិឆ្លងនៅខ្ទង់ទី ៨ ភាគទី VIII.២ ឧបសម្ព័ន្ធទី ២ ភ្ជាប់ជាមួយនឹងសេចក្តីសម្រេចចិត្តលេខ ៤៥/NQ-HĐND ចុះថ្ងៃទី ០៩ ធ្នូឆ្នាំ ២០២០។ លិខិតជម្រាប និងព្រាងសេចក្តីសម្រេចចិត្តស្តីពីការឧបត្ថម្ភអ្នកមានសគុណចំពោះបដិវត្តន៍ជួបលំបាកអំពីលំនៅឋាននៅលើភូមិសាស្ត្រខេត្តត្រាវិញ។ លិខិតជម្រាប និងព្រាងសេចក្តីសម្រេចចិត្តស្តីពីការកែប្រែសម្រេចចិត្តលេខ ២០/NQ-HĐND ចុះថ្ងៃទី ១៧ កក្កដាឆ្នាំ ២០២០ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីកម្មវិធីស៊ើបអង្កេតរបស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញឆ្នាំ ២០២១ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តមួយចំនួនផ្សេងៗ(ប្រសិនមាន)៕
រតនា