06/11/2020 10:50
កាលពីថ្ងៃទី ០៥ វិច្ឆិកា ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១១ អាណត្តិកាល ២០១៦-២០២១ ចាត់តាំងសម័យប្រជុំលើកទី ១៧ (សម័យប្រជុំឯកទេស) ដើម្បីពិនិត្យ សម្រេចចិត្តលើខ្លឹមសារសំខាន់ៗមួយចំនួនដែលស្ថិតក្នុងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ សម័យប្រជុំបោះឆ្នោតបំពេញបន្ថែមតំណែងប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងប្រធានគណៈកម្មាធិការប្រជាជនខេត្ត នីតិកាលទី ១១ អាណត្តិកាល ២០១៦-២០២១ និងតំណែងសំខាន់ៗមួយចំនួនផ្សេងទៀត។
ស្ថិតនៅនឹងសម័យប្រជុំ តំណាងបានស្តាប់សេចក្តីព្រាងបណ្តាសេចក្តីសម្រេចចិត្តដូចជា៖ សេចក្តីសម្រេចចិត្តស្តីពីកែប្រែផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០១៦-២០២០ និងកែប្រែផែនការវិនិយោគសាធារណៈឆ្នាំ ២០២០ (ទុនថវិកាខេត្តលើកទី ០២) ។សេចក្តីសម្រេចចិត្តកែប្រែបំពេញបន្ថែមមាត្រាមួយចំនួនរបស់បណ្តាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តស្ថិតលើវិស័យថវិកាដែលអស់សុពលភាពអនុវត្តចាប់តាំងពីថ្ងៃទី ៣១ ធ្នូឆ្នាំ ២០២០។ សេចក្តីសម្រេចចិត្តកែប្រែបំពេញបន្ថែមបញ្ជីរាយឈ្មោះបណ្តាសំណង់ គម្រោងការដែលមានតម្រូវការដកហូត និងតម្រូវការផ្ទេរគោលដៅប្រើប្រាស់ដីធ្លីបង្វែរមកប្រើប្រាស់ជាគោលដៅក្នុងឆ្នាំ ២០២០ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ សេចក្តីសម្រេចចិត្តស្តីពីកម្រិតចំណាយកសាងសម្បទាមូលដ្ឋាន និងបទដ្ឋានបច្ចេកទេសមូលដ្ឋាននៅលើភូមិសាស្ត្រខេត្តត្រាវិញ។ សេចក្តីសម្រេចចិត្តស្តីពីការសម្រេចចិត្តលើគោលការណ៍បង្វែរគោលដៅប្រើប្រាស់ព្រៃមកគោលដៅផ្សេងៗនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ សេចក្តីសម្រេចចិត្តស្តីពីការកំណត់អំពីគោលនយោបាយឧបត្ថម្ភដល់ពលករ សិស្ស និស្សិតនៅលើភូមិសាស្ត្រខេត្តដែលទៅធ្វើការ រៀនសូត្រនៅក្រៅប្រទេសតាមកិច្ចសន្យាដំណាក់កាល ២០២១-២០២៥។ សេចក្តីសម្រេចចិត្តស្តីពីការកំណត់កម្រិតឧបត្ថម្ភការបង់ប្រាក់គាំពារសុខាភិបាលចំពោះមុខសញ្ញាមួយចំនួននៅលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២១-២០២៥។ សេចក្តីសម្រេចចិត្តស្តីពីការកំណត់គោលនយោបាយឧបត្ថម្ភដល់អ្នកបង្រៀនបំពេញវិជ្ជាវប្បធម៌ភាសាខ្មែរនៅលើភូមិសាស្ត្រខេត្ត។សេចក្តីសម្រេចចិត្តស្តីពីការកំណត់កម្រិតឧបត្ថម្ភថវិកាដល់មូលដ្ឋានជំនឿសាសនាមួយចំនួននៅលើភូមិសាស្ត្រខេត្តសម្រាប់កសាងព្រះវិហារ។
ក្រោយពីបានស្តាប់សេចក្តីព្រាងបណ្តាសេចក្តីសម្រេចចិត្ត តំណាងបានឯកភាព និងអនុម័តឆ្លង។
ស្ថិតនៅនឹងសម៍យប្រជុំនេះ ក្រុមប្រឹក្សាប្រជាជនខេត្តបានអនុវត្តបណ្តាខ្លឹមសារសំខាន់ៗស្តីពីការងារកម្មាភិបាល។ យោងលើមូលដ្ឋានសេចក្តីជម្រាបរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត សម័យប្រជុំបានដំណើរការពិនិត្យ អនុម័ត ឯកភាពលើកលែងតំណែងប្រធាន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងសមាជិកគណៈកម្មាធិការប្រជាជនខេត្ត អាណត្តិកាល ២០១៦-២០២១ លើកលែងតំណែងប្រធាន អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងប្រធានគណៈកម្មការសេដ្ឋកិច្ច-ថវិកាក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិកាល ២០១៦-២០២១។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមបេក្ខជនដើម្បីទុកឲ្យក្រុមប្រឹក្សាប្រជាជនខេត្តបោះឆ្នោតតំណែងប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១១ អាណត្តិកាល ២០១៦-២០២១ ចំពោះសមមិត្តគឹមង៉ុកថាយ អនុលេខាបក្សខេត្ត បោះឆ្នោតតំណែងប្រធានគណៈកម្មាធិការប្រជាជនខេត្ត នីតិកាលទី ១១ អាណត្តិកាល ២០១៦-២០២១ ចំពោះសមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
លទ្ធផល សមមិត្តគឹមង៉ុកថាយជាប់ឆ្នោតធ្វើជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសមមិត្តឡេវ៉ាំងហាំងជាប់ឆ្នោតធ្វើជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
មានយោបល់សន្និដ្ឋានសម័យប្រជុំ សមមិត្តគឹមង៉ុកថាយបានសង្កត់ធ្ងន់ថា៖ សម័យប្រជុំបានពិនិត្យ ពិភាក្សាយ៉ាងហ្មត់ចត់ និងអនុម័តឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ០៩ យ៉ាង។ នេះគឺជាបណ្តាសេចក្តីសម្រេចចិត្តសំខាន់ៗ បង្កជាមូលដ្ឋានគតិយុត្តិសម្រាប់គណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាថ្នាក់ បណ្តាផ្នែកចាត់តាំងអនុវត្តក្នុងឆ្នាំ ២០២០ និងបណ្តាឆ្នាំបន្តបន្ទាប់។ ក្នុងពេលខាងមុខនេះ ក្រុមប្រឹក្សាប្រជាជនខេត្តសំណូមពរគណៈកម្មាធិការប្រជាជនខេត្ត បណ្តាថ្នាក់បណ្តាផ្នែកគប្បីជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ពង្រីកស្មារតីសាមគ្គី អនុវត្តសម្រេចល្អបណ្តាភារកិច្ចដែលបានដាក់ចេញ។ចំពោះបណ្តាខ្លឹមសារសេចក្តីសម្រេចចិត្តដែលបានក្រុមប្រឹក្សាប្រជាជនខេត្តអនុម័តឆ្លងក្នុងសម័យប្រជុំលើកទី ១៧ នេះ ប្រគល់ឲ្យគណៈកម្មាធិការប្រជាជនខេត្ត បណ្តាថ្នាក់បណ្តាផ្នែកផ្សព្វផ្សាយអនុវត្តបានត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់។ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាក្រុមតំណាង បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនខេត្តគប្បីដាស់តឿន ត្រួតពិនិត្យហ្មត់ចត់ក្នុងដំណាក់កាលផ្សព្វផ្សាយបណ្តាសេចក្តីសម្រេចចិត្តដែលបានអនុម័តឆ្លងក្នុងសម័យប្រជុំ ធានាប្រសិទ្ធភាព ត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់៕ប្រេសម្រួល៖រតនា