14/10/2020 21:25
សមិត្តត្រឹងបិញត្រុង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្តបញ្ជាកម្មវិធីសម័យប្រជុំ។
កាលពីថ្ងៃទី ១៤ តុលាឆ្នាំ២០២០ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាតខេត្ត មហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥ បានចាត់តាំងសម័យប្រជុំបម្រុងដើម្បីអនុវត្តកិច្ចការមួយចំនួនដើម្បីឈានចូលពិធីបើកអង្គសន្និបាតបានប្រព្រឹត្តឡើងក្នុងថ្ងៃទី ១៥ តុលាឆ្នាំ ២០២០។
អញ្ជើញចូលរួមមានសមមិត្តង្វៀងក្វឹកភូ សមាជិកត្រួតពិនិត្យនាយកនៃនាយកដ្ឋានមូលដ្ឋានលេខ ៧ សមាជិកគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមរួមជាមួយនឹងតំណាងពេញសិទ្ធិ ៣៤៥/៣៤៧ នាក់ដែលបានបោះឆ្នោតជ្រើសពី ១៣ បក្ខភាគស្ថិតក្រោមឪវាទគណៈកម្មាធិការបក្សខេត្ត។
ក្នុងសម័យប្រជុំបម្រុងនេះ តំណាងមហាសន្និបាតបានឆ្លងបណ្តាឯកសារដូចជា៖ លក្ខន្តិកៈធ្វើការ បទបញ្ជាផ្ទៃក្នុងមហាសន្និ ខ្លឹមសារមួយចំនួនទាក់ទិនដល់ការងារបោះឆ្នោតក្នុងមហាសន្និបាតតំណាងបក្ខភាគខេត្តតាមសេចក្តីសម្រេចចិត្តលេខ ២៤៤- QĐ/TW ចុះថ្ងៃទី ០៩/៦/២០១៤ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាលទី ១១) បោះឆ្នោតតែងតាំងគណៈអធិបតី គណៈលេខាធិការ គណៈត្រួតពិនិត្យលក្ខណៈតំណាង ឆ្លងកម្មវិធីធ្វើការរបស់មហាសន្និបាតពេញសិទ្ធិ ចែកក្រុមតំណាង និងណែនាំប្រជុំជិវភាពជូនបណ្តាក្រុមតំណាង។
សមមិត្តគឹមង៉ុកថាយ អនុលេខាបក្សខេត្តមានយោបល់ឆ្លងបណ្តាឯកសារ។
អង្គប្រជុំបោះឆ្នោតតែងតាំងគណៈអធិបតីមហាសន្និបាត ០៩ រូប គណៈលេខាធិការ ០៣ រូប បោះឆ្នោតតែងតាំងគណៈត្រួតពិនិត្យលក្ខណៈតំណាង ០៣ រូប។
សមិត្តត្រឹងទ្រីយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តថ្លៃងយោបល់បញ្ចប់អង្គប្រជុំបម្រុង។
មហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥ ពេញសិទ្ធិបើកមហាសន្និបាតនៅម៉ោង ៧ និង ៣០ នាទី នៃថ្ងៃទី ១៥ តុលាឆ្នាំ ២០២០ នៅមជ្ឈមណ្ឌលសន្និបាតខេត្តត្រាវិញ។
កាសែតត្រាវិញផ្សាយព័ត៍មានជូនមិត្តអ្នកអានជាបន្ត៕
បណ្តាតំណាងថតរូបអនុស្សាវរីយ៍ជាមួយនឹង បណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត
អនុម័តិឆ្លងកម្មវិធីធ្វើការ។