• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សមមិត្តអនុលេខាបក្សខេត្ត ឡឹមមិញដាំង អញ្ជើញទៅសួរសុខទុក្ខ និងជំរុញទឹកចិត្តកម្មាភិបាលសុខា ភិបាលមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៥ លេខ ៦

14/09/2021 11:23

កាលពីថ្ងៃទី ០៩ កញ្ញា សមមិត្តអនុលេខាបក្សខេត្ត ឡឹមមិញដាំង អញ្ជើញទៅសួរសុខទុក្ខ និងជំរុញទឹកចិត្តកម្មាភិបាលសុខាភិបាលអនុវត្តការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៥ (មជ្ឈមណ្ឌលសុខាភិបាលស្រុកកាងឡុង) លេខ ៦ (មន្ទីរពេទ្យឪសថបុរាណ)។

គិតមកដល់បច្ចុប្បន្ននេះ មន្ទីរពេទ្យបណ្តោះអាសន្នលេខ ៥ ទទួលអ្នកជំងឺបាន ១៣៤ នាក់ និងបញ្ជូនឡើងមន្ទីរពេទ្យថ្នាក់លើ ០៧ នាក់ ជាសះស្បើយចេញពីពេទ្យ ៧៨ នាក់ កំពុងនៅព្យាបាល ៤៩ នាក់។ មន្ទីរពេទ្យបណ្តោះអាសន្នលេខ ៦ ទទួលអ្នកជំងឺបាន ១២៦ នាក់កំពុងនៅព្យាបាល ៣១ នាក់។

សមមិត្តអនុលេខាបក្សខេត្ត ឡឹមមិញដាំង មានយោបល់ និងស្ងើចសរសើរដល់សមូហភាពកងជួរកម្មាភិបាល គ្រូពេទ្យ

វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាលមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៥។ រូបថត៖ ផាងត្វឹង

ស្ថិតនៅនឹងបណ្តាទីកន្លែងដែលបានអញ្ជើញទៅដល់ សមមិត្តឡឹមមិញដាំងបានឱ្យដឹងថា៖ កន្លងហើយ ស្ថានភាពអាសន្នរោគ​ជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្តប្រែប្រួលយ៉ាងស្មុគស្មាញ បច្ចុប្បន្ននេះខេត្តទប់ទល់បានរោគជំងឺជាសារវន្ត។ បណ្តាមន្ទីរពេទ្យ ពិសេសគឺមន្ទីរពេទ្យបណ្តោះអាសន្នជានិច្ចកាលពង្រីកបានស្មារតី ភារកិច្ច ខិតខំបញ្ចេញកម្លាំងឆ្លងកាត់រាល់ការលំ​បាកដើម្បីអនុវត្ត​សម្រេចល្អ និងសម្រេចឆ្នើមភារកិច្ច។ ការងារចាត់ចែងធនធានកម្លាំងតែងបានផ្សព្វផ្សាយយ៉ាងសមស្រប ធានាសុវត្ថិភាពដាច់​អហំការ​ដល់កម្មាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាល ដើម្បីបម្រើ ថែទាំសុខភាពជូនប្រជាជន។

តំណាងឱ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន  គណៈកម្មាធិការរណសិរ្សមាតុភូមិ​វៀតណាម​ខេត្ត បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត សមមិត្តអនុលេខាបក្សខេត្តបានកំណត់ត្រា និងស្ងើចសរសើរដល់សមូហភាពកងជួរកម្មាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាលនៅនឹងបណ្តាអង្គភាពដែលមានការខិតខំឆ្លងកាត់រាល់ការទុក្ខលំបាក ជម្នះរាល់ឧបស័គ្គ អស់ពីចិត្តថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។ ស្ថានភាពរោគ ជំងឺគង់នៅបង្កប់ និងប្រែប្រួលស្មុគស្មាញ ហេតុដូច្នោះហើយកងជួរ​កម្មា​ភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល និងប្រជាជនមិនគប្បីធ្វេសប្រហែស គប្បីជ្រោងខ្ពស់ស្មារតី ភារកិច្ច ប្តេជ្ញា​ចិត្តរុញច្រានរោគជំងឺកូវីដ-១៩ ឆាប់លើកស្ទួយជីវភាពវិលត្រឡប់មកភាពធម្មតាថ្មី៕                  

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.