13/11/2020 07:41
កាលពីថ្ងៃទី ៩ វិច្ឆិកា ស្ថិតនៅគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តរួមជាមួយនឹងបណ្តាផ្នែក គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសមាគមមិត្តភាពវៀតណាម-ចិនខេត្ត គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច មន្ទីរផែនការនិងវិនិយោគ មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចបានទទួលបដិសណ្ឋារកិច្ចលោក Wu Jun (ង៉ូត្វឹង) អគ្គ កុងស៊ុលនៃប្រទេសសាធារណរដ្ឋប្រជាមានិតចិនប្រចាំការនៅទីក្រុងហូជីមិញ ។
អគ្គកុងស៊ុលនៃប្រទេសសាធារណរដ្ឋប្រជាមានិតចិនប្រទានជូនប្រាក់ដល់ខេត្តត្រាវិញ។ រូបថត៖ ហ៊ឺវហ្វេ
នៅពេលទទួលបដិសណ្ឋារកិច្ចសមមិត្តឡេវ៉ាំងហាំងបានជូនព័ត៌មានសង្ខេបពីស្ថានភាពទាក់ទាញអាជីវកម្ម ពិសេសគឺអាជីវកម្មចិនកំពុងវិនិយោគនៅខេត្តត្រាវិញ។បច្ចុប្បន្ននេះនៅលើភូមិសាស្រ្តខេត្តត្រាវិញមាន ១៦ គម្រោងការវិនិយោគរបស់ ១១ អាជីវកម្មចិន ជាមួយនឹងចំនួនប្រាក់ទុនចុះឈ្មោះវិនិយោគ ៧៩,៧ លានដុល្លារ លើវិស័យវិនិយោគសំខាន់នោះ គឺដេរស្បែកជើង ដោះស្រាយការងារធ្វើជូនពលករ ១៨.១១២ នាក់។ បច្ចុប្បន្ននេះ បណ្តាគម្រោងការកំពុងធ្វើសកម្មភាព និងនាំមកលទ្ធផលសេដ្ឋកិច្ចយ៉ាងសកម្ម។ សមមិត្តឡេវ៉ាំងហាំងក៏បានជូនព័ត៌មានបន្ថែមដល់លោក ង៉ូត្វឹងអំពីការទាក់ទាញកោះហៅអាជីវកម្មជាមួយនឹងគោលលំនាំ “រដ្ឋអំណាចរួមដំណើរជាមួយនឹងអាជីវកម្ម ” យើងខ្ញុំតែងរង់ស្តាប់យកយោបល់របស់បណ្តាអាជីវកម្មដើម្បីចង្អុលការវិនិច្ឆ័យទាន់ពេលចំពោះបណ្តាជំពាក់វាក់វិនដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មធ្វើសកម្មភាពក្នុងការផលិតធ្វើអាជីវកម្មនៅខេត្តត្រាវិញ។
នាឱកាសនេះដែរ លោកង៉ូត្វឹងតំណាងឲ្យអគ្គកុងស៊ុលនៃប្រទេសសាធារណរដ្ឋប្រជាមានិតចិនប្រចាំការនៅទីក្រុងហូជីមិញ ប្រទានជូនទឹកប្រាក់ ៦០០ លានដុងដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសម្រាប់អនុវត្តគោលនយោបាយសុខុមាលភាពសង្គមនិងសម្ព័ន្ធសមាគមអាជីវកម្មចិននៅទីក្រុងហូជីមិញបានឧបត្ថម្ភទឹកប្រាក់ ១០០ លានដុងផងដែរ៕
ប្រែសម្រួល៖ រតនា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។