23/10/2020 08:52
សមមិត្តលេខាបក្សខេត្តង៉ូជីកឿងថ្លែងយោបល់បិទមហាសន្និបាត។ រូបថត៖ សុខា
អ្នកយកសារព័ត៌មាន៖ សូមសមមិត្តឲ្យដឹងអំពីបណ្តាការជោគជ័យយ៉ាងសំខាន់ៗក្នុងមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញលើកទី ១១ ?
សមមិត្តង៉ូជីកឿង៖ ចាប់តាំងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ តុលា មហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញលើកទី ១១ បានពេញសិទ្ធិ ប្រព្រឹត្តឡើងពោរពេញទៅដោយស្មារតីម៉ឹងម៉ាត់ ប្រជាធិបតេយ្យ ទទួលបន្ទុក និងបានសម្រេចជោគជ័យទូទាំងកម្មវិធី ខ្លឹមសាររបស់មហាសន្និបាតដ៏ល្អប្រសើរ។
សេចក្តីរបាយការណ៍នយោបាយ សេចក្តីរបាយការណ៍ស្វ័យវិវេចនារបស់គណៈប្រតិបត្តិការបក្ខភាគ នីតិកាលទី ១០ ដោយបានតំណាងមហាសន្និបាតពិភាក្សា វិភាគវាយតម្លៃយ៉ាងជ្រាលជ្រៅលើគ្រប់វិស័យលទ្ធផល ក៏ដូចជាបណ្តាភាពអន់ខ្សោយគុណវិបត្តិ ដើម្បីធ្វើឲ្យច្បាស់ពីមូលហេតុគុណវិបត្តិ គុណសម្បត្តិដើម្បីដកពិសោធន៍ក្នុងការដឹកនាំ ចង្អុលការបញ្ជាការក្នុងរយៈកាល ០៥ ឆ្នាំខាងមុខ ធានាអនុវត្តសម្រេចជោគជ័យ សេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១។
មហាសន្និបាតបានលាយពេលជាច្រើនសម្រាប់តំណាងផ្តុំប្រាជ្ញា កម្លាំងពិភាក្សារួមបំពេញយោបល់ទៅដល់ឯកភាពខ្ពស់ដើម្បីអនុម័តិឆ្លងសេចក្តីសម្រេចចិត្តស្តីអំពីទិសដៅភារកិច្ច គោលដៅក្នុងអាណត្តិកាល ២០២០-២០២៥ ជាមួយនឹងបណ្តាភារកិច្ច ក្រុមជំពូកវិធីសាស្ត្រសំខាន់ៗ។ ក្នុងនោះ បក្ខភាគខេត្តបញ្ជាក់បានភារកិច្ចចម្បង ០២ យ៉ាងគឺ កសាងបក្ខភាគស្អាតស្អំរឹងមាំ ខិតខំលើកស្ទួយត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ និងខេត្តពង្រីកក្នុងក្រុមខេត្តចម្បងក្នុងតំបន់វាលទំនាបទន្លេគឺវឡុងមុនឆ្នាំ២០៣០។ ជាមួយនឹងស្មារតីប្រជាធិបតេយ្យ ម៉ឹងម៉ត់ខ្ពស់ មហាសន្និបាតបោះឆ្នោតជ្រើសគណៈប្រតិបត្តិការបក្ខភាគខេត្តថ្មីរួមមានសមមិត្ត ៤៩ រូប គណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការបក្សខេត្ត ១៥ រូបដែលមានគ្រប់សម្បទា សុពលភាព ឫទ្ធានុភាពដើម្បីទទួលបន្ទុក និងសម្រេចល្អភារកិច្ចដែលបានបក្ខភាគ និងប្រជាជនប្រគល់ជូន។ បោះឆ្នោតជ្រើសក្រុមតំណាងពេញសិទ្ធិអញ្ជើញទៅចូលរួមមហាសន្និបាតលើកទី ១៣ របស់បក្ស រួមមានសមមិត្ត ១៧ រូប និងសមមិត្តបម្រុង ០១ រូប តំណាងឲ្យសេចក្តីប្រាជ្ញា ឆន្ទៈមោះមុត របស់បក្ខភាគ និងប្រជាជនក្នុងខេត្ត។
អាចបញ្ជាក់បានថា មហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១ សម្រេចជោគជ័យល្អប្រសើរគឺជាលទ្ធផលរបស់កម្លាំង សេចក្តីប្តេជ្ញាចិត្ត ទទួលបន្ទុក ការត្រៀមបម្រុងយ៉ាងហ្មត់ចត់របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈប្រតិបត្តិការបក្ខភាគនីតិកាលកន្លង។ សំខាន់នោះគឺ អាស្រ័យដោយការចង្អុលការ ណែនាំជានិច្ចកាល និងទាន់ពេលរបស់ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស របស់បណ្តាគណៈកម្មាធិការការងារគណៈកម្មាធិការបក្ស និងខុទ្ទកាល័យមជ្ឈិមបក្ស។
អ្នកយកសារព័ត៌មាន៖ សេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគខេត្តអាណត្តិកាល ២០២០-២០២៥ បានមហាសន្និបាតអនុម័តិឆ្លង និងបញ្ជាក់បានភារកិច្ចចម្បង ០២ យ៉ាងស្តីអំពីការកសាងបក្ស និងពង្រីកសេដ្ឋកិច្ច-សង្គម។ សូមសមមិត្តឲ្យដឹងអំពីបណ្តាការងារគប្បីត្រូវធ្វើជាបន្ទាន់ដើម្បីទុកសេចក្តីសម្រេចចិត្តឆាប់ស៊ីជម្រៅទៅក្នុងជីវភាព?
សមមិត្តង៉ូជីកឿង៖ ការបញ្ជូនសេចក្តី សម្រេចចិត្តរបស់មហាសន្និបាតទៅក្នុងជីវភាពបានចាត់ទុកដូចជាការងារយ៉ាងសំខាន់ និងអាទិភាពចម្បងរបស់បក្ខភាគខេត្ត។ ហេតុនោះ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រូវប្រញាប់ចង្អុលការឲ្យគណៈប្រតិបត្តិការបក្សខេត្តនីតិកាលទី ១១ និងបណ្តាគណៈកម្មាធិការបក្សខេត្តស្ថិតក្រោមឪវាទសិក្សាស្រាវជ្រាវជ្រួតជ្រាបយ៉ាងផ្តាច់ប្តូរ ស្មារតីទទួលបន្ទុកដើម្បីបង្ក ភាពប្រែប្រួលយ៉ាងខ្លាំងក្លាតាំងពីការយល់ដឹងរហូតដល់ធ្វើសកម្មភាពយ៉ាងជ្រាលជ្រៅដល់កម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ជាន់ថ្នាក់។ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តធ្វើលម្អិតសេចក្តីសម្រេចចិត្តមហាសន្និបាតទៅជាបណ្តាសេចក្តីសម្រេចចិត្តឯកទេសបទ បណ្តាកម្មវិធី ផែនការសមស្របជាក់ស្តែង ត្រដាងលទ្ធភាពអនុវត្តធានាសម្រេចលទ្ធផល។ នេះបានចាត់ទុកជាកម្មវិធីការងារសំខាន់ជារៀងរហូតរបស់គណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ជាពិសេសតួនាទីដឹកនាំ ចង្អុលការក្នុងការចាត់តាំងអនុវត្ត។ គណៈអចិន្រ្ដៃយ៍នៃគណៈកម្មាធិការបក្សខេត្តនឹងឧស្សាហ៍ត្រួតពិនិត្យ ក្រើនរំលឹក វាយតម្លៃលទ្ធផល រកឃើញការលំបាក បញ្ហាជាប់ជំពាក់ទាន់ពេលដើម្បីណែនាំ ដោះស្រាយ សំដៅប្រមូលកម្លាំងរបស់ទូទាំងបក្សនិងប្រជាជនគ្រប់ជាន់ស្រទាប់រួមកម្លាំងកាយចិត្តអនុវត្តសម្រេចលទ្ធផលខ្ពស់បំផុត។
អ្នកយកសារព័ត៌មាន៖ សមមិត្តឲ្យដឹងអំពីវិធីសាស្រ្ដសំខាន់ៗ ប្រកបដោយភាពប្ដូរផ្ដាច់ដើម្បីញ៉ាំងឲ្យត្រាវិញក្លាយជាខេត្តអភិវឌ្ឍក្នុងក្រុមខេត្តចម្បងនៅតំបន់វាលទំនាបទន្លេគឺវឡុងមុនឆ្នាំ ២០៣០ ដូចសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគបានដាក់ចេញ?
សមមិត្តង៉ូជីកឿង៖ ដើម្បីញ៉ាំងឲ្យខេត្តត្រាវិញមានការរីកចម្រើនប្ដូរផ្ដាច់ក្នុងដំណាក់កាល ០៥ ឆ្នាំបន្ទាប់និង ១០ ឆ្នាំខាងមុខទៀតនោះ បក្ខភាគខេត្តត្រាវិញបានកំណត់ក្រុមវិធីសាស្រ្ដសំខាន់ៗនិងភារកិច្ចទម្លុះទម្លាយ ០៣ យ៉ាង។ ប្រការសម្រេចចិត្តដំបូងបង្អស់គឺបក្ខភាគខេត្តយកចិត្តទុកដាក់ដល់ការងារកសាងបក្ខភាគ ប្រព័ន្ធនយោបានស្អាតស្អំរឹងមាំ។ គណៈអចិន្រ្ដៃយ៍បក្សខេត្តយកចិត្តទុកដាក់ដល់ប្រភពធនធានមនុស្ស ម្ល៉ោះហើយនឹងគប្បីច្បាមនិងស៊ី ជម្រៅក្នុងការងារចង្អុលការគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសគិតគូរ អប់រំ លត់ដំ បណ្ដុះបណ្ដាល បំពាក់បំប៉នអំពីអត្តចរិត សីលធម៌មុខជំនាញដល់កងជួរកម្មាភិបាល បក្ខជន បុគ្គលិក និយោជិតធានាឲ្យប្រហាក់ប្រហែលឆ្លើយតបនឹងតម្រូវការសម្រាប់ការអភិវឌ្ឍន៍ថ្មីរបស់ខេត្ត។
ជាមួយសក្ដានុពល តម្លាភាពជាខេត្តមួយនៅប្របមាត់សមុទ្រត្រាវិញប្រឈមមុខនឹងឱកាស ផ្អែកទៅលើសេដ្ឋកិច្ចសមុទ្រ ដើម្បីបង្កប្រភពកម្លាំងប្ដូរផ្ដាច់ក្នុងការអភិវឌ្ឍន៍។ លើភូមិសាស្រ្ដខេត្តបណ្ដាឆ្នាំកន្លងនិងបច្ចុប្បន្នកាល បានមជ្ឈិមវិនិយោគទុនកសាងសំណង់សំខាន់ៗលំដាប់ថ្នាក់ជាតិ ដូចជា៖ ផ្លូវសម្រាប់កប៉ាល់មានចំណុះធំចូលទន្លេបាសាក់ មជ្ឈមណ្ឌលអគ្គិសនីយ្វៀងហាយ តំបន់សេដ្ឋកិច្ចឌិញអាង បង្កើនកម្រិតបើកទូលាយផ្លូវជាតិលេខ ៥៣ រួមជាមួយបណ្ដាគម្រោងការវាយោអគ្គិសនី បន្ទះអគ្គិសនីប្រើដោយថាមពលពន្លឺព្រះអាទិត្យបាននិងកំពុងកសាង ។ នេះបានចាត់ទុកជាគ្រឹះធារយ៉ាងរឹងមាំសម្រាប់ខេត្តពង្រីករបរចិញ្ចឹមជលផលតាមរបៀបបច្ចេកវិទ្យាខ្ពស់ ផ្ដុំកម្លាំងបង្កបរិស្ថានវិនិយោគសុវត្ថិភាព ស្រឡះស្រឡួនដើម្បីបណ្ដាអាជីវកម្មអនុវត្តបណ្ដាគម្រោងការផលិតធ្វើអាជីវកម្មអំពីសេវាកំពង់ផែសមុទ្រ ទេសចរណ៍ ឧស្សាហកម្មច្នៃ បោះកប៉ាល់ ច្នៃ។ល។ ផ្ដើមពីនោះ ត្រាវិញធ្វើមានពីរបរសមុទ្រ ក្លាយជាខេត្ត មួយក្នុងបណ្ដាខេត្តសំខាន់រីកចម្រើនខាងវិស័យសេដ្ឋកិច្ចសមុទ្ររបស់តំបន់វាលទំនាបទន្លេគឺវ ឡុង។
ដើម្បីសម្រេចបានគោលដៅទាំងនោះ បក្ខភាគខេត្តត្រាវិញបានឯកភាពដាក់ចេញបណ្ដាក្រុមវិធីសាស្រ្ដសំខាន់ៗ ក្នុងការពង្រីកសេដ្ឋកិច្ចសង្គមក្នុង ០៥ ឆ្នាំខាងមុខគឺ៖ ផ្លាស់ថ្មីទ្រង់ទ្រាយកំណើន រៀបចំខឿនសេដ្ឋកិច្ចឡើងវិញ តាមទិសដៅសំខាន់ក្នុងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ លើកកម្ពស់ទិន្នផល គុណភាព ប្រសិទ្ធភាព និងកម្លាំងប្រជែងរបស់ខឿនសេដ្ឋកិច្ច អាទិភាពពង្រីករបរកសិកម្មបច្ចេកវិទ្យាខ្ពស់ ភ្ជាប់ជាមួយឧស្សាហកម្មច្នៃ ជំរុញមាំឧស្សាហូប នីយកម្ម ភាវូបនីយកម្មខឿនសេដ្ឋកិច្ច ដើម្បីបង្កជាកម្លាំងជំរុញថ្មីឲ្យការអភិវឌ្ឍន៍របស់ខេត្ត។
ទន្ទឹមនឹងនោះ បក្ខភាគខេត្តត្រាវិញកេណ្ឌប្រមូលបណ្ដាប្រភពកម្លាំងផ្ដុំអនុវត្តភារកិច្ចទម្លុះទម្លាយ ០៣ យ៉ាងគឺ៖ វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធតាមទិសដៅព្រមៗគ្នា ចងសម្ព័ន្ធ ទំនើប បំផុតគឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធបណ្ដាតំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធទីផ្សារ ហេដ្ឋា រចនាសម្ព័ន្ធអំពីបច្ចេកវិទ្យាព័ត៌មានដើម្បីបង្កជាកម្លាំងជំរុញខ្លាំងក្លាសម្រាប់ការអភិវឌ្ឍន៍ ផ្ដុំកម្លាំងកែប្រែរដ្ឋបាល ធ្វើឲ្យសុក្រឹត្យរចនាច្បាប់ គោលនយោបាយធានាស្រឡះស្រឡួន ទៀងត្រង់ ញាក់សាច់និងបង្កមូលនិធិដីដើម្បីទាក់ទាញវិនិយោគ ពង្រីកអាជីវកម្មនិងផ្ដើមអាជីព វិនិយោគប្រហាក់ប្រហែលនឹងវិស័យស្រាវជ្រាវ អនុវត្តនិងផ្ទេរជូនបណ្ដាវិទ្យាសាស្រ្ដ-បច្ចេកទេសជឿនលឿនម្ចាស់ការចូលរួមបដិវត្តន៍ឧស្សាហកម្មលើកទី ៤ បម្រើការពង្រីកសេដ្ឋកិច្ចសង្គមរហ័ស និងស្ថិរភាព៕
អ្នកយកសារព័ត៌មាន៖ សូមគោរពអរគុណសមមិត្ត!
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។