• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សមមិត្តលេខាបក្សខេត្តសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតាឆ្នាំ ២០២០ ដល់បណ្តាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ

14/09/2020 14:22

   

 អំណរបុណ្យសែនដូនតាឆ្នាំ ២០២០ ប្រពៃណីខ្មែរ។ កាលពីថ្ងៃទី ១៣ កញ្ញា សមមិត្តត្រឹង ទ្រីយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានកហរុមប្រឹក្សាប្រជា ជនខេត្ត បានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតាដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សមាគមព្រះសង្ឃស្នេហាជាតិបណ្តាស្រុក។

នៅបណ្តាទីកន្លែងដែលបានអញ្ជើញទៅដល់ សមមិត្ត ត្រឹងទ្រីយុង លេខាបក្សខេត្តបានសាកសួរស្ថានភាពសុខភាព ជីវភាពរបស់ព្រះឧបជ្ឈាយ៍ ព្រះប្រធាន អនុប្រធាន និងព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ បណ្តាគ្រួសារគោលនយោបាយ និងប្រសិទ្ធពរដល់ព្រះឧបជ្ឈាយ៍ ព្រះសង្ឃគ្រប់ព្រះអង្គ និងមាមីងពុទ្ធបរិស័ទខ្មែរទទួលអំណរបុណ្យសែនដូនតាឆ្នាំ ២០២០ប្រកបដោយភាពសុខដុម សុភមង្គល សាមគ្គី ប្រិតសំចៃ ព្រមទាំងស្ងើចសរសើរនូវការខិតខំបញ្ចេញកម្លាំងដើម្បីឈានឡើងរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរដើម្បីសាមគ្គីរួមកម្លាំងជាមួយនឹងរដ្ឋអំណាច និងប្រជាជនមូលដ្ឋានពង្រីកសេដ្ឋកិច្ច កសាងមាតុភូមិ រួមចំណែកលើកកម្ពស់គ្រប់វិស័យរបស់ជនរួមជាតិខ្មែរក្នុងខេត្ត។ សមមិត្តលេខាបក្សខេត្តបានជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងបណ្តខែដើមឆ្នាំ និងសូមកត់ត្រានូវបណ្តាការរួមវិភាគទានរបស់ព្រះឧបជ្ឈាយ៍ ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធខ្មែរក្នុងការពង្រីករបស់ខេត្ត។ សមមិត្តលេខាបក្សខេត្តសង្ឃឹមថា បណ្តាព្រះឧបជ្ឈាយ៍ ព្រះចៅធិការ ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទខ្មែរយើងក្នុងខេត្តគម្បីបន្តអនុវត្តល្អគោលការណ៍ គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស-រដ្ឋ រក្សាខ្ជាប់ និងព្រីកប្រវេណីស្នេហាជាតិ សកម្មពលកម្មផលិតពង្រីកសេដ្ឋកិច្ច។ សង្ឃឹមថា ព្រះឧបជ្ឈាយ៍ ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ្ធខ្មែរជានិច្ចកាលអនុវត្តល្អគោលការណ៍សាមគ្គីសាសនា ជនជាតិ អភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិវៀតណាម៕

*កាលពីថ្ងៃទី ១១ កញ្ញា សមមិត្ត ដុងវ៉ាំងឡឹម ប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតាវត្តសត្ថារិនទី(ប្រខុប) ឃុំង៉ូវឡាក និងវត្តឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម)ឃុំដូងស្វឹង ស្រុកយ្វៀងហាយ។

នៅបណ្តាវត្តដែលបានអញ្ជើញទៅដល់ សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តបានប្រសិទ្ធពរបុណ្យសែនដូនតាដល់ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទខ្មែរទទួលអំណរបុណ្យសែនដូនតាប្រកបដោយភាពសប្បាយ សុវត្ថិភាព និងប្រិតសំចៃ។ សង្ឃឹមចាព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទ និងបន្តពង្រីកនូវឋានៈតួនាតីក្នុងការងារអភិរក្ស និងអភិវឌ្ឍប្រវេណីវប្បធម៌ជនជាតិខ្មែរ ចលនាជនរួមជាតិសាមគ្គី ប្រតិបត្តិល្អគោលការណ៍ គោលមាគ៍ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស-រដ្ឋ​សកម្មចូលរួមជ្រោមជ្រែងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ បង្កើនកម្លាំងពលកម្មផលិត រួមចំណែកជាមួយខេត្តអនុវត្តជោគជ័យបណ្តាគោលដៅសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២០៕

 

*កាលពីថ្ងៃទី ១៣ កញ្ញា គណៈបញ្ជាការដ្ឋានយោធាខេត្តចាត់តាំងក្រុមប្រតិភូ អាស្រ័យដោយវរសេនីយ៍ឯកបម្រុង ត្រឹងវ៉ាំងភុកអនុប្រធានស្នងការនយោបាយនៃគណៈបញ្ជាការដ្ឋានយោធាខេត្តធ្វើជាប្រធាន បានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាវត្ត កងចក្ការាម(ធ្លក)ឃុំហីបហ្វា ស្រុកកូវង៉ាង វត្តសាសនសាមគ្គីរង្សី(អូរត្រាវ) ឃុំហីវទឺ ស្រុកទីវកឹង វត្តកេតុបូគម្គីរសាគរ(ផ្នោរសង្កែចាស់)ឃុំអាយអាង ស្រុកថ្កូវ និងវត្តពោធីចុឡាមុនី(ឥដ្ឋ) ឃុំហ្វៀងហោយ ស្រុកកាងឡុង៕

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.