• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 09/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សមមិត្តលេខាបក្សខេត្តជូនផ្ទះមិត្តរួមអាវុធ ៧៣ ខ្នង ដល់សមាជិកអតីតយុទ្ធជន ជួបលំបាកអំពីលំនៅឋាននៅស្រុកកូវង៉ាង​ និងទីផ្សាររួមខេត្តយ្វៀងហាយ

27/04/2021 09:13

ជូនផ្ទះមិត្តរួមអាវុធ ដល់សមាជិក អតីតយុទ្ធជនជួបលំបាកអំពីលំនៅឋាននៅស្រុកកូវង៉ាង​។ រូបថត៖ ង៉ុកហុង

     ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១៧-១៨ មេសា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបតិ្តការមជ្ឈិមបក្ស ​លេខាបក្សខេត្ត សមមិត្ត ត្រឹងទ្រីយុង អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីត​លេ​ខាបក្សខេត្ត សមមិត្ត ង្វៀងកិ្វញទៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មា​ធិ​ការប្រជាជនខេត្ត អញ្ជើញទៅជូនផ្ទះមិត្តរួមអាវុធ ៧៣ ខ្នង ដល់សមាជិកអតីតយុទ្ធជនជួបលំបាក អំពីលំនៅឋាននៅស្រុកកូវង៉ាង​និងទីផ្សាររួមខេត្តយ្វៀងហាយ ។ ក្នុងនោះ ក្រុមប្រតិភូការងារជូន ៥១ ខ្នង ដល់សមាជិកអតីតយុទ្ធជនរបស់ស្រុកកូវង៉ាង និង ២២ ខ្នងដល់សមាជិកអតីតយុទ្ធជនទីផ្សារ​រួមខេត្តយ្វៀងហាយ ក្នុងគ្រួសានីមួយៗបានឧបត្ថម្ភ ៥០ លានដុង ជាមួយនិងថវិកាសរុបរួម ៣.៦៥០ ពាន់លានដុង ចំនួនប្រាក់នេះ អាស្រ័យដោយសមមិត្តត្រឹងទ្រីយុង អតីតសមាជិកគណៈប្រតិបត្តិការ​ មជ្ឈិមបក្ស អតីតលេខាបក្សខេត្តចលនាបណ្តាបរិបាលឧបត្ថម្ភ។ នេះគឺជាសកម្មភាព ស្ថិតក្នុងបណ្តាសកម្មភាពមនោសញ្ចេតនាត្រដាងឡើង នូវភាពសាមគ្គីចែករំលែកក្តីទុក្ខលំបាករបស់​មិត្តរួមអាវុធរបស់​ បណ្តាអ្នកជាកងទ័ពរបស់អ៊ំហូនៅក្នុងសម័យតស៊ូក៏ដូចជាក្នុងជីវភាពធម្នតានាពេល​បច្ចុប្បន្ន។ 
     សមមិត្ត​ត្រឹងទ្រីយុង មានក្តីសង្ឃឹមថាគ្រួសារអតីតយុទ្ធជនទាំងអស់គប្បីពង្រីកនូវប្រវេណីអត្តច រិតរបស់កងទ័ពអ៊ំហូធ្វើជាគំរូសម្រាប់កូនចៅយកតម្រាប់តាម។ បន្តជម្នះឆ្លងកាត់រាល់ការលំបាក​ កសាង គ្រួសារសុខដុមរមនាសុភមង្គលរួមកម្លាំងកសាងមួលដ្ឋានពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍៕    រតនា

បើកការដ្ឋានសាងសង់ផ្ទះមនុស្សធម៌ ០២ ខ្នង

បើកការដ្ឋានសាងសង់ផ្ទះមនុស្សធម៌ ជូនសិស្សស្ថិតក្នុងគ្រួសារក្រីក្រ​។ រូបថត៖  ម៉ីញ៉ឹង

     កន្លងហើយសម្ធ័ន្ពយុវជនស្រុកកូវង៉ាងសការជាមួយសមាគមសប្បុរសធម៌កាហ្វេសួយម៉ើចាត់តាំងបើកការដ្ឋានសាងសង់ផ្ទះមនុស្សធម៌ ០២ ខ្នងជូនសិស្សស្ថិតក្នុងគ្រួសារក្រីក្រ ដែលមានស្ថាន​ភាពលំបាក នោះគឺប្អូនស៊ើងធីទ្រុកលិន ជាសិស្សសាលាបឋមសិក្សាថាញ់ហ្វាស៊ើង (អា) នឹងប្អូន ង្វៀធីម៉ីស្វង សិស្សសាលាអនុវិទ្យាល័យឡុងស៊ើង។ ផ្ទះមួយខ្នងៗបានឧបត្ថម្ភ ៤០ លានដុង។ បានដឹងថា៖ គិតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ សម្ព័ន្ធយុវជនស្រុកកូវង៉ាង​សហការសាង​  សង់ផ្ទះមនុស្សធម៌បាន ០៦ ខ្នង ក្នុងនោះសាងសង់សម្រេចជាសារវន្ត ០៤ ខ្នង រួចបានប្រគល់ជូន ឲ្យប្រើប្រាស់នៅ ០២ ខ្នងកំពុងសាងសង់។
     នេះជាសកម្មភាពជាប្រចាំរបស់សម្ព័ន្ធយុវជនស្រុកកូវង៉ាងប្រកបដោយអត្តន័យវប្បធម៌នៃមនុស្ស រួមចំណែកជំរុញទឹកចិត្តនិងចែករំលែកទុក្ខលំបាកជាមួយគ្រួសាររបស់ប្អូនលិន និងប្អូនស្វងលំនឹងជីវភាពឆ្លងតាមរយៈនោះជួយឲ្យប្អូនទាំងពីរនឹងនរចិត្តខិតខំរៀនសូត្រ​ ៕      ម៉ីញ៉ឹង-តឹងង៉ុក

ទីវកឹង៖ បើកការដ្ឋានសាងសង់ស្ពានគមនាគមន៍ភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា

ពិធីបើកការដ្ឋានសាងសង់ស្ពានគមនា​គមន៍ជនបទ ។ រូបថត៖​  ថាញ់ក្វាង

​     កន្លងហើយ សមាគមកាកបាទក្រហមធៀងតឹមខ័ណ្ឌទី ១១ ទីក្រុងហូជីមិញ សហការជា​មួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានចាត់តាំងពិធីបើកការដ្ឋានសាងសង់ស្ពានគមនា​គមន៍ជនបទ (ស្ពានបាអ៊ុក) ឆ្លងប្រឡាយធារាសាស្រ្តភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា ស្រុកទីវកឹង។
     តាមគម្រោងប្លង់ ស្ពានបានកសាងដោយបេតុងឆ្អឹងដែក មានប្រវែង ១៦,៥ ម៉ែត្រ ទទឹង ០៣ ម៉ែត្រ កម្ពស់ ១,៥ ម៉ែត្រ និងទ្របានទម្ងន់សុវត្ថិភាពប្រមាណ ២,៥ តោន។ ថវិកាសាងសង់សរុបរួមជាង ១៥០ លានដុង។ ក្នុងនោះ លោកយាយត្រឹងធីញុង និងបណ្តាសមាជិកសមាគមកាកបាទក្រហមធៀងតឹមខ័ណ្ឌទី ១១ ទីក្រុងហូជីមិញឧបត្ថម្ភ ១៥០ លានដុង ប្រជាជនមូលដ្ឋានចូលរួមវិភាគទានថ្ងៃពលកម្មក្នុងដំណាក់កាលសាងសង់។
      ប៉ាន់ស្មានរយៈពេលសាងសង់ក្នុងរង្វង់ ៦០ ថ្ងៃ។ ពេលសាងសង់ម្រេច ដាក់ឲ្យប្រើប្រាស់ នឹង​ ជំនួសឲ្យស្ពានឈើបណ្តោះអាសន្ននោះ និងរួមចំណែកតភ្ជាប់គមនាគមន៍ ជួយឲ្យគ្រួសារប្រជា​ ជនរាប់សិបគ្រួរស់នៅតំបន់នេះធ្វើដំណើរទៅមកដឹកជញ្ជូនមុខទំនិញបានងាយស្រួល ៕                              ថាញ់ក្វាង-តឹងង៉ុក

 

TIN CÙNG MỤC

ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច

គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង

ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។

  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
  • ០២ ខែដើមឆ្នាំ ២០២៥៖ ខេត្តត្រាវិញប្រិតសំចៃអគ្គិសនីបាន ៥,៦១ លានគីឡូវ៉ាត
Tin Nổi Bật

Trà Vinh nỗ lực phát triển kinh tế số

Kiểm tra công tác chuẩn bị đại hội đảng bộ cấp xã tại Đảng bộ huyện Châu Thành

Tiện ích từ ô-tô thư viện lưu động

Liên đoàn Lao động tỉnh tặng 550 phần quà cho công nhân lao động khó khăn tại huyện Trà Cú

Kiểm tra, giám sát về an toàn thực phẩm tại huyện Duyên Hải

Tháng Công nhân, Tháng hành động về ATVSLĐ năm 2025: Góp phần chăm lo ngày càng tốt hơn đời sống vật chất, tinh thần cho ĐVCĐ, CNLĐ

Sẵn sàng cho hội thi bắn mục tiêu bay thấp năm 2025

Gặp lại người chỉ huy Tiểu đoàn 509 trong Chiến dịch mùa Xuân 1975

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.