06/07/2021 10:48
ក្នុង ០៦ ខែដើមឆ្នាំ ២០២១ ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ ប៉ុន្តែគណៈកម្មាធិការបក្សខេត្ត រដ្ឋអំណាចមូលដ្ឋាន អង្គការមហាជន និងប្រជាជនក្នុងខេត្តបានជ្រួតជ្រាបគោលលំនាំ “សាមគ្គី ក្រឹត្យវិន័យ ឆ្ពោះសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយ អភិវឌ្ឍន៍” បានជះឥទ្ធិពលយ៉ាងសកម្មខ្លាំងក្លា វិវឌ្ឍន៍យ៉ាងសកម្ម និងបង្កបានប្រសិទ្ធភាពនៅលើគ្រប់វិស័យ។ ក្នុងនោះ ទូទាំងខេត្តបានប្រមូលផ្តុំកម្លាំងដឹកនាំចង្អុលការអនុវត្តការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ផង ជំរុញមាំការពង្រីកសេដ្ឋកិច្ចផងបានជាតម្លៃផលិតផល GRDP ក្នុង ០៦ ខែដើមឆ្នាំ ២០២១ សរុបរួមកើនបាន ៥,៣២%។ ក្នុងនោះ តំបន់ទី ០១ បានស្តាឡើង និងពង្រីកបង្គួរ កំណើនបង្កើន ១២,៦៤% តំបន់ទី ០២ បន្ថយ ០,៣៥% តំបន់ទី ០៣ កើន ៦,៨៤%។
សន្និដ្ឋានសន្និបាត សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿង ចង្អុលការបណ្តាថ្នាក់ បណ្តាផ្នែកប្រញាប់ពិនិត្យឡើងវិញនូវបណ្តាភាពថមថយ ហើយបញ្ជាក់ច្បាស់មូលហេតុអត្តនោម័តិ សត្យានុម័តិដើម្បីដាក់ចេញភារកិច្ចវិធីសាស្ត្រដើម្បីធ្វើសកម្មភាពយ៉ាងប្តូរផ្តាច់ ច្នៃប្រតិដ្ឋ ទម្លុះទម្លាយដើម្បីសម្រេច និងសម្រេចលើសបណ្តាភាគកម្រិតនៃសេចក្តីសម្រេចចិត្តឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្ត។គប្បីពិនិត្យឡើង វិញភាគកម្រិតនីមួយៗឱ្យជាក់ស្តែង និងនាដកថាសម្រាប់បង្កើនសេដ្ឋកិច្ចបញ្ជាក់បណ្តាវិស័យដែលនៅមានសក្តានុភាពដើម្បីបំពេញបន្ថែមឱ្យបណ្តាភាគកម្រិតដែលមិនទាន់បានសម្រេច។ បង្កើនក្រឹត្យវិន័យ ស្មារតីទទួលបន្ទុកធ្វើជាគំរូរបស់អ្នកជាប្រមុខប្រគល់ការងារបានច្បាស់លាស់ឱ្យវិស័យនីមួយៗ និងភ្ជាប់ជាមួយនឹងការវិនិច្ឆ័យស្មារតីទទួលបន្ទុករបស់បណ្តាអង្គការចាត់តាំង បុគ្គលធ្វេសប្រហែស ខ្វះការយកចិត្តទុកដាក់។ ជាពិសេសគឺសមមិត្តលេខាបក្សខេត្ត ងូជីកឿង បានចង្អុលការដល់បណ្តាមន្ទីរ គណៈ ផ្នែកមាន ការទាក់ទិនអនុវត្តសម្រេច និងផ្សព្វផ្សាយអនុវត្តបណ្តាកម្មវិធី ផែនការជាក់ស្តែង ធ្វើលម្អិតសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស។ ផ្សព្វផ្សាយឯកទេសបទ ទូទាំងនីតិកាល និងឆ្នាំ ២០២១ ស្តីពីការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ “ស្តីអំពីឆន្ទៈ ខ្លួនទីពឹងខ្លួន បំណងប្រាថ្នា ពង្រីកប្រទេសជាតិសម្បូររុងរឿង សុភមង្គល”។
ភារកិច្ចជាបន្ទាន់ សមមិត្តលេខាបក្សខេត្តបានសង្កត់ធ្ងន់ថា៖ បន្តកេណ្ឌប្រមូលទូទាំងប្រព័ន្ធនយោបាយចូលរួមដើម្បីប្រមូលផ្តុំកម្លាំងចង្អុលការយ៉ាងប្តូរផ្តាច់បណ្តាវិធីសាស្ត្របង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ជាមួយនឹងសតិអារម្មណ៍ ដោយគោលជំហឥតងាករេជានិច្ចកាល “ប្រឆាំងជំងឺដូចជាប្រឆាំងខ្មាំង” ភ្ជាប់ជាមួយនឹងភារកិច្ច ពង្រីកសេដ្ឋកិច្ច-សង្គមដូចជាសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តបានដាក់ចេញ៕
ប្រែសម្រួល៖ រតនា