• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេស៖ ហ្វឹកហាត់មុខជំនាញការងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦

02/03/2021 09:34

ក្រសួងមហាផ្ទៃចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេស ហ្វឹកហាត់មុខជំនាញការងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និង តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ នាថ្ងៃទី ២៥ កុម្ភៈ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡេវិញតឹងរួមជាមួយនឹង បណ្តាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផាមធីថាញ់ត្រា និងត្រឹងអាញ់ត្វឹងធ្វើជាអធិបតី។

សន្និបាតផ្សាយបន្តផ្ទាល់នៅខេត្តត្រាវិញ ។ រូបថត៖ គីមឡង

       អញ្ជើញចូលរួមសន្និបាតមណ្ឌលផ្សាយបន្តផ្ទាល់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ មានតំណាងថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មការបោះឆ្នោតខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តា មន្ទីរ ​ គណៈ  ផ្នែកខេត្ត ស្ថិតនៅនឹងមណ្ឌលផ្សាយបន្តផ្ទាល់ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្តមានតំណាងថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជនស្រុក  គណៈកម្មាធិការប្រជាជន គណៈកម្មការបោះឆ្នោត គណៈកម្មាធិការរណ សិរ្សមាតុភូមិវៀតណាមបណ្តាស្រុកទីផ្សាររួមខេត្ត ទីក្រុង លេខាបក្ស ប្រធានក្រុមប្រឹក្សាប្រជាជន ប្រធានគណៈកម្មាធិការប្រជាជន ប្រធានគណៈកម្មការបោះឆ្នោតបណ្តាឃុំ ទីប្រជុំជន សង្កាត់។
    ស្ថិតនៅនឹងសន្និបាត តំណាងក្រសួកមហាផ្ទៃ គណៈចាត់តាំងមជ្ឈិមការិយាល័យក្រុមប្រឹក្សាបោះឆ្នោតជាតិ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អធិប្បាយបណ្តាខ្លឹមសារ ឯកសារស្តីអំពីការងារបោះឆ្នោតចាត់តាំង និងធ្វើសកម្មភាពរបស់បណ្តាអង្គការចាត់តាំងទទួលបន្ទុកបោះឆ្នោតនៅមូលដ្ឋាន មុខជំនាញការងារចាត់តាំងបោះឆ្នោត (ការបត់បែងទីកន្លែងបោះឆ្នោត ធុងឆ្នោត ទទួលយកឯកសារទាក់ទិនដល់ការងារបោះឆ្នោតរបស់ក្រុមបោះឆ្នោត បណ្តាការងារ ត្រូវអនុវត្តមុន ក្នុងថ្ងៃបោះឆ្នោតរបស់ក្រុមបោះឆ្នោត ទូទាត់បញ្ជីត្រួតពិនិត្យ និងបែងប្រភេទសន្លឹកឆ្នោត រាប់ពិនិត្យចំនួនសន្លឹកឆ្នោតបោះសម្រាប់ បេក្ខភាពគ្រប់រូប បិទបោះត្រា និងគ្រប់គ្រងសន្លឹក ឆ្នោតក្រោយពីបានរាប់រួច របបព័ត៌មាន របាយ ការណ៍ បណ្តាបាតុភូតអាចនឹងមានកើតឡើងនៅមុន ក្នុង និងក្រោយថ្ងៃបោះឆ្នោត។ល។) ណែនាំ របស់ក្រុមប្រឹក្សាបោះឆ្នោតជាតិស្តីអំពីតារាងបំពេញមួយចំនួនដែលទាក់ទិនដល់ការបោះឆ្នោត ចំណុចថ្មីមួយចំនួនរបស់សេចក្តីណែនាំលេខ ៣៦-HD/ BTCTW ចុះថ្ងៃទី ២០ មករា​ឆ្នាំ ២០២១ របស់គណៈចាត់តាំងមជ្ឈិមណែនាំការងារបេក្ខភាពតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ការចាត់តាំង បណ្តាសន្និបាតយកយោបល់ម្ចាស់ឆ្នោតនៅនឹងកន្លែងស្នាក់នៅសន្និបាតថ្នាក់ដឹកនាំស្ថាប័នឧទ្ទេសនាមអ្នកចេញឈរឆ្នោតតំណាងរដ្ឋ សភានីតិកាលទី ១៥ តំ​ ណាងក្រុបក្រឹក្សាប្រជាជន។ល។
    ស្ថិតនៅនឹងសន្និបាត បណ្តាមូលដ្ឋានចូលរួមពិភាក្សា អធិប្បាយអំពីបណ្តាការលំបាក ជំពាក់វាក់វិនក្នុងការងារបោះឆ្នោត ដើម្បីបណ្តាអង្គភាព មានការទាក់ទិនមានការដោះស្រាយផ្ទាល់។ ចំពោះករណីខ្លឹមសារណាហួសពីសមត្ថភាព ក្រសួងមហាផ្ទៃ កត់ត្រារបាយការណ៍ជូនស្ថាប័នមាន សមត្ថកិច្ចឆ្លើយជូនបណ្តាមូលដ្ឋានដោយឯកសារ។
    មានយោបល់ក្នុងសន្និបាតនេះ សមមិត្តឡេវិញតឹង បានសង្កត់ធ្ងន់ថា៖ការបោះឆ្នោតតំណាងរដ្ឋ សភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រ ជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១ -២០២៦ បានប្រព្រឹត្តឡើងនៅថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២១ គឺជាប្រឹត្តិការណ៍នយោបាយយ៉ាងសំខាន់  គឺជាការប្រជុំជីវភាពនយោបាយយ៉ាងទូលំទូលាយសម្រាប់ប្រជាជនអនុវត្តសិទ្ធិធ្វើម្ចាស់ ដោយឆ្លងតាមការជ្រើសរើសបោះឆ្នោត បណ្តាអ្នកឆ្នើម ស័ក្តិសមជាតំណាងឲ្យឆន្ទះសេចក្តីប្រាថ្នា របស់ប្រជាជនគ្រប់ជាន់ថ្នាក់ចូលរួមជាតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ ដើម្បីទុកឲ្យការបោះឆ្នោតសម្រេចបានលទ្ធផល ខ្ពស់ សំណូមពរក្រោយពីសន្និបាតនេះ បណ្តាមូលដ្ឋានគប្បីប្រញាប់អនុវត្តល្អបណ្តាកិច្ចការមាន ទិសសណ្ឋានជាមួយនឹងគោចរណ៍ដើម្បីដាក់ចេញ ដំណាក់កាលផ្សព្វផ្សាយអនុវត្ត ប្រសិនបើមានការទុក្ខលំបាក ជំពាក់វាក់វិន​គប្បីរបាយការណ៍ទាន់ពេលដល់ថ្នាក់ដែលមានសមត្ថកិច្ចពិនិត្យដោះស្រាយ។ គណៈកម្មាធិការបក្ស រដ្ឋអំណាច គ្រប់លំដាប់ថ្នាក់បង្កើនការដឹកនាំចង្អុលការផ្សព្វផ្សាយអនុវត្តហ្មត់ចត់ត្រឹមត្រូវលើបណ្តាចំណុចការងារ ដើម្បីទុកឲ្យការបោះឆ្នោតបានប្រព្រឹត្តិទៅដោយស្រួលនិងសម្រេចជោគជ័យ៕ 

ប្រែសម្រួល៖ រតនា                 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.