• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សន្និបាតផ្សព្វផ្សាយការងារត្រៀមបម្រុងមហាសន្និបាតសមាគមកសិករគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៣ ២០២៨

03/11/2022 16:09

កន្លងហើយ សមមិត្ត ផាមតៀងណាម អនុប្រធានអចិន្ត្រៃយ៍មជ្ឈិមសមាគមកសិករវៀតណាម ធ្វើជាអធិបតីសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសជាមួយបណ្តាសមាគមកសិករបណ្តាខេត្ត ទីក្រុងដើម្បីផ្សព្វផ្សាយការងារត្រៀមបម្រុងចាត់តាំងមហាសន្និបាតសមាគមកសិករគ្រប់លំដាប់ថ្នាក់របស់ខេត្ត ស្រុក និងមូលដ្ឋាន អាណត្តិកាល ២០២៣-២០២៨។

            

            ចូលរួមក្នុងមហាសន្និបាតនៅមានមណ្ឌលផ្សាយបន្ត ២៥៥ កន្លែង​​ (ខេត្ត ស្រុក ទីផ្សាររួមខេត្ត ទីក្រុង) ក្នុងទូទាំងប្រទេស ដោយមានតំណាងប្រមាណ ៨.០០០ នាក់។ នៅមណ្ឌលខេត្តត្រាវិញ សមមិត្ត ង្វៀងវ៉ាំងយ៉ុង - សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ប្រធានសមាគមកសិករខេត្ត ប្រធានសមាគមកសិករបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចូលរួម។

បណ្តាតំណាងចូលរួមសន្និបាត។ រូបថត៖ ហ៊ឺវហ្វេ

            សមមិត្ត ផាមតៀងណាមបានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០២៣ នឹងប្រព្រឹត្តឡើងមហាសន្និបាតសមាគមកសិករគ្រប់លំដាបថ្នាក់ និងមហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៨ អាណត្តិកាល ២០២៣-២០២៨ នេះជាព្រឹត្តិការណ៍នយោបាយមានតួនាទីសំខាន់របស់វណ្ណៈកសិករ​ និងអង្គការចាត់តាំងសមាគមកសិករវៀតណាម។

            ក្នុងមហានសន្និបាតសមាគមកសិករគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៣-២០២៨ សមាគមកសិករវៀតណាមសំណូមពរផ្សព្វផ្សាយ និងអនុវត្តខ្លឹមសារមួយចំនួនដែលពាក់ព័ន្ធដូចជា៖ ការកសាងឯកសារ​ គោលដៅ ភារកិច្ច ដំណោះស្រាយ ស្តីពីការងារសមាគម និងចលនាកសិករក្នុងអាណត្តិកាលខាងមុខនេះ។ ពិភាក្សាយោបល់ រួមមតិក្នុងឯកសារថ្នាក់លើ។ អំពីរចនាសម្ព័ន្ធ ធានាអត្រានារីចូលរួមក្នុងសមាជិកគណៈប្រតិបត្តិការ សមាជិកគណៈអចិន្ត្រៃយ៍ ក្នុងនោះថ្នាក់ខេត្ត ​២៥% ថ្នាក់ស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងមូលដ្ឋាន ២០% ឡើងទៅ។ ខិតខំ ក្នុងសមាជិកគណៈអចិន្ត្រៃយ៍សមាគមកសិករបណ្តាខេត្ត ទីក្រុងត្រូវមានកម្មាភិបាលជានារី។ ចំពោះតំបន់ជនរួមជាតិភាគតិច និងតំបន់ជនរួមជាតិកាន់សាសនា គប្បីមានសមាជិកគណៈប្រតិបត្តិការជនរួមជាតិភាគតិច អ្នកកាន់សាសនា សមស្របជាមួយចំណុចពិសេសរបស់ភូមិភាគនីមួយៗ។ ជាពិសេស ចំពោះតួលេខសមាជិកគណៈប្រតិបត្តិការ ក្នុងអាណត្តិកាល ២០២៣ - ២០២៨ កាត់បន្ថយតិចបំផុត ០៥ នាក់ ប្រៀបជាមួយអាណត្តិកាល ២០១៨ -២០២៣ (ថ្នាក់មូលដ្ឋានមានសមាជិកប្រតិបត្តិការមិនច្រើនជាង ១៧ នាក់ ថ្នាក់ស្រុកមិនច្រើនជាង ៣៣ នាក់ ថ្នាក់ខេត្តមិនច្រើនជាង ៤៣​​ នាក់)។

            អំពីចំនួនបទបែងដែលចូលរួមក្នុងមហាសន្និបាត ថ្នាក់មូលដ្ឋានមានសមាជិកតិចជាង ២.០០០​ ​នាក់ ប្រមូលតំណាងចូលរួមមហាសន្និបាតមិនច្រើនជាង​ ១០០​ នាក់។​ សមាគមដែលមានសមាជិកពី ២.០០០​ នាក់ឡើងទៅ ប្រមូលតំណាងចូលរួមមិនច្រើនជាង ១២០ នាក់។​​ ថ្នាក់ស្រុក ទីផ្សាររួមខេត្ត ទីក្រុងដែលមានមូលដ្ឋានសមាគមតិចជាង​ ១៥​ កន្លែង ប្រមូលតំណាងចូលរួមមិនច្រើនជាង​ ១៥០​ នាក់ ពី ១៥​​ មូលដ្ឋានឡើងទៅប្រមូលតំណាងមិនច្រើនជាង ២០០​ នាក់។ ថ្នាក់ខេត្តប្រមូលតំណាងមិនច្រើនជាង ៣០០​ នាក់។

            មហាសន្និបាតតំណាងសមាគមកសិករនៅមូលដ្ឋានអនុវត្តសម្រេចក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ថ្នាក់ស្រុកអនុវត្តសម្រេចក្នុងត្រីមាសទី ២ ឆ្នាំ ២០២៣ ថ្នាក់ខេត្តអនុវត្តសម្រេចក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៣។ មហាសន្និបាតតំណាងសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៨ នឹងបានចាត់តាំងក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.