29/09/2023 14:08
អចិន្រ្តៃយ៍បណ្តាគណៈក្រុមប្រឹក្សាប្រជាជនខេត្តថតរូបជាមួយអចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។ រូបថត៖ ស៊ើងត្វៀង
បណ្តាសមមិត្ត៖ យឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត គាងក្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ង្វៀងហ្វាងខាយ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុកកូវកែសហអធិបតីសន្និបាត។ អញ្ជើញចូលរួមមានបណ្តាតំណាងថ្នាក់ដឹកនាំអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ប្រធាន អនុប្រធានគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធាន អនុប្រធាន ថ្នាក់ដឹកនាំបណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។
ថ្លែងយោបល់បើកសន្និបាត សមមិត្តយឿងធីង៉ុកធើ បានសង្កត់ធ្ងន់ថា៖ គិតតាំងពីដើមអាណត្តិកាលមកដល់សព្វថ្ងៃនេះ ការចាត់តាំងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅលើភូមិសាស្ត្រខេត្តសម្រេចបានលទ្ធផលសកម្មជាច្រើន ឆ្លងតាមរយៈសម័យប្រជុំ តំណាងក្រុមប្រឹក្សាប្រជាជនអនុវត្តការពិនិត្យ វាយតម្លៃការងារដឹកនាំ បញ្ជាការពង្រីកសេដ្ឋកិច្ច-សង្គម បណ្តាវិស័យថវិកា វិនិយោគសាធារណៈ ការអនុវត្តន៍ច្បាប់វិជ្ជមាននៅនឹងមូលដ្ឋាន អនុវត្តការត្រួតពិនិត្យ ឃ្លាំមើលដោយឆ្លងតាមការពិនិត្យបណ្តាសេចក្តីរបាយការណ៍ និងសិទ្ធិចោទសូរ បំភ្លឺនូវបណ្តាបញ្ហាតប់ប្រមល់របស់ម្ចាស់ឆ្នោត អនុម័តឆ្លងបណ្តាសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជន ស្តីពីបណ្តាបញ្ហាសំខាន់ៗរបស់មូលដ្ឋាន។ ទន្ទឹមនឹងនោះ សម័យប្រជុំក៏ជាវេទិកាដើម្បីទុកឱ្យម្ចាស់ឆ្នោតមានលក្ខណៈតាមដាន ត្រួតពិនិត្យឃ្លាំមើលសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន តំណាងក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន ស្តាប់គណៈកម្មាធិការប្រជាជន បណ្តាផ្នែកឆ្លើយបកស្រាយបណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោត ឆ្លើយបកស្រាយការចោទសួរ។ ថ្វីត្បិតដូច្នោះ ផ្តើមពីការជាក់ស្តែងរបស់សកម្មភាពការងារចាត់តាំងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់កន្លងហើយក៏មានការលំបាក អន់ខ្សោយដូចជា៖ ឯកសារមួយចំនួនជម្រាបជូនសម័យប្រជុំក្រុមប្រឹក្សាប្រជាជនមិនទាន់ធានាបានគុណភាព តំណាងចូលរួមពិភាក្សានៅតិច ការចោទសួរមានពេលខ្លះមិនទាន់សម្រេចបានប្រសិទ្ធភាព យោបល់សំណើរបស់ម្ចាស់ឆ្នោតបានដោះស្រាយយឹតយ៉ាវ ការចេញផ្សាយសេចក្តីសម្រេចចិត្តជួនពេលនៅមានការកង្វះខាត។
ជាមួយនឹងគោលលំនាំ “ វិធានការលើកកម្ពស់គុណភាពសម័យប្រជុំក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅលើភូមិសាស្ត្រខេត្ត” សន្និបាតដើម្បីផ្តោះប្តូរយោបល់ ចែករំលែកបទពិសោធន៍ធ្វើសកម្មភាពជាក់ស្តែងក្នុងការងារចាត់តាំងសម័យប្រជុំក្រុមប្រឹក្សាប្រជាជន។ ឆ្លងតាមរយៈនោះកំណត់ត្រា ពង្រីកបណ្តាលទ្ធផលដែលសម្រេចបាន បកស្រាយបំភ្លឺនូវបណ្តាការលំបាក អន់ខ្សោយ ផ្តើមពីនោះដាក់ចេញវិធានការជម្នះដើម្បីលើកកម្ពស់ជាងទៀតគុណភាពសម័យប្រជុំក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅលើភូមិសាស្ត្រខេត្ត។ ទន្ទឹមនឹងនោះ បង្កើនភាពទំនាក់ទំនងសហការធ្វើសកម្មភាព បង្កភាពជិតដិតរវាងអចិន្ត្រៃយ៍ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តជាមួយនឹងអចិន្ត្រៃយ៍ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំមួយចំនួនលើភូមិសាស្ត្រខេត្ត។
ស្ថិតក្នុងសន្និបាតនេះ តំណាងទាំងឡាយបានចែករំលែកបទពិសោធន៍ វិធានការជាច្រើនស្តីពីជុំវិញបណ្តាខ្លឹមសារដូចជា៖ លើកកម្ពស់គុណភាពបញ្ជាការសម័យប្រជុំក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក ការងារត្រៀមបម្រុងឱ្យសម័យប្រជុំ បញ្ជាការសម័យប្រជុំ ពិភាក្សា ប្រឹក្សាយោបល់ ចោទសួរ ពិនិត្យបបញ្ជាក់ និងចេញផ្សាយសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជន។ល។ ក្រៅពីនោះ បណ្តាតំណាងនៅទាំងបកស្រាយបំភ្លឺនូវបណ្តាការលំបាក ភាពងាយស្រួល សំណើស្នើបញ្ហាជាច្រើនទាក់ទិនដល់ការងារចាត់តាំងសម័យប្រជុំក្រុមប្រឹក្សាប្រជាជន ផ្តោះប្តូរយោបល់ ចែករំលែកបណ្តាបទពិសោធន៍ របៀបធ្វើល្អ ច្នៃប្រតិដ្ឋ លទ្ធផលធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។
ដើម្បីបន្តលើកកម្ពស់គុណភាពការងារចាត់តាំងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ក្នុងពេលខាងមុខ សមមិត្តយឿងធីង៉ុកធើសំណូមពរ៖ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជន ក្រុមតំណាងក្រុមប្រឹក្សាប្រជាជន តំណាងក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនគប្បីបន្តសិក្សាស្រាវជ្រាវបណ្តាឯកសារ សេចក្តីកំណត់អំពីការធ្វើសកម្មភាពត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រជាជន អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន គណៈកម្មការក្រុមប្រឹក្សាប្រជាជន ក្រុមតំណាងក្រុមប្រឹក្សាប្រជាជន តំណាងក្រុមប្រឹក្សាប្រជាជន និងសារាចរលេខ ៣៩-CT/TU ចុះថ្ងៃទី ៣១/៧/២០២៣ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីការដឹកនាំលើកកម្ពស់គុណភាពធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ខេត្តត្រាវិញ។ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជន គប្បីបន្តសិក្សាស្រាវជ្រាវលើកកម្ពស់គុណភាពពិនិត្យបញ្ជាក់បណ្តាសេចក្តីរបាយការណ៍ គម្រោងការ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនជម្រាបជូនសម័យប្រជុំ របាយការណ៍ការពិនិត្យបញ្ជាក់ផ្ទៀងផ្ទាត់ជាមួយនឹងបណ្តាសេចក្តីកំណត់របស់មជ្ឈិម គោលនយោបាយវិជ្ជមានរបស់មូលដ្ឋានដើម្បីធ្វើជាមូលដ្ឋានសម្រាប់តំណាងក្រុមប្រឹក្សាប្រជាជនពិនិត្យ ពិភាក្សា សម្រេចចិត្តបានត្រឹមត្រូវដល់បណ្តាបញ្ហាសំខាន់ៗរបស់មូលដ្ឋាន។
អធិបតីសម័យប្រជុំបញ្ជាការរវៀសរវៃ រៀបចំពេលវេលា ធានាខ្លឹមសារសមស្របសម័យប្រជុំនីមួយៗ វិទ្យាសាស្ត្រ ដោយមានការកត់សម្គាល់វាយតម្លៃលទ្ធផលសម័យប្រជុំ។ តំណាងក្រុមប្រឹក្សាប្រជាជន លើកកម្ពស់តួនាទីភារកិច្ចក្នុងបណ្តាសកម្មភាពត្រួតពិនិត្យ ឃ្លាំមើល ពិភាក្សា ចោទសួរក្នុងសម័យប្រជុំ វាយតម្លៃជម្រៅស្ថានភាពសេដ្ឋកិច្ច-សង្គម ដើម្បីស្នើវិធានការសកម្មដើម្បីរួមចំណែកទៅក្នុងស្ថានភាពពង្រីសេដ្ឋកិច្ចរួមរបស់ខេត្ត។ នាឱកាសនេះដែរ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តបានប្រគល់សិទ្ធិចុះឈ្មោះចាត់តាំងសន្និបាតប្តូរវេនរវាងអចិន្ត្រៃយ៍ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តជាមួយនឹងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុក ទីផ្សាររួមខេត្ត ទីក្រុងលើកទី ០៥ អាណត្តិកាល ២០២១-២០២៦ ដល់ស្រុកថ្កូវ៕
ប្រែសម្រួល៖ រតនា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។