• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ស្ថានភាពអនុវត្តគោលនយោបាយក្នុងតំបន់ជនរួមជាតិខ្មែរ

19/07/2022 08:29

     ក្នុង ០៦ ខែដើមឆ្នាំ ២០២២ ខេត្តផ្សព្វផ្សាយភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមស្ថិតក្នុងលក្ខណៈលំបាក សាកល្បងជាច្រើន ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញបណ្តាលឱ្យជះឥទ្ធិពលលើផ្នែក វិស័យជាច្រើន និងជីវភាពរបស់ប្រជាជន ពិសេសគឺក្នុងតំបន់ជនរួមជាតិខ្មែរ។ ប៉ុន្តែដោយបានការយកចិត្តទុកដាក់ ចង្អុលការរបស់មជ្ឈិម គណៈកម្មាធិការបក្សខេត្ត ការបញ្ជាការរបស់គណៈកម្មាធិការប្រជាជនខេត្តបានញ៉ាំងឱ្យវិស័យសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនរួមជាតិខ្មែរមានភាពវិវឌ្ឈន៍ ជីវភាពបន្តនឹងបានលើកកម្ពស់ សន្តិសុខសណ្តាប់ធ្នាប់នយោបាយ សុវត្ថិភាពសង្គមក្នុងតំបន់ជនរួមជាតិខ្មែរបានលំនឹង។

កសិករទស្សនាទម្រង់បណ្តុះផ្សិត។ រូបថត៖ ឯកសា

     អំពីវិស័យអប់រំ-បណ្តុះបណ្តាលក្នុងតំបន់ជនរួមជាតិខ្មែរបន្តតែងបានយកចិត្តទុកដាក់ជាពិសេស និងអនុវត្តល្អ មូលដ្ឋានសម្ភារនៅតាមបណ្តាសាលាជនជាតិអន្តេវាសិក សាលារៀនក្នុងតំបន់ជនរួមជាតិខ្មែរតែងបានយកចិត្តទុកដាក់កសាងថ្មី។ ឧបត្ថម្ភរបបគោលនយោបាយដល់សិស្សតាមរៀនសាលាជនជាតិអន្តេវាសិកចំនួន ២.៦៤១ សិស្សចំណាយប្រាក់ទំនុកបម្រុងគ្រូបង្រៀនអក្សរសាស្ត្រខ្មែរចំនួន ១៦៩ រូប។ ឧបត្ថម្ភឱ្យការចាត់តាំងពិធីប្រឡងថ្នាក់ ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ នៅនឹង ២១ វត្តខ្មែរ ឧបត្ថម្ភប្រាក់ចំនួន ១៨០ លានដុងសម្រាប់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តចាត់តាំងពិធីប្រឡង ចាត់តាំងបើកបវេសនកាលបណ្តាថ្នាក់ពុទ្ធិកមធ្យមសិក្សាថ្មីជូនសមណសិស្ស-សិស្សជិត ៣.០០០ អង្គ-រូប។ បណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជូនពលករជនជាតិខ្មែរបាន ៤.០៥៦ នាក់ បញ្ជូនពលករទៅធ្វើការមានពេលកំណត់នៅក្រៅប្រទេសបាន ៩១ នាក់។ គិតមកដល់សព្វថ្ងៃនេះទូទាំងខេត្តមានជនរួមជាតិខ្មែរចំនួន ២០០.៩៨១ នាក់ចូលរួមគាំពារសុខាភិបាល។ ក្នុង ០៦ ខែដើមឆ្នាំកសាងសម្រេច និងទទួលស្គាល់បាន ០៥ ឃុំតំបន់ខ្មែរសម្រេចលក្ខឋានជនបទថ្មីរួមមានឃុំថាញ់ហ្វាស៊ើង ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង ស្រុកកូវង៉ាង ឃុំដូងចូវ ស្រុកយ្វៀងហាយ បង្កើនចំនួនមកទល់ពេលនេះទូទាំងខេត្តមាន ៥៦/៥៩ ឃុំតំបន់ជនរួមជាតិខ្មែរអនុវត្តសម្រេចលក្ខឋានឃុំជនបទថ្មី។ ដោយបានមជ្ឈិមឧបត្ថម្ភប្រាក់ ៤១,៩១៧ ពាន់លានដុងអនុវត្តគម្រោងការកសាងសម្រេចសំណង់មូលដ្ឋានឈាបនដ្ឋានជូនជនរួមជាតិខ្មែររបស់ស្រុកទីវកឹង។ អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ០៤/២០២១/HĐND​ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្តបានឧបត្ថម្ភកែប្រែលំនៅឋានជូនគ្រួសារជនរួមជាតិខ្មែរបាន ៣២២ គ្រួ (ក្នុងនោះគ្រួសារក្រីក្រចំនួន ២២៩ គ្រួសារជិតក្រចំនួន ៩៣ គ្រួ) សម្រេច ១០០%​ នៃផែនការទុនបែងចែក។ ចាត់តាំងសួរសុខទុក្ខ និងជូនអំណោយដល់អ្នកមាន​ប្រជាប្រិយភាពបាន ៤៥៦ លើកនាក់ ជាមួយនឹងទឹកប្រាក់ ២៣៨ លានដុង។ ចាត់តាំងហ្វឹកហាត់ បំពាក់បំប៉នចំណេះដឹងជូនអ្នកមានប្រជាប្រិយភាពក្នុងតំបន់ខ្មែរបាន ៤០៩ នាក់ជាមួយនឹងថវិកា ១១៩ លានដុង។ បង្កើនការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានឧបត្ថម្ភជនរួមជាតិពង្រីកសេដ្ឋកិច្ច-សង្គម និងធានាសន្តិសុខតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០១៩-២០២៥ គិតមកដល់ពេលនេះកំពុងអនុវត្តសំណង់ទី ១ កសាងព័ត៌មានទិន្នន័យការងារជនជាតិខេត្តត្រាវិញ។

     យោងតាមលទ្ធផលត្រួតពិនិត្យគ្រួសារក្រីក្រឡើងវិញ ក្នុងទូទាំងខេត្តនៅមានគ្រួសារក្រីក្រពហុសណ្ឋានចំនួន ១០.២០៧ គ្រួ ក្នុងនោះគ្រួសារក្រីក្រជនជាតិខ្មែរចំនួន ៦.៤៨៣ គ្រួ គ្រួសារជិតក្រ ៨.៩៩៧ គ្រួ លទ្ធផលបញ្ជាក់គ្រួសារដែលមានកម្រិតជីវភាពមធ្យមចំនួន ១១៦.៤៥១គ្រួ ក្នុងនោះគ្រួសារជនរួមជាតិខ្មែរចំនួន ៣៧.៤២៩ គ្រួ គ្រួសារមានប្រភពធូរធារចំនួន ១២៦.០៨៤ គ្រួ  ក្នុងនោះគ្រួសារជនរួមជាតិខ្មែរចំនួន ៣១.៣៣៨ គ្រួ គ្រួសារមានជីវភាពមានស្តុកស្តម្ភចំនួន ១១.១០០ គ្រួ ក្នុងនោះគ្រួសារជនរួមជាតិខ្មែរចំនួន ១.៦៨៣ គ្រួ៕

រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.