29/09/2023 14:03
សមមិត្តគឹមង៉ុកថាយជូនបណ្ណសរសើរដល់បុគ្គលមានស្នាដៃឆ្នើម។ រូបថត៖ ង៉ុកស្វង
ក្នុងរយៈកាល ១០ ឆ្នាំដែលបានផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៩ បង្កបានភាពវិវឌ្ឍន៍យ៉ាងសកម្មផ្តើមពីការយល់ដឹងរហូតដល់ការធ្វើសកម្មភាព កម្មាភិបាល បក្ខជនជ្រួតជ្រាបច្បាស់តួនាទី ភារកិច្ច សារសំខាន់ក្នុងការពង្រីកបុព្វហេតុអប់រំ-បណ្តុះបណ្តាល ប្រជាជនយល់ស្រប និងឯកភាពជាមួយនឹងបណ្តាគោលការណ៍ស្តីពីការផ្លាស់ប្តូរថ្មីអប់រំ-បណ្តុះបណ្តាល។ ខេត្តអនុវត្តសម្រេចឧត្តានកម្មអប់រំកុមារពន្លកសម្រាប់កុមារអាយុ ០៥ ឆ្នាំកាលពីឆ្នាំ ២០១៥។ បណ្តាមូលដ្ឋានអប់រំសាកលផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្តាអង្គប្រកបយ៉ាងសកម្មរបស់បណ្តាទម្រង់ វិធានការអប់រំជឿនលឿនដើម្បីលើកកម្ពស់គុណភាពអប់រំ។ ជារៀងរាល់ឆ្នាំ មានសិស្សបឋមសិក្សា អនុវិទ្យាល័យជាង ៩៩% សម្រេចកម្មវិធី។ អត្រាសិស្សក្រោយពីរៀនចប់កម្រិតសិក្សាស្វែងរកបានការងារធ្វើឬបង្កការងារធ្វើដោយខ្លួនឯងកាន់តែច្រើន។ គិតមកដល់ចុងឆ្នាំ ២០២២ អត្រាពលកម្មដែលឆ្លងកាត់ការបណ្តុះបណ្តាលសម្រេច ៦៨,៩៤% ក្នុងនោះ មាន ៦៨,៩៤% មានបណ្ណ លិខិតបញ្ជាក់ រួមចំណែកលើកកម្ពស់គុណភាពប្រភពធនធានឆ្លើយតបសារវន្តនៃចំនួន និងគុណភាព តម្រូវការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ គិតមកដល់ពេលនេះ សាលាសកលវិទ្យាល័យត្រាវិញបណ្តុះបណ្តាលផ្នែកសិក្សាពីកម្រិតឧត្តមសិក្សារហូតដល់មហាវិទ្យាល័យ ក្រោយមហាវិទ្យាល័យចំនួន ៨១ ផ្នែក។ ក្នុងទូទាំងខេត្តមាន ០៩ មជ្ឈមណ្ឌលអប់រំជាប្រចាំនៅតាមបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ១០០% ឃុំ សង្កាត់ ទីប្រជុំជនសុទ្ធតែមានមជ្ឈមណ្ឌលរៀនសូត្រសហគមន៍។ ១០៦/១០៦ ឃុំ និង ០៩/០៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងបានទទួលស្គាលសម្រេចសម្បទាបំបាត់គ្រោះមិនចេះអក្សរកម្រិតទី ០២ មាន ១០០% ឃុំ សង្កាត់ ទីប្រជុំជនបានទទួលស្គាល់ “សហគមន៍រៀនសូត្រថ្នាក់ឃុំ”។
សមមិត្តគឹមង៉ុកថាយជូនបណ្ណសរសើរដល់បុគ្គលមានស្នាដៃឆ្នើម។ រូបថត៖ ង៉ុកស្វង
មានយោបល់សន្និដ្ឋានសន្និបាត សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿងបានសង្កត់ធ្ងន់ថា៖ គប្បីបន្តជ្រួតជ្រាបទស្សនៈ “អប់រំគឺជាគោលនយោបាយជាតិ” ក្នុងពេលខាងមុខនេះ បណ្តាថ្នាក់ បណ្តាផ្នែក ទូទាំងប្រព័ន្ធនយោបាយ និងប្រជាជនទាំងមូលអនុវត្តល្អបណ្តាភារកិច្ចលើកកម្ពស់គុណភាពអប់រំ-បណ្តុះបណ្តាលក្នុងខេត្ត។ ក្នុងនោះ យកចិត្តទុកដាក់វិនិយោគសម្ភារមូលដ្ឋានសាលារៀនទំនើប ឆ្លើយតបនិន្នាការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។ ប្រមូលផ្តុំកម្លាំងត្រដាងឡើងការប្តេជ្ញាចិត្តខ្ពស់ជាមួយនឹងបណ្តាខ្លឹមសារស្នឹង “ផ្លាស់ប្តូរថ្មីសារវន្ត លើគ្រប់វិស័យអប់រំផ្តើមពីការផ្លាស់ប្តូរថ្មីពីមនុស្ស” យកចិត្តទុកដាក់ផ្លាស់ប្តូរថ្មីការគ្រប់គ្រងអប់រំ ផ្លាស់ប្តូរថ្មីរបៀបបង្ហាត់បង្រៀន និងការរៀនសូត្រសមស្រប។ បង្កើនការផ្សព្វផ្សាយជម្រៅ ទូលាយក្នុងប្រជាជន បង្កភាពព្រមព្រៀងរបស់ទូទាំងសង្គមជាមួយនឹងការផ្លាស់ប្តូរថ្មីសារវន្ត លើគ្រប់វិស័យអប់រំ-បណ្តុះបណ្តាល លើកកម្ពស់គុណភាពអប់រំសាកល អប់រំវិជ្ជាជីវៈ និងអប់រំសកលវិទ្យាល័យ ជំរុញមាំការសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រអប់រំ។ ពង្រីកស្មារតីម្ចាស់ការរៀនសូត្រដោយខ្លួនឯង លត់ដំដោយខ្លួនឯង ទម្លុះទម្លាយ ច្នៃប្រតិដ្ឋក្នុងសិស្ស និស្សិត និងទូទាំងសង្គម យកប្រាជ្ញាធ្វើជាគ្រឹះស្ថានដើម្បីពង្រីកខ្លួន និងរួមចំណែកកសាងមាតុភូមិ ប្រទេសជាតិសម្បូណ៌រុងរឿង។
យកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនពិត រៀនពិត វាយតម្លៃពិត ជួយឱ្យសិស្ស និស្សិតអភិវឌ្ឍន៍ដោយព្រម និងគ្រប់វិស័យពីប្រាជ្ញា លក្ខណសម្បត្តិ លទ្ធភាពវិជ្ជាជីវៈ មុខរបរ កម្រិតមុខជំនាញដើម្បីឆ្លើយតបតម្រូវការរបស់សង្គមសម័យទំនើប។ ពង្រីកតួនាទីរបស់សាលាសកលវិទ្យាល័យត្រាវិញទៅក្នុងការផ្លាស់ប្តូរថ្មីអប់រំភ្ជាប់ជាមួយនឹងសមាហរណកម្មអន្តរជាតិ។
កំណត់ត្រាលទ្ធផលដែលសម្រេចបានក្នុងរយៈកាល ១០ ឆ្នាំអនុវត្តការផ្លាស់ប្តូរថ្មីអប់រំ-បណ្តុះបណ្តាល ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានស្ងើចសរសើរដល់សមូហភាព ៤០ កន្លែង និងបុគ្គល ៣៤ រូបដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២៩ ៕
ប្រែសម្រួល៖ រតនា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។