27/08/2021 07:32
ចំពោះក្រុមប្រឹក្សាប្រជាជនខេត្ត ចាត់តាំងសម័យប្រជុំជាប្រចាំក្នុងមួយឆ្នាំយ៉ាងតិចណាស់បានពីរលើក។ ផែនការចាត់តាំងបណ្តាសម័យប្រជុំជាប្រចាំរបស់ក្រុមប្រឹក្សាប្រជាជនខេត្តអាស្រ័យដោយក្រុមប្រឹក្សាប្រជាជនខេត្តសម្រេចចិត្តក្នុងសម័យប្រជុំចុងឆ្នាំរបស់ឆ្នាំមុនសំណើស្នើរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត។សម័យប្រជុំឯកទេសឬប្រជុំដើម្បីដោះស្រាយការងារដែលមានការកើតឡើងដោយចៃដន្យពេលដែលអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឬតិចបំផុតមាន ១/៣ នៃចំនួនតំណាងក្រុមប្រឹក្សាប្រជាជនខេត្តសំណូមពរ។ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តសម្រេចចិត្តកោះប្រជុំសម័យប្រប្រជុំជាប្រចាំយឺតបំផុតក្នុងរយៈពេល ២០ ថ្ងៃ។ សម័យប្រជុំឯកទេសឬសម័យប្រជុំដើម្បីដោះស្រាយការងារដែលមានកើតឡើងដោយចៃដន្យយ៉ាងយឺតណាស់ក្នុងរយៈពេល ០៧ ថ្ងៃ មុនថ្ងៃបើកសម័យប្រជុំ។ ត្រៀមលក្ខណៈកម្មវិធីសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តត្រូវបានផ្ញើជូនតំណាងក្រុមប្រឹក្សាប្រជាជនខេត្តរួមជាមួយនឹងសេចក្តីសម្រេចចិត្តកោះហៅប្រជុំ។ ការចាត់តាំងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តបានអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់សម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ អាណត្តិ កាល ២០២១-២០២៦ អាស្រ័យដោយក្រុម ប្រឹក្សាប្រជាជនខេត្តនីតិកាលទី១០ចេញផ្សាយ។
បណ្តាតំណាងចូលរួមសម័យប្រជុំលើកទី ០១ ក្រុមប្រឹក្សាប្រជាជនខេត្ត។ រូបថត៖ រតនា
ក្រុមប្រឹក្សាប្រជាជនខេត្តមានសិទ្ធិអំណាចស៊ើបអង្កេតតាមការកំណត់របស់ច្បាប់ធ្វើសកម្មភាពស៊ើបអង្កេតរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត។ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តធ្វើសកម្មភាពតាមច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន ច្បាប់កែប្រែបំពេញបន្ថែមមា ត្រាមួយចំនួនរបស់ច្បាប់ចាត់តាំងរដ្ឋាភិបាល និងច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន បែបបទធ្វើសកម្មភាពរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ និងឯកសារផ្សេងៗមានការទាក់ទិន។ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងសម័យប្រជុំតាមការកំណត់របស់ច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន និងបែបបទធ្វើសកម្មភាពរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តដើម្បីពិភាក្សា និងសម្រេចចិត្តនូវបណ្តាបញ្ហាដែលស្ថិតក្រោមភារកិច្ច សិទ្ធិ អំណាច។ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តមានសិទ្ធិស៊ើបអង្កេតតាមការកំណត់ ពិនិត្យសម្រេចចិត្តរបស់គណៈកម្មាធិការប្រជាជនខេត្ត និងស្នើរបស់ក្រុមប្រឹក្សាប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងដែលមានអាការៈខុសជាមួយនឹងរដ្ឋធម្មនុញ្ញ ច្បាប់ ឯកសារបទដ្ឋានច្បាប់របស់ស្ថាប័នរដ្ឋថ្នាក់លើ និងបណ្តាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តតាមសេចក្តីកំណត់។ ដំណើរការចោទសួរ និងពិនិត្យការឆ្លើយនៅក្នុងសម័យប្រជុំរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តរវាងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តទាំងពីរលើក។ ចាត់តាំងធ្វើសកម្មភាពបកស្រាយក្នុងសម័យប្រជុំរបស់អចន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ស៊ើបអង្កេតឯកទេស ពិនិត្យការដោះស្រាយសេចក្តីបណ្តឹងតវ៉ារបស់ម្ចាស់ឆ្នោត ធ្វើសវនាកម្មពលរដ្ឋ។
បណ្តាគណៈក្រុមប្រឹក្សាប្រជាជនខេត្តមានសិទ្ធិអំណាចស៊ើបអង្កេតតាមសេចក្តីកំណត់របស់ច្បាប់ធ្វើសកម្មភាពស៊ើបអង្កេតរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនពិនិត្យព្រាងសេចក្តីសម្រេចចិត្ត សេចក្តីរបាយការណ៍ គម្រោងការតាមសេចក្តីកំណត់។ អនុវត្តការស៊ើបអង្កេតឯកសារបទដ្ឋានច្បាប់ និងពិនិត្យឯកទេស និងពិនិត្យសេចក្តីរបាយការណ៍របស់ក្រុមស៊ើបអង្កេតការងារដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោសសេចក្តីសំណើរបស់ពលរដ្ឋ ចាត់តាំងពិនិត្យស៊ើបអង្កេតស្ថានភាពអនុវត្តបណ្តាសេចក្តីកំណត់របស់ច្បាប់អំពីវិស័យទទួលបន្ទុកអាស្រ័យដោយក្រុមប្រឹក្សាប្រជាជនខេត្តឬអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តប្រគល់ជូន។
ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្តសហការជាមួយនឹងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុកចាត់តាំងឱ្យតំណាងក្រុមប្រឹក្សាប្រជាជនខេត្តជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោតត្រឹមត្រូវតាមសេចក្តីប្រកាសរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត។ យោងតាមផែនការជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោតដើម្បីបញ្ជាក់សមាសភាព មុខសញ្ញាដើម្បីជួបសំណេះសំណាល កត់ត្រាយោបល់ សេចក្តីសំ ណើស្នើរបស់មាមីងម្ចាស់ឆ្នោតដែលបានផ្ញើជូនរណសិរ្សមាតុភូមិវៀតណាមខេត្ត អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងឱ្យតំណាងក្រុមប្រឹក្សាប្រជាជនខេត្តសិក្សាស្រាវជ្រាវឯកសារ ត្រៀមបម្រុងយោបល់ដើម្បីពិភាក្សាក្នុងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត តំណាងក្រុមតំណាងត្រូវមានភារកិច្ចត្រួតពិនិត្យ រំលឹកការអនុវត្តន៍បណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោត។ ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្តមានសិទ្ធិអំណាចស៊ើបអង្កេតតាមសេចក្តីកំណត់។
តំណាងក្រុមប្រឹក្សាប្រជាជនខេត្តមានភារកិច្ចចូលរួមសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត ចូលរួមពិភាក្សា អនុម័តិឆ្លងបណ្តាបញ្ហាស្ថិតក្រោមភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន។ តំណាងក្រុមប្រឹក្សាប្រជាជនខេត្តធ្វើសកម្មភាពមិនជំនាញគប្បីត្រូវធានាចំណាលពេលវេលាយ៉ាងតិចណាស់ ១/៣ ពេលវេលាធ្វើការក្នុងឆ្នាំដើម្បីអនុវត្តភារកិច្ច សិទ្ធិអំណាចរបស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រូវតាមសេចក្តីកំណត់។ មានការទំនាក់ទំនងជិតដិតជាមួយនឹងម្ចាស់ឆ្នោត និងប្រជាជនមានភារកិច្ចស្តាប់ និងយោបល់បកស្រាយទៀងត្រង់ សេចក្តីសំណើស្នើរបស់មាមីងម្ចាស់ឆ្នោត និងប្រជាជន។ អនុវត្តភារកិច្ចជួបសំណេះសំណាលជាមួយនឹងមាមីងម្ចាស់ឆ្នោតធ្វើសវនាកម្មពលរដ្ឋ ទទួលយក និងពិនិត្យដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោស សំណើស្នើរបស់ពលរដ្ឋត្រឹមត្រូវតាមមាត្រាទី ៩៤ របស់ច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន មាត្រាទី ២ ច្បាប់កែប្រែបំពេញបន្ថែម មាត្រាមួយចំនួនរបស់ច្បាប់ចាត់តាំងរដ្ឋាភិបាល និងច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន មាត្រាទី ៨៧ ច្បាប់ធ្វើសកម្មភាពស៊ើបអង្កេត ពិនិត្យរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន ទន្ទឹមនឹងនោះ មានសិទ្ធិអំណាចស៊ើបអង្កេតតាមការកំណត់៕
ប្រែសម្រួល៖ រតនា