• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 11/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សិក្ខាសាលា “ចែករំលែកចំណេះដឹងពីបទពិសោធន៍ផ្តើមអាជីពច្នៃប្រតិដ្ឋជោគជ័យ ចងសម្ព័ន្ធអាជីវកម្មរកច្រកចេញសម្រាប់ផលិតផល”

16/03/2021 07:55

សប្តាហ៍កន្លងហើយ សមាគមសហព័ន្ធនារីខេត្ត ចាត់តាំងពិធីបំផុសចលនា “ទិវានារីផ្តើមអាជីពឆ្នាំ ២០២១” ភ្ជាប់ជាមួយសិក្ខាសាលា “ចែករំលែក ចំណេះដឹងពីបទពិសោធន៍ផ្តើមអាជីពច្នៃប្រតិដ្ឋ ជោគជ័យ ចងសម្ព័ន្ធអាជីវកម្មរកច្រកចេញសម្រាប់ផលិតផល”។ លោកង្វៀងហ្វិញទៀង, សមាជិក គណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញចូលរួម។

ពិធីបំផុសចលនាទិវានារីផ្តើមអាជីព ។​  រូបថត៖ ង៉ុកស្វង
    លោកស្រី គាងធីមិញង្វៀក សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត ប្រធានសមាគមសហព័ន្ធនារីខេត្ត បានឲ្យដឹង៖ ការឧបត្ថម្ភនារីផ្តើមអាជីពធ្វើអាជីវកម្មជាភារកិច្ចស្នូលមួយ ជានិច្ចកាលរបស់សមាគមសហព័ន្ធនារីគ្រប់លំដាបថ្នាក់ក្នុងអាណត្តិ កាល ២០១៦-២០២១។ ឆ្នាំ ២០២១ ជាឆ្នាំទី ៤ សមាគមសហព័ន្ធនារីគ្រប់លំដាបថ្នាក់បន្តផ្សព្វផ្សាយអនុវត្តគម្រោងផែនការ “ឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០១៧-២០២៥”។ តាមគោលដៅខិតខំដល់ឆ្នាំ ២០២៥ មាន ៩០% កម្មាភិបាលសមាគមជំនាញពីខេត្តដល់មូលដ្ឋានបាន លើកកម្ពស់ចំណេះដឹងវិធីសាស្ត្រឧប្ថម្ភនារីផ្តើម អាជីពពង្រីកធ្វើអាជីវកម្ម មាន ៧០% សមាជិកា បានផ្សព្វផ្សាយបង្កើនចំណេះដឹងអំពីការងារធ្វើការផ្តើមអាជីព។ ឆ្នាំនេះ សមាគមបំផុសចលនា “ទិវារីផ្តើមអាជីព” ដោយមានបធានបទ “នារីច្នៃ ប្រតិដ្ឋ ផ្តើមអាជីពក្នុងបដិវត្តន៍បច្ចេកវិទ្យា ៤.០”។ ឆ្លងតាមនោះ, សង្ឈឹមថាសមាជិកានារីពង្រីកស្មារតីម្ចាស់ការ ជំនឿលើខ្លួនឯង រវៀសរវៃច្នៃប្រតិដ្ឋ ក្នុងការផ្តើមអាជីព ធ្វើអាជីវកម្ម ស្តែងបានភារៈកិច្ច តួនាទីទទួលបន្ទុករបស់នារីក្នុងការពង្រីកសេដ្ឋកិច្ច-សង្គម នាំមកផលប្រយោជន៍រួមដល់សហគមន៍។
    ក្នុងពិធីបំផុសចលនា ថ្នាក់ដឹកនាំសមាគមសហព័ន្ធនារីខេត្ត មន្ទីរផែនការ និងវិនិយោគរួមជាមួយបណ្តាអាជីវកម្ម អាជីវករដែលទទួលបានជោគជ័យ បានចែករំលែកដំណាក់កាលផ្តើមអាជីព ឧទ្ទេសនាមបណ្តាទម្រង់ផ្តើមអាជីពច្នៃប្រតិដ្ឋទទួលបានលទ្ធផល។ ផ្តើមពីនោះ បង្កប្រភពកម្លាំងជំនួយដល់នារីនៅលើភូមិសាស្ត្រខេត្ត អនុវត្តការផ្តើមអាជីពនៅលើបណ្តាវិស័យ៖ ធ្វើអាជីវកម្ម ផ្គត់ផ្គង់ទំនិញ សេវាកសិកម្មទេសចរណ៍។ល។
    ដើម្បីឧបត្ថម្ភសមាជិកាបន្តជម្រុញសកម្មភាព ផ្តើមអាជីពផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ក្នុងពិធីបំផុសចលនានេះ ថ្នាក់ដឹកនាំបណ្តាគម្រោងការអភិវឌ្ឍន៍អាជីវកម្មតូច និងល្មមខេត្តបានជូនប្រភពទុន ១,៧ ពាន់លានដុងឧបត្ថម្ភនារីផ្តើមអាជីព។ ឆ្លងតាមនោះសមាគមសហព័ន្ធនារីខេត្តបានជូនទឹកប្រាក់ ៦២០ លានដុងដល់បណ្តាគ្រួសារធ្វើអាជីវកម្ម អាជីវករ សហករណ៍កំពុងតម្រូវការប្រាក់ទុនធ្វើសកម្មភាព ដើម្បីពង្រីកស្មារតីច្នៃប្រតិដ្ឋ ហានគិត ហានធ្វើ ដើម្បីចលនានារីផ្តើមអាជីពមួយថ្ងៃ កាន់តែបានរីកចម្រើន។
    ជាពិសេសក្នុងកម្មវិធី “ទិវានារីផ្តើមអាជីពឆ្នាំ ២០២១” សមាជិកានារីបណ្តាស្រុកបានតាំងបង្ហាញបណ្តាផលិតផលវិសេសផលរបស់ភូមិឋាន​នីមួយៗ ដូចជា៖ ផលិតផលសិប្បកម្មតូច កាត់ដេរ បណ្តាផលិតផលតម្បាញ ផលិតផលកសិកម្មជ្រះស្អាត ផ្លែឈើ ដំណាំ ដូងខ្ទិះ។ល។ ទាក់ទាញការចូលរួមរបស់​បណ្តាតំណាង និងសមាជិកានារីដែលចូលរួម។ ផ្តើមពីនោះ ដើម្បីចង សម្ព័ន្ធ ឧទ្ទេសនាមផលិត​ផលរបស់បណ្តាអាជីវករ នារីផ្តើមអាជីពដល់អតិថិ​ជននៅបណ្តាមូលដ្ឋានសមាគម៕
​​​​​​​​​​​​​​​​​​​​​​​​​                     

ប្រែសម្រួល៖ សុខា

 

TIN CÙNG MỤC

ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច

គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង

ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។

  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
  • ០២ ខែដើមឆ្នាំ ២០២៥៖ ខេត្តត្រាវិញប្រិតសំចៃអគ្គិសនីបាន ៥,៦១ លានគីឡូវ៉ាត
Tin Nổi Bật

Ban Trị sự GHPG Việt Nam tỉnh Trà Vinh tổ chức Đại lễ Phật đản, Phật lịch 2569

Hội thao Quỹ tín dụng nhân dân 02 tỉnh Trà Vinh và Vĩnh Long

Hội thi Rung chuông vàng tại Trường Dân tộc nội trú THCS huyện Càng Long

120 vận động viên dự giải Pickleball các câu lạc bộ tỉnh Trà Vinh

Nhu cầu lao động cao trong mùa vụ

Kim ngạch xuất nhập khẩu chuyển biến tăng khá

Giáo hội Phật giáo huyện Càng Long tổ chức đại lễ Phật đản Phật lịch 2569

Phó Chủ tịch UBND tỉnh Nguyễn Quỳnh Thiện thăm các cơ sở tôn giáo tại huyện Duyên Hải

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.