• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

វរសេនីយ៍ឯក ផាងមិញហ៊ឹង រក្សាតំណែងមេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ

25/02/2025 10:03

កាលពីថ្ងៃទី ២១ ខែកុម្ភៈ បញ្ជាការដ្ឋានយោធាខេត្តត្រាវិញចាត់តាំងសន្និបាតផ្ទេរតំណែងមេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត។ ឧត្តមសេនីយ៍ទោ ង្វៀងស្វឹងយ៉ាក់ មេបញ្ជាការយោធភូមិភាគទី ៩ និងសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សយោធាខេត្តត្រាវិញសហអធិបតីសន្និបាត។

លេខាគណៈកម្មាធិការបក្សខេត្តជូនសេចក្តីសម្រេចចិត្ត និងបាច់ផ្កាប្រសិទ្ធពរសមមិត្តទាំងពីររូបបានផ្ទេរតំណែងគ្នា។ រូបថត៖ ហ៊ឺវហ៊ីប

  តាមសេចក្តីសម្រេចចិត្តរបស់ក្រសួងការពារជាតិ វរសេនីយ៍ឯក ទ្រឿងថាញ់ផុង មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្តត្រាវិញបានតែងតាំងរក្សាតំណែងនាយសេនាធិការរងយោធភូមិភាគទី ៩  វរសេនីយ៍ឯក ផាងមិញហ៊ឹង មេបញ្ជាការរងកងពល ធំថ្មើរជើងលេខ ៣៣០ នៃយោធភូមិភាគទី ៩ បានតែងតាំងរក្សាតំណែងមេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។ ថ្លែងយោបល់ចង្អុលការ សមមិត្ត ង៉ូជីកឿង លេខាគណៈកម្មាធិការបក្សខេត្ត ប្រសិទ្ធពរសមមិត្ត ០២ រូបដែលបានទទួលភារកិច្ចថ្មី។ ទន្ទឹមនឹងនោះ កំណត់ត្រាវាយតម្លៃខ្ពស់បណ្តាការរួមវិភាគទានរបស់វរសេនីយ៍ឯក ទ្រឿងថាញ់ផុង មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ ក្នុងរយៈពេល​កន្លងដែលបានរួមកម្លាំងជាមួយនឹងសមូហភាពគណៈកម្មាធិការបក្សដឹកនាំចង្អុលការអនុ វត្តល្អបណ្តាភារកិច្ចជាប្រចាំ ការងារសេនាធិការជូនគណៈកម្មា​ធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត​ដឹកនាំ​ចង្អុលការអនុវត្តភារកិច្ចការពារជាតិ យោធាមូលដ្ឋាន សកម្មរួមចំណែកទៅក្នុងការពង្រីកសេដ្ឋកិច្ច-សង្គម ការ ពារជាតិ-សន្តិសុខរបស់មូលដ្ឋាន។ជាមួយនឹងតួនាទីថ្មី សមមិត្តលេខាគណៈកម្មាធិការបក្សខេត្តសង្ឃឹមថាវរសេនីយ៍ឯកទ្រឿង ថាញ់ផុងបន្តលត់ដំ ខិតខំកសាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ក៏ដូចជាកសាង​កង​កម្លាំងប្រដាប់អាវុធខេត្តត្រាវិញអនុវត្តសម្រេចភារកិច្ច។ ទន្ទឹមនឹងនោះ សង្ឃឹមថា ជាមួយនឹងក្តីជំនឿទុកចិត្តរបស់គណៈកម្មាធិការបក្សកងទ័ពមជ្ឈិម ក្រសួងការពារជាតិ គណៈកម្មាធិការបក្ស-បញ្ជាការដ្ឋានយោធភូមិភាគទី ៩ សមមិត្ត ផាងមិញហ៊ឹង ជាមួយនឹងតួនាទីជាមេបញ្ជាការបញ្ជាការដ្ឋាន​យោធា​ខេត្តគប្បីស្នងបន្ត និងពង្រីកបណ្តាលទ្ធផលដែលសម្រេចបានក្នុងបណ្តាឆ្នាំ​កន្លងរួមជាមួយនឹងគណៈកម្មាធិការបក្ស-បញ្ជាការដ្ឋានយោធាខេត្តកសាង​សមូហភាពសាមគ្គីធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត ក្រុម ប្រឹក្សា​ប្រជាជន គណៈកម្មាធិការប្រជាជនខេត្តដឹកនាំចង្អុលការផ្សព្វផ្សាយ​ល្អបណ្តា​ភារកិច្ចយោធា ការពារជាតិមូលដ្ឋាន។

មេបញ្ជាការយោធភូមិភាគ និងលេខាគណៈកម្មាធិការបក្សខេត្តធ្វើជាកសិណសក្សីទ្វេភាគីចុះកិច្ចកំណត់ហេតុប្រគល់ភារកិច្ចមេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ៕ រូបថត៖ ហ៊ឺវហ៊ីប

  ថ្លែងយោបល់ចង្អុលការសន្និបាត ឧត្តមសេនីយ៍ទោ ង្វៀងស្វឹងយ៉ាក់ មេបញ្ជាការយោធភូមិភាគទី ៩ ប្រសិទ្ធពរបណ្តាសមមិត្តដែលបានតែងតាំង ផ្ទេរបញ្ជូនរក្សាតំណែងថ្មី។ ទន្ទឹមនឹងនោះ បញ្ជាក់ថា នេះគឺជាការកត់សម្គាល់​របស់អចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សកងទ័ពមជ្ឈិម ក្រសួងការពារជាតិ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគទី ៩ និងគណៈកម្មាធិការបក្សខេត្តរដ្ឋអំណាចមូលដ្ឋានចំពោះការរួមវិភាគទានរបស់បណ្តាសមមិត្តក្នុងដំណាក់កាលអនុវត្តភារកិច្ចនៅ នឹងស្ថាប័ន អង្គភាព។ ទន្ទឹមនឹងនោះ សមមិត្តមេបញ្ជា​ការយោធភូមិភាគសង្ឃឹមថា ជាមួយនឹងតួនាទីថ្មី បណ្តាសមមិត្តបន្តពង្រីក​លទ្ធភាព បទពិសោធន៍ជាក់ស្តែងក្នុងដំណាក់កាលបំពេញការងារ ជានិច្ចកាលលត់ដំអត្តចរិតធ្វើល្អការងារសេនាធិការ ជូនគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគទី ៩ និងគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តដឹកនាំចង្អុលការកសាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ កងកម្លាំងប្រដាប់អាវុធខេត្តត្រាវិញ កសាង និងពង្រឹង ខឿនការពារជាតិទូទាំងប្រជាជន ប្រព័ន្ធការពារជាតិទូទាំងប្រជាជនភ្ជាប់ជាមួយប្រព័ន្ធការពារសន្តិសុខក្នុងប្រជាជននៅលើភូមិសាស្ត្រខេត្តពីមួយថ្ងៃកាន់តែរឹងមាំក្នុងស្ថានភាពថ្មី៕

ប្រែសម្រួល៖ រតនា  

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.