• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

លោកថាច់កួងចម្រើនឈានមុខក្នុងការងារចលនាមហាជន

09/02/2021 10:02

តាមការឧទ្ទេសនាមរបស់លោកថាច់បើ អនុប្រធាន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាង យើងខ្ញុំបានទៅជួបជាមួយនឹងលោកថាច់កួងចម្រើនប្រធាន គណៈការងាររណសិរ្ស ភូមិមេរងចាស់​ ជាអ្នកឈានមុខក្នុងការងារចលនាមហាជន។

               លោកថាច់កួងចម្រើន។
    លោកថាច់កួងចម្រើន កើតឆ្នាំ ១៩៧៧ ជាកម្មាភិបាលមូលដ្ឋានផង ជាគណៈកម្មការវត្តមេរងចាស់ផង បានប្រជាជនទំនុកចិត្តខ្ពស់ ដោយសារទង្វើជាក់ស្តែងរបស់លោក។ ក្រៅពីធ្វើសកម្មភាព បណ្ដាចលនាលោកបានចលនាមហាជន អនុវត្តបណ្ដាសំណង់សាធារណៈប្រយោជន៍សម្រាប់សង្គម ដូចជា៖ ចលនាកសាងអំពូលភ្លើងបំភ្លឺតាមដងផ្លូវជនបទ កសាងរបៀបរស់នៅអារ្យធម៌ គ្រួសារវប្បធម៌ លុបបំបាត់បាបគ្រោះសង្គម។ល។ ដោយអនុវត្តល្អការងារចលនានិងបានប្រជាជនគាំទ្រ ម៉្លោះហើយដងផ្លូវនានាលើភូមិសាស្រ្តភូមិសុទ្ធសឹងមានអំពូលភ្លើងសម្រាប់បំភ្លឺ។ ដោយមានទំនុកចិត្តពីសំណាក់ប្រជាជននៅមូលដ្ឋានបានធ្វើឲ្យលោក កាន់តែមានកម្លាំងចិត្ត ដើម្បីខិតខំបន្តនិងពង្រឹង ការអនុវត្តន៍ការងារផ្សព្វផ្សាយអំពីគោល ការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យ ច្បាប់របស់រដ្ឋកាន់តែល្អ។
    លោកថាច់កួងចម្រើនបានឲ្យដឹងថា៖ កាលពីដំបូងបំពេញការងារចលនាមហាជនក៏ជួបនឹងភាពលំបាកយ៉ាងច្រើន អាស្រ័យដោយមូលដ្ឋានមាន សមភាពក្នុងសង្គមខុសពីគ្នាច្រើន កម្រិតវិជ្ជារបស់ប្រជាជនមិនស្មើគ្នា ការយល់ដឹងពីគោល ការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់ បក្សនិងរដ្ឋរបស់ប្រជាជននៅអន់ថយ។ ឆ្លងតាម រយៈធ្វើសកម្មភាពនិងការខិតខំរបស់ខ្លួនកាន់តែ បង្កើតការទំទុកចិត្តពីសំណាក់ប្រជាជន ដូច្នោះហើយ ការងារចលនាកាន់តែមានភាពងាយស្រួល ជាង។
    លោកថាច់បើអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំថាញ់ហ្វាស៊ើងបាន ឲ្យដឹងថា៖ ក្រោយពេលលាចាកសិក្ខាបទជិត ២០ ឆ្នាំ ទោះជាមមាញឹកនឹងកិច្ចការរបស់គណៈ ការងាររណសិរ្សភូមិ និងកិច្ចការរបស់គ្រួសារក្ដី លោកថាច់កួងចម្រើនតែងរៀបចំពេលវេលាសមស្រប ដើម្បីទៅជួយបង្ហាត់បង្រៀនបណ្តាថ្នាក់ពុទ្ធិកសិក្សា និងជួយជ្រោមជ្រែងកិច្ចការក្នុងវត្តជា និច្ច។ ប្រការនោះបានជួយឲ្យលោកកាន់តែមាន ភាពស្និទ្ធស្នាលជាមួយព្រះសង្ឃ គណៈកម្មការពុទ្ធបរិស័ទខ្មែរងាយស្រួលក្នុងការងារផ្សព្វផ្សាយ។ ភូមិមេរងចាស់បានវាយតម្លៃជាភូមិសុវត្ថិភាពអំពីសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយសារមានការរួមចំណែករបស់លោកថាច់កួងចម្រើនក្នុងការចលនាប្រជាជនអនុវត្តល្អចលនាការពារសន្តិសុខមាតុភូមិ បង្ការប្រឆាំងនិងផ្ដន្ទាទោសបណ្តាជនល្មើសច្បាប់។
    ទន្ទឹមនឹងនោះលោកកួងចម្រើននៅទាំងបានប្រជាជនចាត់ទុកជាអ្នកមានស្នាដៃ ក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ ព្រោះក្រៅពីកិច្ចការបង្រៀនដល់ព្រះសង្ឃ កូនចៅខ្មែរ លោកតែងចូលរួម បណ្ដាចលនាសិល្បៈកម្សាន្តសប្បាយល្អ ប្រពៃ ញុាំងឲ្យសកម្មភាពវប្បធម៌នៅតំបន់ជនរួមខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។  អាស្រ័យការអនុវត្តល្អការងារផ្សព្វ​ផ្សាយ លោកថាច់ កួងចម្រើន បានបណ្តាស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ជូនលិខិតសរសើរជាច្រើនព្រោះមានស្នាដៃឆ្នើមជាច្រើន៕     ​     

                អត្ថបទ-រូបថត៖ លីសី

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.