02/06/2023 08:21
លោកមា ត្រឹងកែវជាមួយនឹងបណ្ណសរសើរ។ រូបថត៖ ទ្រឿងអង
កើតក្នុងគ្រួសារកសិករក្រីក្រ មានបងប្អូន ៧ នាក់ លោកត្រឹងកែវជាកូនទីបីក្នុងគ្រួសារ។ កាលពីនៅតូច លោកឃ្វាលក្របីបណ្ដើរ ទៅរៀននៅសាលាក្នុងភូមិបណ្ដើរ ម៉្លោះហើយលោកយល់បានពីទុក្ខលំបាកក្នុងជីវភាព។ ឆ្នាំ ១៩៧៥ លោកកសាងគ្រួសារ និងកសាងសេដ្ឋកិច្ចរហូតមកទល់បច្ចុប្បន្ន។ ផ្ដើមពីដីមួយចំនួនកុងតាំងពីដំបូង បច្ចុប្បន្ន គ្រួសារលោកមានដីជាង ១២ ហិកតា ជីវភាពបានលំនឹង ម៉្លោះហើយលោកមានលក្ខណៈដើម្បីជួយដល់ប្រជាជនមូលដ្ឋាន ពង្រីកតួនាទីជាអ្នកមានប្រជាប្រិយភាព។
ក្រោយថ្ងៃភាគខាងត្បូងបានរំដោះទាំងស្រុង លោកត្រឹងកែវ ចាប់ផ្ដើមចូលរួមជាមួយសកម្មភាពរបស់មូលដ្ឋាន ចាប់ពីភារកិច្ចបានប្រគល់ជូនគឺជាហេរញ្ញិកភូមិ រហូតដល់កម្មាភិបាលស្ថិតិឃុំ រួចកម្មាភិបាលមូលនិធិឥណទានប្រជាជនដាយអាង។ល។ ទោះជាភារកិច្ចណាក៏ដោយ លោកក៏សម្រេចឆ្នើមទាំងអស់។ មានអាយុបក្ស ២៣ ឆ្នាំ លោកតែងរក្សាគុណសម្បត្តិរបស់បក្ខជន។ បច្ចុប្បន្ន លោកជាលេខាសាខាបក្សមូលនិធិឥណទានប្រជាជនដាយអាង។ សាខាបក្សមានបក្ខជនចំនួន ៦ រូប ធ្វើសកម្មភាពមានប្រសិទ្ធភាព មូលនិធិឥណទានប្រជាជនដាយអាងពិតជា “អ្នកជួយស្ទួយ” របស់ប្រជាជនមូលដ្ឋាន។ កសាងសេចក្ដីសម្រេចចិត្តអនុវត្តការកៀរគរទុនដើម្បីបើកទូលាយទម្រង់ឥណទាន ធានាឱ្យបណ្ដាសមាជិកបុលទុន ច្បាមជាប់ជាមួយផែនការពង្រីកសេដ្ឋកិច្ច បំផុតគឺក្នុងការអនុវត្តន៍កសាងជនបទថ្មីដើម្បីវិនិយោគទុនពង្រីកបណ្ដាទម្រង់ផលិត។ ជារៀងរាល់ឆ្នាំ លោកចូលរួមពិនិត្យផ្ដល់សច្ចាប័នឱ្យកសិករជាង ៣០០ រូបបុលទុន ដោយមានចំនួនទុនរាប់ពាន់លានដុងសម្រាប់ផលិត ធ្វើអាជីវកម្ម។ ផ្ដើមពីបណ្ដាចំណែកទុនបុលប្រើប្រាស់មានប្រសិទ្ធភាព ត្រូវតាមទិសដៅ មានគ្រួសារជាច្រើនបានចាកផុតភាពក្រីក្រ ឈានឡើងធ្វើមាន។
លោកត្រឹងកែវមានការជក់ចិត្តបំផុតគឺរឿងរ៉ាវនៃយុវជនមូលដ្ឋានម្នាក់។ យុវជននោះក្រោយបញ្ចប់ពេលជាប់ពន្ធនាគារ វិលត្រឡប់មកមូលដ្ឋាន លោក បានទៅស្វែងយល់ពីបំណងប្រាថ្នា ផ្សព្វផ្សាយឱ្យមានការរស់នៅល្អ រួមរស់ជាមួយសហគមន៍ រួចជូនជាទឹកប្រាក់ ៣ លានដុងដើម្បីធ្វើទុនផលិត ចិញ្ចឹមសត្វ។ យល់បានពីការខុសឆ្គងរបស់ខ្លួន រួមជាមួយការទាក់ទាញរបស់លោកត្រឹងកែវ បច្ចុប្បន្ន យុវជនរូបនោះបានខិតខំរកស៊ី សេដ្ឋកិច្ចបានលំនឹង ក្លាយជាអ្នកសកម្មរបស់មូលដ្ឋាន។
លោកត្រឹងកែវ ជាប្រធានគណៈអារាមាភិបាលវត្តផ្នោរដូង ( ឃុំដាយអាង)។ វត្តផ្នោរដូងមានគ្រួសារពុទ្ធបរិស័ទជិត ១.០០០ គ្រួដោយមានពុទ្ធបរិស័ទជិត ៦.០០០ រូបចូលរួមប្រជុំជីវភាពសហគមន៍។ ផ្ដើមពីនោះ លោកត្រឹងកែវ មានលក្ខណៈបានជិតស្និទ្ធជាមួយសហគមន៍ និងព្រះសង្ឃ ជួយឱ្យពុទ្ធបរិស័ទរស់នៅបវរសាសនា ថ្លៃថ្លាសង្គម សាមគ្គី ជិតដិត រួមដំណើរជាមួយរដ្ឋអំណាចមូលដ្ឋានកសាងជនបទថ្មី។
លោកត្រឹងកែវរំលឹកមកវិញ កាលពីឆ្នាំ ២០២១ ឃុំផ្សព្វផ្សាយអនុវត្តការងារធារាសាស្រ្តវាលស្រែ។ ក្នុងរយៈពេលដំណើរការ គ្រួសារមួយចំនួនមិនយល់ព្រម ធ្វើឱ្យសម្ទុះសំណង់ត្រូវយឺត ស្មានថាត្រូវផ្អាកមកវិញ។ ជាមួយតួនាទីអ្នកមានប្រជាប្រិយភាព លោកបានអនុវត្តគោលលំនាំ “ព្យាយាមយូរលង់គង់បានសម្រេច” មិនត្រឹមតែបណ្ដាគ្រួសារយល់ព្រម នៅទាំងកំណត់ឃើញថា ធារាសាស្រ្ត បម្រើការផលិតរបស់ប្រជាជននៅនឹងកន្លែងតែម្ដង។ ម៉្លោះហើយ “សំណង់បានរលូន” គ្រួសារទាំងនោះនៅទាំងសកម្មចូលរួមបណ្ដាចលនាដទៃទៀត។
ឬក៏ការអនុវត្តន៍សំណង់អុជបំភ្លឺផ្លូវជនបទលើភូមិសាស្រ្តភូមិ លោកត្រឹងកែវ និងមូលដ្ឋានបំផុសចលនាបានទឹកប្រាក់ជិត ១០០ លានដុង ផែនការ ផ្គុំដាក់អំពូលភ្លើងថាមពលព្រះអាទិត្យចំនួន ១០០ បង្គោល។ ទោះជាដូច្នោះក៏ដោយ ពេលផ្សព្វផ្សាយអនុវត្ត គ្រួសារជាច្រើនមិនឱ្យរៀបចំ កាត់រំលស់មែកឈើសាខាប្របតាមដងផ្លូវដើម្បីផ្គុំដាក់អំពូលភ្លើង បង្កឱ្យមានពន្លឺធំទូលាយ។ “ទទួលបន្ទុក” របស់គណៈកម្មាធិការបក្សឃុំដាយអាង លោកត្រឹងកែវបានទៅកាន់លំនៅឋាននីមួយៗ ពិភាគឱ្យ “បណ្ដាគ្រួសារដែលពិបាក” មានស្មារតីយល់ដឹងថា៖ ផ្លូវបានភ្លឺ អ្នកទទួលផលដំបូងបង្អស់គឺប្រជាជនមូលដ្ឋាន ធ្វើដំណើរទៅមកបានសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់បានរក្សាខ្ជាប់ ទិដ្ឋភាពជនបទកាន់តែស្រស់បំព្រង។ល។ ហេតុនោះហើយ សំណង់បានដំណើរការ ធានាតាមសម្ទុះ ប្រជាជន រដ្ឋអំណាចនរណាក៏ត្រេកអរ។
ឆ្នាំ ២០២០, ២០២១ ពេលអាសន្នរោគកូវីដ-១៩ រាតត្បាតខ្លាំង លោកត្រឹងកែវជា “កម្លាំងជំនួយយ៉ាងសំខាន់” របស់មូលដ្ឋាន។ លោកបានសកម្មផ្សព្វផ្សាយ បំផុសចលនាជនរួមជាតិខ្មែរក្នុងឃុំឲ្យអនុវត្តល្អបណ្ដាវិធានការបង្ការ ទប់ទល់អាសន្នរោគកូវីដ-១៩ ឧបត្ថម្ភប្រជាជនធ្វើចត្តាឡីស័ក។ លោករួមជាមួយវត្តផ្នោរដូង និងសប្បុរសជនមួយចំនួនដទៃទៀតឧបត្ថម្ភ ៨០ ករណីធ្វើចត្តាឡីស័ក ជូនមុងចំនួន ១០០ ភួយចំនួន ១០០ និងខ្នើយ ១០០ ព្រមទាំង ប្រាក់ ១៥ លានដុងដើម្បីអ្នកធ្វើចត្តាឡីស័កទិញរបស់ប្រើប្រាស់ចាំបាច់បម្រើការប្រជុំជីវភាពក្នុងលក្ខណៈជួបការលំបាក។
ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ លោកត្រឹងកែវជាអ្នកដំបូងបង្អស់អនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេស អនុវត្តទម្រង់ “ចិញ្ចឹមត្រីផ្ទក់ តាមបែបធម្មជាតិ” មានប្រសិទ្ធភាព។ ទម្រង់របស់លោកប្រិតសំចៃបានអគ្គិសនីផង ធានាបរិស្ថានទឹកក្នុងដំណាក់កាលចិញ្ចឹមផង។ ដោយមានផ្ទៃដីធំទូលាយ ម៉្លោះហើយលោកត្រឹងកែវ ឡើងគម្រោងផែនការស្រះចិញ្ចឹមចំនួន ១០ ស្រះនីមួយៗមានផ្ទៃដី ១.០០០ ម៉ែត្រក្រឡា ចិញ្ចឹមត្រីផ្ទក់ពូជចំនួន ៥០០.០០០ ក្បាលក្នុងមួយរដូវ បែងឱ្យស្មើគ្រប់ស្រះទាំង ១០។ លោកត្រឹងកែវ បានឱ្យដឹងថា លោកចាប់ផ្ដើមចិញ្ចឹមត្រីផ្ទក់ចាប់ពីឆ្នាំ ២០១៥ ក្នុងរយៈពេល ៨ ឆ្នាំកន្លង លោកមិនដែលរងបរាជ័យឡើយ គិតជាមធ្យមក្នុងមួយរដូវៗទទួលបានប្រាក់កម្រៃក្នុងស្រះទាំង ១០ពី ៣០០-៥០០ លានដុងក្នុងមួយឆ្នាំ។
កត់សម្គាល់ពីការរួមវិភាគទានរបស់លោកត្រឹងកែវ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្ដាមន្ទីរ ផ្នែកខេត្ត មូលដ្ឋាន។ល។ជូនបណ្ណសរសើរ លិខិតសរសើរជាច្រើនចំពោះរូបលោក ព្រមទាំងអនុស្សរិយយសជាមួយស្នាដៃជាច្រើនលើបណ្ដាវិស័យក្នុងរយៈពេលជាច្រើនឆ្នាំទទួលតួនាទីជាអ្នកមានប្រជាប្រិយភាព៕
ប្រែសម្រួល៖ សុខា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។